តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក?

Publié avril 3, 2011 par HENG Oudom

«តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក? ស្នេហាមានច្រើន ស្នេហាជាតិ ស្នេហាឪពុកម្តាយ ស្នេហាបងប្អូនតែក្នុងទីនេះ យើងសូមលើកយកតែស្នេហាដែលគេកត់សម្គាល់ក្នុងជម្រៅបេះដូងយុវវ័យចំពោះគ្នា យកមកសិក្សាតែប៉ុណ្ណោះ។ ស្នេហាប្រភេទនេះ នៅក្នុងជីវិត​​លោកិយ៍យើងមានទាំងសប្បាយរីករាយត្រេកត្រអាល មាទាំងកម្រត់កម្រ​​ស្រក់ទឹក​​ភ្នែកជួប​​ជុំ ព្រាត់ប្រាស់ ផ្អែមល្អែម ល្អូកល្អើន ស្អិតរមួតជាទឹកឃ្មុំ មានប្រៃល្វីងជូរចត់​… មានគ្រប់រសជាតិ A.Lunasarki បានសន្និដ្ឋានថា សេចក្តីស្នេហាជាការតែងលម្អដ៏មហិមា។ សេចក្តីស្នេហាធ្វើឲ្យធម្មជាតិរីកស្រស់បំព្រង

ទាក់ទិននឹងរឿងរ៉ាវស្នេហានេះ មានមតិជាច្រើនត្រូវបានលើកឡើង។

អ្នកប្រាជ្ញល្បីល្បាញOliver Wendell Holmes ធា្លប់ចាត់ទុកថា៖ «សេចក្តីស្នេហាជាកូនសោមានតួនាទីចម្រុះ បើកបានគ្រប់ទ្វារទាំងអស់ នាំយើងទៅដល់សុភមង្គល។»

អ្នកប្រាដកនិយមចូលចិត្តប្រៀបធៀប ស្នេហាទៅនឹងដួងព្រះចន្ទ។ គេនិយាយយ៉ាងនេះថា៖ «សេចក្តីស្នេហាដូចជារូបព្រះចន្ទ បើសិនជាវាមិនធំឡើងទេនោះ វានឹងតូចទៅ។»

ការលួចស្រឡាញ់ប្រតិព័ទ្ធនរណាម្នាក់ក៏ជាស្នេហាដែរ គឺជាស្នេហាសម្ងាត់។ ស្នេហាសម្ងាត់នេះចេញពីក្រអៅបេះ​​ដូងសម្ងាត់ ដែលលបលួចគេងគិតផ្សងតែម្នាក់ឯង។ ជាការពិតអ្នកលួចស្រឡាញ់នរណាម្នាក់ តែងតែគិតគូរខ្វល់ខ្វាយ​​ចំពោះមនុស្ស ដែលខ្លួនស្រឡាញ់ស្ទើរតែគ្រប់ដង្ហើមចេញចូល ហើយអារម្មណ៍របស់គេជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះម្ចាស់ស្នេហ៍​​របស់ខ្លួនគ្រប់វេលា។ លោកសម្បត្តិ និស្សិតខ្មែរនៅប្រទេសកាណាដាបានសរសេរប្លក់ផ្ទាល់ខ្លួនរបស់លោកថា៖ «ជាធម្មតា អ្នកស្រលាញ់ មានបេះដូងលោតខុសចង្វាក់ច្រើនជាង អ្នកដែលត្រូវបានគេ ស្រលាញ់់។ »

មែន…​ រាល់លើកដែលខ្ញុំគិតទៅរាជិនីគឺអ៊ីចឹង! ខ្ញុំតែតែគិតដល់នាង​​គ្រប់ពេល ខ្ញុំបារម្ភចំពោះនាងគ្រប់វេលានេះ​​ជាអារម្មណ៍របស់អ្នកដែលមានស្នេហាមែនទេ? រហូតមកដល់ពេលនេះ ខ្ញុំមិនដឹងថា ខ្ញុំចាប់ផ្តើមបាក់ចិត្តស្រឡាញ់នាងតាំងតែពីពេលណាមកនោះទេ ដូចជាពិបាកយល់ចិត្តខ្លួនឯងដែរអានវិញប្រសើរជាង។

