Ang Vannary rêve de produire une qualité et sécurisé alimentaire pour les Cambodgiens

Publié octobre 11, 2017 par HENG Oudom

Au Cambodge, selon une étude publiée récemment, plus de soixante pourcents des produits alimentaires sont importés de l’étrangers, notamment des pays voisins : le Vietnam et la Thaïlande. Pour les opinions publiques et de nombreux consommateurs, ces certains produits sont risques pour la santé du peuple à cause de la chimique et de l’OGM.

Ang Vannary, 23 ans, étudiante en Master à Lille, France

« Eviter les OGM et les produits alimentaires chimiques, acheter les Bios ».

La semaine dernière, lors de la prononciation d’un discours devant le public à Siem Reap, le Premier ministre cambodgien a pensé autrement à la qualité et à la sécurité alimentaire dans son pays. « Pour éviter [les produits et les légumes qui ont des chimies, il faut qu’on n’achète que les bios, alors il n’y a plus personne qui vendent des produits [alimentaires] chimiques ». Pour les experts, à l’heure actuelle, cette mécanisme ne fonctionne pas forcément car la consommation est plus nombreux que la production, et que l’importation des produits de l’étranger est un choix inévitable. 

Rêve de Vannary : qualité et sécurisé alimentaire pour les Cambodgiens

​Master en poche récemment en septembre, ANG Vannary retournera au Cambodge à la fin de ce mois pour partager ses expériences et aider à construire l’avenir de son pays natal. Elle a fait ses études au Département Génie Biologique et Industrie Agroalimentaire à école d’ingénieur Polytech’ Lille en France.

Née à Kampong Cham, cette jeune fille de vingt-trois ans a rêvé depuis petite de devenir ingénieure. Après avoir fini le baccalauréat en 2011, Vannary a passé le concours d’entrer et a reçu une bourse pour cinq ans des études à l’Institut Technologique du Cambodge. Quand à quatrième année au Département Génie chimique et Alimentaire, Ang Vannary est partie en France grâce à une bourse de Polytech Excellence, la bourse de réseaux écoles d’ingénieurs en Hexagone.

Dans le cadre de ses cursus supérieures, cette étudiante a fait du stage à Paris en tant qu’Assistant Qualité dans la sucrerie Lesaffre Frères pour la durée de trois mois. Un autre stage dans le métier du Management de la Qualité et de la Sécurité des denrées alimentaire durant six mois est au sein de l’entreprise de conditionnement produits de la mer Conegan SAS à Boulogne sur mer.

Dans cette vidéo réalisée par un group des jeunes étudiants cambodgiens à Lille, elle nous raconte son rêve et son choix de l’apprentissage de l’ingénierie. Une de ses convictions est de produire une qualité et sécurité alimentaire pour ses cambodgiens.

Interview de Heng Oudom, étudiant cambodgien à l’ESJ Lille.

@[Exercice à l’école de l’ESJ-LIlle]

Publicités

Bun ORAY-JEAN aime son pays d’origine mais impossible d’y retourner

Publié septembre 6, 2017 par HENG Oudom

Bun ORAY-JEAN a 78 ans. Il corrige sa faible vue grâce à ses lunettes. Le jour de l’interview tombe sur le premier jour de la fête des morts «Pchum Ben»,  l’équivalent de la Toussaint. Retraité, Bun vit toujours avec des souvenirs et la nostalgie de son pays d’origine, le Cambodge.

Bun ORAY-JEAN a quitté le Cambodge il y a 36 ans. Je veux y retourner mais il ne peut pas : crainte de la situation politique et inquiète de sa santé. Photo©Oudom Heng

 Toussaint sans tombes

« Je n’ai pas de tombes de mes proches ici en France. Je ne vais ni à la pagode ni à l’église. Je ne crois pas qu’on puisse faire quelque chose pour des morts mais mes chers et mes proches me manquent toujours et beaucoup pendant le Pchum Ben» – s’exprime Bun Oray.

Sous le régime des Khmers Rouges (1975-1979), Bun a perdu deux enfants et plusieurs autres membres de sa famille. Ses deux enfants sont morts de faim. Plus d’une dizaine de ses frères,cousins, neveux et nièces ont perdu la vie à cause des travaux forcés ou suite à des exécutions.

La fête religieuse Pchum Ben dure quinze jours. Des cambodgiens vont traditionnellement à la pagode pour offrir de la nourriture aux bonzes. Certaines personnes croient qu’ils puissent faire des dédiés aux morts. Par contre, Bun pense autrement: « Je n’ai plus d’espoir pour les morts mais j’accepte néanmoins que ma femme aille à la pagode. Je lui donne même de l’argent pour y aller et contribuer à la préparation des nourritures».

