Archives

~SORRY~

SORRY

    I will never ever regret of knowing you. But I’m regret that our friendship is heavy to go on. Don`t know why I never trust you only one time, because your act never show me your heart and your heart never show me the trust. Don`t know why I think what I have been meeting is just only the DREAM a dream when I’m not sleeping, a dream that cannot come true. Because you are not my fairy tale. I know that you still miss the past, think the past, and need the past. Don`t know when you can stop caring the sad past. Wait waiting is a very hard task for me. Waiting is tired. The more I wait, the more time I waste. Because it`s no use for me to wait the spring while summer is still hot and dry. So it is the best way for me to run far away from a deep of hurting.

Thanks for your kind, thanks for your sharing, thanks for your time, thanks for your helping, thanks that you made me have a good feeling, thanks that you made me sad, thanks that you made me hopeless, AND GIVE ME THOUSANDS APOLOGIES THAT I LEAVE YOU!

Please be a strong one who lives with smiling and hopeful not only for today, but tomorrow also (*_*)

LOVE IS NOT TO FORGET BUT TO FORGIVE.

I remember the words that someone told me:

* True friendship is hard to break. It endures all hardship and difficulties. If it can be easily broken, it is not called a true friendship.

* The person who understand you, never hurt you. Only those who dont understand you hurt you instead.

* It`s hard to find a real friendship. You have only one or two true friendship a life time. It take a lot of study, efforts, screening before you can find a good one.

 GOOD BYE MY LOVE

by Maryna Samnang on Tuesday, April 19, 2011 at 11:34pm on Facebook

Publicités

This Thing Called Love

This Thing Called Love

There are times when we are timid and shy about expressing the love we feel. For fear of embarrassing the other person, or yourselves, we hesitate to say the actual words « I love you. » So we try to communicate the idea in other words.

We say ‘take care’ or ‘don’t drive too fast’ or ‘be good.’ But really, these are just other ways of saying ‘I love you,’ ‘you are important to me,’ ‘I care what happens to you,’ ‘I don’t want you to get hurt.’

We are sometimes very strange people. The only thing we want to say, and the one thing that we should say, is the one thing we don’t say. And yet, because the feeling is so real, and the need to say it is so strong, we are driven to use other words and signs to say what we really mean. And many times the meaning never gets communicated at all and the other person is left feeling unloved and unwanted

Therefore, we have to LISTEN FOR LOVE in the words that people are saying to us. Sometimes the explicit words are necessary, but more often, the manner of saying things is even more important. A joyous insult carries more affection and love within the sentiments which are expressed insincerely

An impulsive hug says I LOVE YOU even though the words might be saying very different. Any expression of a person’s concern for another says I love you. Sometimes the expression is clumsy, sometimes even cruel. Sometimes we must look and listen very intently for the love that contains. But it is often there, beneath the surface.

A mother may nag her son constantly about his grades or cleaning his room. The son may hear only the nagging, but if he listens carefully, he will hear the love underneath the nagging. His mother wants him to do well, to be successful. Her concern and love for her son unfortunately emerge in her nagging. But it is love all the same

A daughter comes home late, way past her curfew, and her father confronts her with angry words. The daughter may hear only the anger, but if she listens carefully, she will hear the love under the anger. « I was worried about you, » the father is saying. ‘Because I care about you and I love you. You are important to me.

We say I love you in many ways – with birthday gifts, and little notes, with smiles and sometimes with tears. Sometimes we show our love by just keeping quiet and not saying a word, at other times by speaking out, even brusquely

We show our love sometimes by impulsiveness. Many times we have to show our love by forgiving someone who has not listened to the love we have  tried to express.

The problem is listening for love is that we don’t always understand the language of love which the other person is using. A girl may use tears or emotions to say what she wants to say, and her boyfriend may not understand her because he expects her to be talking his language. Thus, we have to force ourselves to really listen for love.

The problem with our world is that people rarely listen to each other. They hear the words, but they don’t listen to the actions that accompany the words or the expression on the face. Or people listen only for rejection or misunderstanding. They do not see the love that is there just beneath the surface, even if the words are angry. We have to listen for love in those around us. If we listen intently we will discover that we are a lot more loved than we realize.