លោកបានបន្តទៀតថា«ស្នេហាមានឥទ្ធិពលខ្លាំងណាស់ លើជីវិតមនុស្សម្នាក់ៗ ដោយម្យ៉ាងក៏មកពីយើងមិន អាចរស់មិនចង់់រស់់នៅម្នាក់់ឯង ហើយម្យ៉ាងទៀត វាទាក់ទងនឹងតណ្ហាកាមទេព ដែលនំាឲ្យមនុស្សគ្រប់វ័យត្រូវការគូ ស្នេហ៏ប្រចាំជីវិតនោះ។»

ពាក្យថា«ស្នេហា» អ្នកនិពន្ធ កវីបណ្ឌិតអ្នកប្រាជ្ញ ខិតខំស្រាវជ្រាវរុករកនិងសរសេរចងក្រងរាប់ម៉ឺនទំព័រសៀវភៅ នៅតែ​​​ទាន់ស្វែងរកឃើញមិនចេះចប់មិនចេះហើយដរាបណាជីវិតនៅតែមាន ពិភពលោក​​មិន​​ទាន់រលាយសេចក្តី​​ស្នេហានៅតែមានពន្លកឥទ្ធិពល​​ក្នុងនៅដួង​​ចិត្តមនុស្សលោក

បើស្នេហាមានឥទ្ធិពលខ្លាំងក្លាយ៉ាងនេះ គេគួរប្រយ័ត្នប្រយែង មិនត្រូវបណ្តោយឲ្យមានការភ័ន្តច្រឡំចំពោះសេចក្តីសង្ឃឹមបណ្តោះអាសន្ន ដែលកើតឡើងតែមួយរយៈខ្លីក្នុងពេលវេលារបស់អ្នកនោះទេ។ សេចក្តីស្នេហា មិនមែនគ្រាន់តែជា​«ផ្លេកបន្ទោរ»ឆ្វាចឡើង ហើយក៏រួចស្រេចនោះទេ។ នៅពេលដែលអ្នកពិតជាស្រឡាញ់មនុស្សម្នាក់ ក្រៅពីការស្រឡាញ់រូបរាង អ្នកថែមទាំងត្រូវពិនិត្យមើលសតិអារម្មណ៍ អាកប្បកិរិយានិងមនោសញ្ចេតនារបស់មនុស្សដែលយើង​​ស្រឡាញ់នោះផង។ សេចក្តីស្នេហាមិនអាចកំណត់​​ឡើង ដោយសារការរំភើបមួយរំពេចនោះទេ ប៉ុន្តែត្រូវការពេលវេលាដើម្បីសាកល្បង។ សេចក្តីស្នេហាស្មោះត្រង់ និងធំធាត់ឡើងជាបណ្តើរៗតាមពេលវេលា ផ្ទុយទៅវិញបើសិនជា​​គ្រាន់តែកម្រិតចំពោះតែត្រឹមអារម្មណ៍រំភើបតែមួយមុខនោះ មិនយូរប៉ុន្មានសេចក្តីស្នេហានោះនឹងរុះរោយ ហើយស្លាប់​​ដោយក្រៀមក្រោះជាក់ច្បាស់បំផុត។ […] ទំ.១៩ «ក្បួនសេបគប់មិត្ត១០០ឆ្នាំ» ដោយទៀថេន។

Paul Staroul មានប្រសាសន៍ថា៖ «សេចក្តីស្នេហា គឺជាជំងឺមួយដ៏ធ្ងន់នៅពេលចុងបញ្ចប់នៃយុវវ័យ។»

អ្នប្រាជ្ញបារាំងដ៏ល្បី លោក Victor Hugo និយាយថា «ជីវិតដូចជាផ្កា ស្នេហាដូចជាទឹកឃ្មុំ។

ពេលខ្លះ ស្នេហា គ្រាន់តែជាល្បែងលេងសើចសប្បាយស្នេហាគឺជាការបោកប្រាស! ពាក្យផ្អែមពីរោះលន្លង់លន្លោច​​រកគ្នា​… គឺជាពាក្យលួងលោមភូតកុហកទាំងអស់។ ស្នេហាបរិសុទ្ធ គ្មានទេ! គឺជាកិលេស​​អពង្គល ដែលធ្វើឲ្យយើងឈ្លក់វង្វេងស្មារតី តែក្នុងរយៈដ៏ខ្លីសែនខ្លី