Après la chute du régime génocidaire des Khmers Rouges en 1979, Bun et sa femme fuient en Thaïlande afin de demander l’asile pour le “troisième pays humanitaire”. Il foule le sol français en 1981 pour la première fois en statut de réfugié. Bun commence à travailler dans une usine de textile à Tourcoing. Sa famille, elle commence un petit commerce de haricots germés qu’elle écoule dans les restaurants chinois. Elle fait finalement faillite et déménage au centre-ville de Lille en 1996.

Ce vieil homme accepte l’interview dans son logement à la Famille Solidaire où il loge avec sa femme, Anne Kim, 74 ans. Ils ont cinq enfants, tous mariés à des français.

« Le Cambodge est toujours dangereux pour moi »

Retraité, Bun reçoit la subvention de l’Etat français. Après avoir calculé depuis son arrivée, il hurle “J’ai vécu 36 ans en France”. Actuellement il a des problèmes de santé et doit consulter régulièrement son médecin.

« Cela fait presque 40 ans que j’ai quitté mon pays natal. J’y suis retourné seulement une fois en 2005. Franchement, je voulais aussi vivre là-bas mais je ne peux pas. On n’y a pas de système de sécurité sociale pour sauver ma vie, j’ai besoins de médicaments et de traitement » – regrette-t-il.

Un petit pansement à la main droite, Bun passe sa journée assis devant la télévision. Il suit l’actualité politique dans son pays natal de près.

Dans la capitale cambodgienne, le gouvernement du Premier Ministre actuel au pouvoir depuis une trentaine d’années a arrêté récemment le chef de l’Opposition. Le motif est la trahison à la nation et le complot pour détruire le pays. «L’accusé risque une peine trente ans de prison. C’est injuste! L’Opposition n’a que des stylos et des papiers, elle n’a pas d’armes. Comment peut-elle détruire le pays? » – s’indigne-t-il.

La situation politique au Cambodge provoque l’inquiétude à l’échelle nationale et internationale. A l’orée des élections législatives, prévues en juillet 2018, l’opposition est presque détruite. Un de ses dirigeants a été arrêté et un autre s’est exilé en Hexagone pour échapper la prison. La presse écrite anglophone et les radios indépendantes sont fermés. Les deux sociétés civiles pro-américains sont interdits d’exercer sur le territoire cambodgien. Bun Oray sais et raconte tout cela.  

«J’aime beaucoup mon pays d’origine mais je ne peux pas y retourner pour le moment».

មេៗ​គណបក្ស ភាគច្រើន​ ជូន​ពរពលរដ្ឋ​ ភ្ជាប់​សារ​នយោបាយ!

Publié avril 12, 2017 par HENG Oudom

សល់តែ​១ថ្ងៃទៀតទេ បុណ្យ​ចូល​ឆ្នាំ​ថ្មី នឹង​ចូល​មកដល់។ ឱកាស​នេះ មេៗ​គណបក្ស​នយោបាយ​ ជា​ច្រើន​ នាំគ្នា​ជូន​ពរ​ពលរដ្ឋ​ខ្មែរទូទៅ ហើយ​ក៏​មាន​ភ្ជាប់​ជាមួយ​នឹង​សារនយោបាយ​ខ្លះ​ផង។ ប្រមុខ​បក្ស​កាន់អំណាច សូម​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ធ្វើ​ជាម្ចាស់​វាសនា​ប្រទេស​ជាតិ និងអះអាងរក្សា​ការ​ពារ​​​សន្តិភាព។ មេបក្សប្រឆាំង ​សង្គ្រោះជាតិ ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ និង​ដោយ​អហិង្សា។ ចំណែក​ មេបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ សង្ឃឹមថានឹង​ប្តូរ​មេបក្ស​ប្រឆាំងចាស់ ដាក់​មេបក្ស​ប្រឆាំងថ្មី។ ខុសពីគេឯង​ ប្រមុខ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គ្មាន​អ្វីត្រូវ​ជូន​ពរ​នោះទេ គឺ​គ្រាន់តែចង់​ផ្តាំពលរដ្ឋ​ខ្មែរ ឲ្យ​ចេះ​ប្រើ​ខួរ​ក្បាល​គិត​។

ហេង ឧត្តម លម្អិត​ព័ត៌មាន ៖  http://km.rfi.fr/cambodia/wish-politicians-rfi-oudom-12-04-2017

 