Listen for love and we will find that the world is a very loving place after all:

LOVE is a happy thing.
It makes us laugh.
It makes us sing.
It makes us sad.
It makes us cry.
It makes us seek the reason why.
It makes us take.
It makes us give.
Above all else, it makes us LIVE.

It is not the presence or absence of people that makes the difference because a person need not be lonely even if he is alone. Sometimes it is good to be alone. But that does not make us lonely. It is not a matter of being present WITH someone. It is a matter of being present to someone.

So remember…
If you love someone, tell them. Remember always to say what you mean. Never be afraid to express yourself. Take this opportunity to tell someone what they mean to you. Seize the day and have no regrets.

Most importantly, stay close to your friends and family, for they have helped make you the person that you are today and are what it’s all about anyway.

Pass this along to your friends. Let it make a difference in your day and theirs. The difference between expressing love and having regrets is that the regrets may stay around.

 PS: I would to say thank you so much, sister Chan Samnang, that she sent this text so important and interesting to me.

តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក?

ស្នេហាមានច្រើន ស្នេហាជាតិ ស្នេហាឪពុកម្តាយ ស្នេហាបងប្អូន… តែក្នុងទីនេះ យើង​សូម​លើក​យក​តែ​ស្នេហា​ដែល​គេកត់សម្គាល់​ក្នុង​ជម្រៅ​បេះដូង​យុវវ័យ​ចំពោះគ្នា យកមក​សិក្សាតែប៉ុណ្ណោះ។ ស្នេហាប្រភេទនេះ នៅ​ក្នុង​ជី​វិត​​លោកិយ៍យើង​ មាន​ទាំង​សប្បាយ​រីករាយ​ ត្រេក​ត្រអាល មា​ន​ទាំង​កម្រត់​កម្រ​​ស្រក់​ទឹក​​ភ្នែក​ ជួប​​ជុំ ព្រាត់ប្រាស់ ផ្អែម​ល្អែម ល្អូក​ល្អើន ស្អិត​រមួត​ជា​ង​ទឹក​ឃ្មុំ មាន​ប្រៃ​ល្វីង​ជូរចត់​… មាន​គ្រប់​រស​ជាតិ ។ A.Lunasarki បានសន្និដ្ឋានថា ៖ សេចក្តីស្នេហាជា​ការ​តែងលម្អ​ដ៏មហិមា។ សេចក្តី​ស្នេហា​ធ្វើ​ឲ្យ​ធម្មជាតិ​រីកស្រស់បំព្រង…។

ទាក់ទិននឹង​រឿងរ៉ាវស្នេហានេះ មានមតិ​ជាច្រើន​ត្រូវបានលើកឡើង។

អ្នកប្រាជ្ញល្បីល្បាញ​ Oliver Wendell Holmes ធា្លប់​ចាត់​ទុកថា៖ សេចក្តីស្នេហា​ជាកូនសោ​មានតួនាទី​ចម្រុះ បើកបាន​គ្រប់ទ្វារទាំងអស់ នាំយើងទៅដល់សុភមង្គល។

អ្នកប្រាដកនិយមចូលចិត្តប្រៀបធៀប ស្នេហាទៅនឹងដួងព្រះចន្ទ។ គេនិយាយយ៉ាងនេះថា៖ សេចក្តីស្នេហាដូចជារូបព្រះចន្ទ បើសិនជាវា​មិន​ធំឡើងទេនោះ វានឹងតូចទៅ។