អ្នកនិពន្ធសុទ្ធប៉ូលីន បានសរសេរក្នុង«ជីវិតឥតន័យ» យើងសូមដកស្រង់មកបង្ហាញជូនអានដូចទៅ […] «ខ្ញុំជាកំលោះប្រដាប់ដោយបេះដូងដែក។ ចាប់តាំងតែពីថ្ងៃនេះទៅ ខ្ញុំ​​ហ៊ានអះអាងថា គ្មានព្រួញរបស់នារីណាមកទម្លុះទម្លាយបេះដូងខ្ញុំបានឡើយ។ ស្នេហាជាវត្ថុអ្វីទៅ? គ្មាននរណាដឹងសោះ! មានតែខ្ញុំម្នាក់ទេ ដែលដឹងថា អ្វីជាស្នេហាគឺជាសម្បត្តិឥតន័យវត្ថុដែលគ្មានដែលជាស្រមោលដែលស្ថិតនៅតែក្នុងការស្រមៃ។ ចំណែកស្នេហា ដែល​​គូសង្សារតែងនិយមប្រាប់គ្នាគឺជារឿងបោកប្រាស។ ! ស្នេហានោះ ដែលគេស្មានតែបរិសុទ្ធ គឺជាល្បែងទេតើពាក្យផ្អែម​​ពីរោះដែលគេផ្តោះផ្គងរកគ្នាគឺជាពាក្យភូតកុហកទាំងអស់។ ស្នេហាបរិសុទ្ធនោះគឺជាក្រសោមកិលេសអពង្គល ដែលធ្វើឲ្យយើងវង្វេងស្មារតីតែក្នុងរយៈដ៏ខ្លីសែនខ្លី

ខ្ញុំជាមនុស្សមិនវង្វេងខ្ញុំយល់ច្បាស់ខ្ញុំជាឥតជឿស្នេហាទេស្នេហាបរិសុទ្ធគ្មានស្ថិតនៅទេគឺគ្រាន់តែជាពាក្យប៉ុណ្ណោះ។ ស្នេហាដែលស្ថិតនៅ គឺសុទ្ធតែជាល្បែងទាំងអស់។ អូយ! ខ្ញុំខ្ពើណាស់ស្នេហា! ខ្ញុំជាមនុស្សគ្មានស្នេហា! ខ្ញុំជាមនុស្សអស់កិលេស!!!…» […] «ជីវិតឥតន័យ» ជំពូក «អតីតកាលរបស់សារ៉ាក់» ត្រង់អត្ថបទ «ខ្ញុំជាមនុស្សគ្មានស្នេហា» ទំព័រ.១៣៤

ប្រិយ​មិត្ត​ម្នាក់​បាន​មាន​យោបល់ថា «ស្នេហាគឺដូចថ្នាំពេទ្យ ជាថ្នាំមួយប្រភេទដែលមានមុខពីរស្នេហាជាដើម ហេតុនៃសេចក្តីឈឺចាប់ ស្នេហាជាដើមហេតុនៃសេចក្តីសុខស្នេហាជាសេចក្តីទុក្ខ ស្នេហាជាទឹកឃ្មុំ ស្នេហាជាដាវមុខ ស្រួច ដែលអាចចាក់​សម្លាប់​មនុស្សគ្រប់ពេល តែវាក៏ជាថ្នាំពេទ្យ ដែលល្អបំផុតនៅពេល ដែលត្រូវបានគេចាក់បេះដូង ឲ្យ​ធ្លុះធ្លាយអូយស្នេហាអើយស្នេហា អ្នកពិតជាពិបាកស្វែងយល់ណាស់ម្តងធ្វើអោយខ្ញុំសើច ម្តងធ្វើឲ្យ​ខ្ញុំក្រៀមក្រំ » លោក​វណ្ណ​ពិសិដ្ឋ ប្រិយមិត្ត​របស់​លោក​សម្បត្តិ​ក្នុង​ប្លក់​វើត​ប្រេស។