ក្នុង​ឱកាស​ចូលឆ្នាំថ្មីនេះ ប្រមុខ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចេញ​សារលិខិត​ជូន​ក្នុងនាម​រដ្ឋាភិបាល សូម​ឲ្យ​មាន​ក្តី​រីករាយ សិរី​សួស្តី ជ័យ​មង្គល​ដ៏​ឧត្តុង​ឧត្ដម​ក្នុង​ក្រុម​គ្រួសារ​និង​សង្គម​ជាតិ​ទាំងមូល។ ​ចំណែក​លោក កឹម សុខា ខំប្រឹង​សរសេរ​លិខិត​ផង សម្តែង​ថត​ជា​វីដេអូ​ផង ដើម្បីបួង​សួង​ជូន​ពរ​សាធារណៈជន​ខ្មែរ ឲ្យ​មាន​សិរីមង្គលវិបុលសុខ​មហាប្រសើរ និង​ឲ្យ​មាន​សន្តិភាព​ ហើយ​ចៀង​វាង​សង្គ្រាម​បង្ហូរ​ឈាម​ និង​ការរំលោភ​​បំពាន​សិទ្ធិគ្នា​។ រីឯប្រធាន​បក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ​លោក សួន សេរីរដ្ឋា ជូន​ពរ​ឲ្យ​ខ្មែរលើ ខ្មែរក្រោម ខ្មែរ​កណ្តាល ខ្មែរ​ក្នុង​ប្រទេស​និង​ខ្មែរ​នៅ​បរទេស​ទាំង​អស់ សូម​ឲ្យ​មាន​ក្តីសប្បាយ​រីករាយ ចូលរួម​លេង​ល្បែង​ប្រជាប្រិយខ្មែរ ហើយ​សូម​កុំ​ផឹក​ស្រា​ស្រវឹង​ឈ្លោះគ្នា និង​បង្កគ្រោះថ្នាក់​ចរាចរណ៍​។​

ក្រៅ​ពី​ពាក្យ​ពេចន៍​ជូន​ពរ មេៗ​គណបក្ស​នយោបាយ​ ក៏​មាន​បង្កប់​សារនយោបាយ​ខ្លះ​​ដែរ។ នៅ​ក្នុង​សារ​លិខិត​​ កម្រាស់​​៦ទំព័រ ដែល​មាន​រៀប​រាប់​ពីសម្មទិផលរបស់​រដ្ឋាភិបាល​ផង​​, លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា  បាន​ប្តេជ្ញា​ចិត្ត​ ថា​នឹង​ខិត​ខំពុះពារគ្រប់​បែប​យ៉ាង​ ប្តេជ្ញាចិត្ត​រក្សា​ការពារ​សន្តិភាព​ ស្ថិរភាព និង​សណ្តាប់សាធារណៈជូន​ប្រជាជាតិទាំង​មូល។​

ចំណែក លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ភ្ជាប់​សារ​នយោបាយ​ថា ចង់​ឲ្យ​មាន​​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន តាម​រយៈ​ការ​បោះឆ្នោត​ខាង​មុខ​នេះ។ ចំពោះ​លោក កឹម សុខា គឺ​លោក​ចង់​ឲ្យ​អ្នក​នយោបាយ​គ្រប់​គណ​បក្ស ប្រកួត​គ្នា​ពី​គោលនយោបាយ​របស់​ខ្លួន តែ​រៀង​ៗខ្លួន ដោយ​សន្តិវិធី​ ដើម្បីក​​សាង​អនាគត​ជាតិ​មួយ​ដ៏​ល្អប្រសើរ ​។​

រីឯ​ប្រធាន​បក្ស​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា គឺ​ចង់​ឲ្យ​មា​នការ​ផ្លាស់​ប្តូរទាំង​បក្ស​ប្រឆាំង និង​ទាំង​បក្ស​កាន់​អំណាច ដោយ​ប្រកាន់​យក​របៀប​​ផ្លាស់​ប្តូរ​បន្ត​វេន​​របស់​ទេវា​ឆ្នាំ​ថ្មី​ដូច្នោះ​ដែរ​។ ពោល​គឺ​មាន​ការ​ផ្លាស់ប្តូរ មិន​ក្រាញ​អំណាច និង​មាន​អណត្តិផ្លាស់​​វេន​ត្រឹមត្រូវ។ ទន្ទឹម​នេះ លោក សួន សេរីរដ្ឋាន ក៏​សង្កត់​ធ្ងន់​ដែរថា ពលរដ្ឋ​ខ្មែរ គួរតែត្រូវ​​ «ប្តូរ​​មេ​ដឹក​នាំ​ប្រឆាំង​ចាស់ ដាក់​មេដឹក​នាំ​ប្រឆាំង​ថ្មី​»។​