ការលួចស្រឡាញ់ប្រតិព័ទ្ធ​នរណាម្នាក់​ក៏ជាស្នេហាដែរ គឺជាស្នេហាសម្ងាត់។ ស្នេហសម្ងាត់នេះ​ ចេញ​ពី​ក្រអៅ​បេះ​ដូងសម្ងាត់ ដែលលបលួច​គេងគិត​ផ្សងតែម្នាក់ឯង។ ជាការពិត​អ្នក​លួច​ស្រឡាញ់​នរណា​ម្នាក់ តែងតែគិតគូរខ្វល់ខ្វាយ​ចំពោះមនុស្សដែលខ្លួន​ស្រឡាញ់​ស្ទើរ​តែ​គ្រប់​ដង្ហើម​ចេញចូល ហើយ​អារម្មណ៍​របស់​គេ​ជានិច្ចកាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ម្ចាស់​ស្នេហ៍​​របស់​ខ្លួនគ្រប់វេលា។ បងសម្បត្តិបានសរសេរថា៖ «…ជាធម្មតា អ្នកស្រលាញ់ មានបេះដូងលោតខុសចង្វាក់ ច្រើនជាង អ្នកដែលត្រូវបានគេស្រលាញ់់។ …» 

ពាក្យ​ថា​ «ស្នេហា»  អ្នក​និពន្ធ កវីបណ្ឌិត​ អ្នក​ប្រាជ្ញ ខិតខំ​ស្រាវជ្រាវ​រុក​រក​ និង​សរ​សេរចងក្រង​រាប់ម៉ឺន​ទំព័​រសៀវ​ភៅ នៅតែ​​​ទាន់​ស្វែង​រក​ឃើញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ… ដរាប​ណា​ជី​វិត​នៅ​តែ​មាន ពិភព​លោក​​មិន​​ទាន់​រលាយ​ សេច​ក្តី​​ស្នេហា ​នៅតែ​មាន​ពន្លកឥទ្ធិពល​​ក្នុង​នៅ​ដួង​​ចិត្ត​មនុស្ស​លោក ។

បើស្នេហាមានឥទ្ធិពលខ្លាំងក្លាយ៉ាងនេះ  គេគួរប្រយ័ត្នប្រយែង មិនត្រូវបណ្តោយ​ឲ្យមាន​ការ​ភ័ន្ត​ច្រឡំ​ចំពោះ​សេចក្តីសង្ឃឹមបណ្តោះអាសន្នដែលកើតឡើង​តែមួយ​រយៈខ្លីក្នុងពេលវេលារបស់អ្នកនោះទេ។ សេចក្តីស្នេហា មិនមែន​គ្រាន់តែ​ជា​«ផ្លេកបន្ទោរ»ឆ្វាចឡើង ហើយ​ក៏​រួចស្រេច​នោះទេ។ នៅពេល​ដែល​អ្នក​ពិត​ជាស្រឡាញ់​មនុស្សម្នាក់ ក្រៅពីការស្រឡាញ់​រូបរាង អ្នក​ថែមទាំង​ត្រូវ​ពិនិត្យ​មើល​សតិអារម្មណ៍ អាកប្ប​កិរិយា​ និងមនោសញ្ចេតនារបស់មនុស្សដែលយើង​ស្រឡាញ់​នោះផង។ សេចក្តី​ស្នេហា​មិន​អាច​កំណត់​​ឡើង ដោយសារការរំភើប​មួយ​រំពេច​នោះទេ  ប៉ុន្តែត្រូវការពេលវេលា​ដើម្បី​សាកល្បង។ សេចក្តី​ស្នេហា​ស្មោះត្រង់ និងធំធាត់​ឡើងជាបណ្តើរៗតាមពេលវេលា ផ្ទុយទៅវិញ​ បើសិន​ជា​គ្រាន់​តែ​កម្រិត​ចំពោះ​តែត្រឹម​អារម្មណ៍រំភើបតែមួយ​មុខនោះ មិនយូរប៉ុន្មាន​សេចក្តីស្នេហានោះ​នឹងរុះរោយ ហើយស្លាប់​ដោយ​ក្រៀម​ក្រោះជាក់ច្បាស់​បំផុត។ […] ទំ.១៩ «ក្បួនសេបគប់មិត្ត១០០ឆ្នាំ» ដោយទៀ-ថេន។