អ្នកនិពន្ធ វង់ផឿង បានសរសេរថា៖ ស្នេហា គឺការរួមរស់ជាមួយគ្នាយ៉ាងស្មោះអស់មួយជីវិតរវាងបុរសម្នាក់និងនារីម្នាក់។ ការរួមរស់ជាមួយគ្នាយ៉ាងស្មោះនេះ មានគោលបំណងបង្កបង្កើតឡើង នូវលក្ខណៈសម្បតិ្ត (Condition) ងាយស្រួល(Commode) និងមាំទាំ (Solide) ដើម្បីទទួលនូវសុខុមាលភាព និងសុភមង្គលក្នុងផ្លូវសម្ភារៈ មនោសញ្ចេតនា និងចរិត (Sentiment et Caractère) ដែលមនុស្សម្នាក់ៗមិនអាចនឹងស្វែងរកបាន កាលបើខ្លួនរស់នៅតែម្នាក់​​ឯង (Solitaire) រូបភាពស្របច្បាប់និងសាមញ្ញរបស់ស្នេហា គឺពិធីអាពាហ៍ពិពាហ៍។ […] សៀវភៅ​«ការជ្រើសរើស​​សម្លាញ់១០០ឆ្នាំ» ទំ.១២១៣។

លោកសួនសុបិនបានសរសេរវាចាអ្នកនិពន្ធ ក្នុងរឿង«ថ្ងៃស្អែក…​ព្រោះគ្មានអូន​»«Tomorrow without you » ​ថា «សម្រាប់​ពាក្យ​ថា​ «ស្នេហា» ជួន​កាល​មិន​គ្រាន់​តែ​សម្តែង​ចេញ​តាម​រយៈ​ការ​​ស្រលាញ់​តែ​មួយ​មុខ​នោះ​ទេ តែ​វា​ទាម​ទារ​ឲ្យ​ម្នាក់​ៗ​មានការ​លះ​បង់​ មាន​ការធ្វើ​​ពលិកម្ម​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។

«ពលិកម្ម​» មាន​ន័យ​ធំធេង​ណាស់​សម្រាប់​សេចក្តី​ស្នេហា។ បើ​ពលិកម្ម​កាន់​តែ​មាន​វិសាល​ភាព​ប៉ុណ្ណា សេចក្តី​ស្នេហា​​ក៏​មាន​លើស​លប់​ទៅ​តាម​នោះ​ដែរ។ ​​មាន​តែ​សេចក្តី​ស្រលាញ់​តែ​គ្មាន​​ពលិកម្ម​ ​មិន​អាច​ហៅ​ថា​​​ស្នេហា​បាន​ទេស្នេហា​គឺ​ជា​ការ​លះ​បង់!

«ស្នេហា​និង​ពលិកម្ម»​ គឺ​​ជា​វត្ថុ​ពីរ​ដែលត្រូវ​ដើរ​​ទន្ទឹម​គ្នា​ជា​និច្ច។ មាន​ស្នេហា​មាន​​ពលិកម្ម​ មាន​ស្នេហា​​មាន​ការ​លះ​បង់ស្រលាញ់​មនុស្ស​ម្នាក់​ ត្រូវ​​​ហ៊ាន​លះ​បង់​ហ៊ាន​ធ្វើ​​ពលិកម្ម​​បូ​ជា​សេចក្តី​សុខ​​ផ្ទាល់​​ខ្លួន​​ ដើម្បី​មនុស្ស​ម្នាក់​ទៀត​ដែល​ខ្លួន​ស្រលាញ់​

«ស្នេហា» មិន​បាន​បង្គាប់​ឲ្យ​មនុស្ស​ធ្វើ​ពលិកម្ម​នោះ​ទេ តែ​មនុស្ស​ខ្លួន​ឯង​គួរ​តែ​មាន​សម្បជញ្ញៈ​​និង​ស្មារតី​ភ្ញាក់​រឭក​មួយ​ ថា​ខ្លួន​គួរ​ធ្វើ​​ពលិកម្ម​ចំពោះ​មនុស្ស ​​ដែល​ខ្លួន​កំពុង​ស្រលាញ់​ឬ​អត់?»[…]