ផ្ទុយខុស​​ពីគេ​ឯង លោក ខឹម វាសនា​ ប្រធាន​​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ថា​លោក​គ្មាន​អ្វី​ត្រូវ​ជូនពរ​ ហើយ​ក៏​​គ្មាន​ទម្លាប់​ជូនពរ​អ្វីដែរ​ ព្រោះ​លោក​មិន​ដែល​​ធ្វើ​អ្វី​ ដែល​មិន​ចេញ​ពីទឹក​​ចិត្ត​ពិតនោះទេ​។ គ្មាន​សារ​ជូនពរសម្រាប់ឆ្នាំថ្មី​ និង​គ្មាន​សារនយោបាយ​អ្វីសម្រាប់ថ្លែងក្នុងឱកាសនេះ​, លោក ខឹម ​វាសនា គ្រាន់តែមាន​ពាក្យ​ផ្តាំថា ពលរដ្ឋខ្មែរ ​ត្រូវ​ចេះ​ប្រើ​ខួរ​ក្បាល​គិត គិត​គ្រប់​សកម្មភាព គ្រប់​ទង្វើ​ និង​កុំ​ចេះតែ​ជឿ​ងប់​ងល់​ចំពោះ​ប្រពៃណី និង​សម្តី​របស់​អ្នក​នយោបាយ។ គឺទៅ​ទី​​ណា​ក៏ដោយ ធ្វើ​អ្វីក៏ដោយ​ ត្រូវ​យកចេះ​យក​ខួរ​ក្បាល​គិត។ នេះបើតាម​ប្រមុខ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិតេយ្យ​ លោក ខឹម វាសនា​​៕​

ប៉ូលិសចរាចរណ៍ ត្រូវកែប្រែបន្ថែមទៀត ដើម្បីឲ្យសក្តិសមនឹងពានរង្វាន់អន្តរជាតិ!

Publié avril 5, 2017 par HENG Oudom

ថ្មីៗនេះ មន្ត្រីនរគបាលចរាចរណ៍ បានផាកពិន័យលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដោយសារជិះរថយន្តមិនពាក់ខ្សែក្រវ៉ាត។ គេសង្កេតឃើញថា តាំងតែពីដាក់ឲ្យប្រើច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមក ប៉ូលិសចរាចរណ៍ ហាក់មានភាពក្លាហានជាងមុន។ ពោលគឺហ៊ាន ផាកពិន័យចំពោះអ្នកតំណាងរាស្ត្រ និងមន្ត្រីធំៗ រាប់ទាំងនាយករដ្ឋមន្ត្រីផង ដែលល្មើសនឹងច្បាប់ចរាចរណ៍។ ទោះយ៉ាងនេះក្តី គឺមានចំណុចមួយចំនួនទៀត ដែលប៉ូលិសចរាចរណ៍ ត្រូវប្រឹងប្រែងកែលម្អបន្ថែមទៀត ដើម្បីឲ្យសក្តិសមនឹងពានរង្វាន់អន្តរជាតិសុវត្ថិភាពចរាចរណ៍ ពីប្រទេសអង់គ្លេស។

សូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/police-rfi-oudom-26-12-2016

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានដាក់ឲ្យប្រើជិតពេញ១ឆ្នាំហើយ។ ក្នុងរយៈពេលនេះ គេមើលឃើញថា មន្ត្រីនគរបាលចរាចរណ៍ មានសេចក្តីក្លាហានជាងមុន គឺហ៊ានបង្គាប់អ្នកតំណាងរាស្ត្រមួយចំនួន ទាំងមកពីបក្សកាន់អំណាច និងតំណាងរាស្ត្រប្រឆាំង ឲ្យបង់ពិន័យចំពោះបទល្មើសច្បាប់ចរាចរណ៍។ ពេលថ្មីៗនេះ គឺប៉ូលិសចរាចរណ៍ហ៊ានទៅដល់ ផាកពិន័យទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថែមទៀត។ ហើយគេក៏មិនភ្លេចដែរ សូម្បីតែប្រមុខរដ្ឋាភិបាល និងមន្ត្រីផ្សេងៗ ក៏ត្រូវចូលទៅបង់ពិន័យជាហូរហែរមកហើយ។

នេះបើទោះបីជាមានមហាជនខ្លះគិតថា ករណីទាំងនោះ គឺជាការធ្វើឲ្យល្អមើលរបស់អ្នកមានអំណាច ឬចេះតែទៅបង់ពិន័យទៅដើម្បីកុំឲ្យគេរិះគន់ពេក ឬក៏បុគ្គលទាំងនោះ មានស្មារតីគោរពច្បាប់ដោយខ្លួនឯងក្តី ប៉ុន្តែទោះយ៉ាងណាក្តី នេះក៏ជាសេចក្តីក្លាហានមួយដែរ របស់ក្រុមប៉ូលិសចរាចរណ៍ ដែលហ៊ានសរសេរផាកពិន័យ និងហ៊ានតតាំងចំពោះមុខអ្នកមានអំណាច ហើយបំពានច្បាប់។