Paul Staroul ថា៖ សេចក្តីស្នេហា គឺជា​ជំងឺមួយ​ដ៏ធ្ងន់នៅពេល​ចុងបញ្ចប់នៃយុវវ័យ។

ពេលខ្លះ ស្នេហា គ្រាន់តែ​ជា​ល្បែងលេងសើចសប្បាយ… ស្នេហាគឺជាការបោកប្រាស! ពាក្យ​ផ្អែម​ពីរោះ​លន្លង់លន្លោច​រកគ្នា​… គឺ​ជា​ពាក្យ​លួងលោមភូត​កុហក​ទាំងអស់។ ស្នេហា​បរិសុទ្ធ គ្មានទេ! គឺ​ជា​ កិលេស​​អពង្គល ដែលធ្វើឲ្យ​យើង​ឈ្លក់វង្វេងស្មារតី តែក្នុងរយៈដ៏ខ្លី… សែនខ្លី…។

អ្នកនិពន្ធ​សុទ្ធ-ប៉ូលីន បានសរសេរក្នុង«ជីវិតឥតន័យ» យើង​សូម​ដក​ស្រង់​មក​បង្ហាញ​ជូន​អាន​ដូច​ត​ទៅ​។​  […] «ខ្ញុំជាកំលោះ​ប្រដាប់ដោយ​បេះ​ដូង​ដែក។ ចាប់​តាំងតែ​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​​ហ៊ាន​អះអាង​ថា គ្មាន​ព្រួញ​របស់​នារីណា​មក​ទម្លុះ​ទម្លាយ​បេះ​ដូង​ខ្ញុំ​បាន​ឡើយ។ ស្នេហា​ជា​វត្ថុ​អ្វីទៅ? គ្មាន​នរណាដឹងសោះ! មានតែខ្ញុំម្នាក់ទេ ដែលដឹងថា អ្វី​ជា​ស្នេហា… គឺ​ជា​សម្បត្តិឥត​ន័យ… វត្ថុ​ដែលគ្មាន… ដែលជា​ស្រមោល… ដែល​ស្ថិត​នៅតែក្នុង​ការ​ស្រមៃ។ ចំណែក​ស្នេហា​ដែល​​គូ​សង្សារ​តែងនិយមប្រាប់​គ្នា​គឺ​ជារឿង​បោកប្រាស។ ឱ! ស្នេហា​នោះ ដែល​គេស្មាន​តែបរិសុទ្ធ គឺ​ជា​ល្បែងទេតើ… ពាក្យ​ផ្អែម​ពីរោះ​ដែលគេផ្តោះផ្គង​រកគ្នា… គឺ​ជា​ពាក្យ​ភូត​កុហក​ទាំងអស់។ ស្នេហា​បរិសុទ្ធ​នោះ… គឺជាក្រសោម​កិលេស​អពង្គល ដែលធ្វើឲ្យ​យើង​វង្វេងស្មារតីតែក្នុងរយៈដ៏ខ្លី… សែនខ្លី…។

ខ្ញុំ​ជាមនុស្សមិនវង្វេង… ខ្ញុំយល់ច្បាស់… ខ្ញុំជាឥតជឿស្នេហាទេ… ស្នេហាបរិសុទ្ធគ្មានស្ថិត​នៅទេ… គឺគ្រាន់​តែជាពាក្យ​ប៉ុណ្ណោះ។ ស្នេហាដែលស្ថិតនៅ គឺសុទ្ធ​តែ​ជាល្បែងទាំងអស់។ អូយ! ខ្ញុំខ្ពើ​ម​ណាស់ស្នេហា! ខ្ញុំ​ជាមនុស្ស​គ្មាន​ស្នេហា! ខ្ញុំជាមនុស្ស​អស់​កិលេស!!!…» […] «ជីវិតឥតន័យ» ជំពូក អតីតកាលរបស់សារ៉ាក់ ត្រង់អត្ថបទ «ខ្ញុំ​ជា​មនុស្ស​គ្មាន​ស្នេហា»ទំព័រ.១៣៤

