ភ្ញៀវប្រចាំថ្ងៃ

Tous les articles de la catégorie ភ្ញៀវប្រចាំថ្ងៃ

លោក យ៉ែម បុញ្ញាឫទ្ធិ ៖ ការ​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ អាច​យក​ជាការ​បាន​ច្រើន ព្រោះសុទ្ធតែ​ជា​រឿង​ជាក់​ស្តែង!​

Publié janvier 10, 2017 par HENG Oudom

 

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅថ្ងៃនេះ គឺលោក យ៉ែម បុញ្ញាឫទ្ធិ ដែលជាអ្នកតំណាងរាស្ត្រគណបក្សបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មាធិការទី៧ របស់សភា គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។ នៅថ្ងៃរសៀលនេះ , រដ្ឋមន្ត្រីក្រសួងធម្មការ និងអ្នកជំនាញជាង២០នាក់ បានទៅពន្យល់បំភ្លឺរដ្ឋសភា ពីបញ្ហាទីតាំងរបសវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ,  បញ្ហាពុទ្ធិកសាកលវិទ្យាល័យ ព្រមទាំង រឿងប្រាក់ខែនិងប្រាក់ម៉ោង របស់មន្ត្រីសង្ឃនៅពុទ្ធិកសិក្សា។

លោក យ៉ែម បុញ្ញាឫទ្ធិ ដែលជាអ្នកតំណាងរាស្ត្រគណបក្សបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មាធិការទី៧ របស់សភា

លោក យ៉ែម បុញ្ញាឫទ្ធិ ដែលជាអ្នកតំណាងរាស្ត្រគណបក្សបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មាធិការទី៧ របស់សភា

បន្ទាប់ពីបានស្តាប់ការឆ្លើយបំភ្លឺរបស់លោក ហ៊ឹម ឆែម  រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រួចមក, លោក យ៉ែម បុញ្ញាឫទ្ធិ ថា អាចយកជាការ បានច្រើន ព្រោះសុទ្ធតែជារឿងជាក់ស្តែង។

ដូច្នេះសូមស្តាប់កិច្ចសម្ភាសន៍របស់ ហេង ឧត្តម ជាមួយនឹងលោក យ៉ែម បុញ្ញាឫទ្ធិ ៖ http://km.rfi.fr/cambodia/yem-ponharith-10-01-2017

លោក​ ឆាយ សុផល ៖ ដំណោះស្រាយ​វិបត្តិ​ព្រំ​ដែនកម្ពុជាវៀតណាម​​ ខ្មែរ​គ្រប់​ភាគី ​ត្រូវ​អង្គុយ​ទល់​មុខ​គ្នា​ និងពិភាក្សា​រួម​គ្នា​

Publié novembre 15, 2015 par HENG Oudom
លោក ឆាយ សុផល ជាសាស្ដ្រាចារ្យសារព័ត៌មាន និងជាសមាជិកគណៈកម្មការនាយករបស់ក្លិបអ្នកកាសែតកម្ពុជា។ RFI@HENG Oudom

លោក ឆាយ សុផល ជាសាស្ដ្រាចារ្យសារព័ត៌មាន និងជាសមាជិកគណៈកម្មការនាយករបស់ក្លិបអ្នកកាសែតកម្ពុជា។ RFI@HENG Oudom

ភ្ញៀវប្រចាំរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រី​នេះ គឺលោក​ ឆាយ សុផល ដែល​ជា​សាស្ដ្រាចារ្យ​សារព័ត៌មាន និង​ជា​សមាជិកគណៈកម្មការ​នាយករបស់​ក្លិបអ្នកកាសែតកម្ពុជា។ លោក ឆាយ សុផល ទើប​ចេញ​ផ្សាយ​សៀវភៅ​ថ្មី​មួយ​ទៀត ដែលមានចំណងជើងថា «សត្រូវមិត្តភក្តិឯង ផែនដីនិងផែនទី  កម្ពុជា-វៀតណាម  ពី១៦២៣ ដល់ ២០១៥»។ សៀវភៅកម្រាស់​៤០០ទំព័រ​នេះ ក៏​មាន​បង្ហាញ​ពីការបាត់បង់ទឹកដីកម្ពុជាក្រោមទៅវៀតណាមនៅឆ្នាំ១៩៤៩ រហូត​ដល់​ជម្លោះ​រឿង​ព្រំដែន​ នាពេល​សព្វថ្ងៃ​។ ឆ្លើយ​តប​នឹង​សំណួរ​បស់​វិទ្យុបារាំង អ្នក​និពន្ធរូបនេះ បញ្ជាក់ថា ដើម្បីបញ្ចប់​វិបត្តិ​ព្រំ​ដែន ផែនដីនិងផែនទី​នោះ​​ ខ្មែរ​គ្រប់​ភាគី​និង​អ្នក​ជំនាញ ​ត្រូវ​អង្គុយ​ទល់​មុខ​គ្នា​ និយាយ​រក​ដំណោះ​ស្រាយ​រួម​គ្នា​។​

តទៅនេះ សូម​ស្តាប់​កិច្ច​សម្ភាសរបស់​លោក​ ឆាយ សុផល ​ជាមួយ​ ហេង ឧត្តម ៖​ http://mfi.re/listen/i23101796axpwyb/19h00-ITW-Chhay-Sophal-Oudom-14-11-2015.mp3

RFI : http://km.rfi.fr/cambodia/ITW-chhay-sophal-rfi-oudom-14-11-2015?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=emission&aef_campaign_ref=partage_user&aef_campaign_date=2015-11-14