តើស្នេហាជាអ្វី? យុវវ័យមួយចំនួនដែលប្រឡូកក្នុងពិភពស្នេហា ហើយទទួលបាននូវការខកចិត្តនោះតែងស្រែក​​​សួររកន័យឲ្យស្នេហា! តើស្នេហាជាអ្វី?… រហូតមកទល់ពេលនេះ ពុំទាន់មាននរណាម្នាក់អាចឆ្លើយសំណួរនេះបាន​​ពិន្ទុ១០ ហើយក៏គ្មាននរណាម្នាក់ក្នុងលោកយើងនេះ ឆ្លើយខុសរហូតបានពិន្ទុនោះដែរ។ ដូច្នេះសំណួរដែលពុំទាន់មានចម្លើយប្រាកដនេះ នៅតែចោទសួរដដែល តើស្នេហាជាអ្វី?… តើស្នេហាជាអ្វី? បើស្នេហាជាការសេចក្តីស្រឡាញ់វិញ តើចុះ​​សេចក្តីស្រឡាញ់នោះជាអ្វី? ជាស្នេហាវិញមែនទេ? ពិតជាមិនអាចត្រឡប់ចុះឡើងដោយងាយពេកនោះទេ។ អ្នកខ្លះនិយាយឲ្យតែរួចពីមាត់ថា ស្នេហាជាការលះបង់? តើពិតការលះបង់ឬមែន? លះបង់អ្វី? ពេលវេលា និង អាយុជីវិត? សម្បតិ្តទ្រព្យធន?… ឬអ្វីផ្សេងទៀត?… ចំណុចនេះត្រូវបានបុគ្គលមានគំនិតមិនល្អមួយចំនួនយកមកធ្វើជាលេសដើម្បីកេងចំណេញលើនារីភេទ។ នៅថ្ងៃពិសេស ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ (បុណ្យសង្សារ) ចំពោះមុខគូស្នេហ៍របស់ខ្លួនប្រុសខ្លះលួងលោមថា ស្នេហាជាការលះបង់ណាអូន ប្រការនេះ ធ្វើឲ្យស្រ្តីខ្មែរមិនតិចទេដែលត្រូវខាតបង់គឺបាត់បង់ព្រហ្មចារិនី។

ជាការពិត ស្នេហាជាការលះបង់ តែពុំមែនលះបង់គ្រប់អ្វីៗដោយមិនបានគិតពិចារណានោះដែរ។ លះបង់ក្នុងដំណាក់កាលណាមួយ អាជាពេលវេលា ក្នុងការជួបសំណេះសំណាលគ្នា លះបង់ក្នុងការចែករំលែកនូវចំណេះដឹង ការពិភក្សា ឬជាធនធានក្នុងគ្រា​​អាសន្នអន្ធក្រណាមួយនិយាយមួយលែកទៀត បានជាគេថា ស្នេហាជាការលះបង់នោះ គឺចង់សំដៅដល់ការហ៊ានលះបង់មនុស្សដែលខ្លួនស្រឡាញ់ទៅបុគ្គលទីបី (ក្នុងករណីដែលគេពុំស្រឡាញ់យើងវិញ​) សុខចិត្ត​​លះបង់គេឲ្យគេមានសេរីភាព ក្នុងការជ្រើសរើសគូដំណើរជីវិតរបស់គេ។ សេចក្តីស្រឡាញ់គឺចង់ឃើនុស្សដែលខ្លួនស្រឡាញ់ទទួលបាននូវ សេចក្តីសុខសុភមង្គល ទោះបីជាគេមានក្តីសុខនឹងមនុស្ស​​ទីបី ក៏យើងនៅតែស្រឡាញ់គេជានិច្ចដែរ ឥតមានថមថយឡើយបើយើងស្រឡាញ់គេពិតប្រាកដមែន យើងគ្មានសិទ្ធិបៀតបៀនគេថែមទៀតបើមិន​​ដូច្នេះទេ មានន័យថា យើងពុំ​​ស្រឡាញ់គេពិតប្រាកដនោះទេ សេចក្តីស្នេហា! ជួនកាលយើងស្រឡាញ់គេ តែគេមិនស្រឡាញ់យើងវិញ ហើយផ្ទុយមកវិញ មានពេលខ្លះទៀត គេស្រឡាញ់យើងប៉ុន្តែយើងពុំព្រមស្រឡាញ់គេវិញក៏សឹង​​មាន។ ការលើកឡើងមកដ៏គួរឲ្យអស់សំណើចនេះ ក៏គេហៅថា ស្នេហាដែរ […]