ក្រៅពីសេចក្តីក្លាហាននេះ គឺកិច្ចការងាររបស់មន្ត្រីចរាចរណ៍ ត្រូវបានកែប្រែយ៉ាងច្រើន ពិសេសគឺការបង់ផាកពិន័យដែលតម្រូវឲ្យអ្នកប្រព្រឹត្តល្មើស ត្រូវចូលខ្លួនទៅបង់ប្រាក់ពិន័យនៅការិយាល័យប៉ូលិសចរាចរណ៍ជើងគោក ដោយខ្លួនឯង។ ចំណែកឯការដាក់បញ្ចូល មន្ត្រីចរាចរណ៍ភេទស្រីសម្រាប់បម្រើការងារ ក៏ទំនងជាអាចធ្វើឲ្យមានភាពទន់ភ្លន់ជាងមុន ក្នុងការពន្យល់ណែនាំអ្នកបើកបរដែលល្មើសច្បាប់។

លើសពីនេះ ប៉ូលិសចរាចរណ៍ ហាក់ខំប្រឹងប្រែងច្រើនជាងមុន ដូចដែលគេឃើញថាពួកគាត់ធ្វើការតាមផ្លូវ ទាំងក្រោមកម្តៅថ្ងៃ ហាលភ្លៀងហាលខ្យល់ ហើយយប់អធ្រាត្រ ក៏នៅតែចុះទៅត្រួតពិនិត្យអ្នកបើកបរដែលសេពគ្រឿងស្រវឹងទៅទៀត។ ទាំងនេះ សុទ្ធតែជាគុណសម្បត្តិរបស់ប៉ូលិសដែលគេមិនគួរមើលរំលងនោះទេ។

ទោះបីជាមានចំណុចល្អហូរហែយ៉ាងណាក៏ដោយ ក៏នៅមានចំណុចអសកម្មខ្លះដែរ ដែលមន្ត្រីនគរបាលចរាចរណ៍ត្រូវប្រឹងប្រែងកែសម្រួលបន្ថែមទៀត។

ទី១ ជុំវិញការផាកពិន័យតែម្តង។ ពលរដ្ឋមួយចំនួនអះអាងថា ប៉ូលិសចរាចរណ៍ នៅតែបន្តឆ្លៀតកេញចំណេញ តាមរយៈឲ្យអ្នកបើកបរល្មើសច្បាប់ បង់លុយក្រៅផ្លូវការ គ្មានវិក្កយបត្រត្រឹមត្រូវ។ ការឲ្យលុយនេះ គឺជាថ្នូរនឹងការសម្របសម្រួលគ្នាចំពោះករណីល្មើសខ្លះ ដែលត្រូវបង់ប្រាក់ច្រើន មកបង់តិតតួច ដោយគ្មានបង្កាន់ដៃផាកពិន័យជាដើម។ ហើយប៉ូលិសចរាចរណ៍ខ្លះ ត្រូវពលរដ្ឋចោទថា បាននិយាយបញ្ចុះបញ្ចូលឲ្យអ្នកប្រព្រឹត្តល្មើសបង់លុយក្រៅផ្លូវការ ព្រោះថាបើបង់ពិន័យដោយមានវិក្កយបត្រ និងបង់លុយតាមកិច្ចតម្រូវនៃច្បាប់ គឺមានចំនួនច្រើនជាងធម្មតា និងត្រូវខាតពេលវេលាទៅបង់ពិន័យនៅការិយាល័យប៉ូលិសចរាចរណ៍ជើងគោកថែមទៀត។ នេះបើតាមការសង្កេតរបស់ពលរដ្ឋមួយចំនួន ដែលជួបករណីនេះដោយផ្ទាល់ផង។

ចំណុចទី២ គឺមន្ត្រីចរាចរណ៍ខ្លះ នៅតែបន្តយកលុយពីអ្នកបើកឡានដឹកទំនិញ ឬដឹកអ្នកដំណើរ។ លុយនេះ គឺគេមិនដឹងថា ត្រូវចូលហិបថវិកាជាតិ ឬហោប៉ាវបុគ្គលឯកជននោះទេ។ ចំណុចនេះ គឺត្រូវបានពលរដ្ឋដាក់ការសង្ស័យលើសមន្ត្រីខ្លះ ដែលជាត្រីងៀតឆ្លៀតពង។

ចំពោះការលាភសក្ការៈពីឡានដឹកទំនិញនេះដែរ ប៉ូលិសត្រួតពិនិត្យចរាចរណ៍មួយចំនួន ត្រូវពលរដ្ឋរាយការណ៍ថា បានទាមទារលាភសក្ការៈ ឬប្រើឯកសណ្ឋានមន្ត្រី ទៅកាក់ឡានដើម្បីសុំនេះសុំនោះដែលមាននៅលើរថយន្ត។ ដូចជារថយន្តដឹកមាន់ ក៏ប៉ូលិសសុំយកមាន់មួយក្បាលពីរក្បាល ជាដើមដែរ។ នេះបើតាមការលើកឡើងរបស់អ្នកដំណើរមួយចំនួន ដែលបានជួបហេតុការណ៍ផ្ទាល់ភ្នែក។

