ខ្ញុំ​និង​នយោបាយ

Publié février 24, 2013 par HENG Oudom

ពី​ដើម​ ខ្ញុំ​ស្អប់​អ្នក​នយោបាយ​ និង​ខ្លាច​ពួក​គេ ព្រម​ទាំង​ខ្លាច​រអារឿង​នយោបាយណាស់។ ខ្ញុំ​ពុំ​ដែល​ចង់​ស្តាប់​ចង់​ដឹង​ឮ​រឿង​នេះ​ទេ។

ពេល​ធំ​បន្តិច តាម​ការ​អាន​សៀវភៅ ស្តាប់វិទ្យុ វិភាគ​តាម​គំនិត​ក្មេង​ខ្ចី​របស់​ខ្លួន ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ឈ្វេង​យល់​ពី​នយោបាយ​និង​រឿង​រ៉ាវ​សង្គម​ជាតិ ពិសេស​រឿង​ជាតិ​ខ្មែរ​។ ខ្ញុំ​ដឹង ហើយ​មនុស្ស​រាល់​គ្នា​ក៏​ដឹងដែរថា «មនុស្ស​ម្នាក់​មិន​អាច​ទូល​ភ្នំ​បាន» យ៉ាង​ណា​មិញ អង្ករ​មួយ​ប៉ាវធំ បើ​ម្នាក់ៗ​ជួយ​គ្នា​បន្តិចម្នាក់ ច្បាស់​ជា​មិន​សូវ​ជា​បន្ទុក​ធ្ងន់​ចំពោះ​តែ​មនុស្ស​ម្នាក់​ដែរ។

ការ​ដើរ​លើ​ខ្សែ​នយោបាយ​របស់​អ្នក​ដឹកនាំ និង​ប្រជា​ពលរដ្ឋ​​ខ្មែរកន្លង​មក ធ្វើ​ឲ្យ​ខ្មែរ​យើង​ទទួល​ផល​ដូច​សព្វ​ថ្ងៃ​នេះ គឺ ដោយសារ​តែ​ដើរ​តាម​តែ​មេ ដោយ​មិន​ពិចារណា ការ​ល្មោភ​អំណាចបុណ្យសក្តិ ការស្រឡាញ់​តែ​បុគ្គល​ផ្គាប់​មុខ និងចូលរួម​ដោយ​ខ្វះ​ការ​យល់​ដឹងរបស់​ពលរដ្ឋ…។

ចំពោះ​ខ្ញុំ ខ្ញុំ​​មិន​កាន់​ជើង​បុគ្គល​ណា​ម្នាក់​ផ្គាប់​មុខ​ទេ ខ្ញុំ​ស្តាប់និង​ឈ្វេងយល់​គ្រប់​បក្ស​នយោបាយ ហើយ​គិត​ពិចារណ៍…។​ ខ្ញុំ​ចង់​បើ​កគំនិត​ឲ្យ​ទូលាយ​ស្តាប់គេ​ស្តាប់​ឯង។

Un commentaire sur “ខ្ញុំ​និង​នយោបាយ

  • បាទ​បើ​លោក​ »ចង់​បើ​កគំនិត​ឲ្យ​ទូលាយ​ស្តាប់គេ​ស្តាប់​ឯង » ឈ្វេងយល់​គ្រប់​បក្ស​នយោបាយ ហើយ​គិត​ពិចារណ៍… សូម​សិក្សារ​អំពី​ពួក​កុម្មុនិស្ត​ សិន​ ។ http://akbalthom.blogspot.com/2013/02/book-Khmer-From-Dictatorship-to-Democracy.html#.US7fSEqDjh0

  • Laisser un commentaire