ខ្ញុំ​​ចាប់អារម្មណ៍ចំពោះសំណេររបស់បងសម្បត្តិថា «…មិនទាន់់ដឹងចិត្តអ្នកដែលសួរថាតើស្នេហាជាអ្វី? មាន ច្រើនគ្នាណាស់នំាគ្នាសួរថាស្នេហាជាអ្វី? ប៉ុន្តែគេគ្រប់គ្នាប្រាកដជាចេះស្នេហា!! ស្នេហា តាមន័យដែលយើងដឹងឮគ្រប់ គ្នា គឺការស្រលាញ់់ស្និទ្ធស្នាលស្រលាញ់ស្អិតរមួតនឹងអ្វីមួយ នរណាម្នាក់ ដូចគេថាស្នេហាមាសប្រាក់ ស្នេហាបង ស្នេហាអូន ស្នេហាប្រទេសជាតិអ៊ីចឹង ពាក្យ «ស្នេហា» មិនមែនប្រើសម្រាប់តែចំពោះបុរសស្រ្តី ដែលស្រលាញ់គ្នាជា គូគ្រង ជាគូស្នេហនោះទេ។ ទោះបីយ៉ាងណា ន័យដែលប្រើទូលំទូលាយ គឺស្នេហារវាងប្រុស និងស្រីក្នុងបំណងកាម គុណ និងចំណងរស់នៅជាមួយគ្នាបេះមិនដាច់់ ដែលហៅថាស្នេហាបរិសុទ្ធ។» ប្រកាសក្នុងប្លក់ខែសីហា ២០១០ «ស្នេហាកើតចេញពីបេះដូង ពីខួរក្បាល»

Henry Wadsworth Long Fellow បាននិយាយដែរថា៖ នៅពេលដែលស្រឡាញ់ដោយស្មោះអស់ពីដួងចិត្ត មិនគ្រាន់តែនិយាយទេ គេថែមទាំងបញ្ចេញបង្ហាញឲ្យឃើញច្បាស់ទៀតផង។

សេចក្តីស្រឡាញ់ជាការបូជាលះបង់ឱ្យមនុស្សដែលយើងស្រឡាញ់មានការរីកចម្រើន​​លូតលាស់​… ហើយបើទីបំផុតគេទៅមានអ្នកថ្មីទៀតដែលល្អជាយើងយើងមិនត្រូវទោមនស្សកើតទុក្ខឈឺ​​​ចាប់នោះទេ។ បើយើងកើតទុក្ខឈឺចាប់ហើយទៅឈ្នានីស​​បៀតបៀន​​គេ នោះមានន័យថាយើងមិនស្រឡាញ់គេដោយស្មោះទេ។ វាពុំមែនជាស្នេហាពិតនោះទេ។ យើងមិនចាំបាច់កើតទុក្ខខ្វល់ខ្វាយរីងរៃឡើយព្រោះយើងបានបំពេញធ្វើនូវអ្វីដែលយើងត្រូវធ្វើរួចរាល់ហើយ ដើម្បីមនុស្សដែលយើងស្រឡាញ់នោះ

«កូលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ» ស្ទើរតែមិនមាននរណាម្នាក់មិនចាំពាក្យទំនឹមទំនៀម​​នេះឡើយ រហូតដល់មានអ្នកខ្លះក្រឡៃជា «កូលាបតែងមានបន្លា ការសិក្សាតែងមានឧបសគ្គ» ទៀតផង។

យើងបានយល់យ៉ាងច្បាស់ហើយ​​ថា កូលាបតែមានបន្លាហេតុនេះបើយើងស្រឡាញ់ផ្កាកូលាប​​ យើងត្រូវតែហ៊ានទទួលយក​​នូវបន្លារបស់កូលាបនោះ យើងបង្កើតសេចក្តីស្នេហាមក ក៏យើង​​ត្រូវតែ​​ហ៊ានទទួលយកនូវសេចក្តី​​សប្បាយរីករាយពេលជួបជុំ និងទទួលយកការ​​ឈឺចាប់នៅពេលបែកបាក់​​ព្រាត់ប្រាស់គ្នាផងដែរ

ការស្រឡាញ់ងប់ងល់របស់អ្នកមានស្នេហាទាំងឡាយ តែងតែត្រាំខ្លួនក្នុងក្លិនក្រអូប និងរសផ្អែមល្ហែម​​ពោរពេញ​​ទៅដោយសភាពអណ្តែតអណ្តូង។ ទោះជាស្រឡាញ់ងប់ងល់យ៉ាងណាក៏ដោយ ក៏ត្រូវពិចារណាឲ្យបានត្រឹមត្រូវផងដែរ។ មិនត្រូវឲ្យមនោសញ្ចេតនា នៃបេះដូងបោកបញ្ឆោតវិចារណញ្ញាណនោះឡើយ