ចំណុចទី៣ គឺពាក់ព័ន្ធនឹងពាក្យសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍តែម្តង ដែលត្រូវពលរដ្ឋរិះគន់ជាទូទៅ ថាមានពេលខ្លះ គឺអសុជីវធម៌ ហើយមានលក្ខណៈគំរាម និងសម្លុតជាដើម។

ជារួមមន្ត្រីនរគបាលចរាចរណ៍មួយចំនួន បានខិតខំកែទម្រង់ខ្លួនឯងបានច្រើនហើយ នៅឡើយតែចំណុចអសកម្មមួយចំនួនតូចទៀតតែប៉ុណ្ណោះ ដែលមិនទាន់អាចកែប្រែបានល្អប្រសើរ។ ផ្ទុយទៅវិញ ចំណុចខ្វះចន្លោះខ្លះតិចតួចរបស់មន្ត្រីចរាចរណ៍ ប៉ុន្តែវាអាចនឹងធ្វើឲ្យល្អក់កករខ្លាំង ប៉ះពាល់ទៅដល់ពានរង្វាន់អន្តរជាតិខាងសុវត្ថិភាពចរាចរណ៍ ផងក៏អាចថាបាន៕

សិល្បៈ​បុរាណ​ប្រឹង​ត្រដរ​រស់​ ក្រោម​ការ​ជ្រោម​ជ្រែង​របស់​អ្នក​សិល្បៈ​និង​ផ្នែក​ឯកជន!​

Publié avril 5, 2017 par HENG Oudom

កម្ពុជា ត្រូវគេទទួលស្គាល់ថាជាជង្រុកនៃសិល្បៈវប្បធម៌ ហើយមនុស្សខ្មែរស្ទើរតែគ្រប់គ្នាទន្ទេញរត់មាត់ថា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណារាយជាថ្កើងថ្កាន។ ក៏ប៉ុន្តែ ទម្រង់សិល្បៈបុរាណខ្លះដែលជាផ្នែកសំខាន់នៃវប្បធម៌នោះ គឺកំពុងតែប្រឹងត្រដររស់ទាំងត្រដាបត្រដួស។ ប្រឈមមុខនឹងបញ្ហានេះ អ្នកជំនាញសិល្បៈខ្លះ បានមើលឃើញថា សិល្បៈបុរាណខ្មែរ បានប្រឹងត្រដរងើបឡើងវិញខ្លះៗ គឺដោយសារតែការជ្រោមជ្រែងរបស់អ្នកសិល្បៈខ្លួនឯង និងផ្នែកឯកជន។

សូមស្តាប់ ហេង ឧត្តម ៖

http://km.rfi.fr/cambodia/chronique-khmer-art-rfi-oudom-21-12-2016

 

មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញថា មានការផុសផុលសម្បើមណាស់ ក្នុងការងាកទៅចាប់អារម្មណ៍ និងគិតគូរពីទម្រង់សិល្បៈបុរាណខ្មែរ។ ជាក់ស្តែង ក្រុមយុវជន អង្គការសិល្បៈ និងផ្នែកឯកជន បានជួយបំពងសំឡេង ឲ្យមានការគិតគូរពីល្ខោនស្រមោលស្បែកធំ គឺក្រោយពីបានដឹងថា ប្រធានសមាគមល្ខោនស្បែកធំម្នាក់  បាក់ទឹកចិត្ត អស់សង្ឃឹម ហើយបិះនឹងបោះបង់ទម្រង់សិល្បៈនេះចោល ហើយទៅចាប់អាជីពជាអ្នករត់ម៉ូតូឌុប។

ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍សម្តែងទស្សនីយភាពនៃរបាំព្រះរាជទ្រព្យ និងល្ខោនខោល ដែល ស្តីពី ប្រវត្តិ១សតវត្សនៃរបាំនេះ គឺមានមនុស្សផ្អើលចូលទស្សនាយ៉ាងច្រើនកុះករ។ សំបុត្រចូលទស្សនា គឺលក់ដាច់អស់ មុនកាលកំណត់ទៅទៀត។

