Archives

Tous les articles pour la journée du 29 juin 2015

ព្រៃ​នគរ? ព្រៃ-គ? សាយហ្គន?

Publié juin 29, 2015 par HENG Oudom

​សៀវភៅ«រឿង​រ៉ាវ​នៃទឹក​ដី​កម្ពុជា​ក្រោម ឬ​អតីតកូសាំងស៊ីន» ​បញ្ជាក់​ពាក្យថា «ព្រៃ​នគរ​» មាន​តាំងពី​២៨៩ឆ្នាំ​មុន​គ្រិស្តសករាជ ដែល​ជា​ក្រុងមាន​ព្រះ​មហាក្សត្រខ្មែរ​បាន​គង់ប្រថាប់​ផង​។

ពី​ដើមឡើយ ក្រុង​​«ព្រៃនគរ» មាន​ឈ្មោះថា «ព្រៃ-គ» ដែល​ជនជាតិ​អណ្ណាម​ (វៀតណាម​សព្វថ្ងៃ) បាន​ប្រែថា «កីហ្គន» (Cây Gon) គឺ​ «ដើម-គ»។ ចំណែក​ជន​ជាតិ​បារាំង​បាន​ហៅ​ក្លាយ​ទៅ​ជា «សាយ​ហ្គន» Sai Gon ដូច្នេះទៅវិញ​។ សូម​ជម្រាបថា ពេល​ខ្លះ​ អក្សរ C និង S ក្នុងភាសា​បារាំង​មាន​សំនៀង «ស»ដូចគ្នា​។ អ៊ីចឹងហើយ​បាន​ជា​បារាំង​អានអក្សរ​ C ក្នុង​ភាសា​វៀតណាម ជា​ S តាម​ភាសា​របស់​ខ្លួន​ទៅវិញ។ ពោលគឺបារាំង​អាន​ថា «សាយហ្គុង​»។

-ប្រភព​៖ សៀវភៅ«រឿង​រ៉ាវ​នៃទឹក​ដី​កម្ពុជា​ក្រោម ឬ​អតីតកូសាំងស៊ីន», ភ្នំពេញ, គ្រឹះស្ថាន​បោះពុម្ព​ឥន្ទ្រទេវី, ​បោះពុម្ពលើកទី២, ឆ្នាំ​២០០៥, ទំព័រទី​១៩, រៀបរៀង​ដោយ ទៀ ថេន តាមលំនាំ​ឯកសារ ហ៊ូ នឹម។​

11651346_919126368134203_399542083_n

តើ​​កម្ពុជា​​កំពុង​​តែ​​ត្រៀម​​ខ្លួន​​ដោះ​​ដៃ​​ពី​​វៀត​ណាម​​ឬ​​យ៉ាង​​ណា​?

Publié juin 29, 2015 par HENG Oudom

_HC37380

ក្នុង​ពិធី​រម្លឹក​ខួប​៦៤​ឆ្នាំ​នៃ​ការ​បង្កើត​គណ​បក្ស​ប្រជាជាជន​កម្ពុជា​នៅ​ម្សិល​មិញ​នេះ គេ​កត់​សម្គាល់​ឃើញ​ថា ​ជា​រឿង​ទី​មួយ​ហើយ​ ដែល​លោក ហ៊ុន សែន​ លើក​ឡើង​ពី​​សមិទ្ធផល​ថ្ងៃ​៧​មករា ដោយ​មិន​បាន​រម្លឹក​ពី​គុណូបការៈ​របស់​កង​ទ័ព​វៀតណាម ឲ្យ​ធំ​ដុំ​ដូច​កាល​រាល់​ដងឡើយ​។ កាល​ពី​​ថ្ងៃ​២៤​មិថុនា​កន្លង​ទៅ គឺ​ជា​ថ្ងៃ​ខួប​ទី​៤៨​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​វៀតណាម ក៏​ពុំ​បាន​ប្រារព្ធ​ពិធី​រម្លឹក​ខួប​អ្វី​ទេ​ ទោះ​បី​ជា​ក្នុង​នាម​រដ្ឋាភិបាល​ក្តី​ ឬ​ក្នុង​នាម​គណ​បក្ស​ក្តី​។ មិន​តែ​ប៉ុណ្ណោះ ពី​ពេល​ថ្មីៗ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចេញ​កំណត់​ទូត​ចំនួន​៣​បន្ត​បន្ទាប់​គ្នា ទៅកាន់​ប្រទេស​​វៀតណាម​ ពី​រឿង​ជម្លោះ​ព្រំ​ដែន​ទៀត​ផង​។​ ហេតុផល​ទាំង​នេះ​ហើយ បាន​ជា​ធ្វើ​ឲ្យ​អ្នក​ខ្លះ​យល់​ថា​ ប្រទេស​កម្ពុជា​កំពុង​តែ​ចង់​ដោះ​ដៃ​ពី​វៀត​​ណាម​។

RFI : http://km.rfi.fr/cambodia/voudrait-t-il-cpp-laisser-tomber-vn-29-06-2015/

សូម​ស្តាប់​សេចក្តី​រាយ​ការណ៍​របស់​ ហេង ឧត្តម  http://mfi.re/listen/675i73qahjupc55/07h00-Daily_Cambodia_Event-Oudom-29-06-2015.mp3

_HC37269