មនុស្សមានជីវិតរស់នៅរហូតមកដល់ពេលនេះ មិនមាននរណាម្នាក់ ដែលមិនមានបានសាងនូវកំហុសនោះទេ មិនថាដោយចេតនា ឬអចេតនាក្តី បើមិនច្រើនក៏តិចដែរ ដាច់ខាត់មានជានិច្ច ក្នុងផ្នែកណាមួយមិនខាន។ យើងក៏ដឹងផងដែរថា កំហុសជាផ្នែកមួយនៃជីវិត។ បើយើងមិនខុសក៏មិនអាចរកត្រូវឃើញផងដែរ។ សូម្បីតែសេចក្តីស្រឡាញ់ពេលខ្លះ ក៏មានកំហុសដែរ! គ្រាន់តែស្រឡាញ់ក៏មានខុសដែរ!…

ប្រការនេះ យើងអាចនិយាយជាគតិបានថា គ្រប់​​អ្វីទាំងអស់របស់មនុស្សដែលយើងស្រឡាញ់គឺជាទីស្រឡាញ់​​របស់យើង។ អំពើល្អរបស់គេគួរឱ្យកោតសរសើរនិង គោរពស្រឡាញ់ រីអំពើអាក្រក់ កំហុសរបស់គេវិញនោះ គឺគួរឱ្យអាណិតអាសូរ ព្រមទាំង​​​ចង់ជួយកែប្រែ។ ចិត្តវិទូបូព៌ាប្រទេសម្នាក់បានសន្និដ្ឋាថា ស្រឡាញ់នរណាម្នាក់គួរតែដឹងពីប្រការ​​អាក្រក់របស់អ្នកនោះ ហើយស្អប់នរណាម្នាក់ក៏ត្រូវដឹងប្រការល្អរបស់អ្នកនោះដែរ។

សេចក្តីស្រឡាញ់មិនទាមទារនូវការតបស្នងអ្វីមកវិញនោះទេ។ ជាការពិត យើងស្រឡាញ់នរណាម្នាក់មិនសង្ឃឹមរំពឹងថា ចង់បានអ្វីពីគេមកវិ ចង់ផ្តល់អ្វីឱ្យគេនោះក៏ទេដែរ គឺចង់មានន័យ​​សេចក្តីថា បន្ទាប់ពីយើងទាំងពីរនាក់ជួបជុំគ្នា អ្វីនឹងត្រូវបានផ្លាស់ប្តូរ។ចំណុចទន់ខ្សោយកង្វះ​​ខាតទាំងឡាយ​​​នឹងត្រូវបានកែប្រែនិង បំពេញបន្ថែមឱ្យបានល្អប្រសើរឡើង

លើពីនេះមានពេលខ្លះសេចក្តីស្នេហា កើត​​ចេញពីមិត្តភាពដ៏ជ្រាលជ្រៅផងដែរ មិត្តភាពបានបង្កប់នូវកូនពន្លក​​សេ្នហាយ៉ាងសម្គម​​មួយដែលអាចនឹងឈានដល់ដំណាក់កាល​​បង្កើតបានជាស្នេហាយ៉ាងកក់ក្តៅ

ត្រង់នេះខ្ញុំយល់ស្រប តាមការស្រាវជ្រាវរបស់លោក​​សម្បត្តិ ដែលបានចុះផ្សាយក្នុងប្លក់របស់លោកត្រង់ «ការស្ទង់់មតិមួយអំពីន័យថាស្នេហា»​។​ គាត់បានសរសេរថា៖ «…មិត្តភាពមិនមែនស្នេហា ហើយស្នេហាមិនមែនមិត្ត ភាព។ មិត្តភាព គឺទាមទារការស្រលាញ់់គ្នាទៅវិញទៅមក។ រីឯស្នេហាមិនអ៊ីចឹងទេ.… សេចក្ដីស្នេហាចំពោះនរណាម្នាក់់ ទោះជាមិនបានទទួលនូវសេចក្ដីស្នេហាតបវិញ ក៏គេនៅតែអាចស្នេហា បានដែរ ។…» ([1])