ហើយគេក៏មិនអាចភ្លេចរាប់ទេ ពីល្ខោននិយាយ រឿងកុលាបប៉ៃលិន ដែលទើបនឹងសម្តែងចប់កាលពីពេលថ្មីៗនេះ គឺមានអ្នកគាំទ្រច្រើនលើសពីការរំពឹងទុក។ ព្រោះថា កៅអី និងសំបុត្រចូលទស្សនា មានត្រឹមតែជាង៤រយសំបុត្រ តែគេលក់អស់ដល់ទៅជិត៦រយសំបុត្រឯណោះ។ ទាំងនេះ គឺជាការបំផុសគំនិតផ្តួចផ្តើមយ៉ាងសកម្ម ពីក្រុមអ្នកសិល្បៈខ្លួនឯង និងក្រុមយុវជន រួមទាំងអង្គការខាងសិល្បៈ និងមានការគាំទ្រថវិកាពីផ្នែកឯកជន។

គេក៏ត្រូវទទួលស្គាល់ដែរថា អាជ្ញាធរខាងវប្បធម៌ ក៏ខំប្រឹងណាស់ដែរ។ ដូចដែលគេបានឃើញថា របាំព្រះរាជទ្រព្យ និងល្ខោនស្បែកធំជាដើម បានត្រូវចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ ហើយនិងការដាក់ចាប៉ីដងវែង ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិ កាលពីពេលថ្មីៗនេះទៀត។

លើសពីនេះ ក៏មានដែរ ការប្រឡងចម្រៀងថ្នាក់ជាតិ ទាំងសម័យ និងបុរាណ ជារៀងរាល់ឆ្នាំ ក៏ជាផ្នែកមួយដែលជួយការពារទម្រង់សិល្បៈបុរាណខ្លះដែរ។ ទាំងនេះ គឺជាស្នាដៃរបស់អាជ្ញាធរសិល្បៈ ប្រកែកមិនបាន។  ក៏ប៉ុន្តែ ការប្រលងចម្រៀងបុរាណទាំងនោះ គឺហាក់មានសន្ទុះតិចតួចនៅឡើយណាស់ បើធៀបនឹងការប្រលងចម្រៀងយុវវ័យ ដូចជា The Voice Cambodia, Cambodian Idol, Cambodia’s Got Talent  ជាដើម។

ម្យ៉ាងវិញទៀត គឺគេសង្កេតជាទូទៅ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនសិស្សចុះឈ្មោះចូលរៀនរបាំបុរាណកាន់តែធ្លាក់ចុះ។ ជាក់ស្តែង នៅឆ្នាំនេះតែម្តង សិស្សចូលរៀនរបាំបុរាណមានតែជាង៣០នាក់ប៉ុណ្ណោះ។ ចំណែកអ្នកចូលរៀន ល្ខោននិយាយ សរុបទាំងនៅសាលាមធ្យមនិងនៅសាលកវិទ្យាល័យ គឺមានតែ១៣នាក់ប៉ុណ្ណោះ។ ហើយបើគិតពីអ្នកដែលមានសមត្ថភាពពេញលេញ អាចសម្តែងល្ខោននិយាយបានជ្រៅជ្រះ គឺប្រហែល៥-៦នាក់តែប៉ុណ្ណោះ។ រីឯល្ខោនខោលវិញ សិស្សចុះឈ្មោះចូលរៀនតែ៣-៤នាក់នោះទេ គឺវាកាន់តែតិចតួចមែនទែន។ ចំពោះគ្រូសិល្បៈបុរាណខ្លះ កាន់តែអស់សង្ឃឹម ពីមួយថ្ងៃទៅមួយ។ ធ្លាក់ទឹកចិត្តដោយមិនឃើញសិស្សរៀនមិនច្រើន ជារឿងមួយ! រឿងមួយទៀត គឺអាសូរនឹងជីវភាពរបស់ខ្លួន ហើយកាន់តែសង្វេគទៅនោះ គឺទ្រាំឈរមើលទម្រង់សិល្បៈដែលខ្លួនស្រឡាញ់ និងខំជ្រោមជ្រែង កំពុងតែលិចលង់បន្តិចម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រឈមនឹងបញ្ហាដូច្នេះ មន្ត្រីរបស់ក្រសួងវប្បធម៌តែងតែចោទសួរទៅសាធារណៈជនវិញថា ម្នាក់ៗសុទ្ធតែថាស្រឡាញ់សិល្បៈវប្បធម៌ ប៉ុន្តែបើឲ្យខ្លួនឯង ឬឲ្យកូនចៅរបស់ខ្លួន ទៅចុះឈ្មោះចូលរៀនវិញ គឺគ្មានទេ។

ក៏ប៉ុន្តែ មហាជនសួរតបទៅវិញថា តើឲ្យកូនសិស្សទៅចុះឈ្មោះចូលរៀនសិល្បៈបុរាណម្តេចកើត បើពួកគេមិនដឹងផងថា តើរៀនទៅ បានធ្វើអ្វី? តើទីផ្សារការងាររបស់សិស្សដែលចេញពីសាលាសិល្បៈ មានកម្រិតណា? ហើយតើអ្វីទៅជាពន្លឺនៃអនាគតរបស់ពួកគេ នៅពេលដែលរៀនចប់? គឺអ្វីៗហាក់ដូចជានៅតែងងឹតឈឹងសូន្យ។ ទំនងជាហេតុនេះហើយ ទើបមិនសូវមានសិស្សច្រើននោះទេ ដែលយកអនាគតទៅប្រថុយ ជាមួយនឹងសិល្បៈបុរាណនោះ។

ជាការពិត គេពុំគួរចង្អុរមុខគ្នា ឬបន្ទោសទម្លាក់កំហុសដាក់គ្នាតទៅទៀតនេះ។ ការសំខាន់ គឺទឹកជិតដល់ច្រមុះហើយ។ ដូច្នេះ គេត្រូវតែជួយដោះស្រាយគ្នា។ គេមិនអាចជួយលើកតម្កើងសិល្បៈវប្បធម៌ត្រឹមតែបបូរមាត់បាននោះទេ។  ប្រការចម្បង គឺគេត្រូវតែធ្វើឲ្យអ្នកសិល្បៈមានជីវភាពសមរម្យជាដំបូងសិន។ ដើម្បីឲ្យអ្នកសិល្បៈមានទុនចិញ្ចឹមឆ្នាំង គឺទាល់តែមានការគាំទ្រពីសំណាក់មហាជនជាទូទៅ តាមរយៈចូលរួមលើកទឹកចិត្ត និងទិញសំបុត្រចូលទស្សនាការសម្តែងរបស់ពួកគេជាដើម។

ចំណែក អាជ្ញាធរខាងសិល្បៈវប្បធម៌ គឺមានតួនាទីសំខាន់ណាស់ ក្នុងការពន្យល់ និងបង្ហាញពីតម្លៃនៃសញ្ញាបត្រសិល្បៈបុរាណ ដែលធ្វើឲ្យកូនសិស្សឃើញថា ពួកគេអាចចិញ្ចឹមជីវិតឲ្យថ្កុំថ្កើង ឬមានអនាគតល្អ  គ្មានភាពស្រពិចស្រពិលចំពោះអនាគត។

ការសំខាន់មួយទៀត គឺត្រូវតែមានទីតាំងកន្លែងសម្តែងសិល្បៈណាមួយឲ្យជាក់លាក់ និងឲ្យទៀងទាត់ រាល់សប្តាហ៍ ឬរាល់ខែ។ កិច្ចការនេះ ដំណើរការទៅបាន គឺត្រូវតែមានការចូលរួមយ៉ាងសកម្មពីអ្នកសិល្បៈគ្រប់ទម្រង់ និងការសហការជាមួយវិស័យឯកជន៕

លោក ជា មុនីឫទ្ធិ៖ ចូលឆ្នាំចិន មានគោលគំនិត៣ គឺជួបជុំគ្នា ដឹងគុណ និងចែករំលែកគ្នា!

Publié janvier 27, 2017 par HENG Oudom

ថ្ងៃនេះ ជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។ វិទ្យុបារាំង សុំអញ្ជើញបណ្ឌិត ជា មុនីឫទ្ធិ ដែលជានាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ។

បណ្ឌិត ជា មុនីឫទ្ធិ

បណ្ឌិត ជា មុនីឫទ្ធិ

ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំង បណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា នៅពេលបុណ្យចូលឆ្នាំចិន គឺមានគោលគំនិត៣ធំៗ។ ទី១ គឺជាការជួបជុំគ្នា ក្នុងរង្វង់ក្រុមគ្រួសារ ឬទៅជួបជុំគ្នានៅស្រុកកំណើត។ ទី២ គឺដឹងគុណ អ្នកដែលបានស្លាប់ទៅ និងដឹងគុណ ចាស់ទុំ អ្នកដែលនៅរស់ ហើយនិងទី៣ គឺជាការចែករំលែកគ្នា។ នោះគឺចែករំលែកនំចំណីនិងទ្រព្យធនខ្លះ នៅពេលសែនព្រេនហើយ។

ដោយឡែកចំពោះការសែន ដូចជាមាន់ស្ងោរ ជ្រូកខ្វៃ នំចំណីផ្សេងៗ  គឺគ្មានភស្តុតាងណាដែលអះអាងថាបានផលពិតនោះទេ។ ហើយចំណែក ការដុតក្រដាសសែនវិញ លោកបណ្ឌិត បញ្ជាក់ថាគឺជាការខ្ជះខ្ជាយ។

ដូច្នេះសុំស្តាប់បទសម្ភាសរបស់ ហេង ឧត្តម ជាមួយនឹងបណ្ឌិត ជា មុនីឫទ្ធិ ៖ http://km.rfi.fr/cambodia/itw-dr-chea-monirith-rfi-oudom-27-01-2017