យើងឃើញថា មានមតិច្រើនដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកឡើងពីស្នេហានេះ។ ជាចុងក្រោយយើងសូមចូលរួមបន្តិចផងដែរថា ចំពោះស្នេហាជារឿងដែលមិនអាចខ្លះបានក្នុងជីវិត ជាផ្នែកមួយសំខាន់សម្រាប់ជីវិត តែក៏គាប្បីប្រព្រឹត្តទៅឲ្យបានសមស្របតាមកាលៈទេសៈផងដែរ។ លើសពីនេះ មុននឹងក្រលាស់អណ្តាតសារភាពសេចក្តី​​ស្នេហាចំពោះនរណាម្នាក់ ត្រូវពិចារណាឲ្យបានគ្រប់​​ជ្រុងជ្រោយជាមុន។ ដូចសម្តីរបស់ទស្សនវិទូ និងគណិតវិទូ Descartes បានមានប្រសាសន៍ថា «ត្រូវបង្វិលអណ្តាតជុំសិន សឹមនិយាយ» ពាក្យទូន្មានពិតជាត្រឹមត្រូវ មិនថា ក្នុងការនិយាយកិច្ចការទូទៅ ឬសន្ទនាក្នុងកិច្ចស្នេហានោះទេ។ មុនធ្វើ មុននិយាយអ្វីក៏ដោយ ក៏ត្រូវគិតឲ្យបានត្រឹមត្រូវជាមុន នេះជាប្រការចាំបាច់! […]

កាត់​ចេញពីរឿង តំណែង​ស្នេហ៍រាជិនី ដោយ ហេង ឧត្តម

[1] លោកអ្នកអាចចូលទស្សនាបានក្នុងប្លក់នេះ http://sambatt.wordpress.com/

អ៊ីចឹង មានន័យថា ខ្ញុំស្រឡាញ់រាជិនីនោះ ជាស្នេហាហើយមែនទេ…? ប្រហែលហើយមើលទៅ

យើងឃើញថា មានមតិច្រើនដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកឡើងពីស្នេហានេះ។ ជាចុងក្រោយយើងសូមចូលរួមបន្តិចផងដែរថា ចំពោះស្នេហាជារឿងដែលមិនអាចខ្លះបានក្នុងជីវិត ជាផ្នែកមួយសំខាន់សម្រាប់ជីវិត តែក៏គាប្បីប្រព្រឹត្តទៅឲ្យបានសមស្របតាមកាលៈទេសៈផងដែរ។ លើសពីនេះ មុននឹងក្រលាស់អណ្តាតសារភាពសេចក្តី​​ស្នេហាចំពោះនរណាម្នាក់ ត្រូវពិចារណាឲ្យបានគ្រប់​​ជ្រុងជ្រោយជាមុន។ ដូចសម្តីរបស់ទស្សនវិទូ និងគណិតវិទូ Descartes បានមានប្រសាសន៍ថា «ត្រូវបង្វិលអណ្តាតជុំសិន សឹមនិយាយ» ពាក្យទូន្មានពិតជាត្រឹមត្រូវ មិនថា ក្នុងការនិយាយកិច្ចការទូទៅ ឬសន្ទនាក្នុងកិច្ចស្នេហានោះទេ។ មុនធ្វើ មុននិយាយអ្វីក៏ដោយ ក៏ត្រូវគិតឲ្យបានត្រឹមត្រូវជាមុន នេះជាប្រការចាំបាច់! […]

[1] លោកអ្នកអាចចូលទស្សនាបានក្នុងប្លក់នេះ http://sambatt.wordpress.com/

6 commentaires sur “តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក?

  • …នៅពេលដែលឧត្តមបានជួបប្រទះខ្លួនឯង វានឹងប្រាកដបង្ហាញនៅចំពោះមុខជាមិនខាន នោះហើយគឺស្នេហា…

  • ​ស្នេហា???
    ស្នេហ៍​ដែល​ខ្ញុំ​បាន​ជួប​ប្រទះនោះ??
    ខ្ញុំ​មិន​ដឹង​ថា​រក​គុណ​នាម​ណា​មក​ពិពណ៌នា​ស្នេហា​នោះ​ទេ…

    • ហ្នឹងបានថាវាមានច្រើនបែបច្រើនសណ្ឋានណាស់ ពេលមុនវាជាស្នេហាបែបផ្សេងមួយ តែពេលក្រោយទៀតឧត្តមនឹងជួបមួយបែបទៀតជាមិនខានទេ!

      • មិន​ដឹង​ថា​ពេល​ណា​ទើប​ជួប​ស្នេហា​ទេ..
        ចង់​សម្រាក​ពី​ការ​នឿយ​ហត់​នៃ​ស្នេហា..

  • Laisser un commentaire