អ្នកនិពន្ធ វង់-ផឿង បានសរសេរថា៖ ស្នេហា គឺការរួម​រស់​ជាមួយ​គ្នា​យ៉ាង​ស្មោះអស់​មួយ​ជីវិត​រវាង​បុរស​ម្នាក់និងនារីម្នាក់។ ការរួមរស់​ជាមួយ​គ្នាយ៉ាង​ស្មោះ​នេះ មានគោលបំណង​បង្កបង្កើត​ឡើង នូវ​លក្ខណៈ​សម្បតិ្ត (Condition) ងាយស្រួល(Commode) និងមាំ​ទាំ (Solide) ដើម្បីទទួល​នូវសុខុមាលភាព និង​សុភមង្គលក្នុងផ្លូវសម្ភារៈ មនោសញ្ចេតនា និងចរិត (Sentiment et Caractère) ដែលមនុស្សម្នាក់ៗ​មិនអាច​នឹង​ស្វែង​រកបាន កាលបើ​ខ្លួន​រស់នៅតែ​ម្នាក់ឯង (Solitaire) ។ រូបភាព​ស្របច្បាប់​និងសាមញ្ញរបស់ស្នេហា គឺពិធីអាពាហ៍ពិពាហ៍។ […] សៀវភៅ«ការជ្រឿសរើស​សម្លាញ់​១០០ឆ្នាំ» ទំ.១២-១៣។

តើស្នេហាជាអ្វី? យុវវ័យមួយចំនួនដែលប្រឡូកក្នុងពិភព​ស្នេហា ហើយទទួលបាននូវការ​ខក​ចិត្ត​នោះ​ តែងស្រែក​សួរ​រក​ន័យ​ឲ្យ​ស្នេហា! តើស្នេហាជាអ្វី?… រហូតមកទល់ពេលនេះ ពុំទាន់មាននរណាម្នាក់​ អាចឆ្លើយ​សំណួរ​នេះ​បានពិន្ទុ១០ ហើយក៏គ្មាននរណាម្នាក់ក្នុងលោកយើងនេះ ឆ្លើយខុស​ រហូត​បាន​ពិន្ទុ​០​នោះ​ដែរ។  ដូច្នេះសំណួរដែលពុំទាន់មានចម្លើយប្រាកដនេះ នៅតែចោទ​សួរដដែល តើស្នេហាជាអ្វី? … តើស្នេហាជាអ្វី? បើស្នេហាជាការសេចក្តីស្រឡាញ់វិញ តើចុះ​​សេចក្តី​ស្រឡាញ់​នោះជា​អ្វី? ជា​ស្នេហា​វិញមែនទេ??? ពិតជា​មិនអាច​ត្រឡប់ចុះឡើងដោយងាយៗពេកនោះទេ។ អ្នកខ្លះ​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​ថា ស្នេហាជាការលះបង់? តើ​ពិត​ការ​លះ​បង់ឬមែន? លះ​បង់​អ្វី? ពេលវេ​លា និង អាយុ​ជីវិត? សម្បតិ្ត​ទ្រព្យ​ធន?… ឬអ្វីផ្សេងទៀត?… ចំណុចនេះ​ត្រូវបាន​បុគ្គល​មាន​គំនិត​មិន​ល្អ​មួយ​ចំនួន​ យក​មក​ធ្វើ​ជាលេស​ដើម្បី​កេង​ចំណេញលើនារីភេទ។ នៅថ្ងៃពិសេស ថ្ងៃបុណ្យ​នៃសេចក្តីស្រឡាញ់ (បុណ្យសង្សារ) ចំពោះមុខ​គូស្នេហ៍របស់ខ្លួន ​ប្រុសខ្លះលួងលោម​ថា ស្នេហាជាការលះបង់ណាអូន…។ ប្រការនេះ ធ្វើ​ឲ្យ​ស្រ្តី​ខ្មែរ​មិនតិច​ទេ​ ដែល​ត្រូវ​ខាតបង់… គឺបាត់បង់ព្រហ្មចារិនី។

ជាការពិត ស្នេហា​ជាការលះបង់ តែ​ពុំមែន​លះបង់​គ្រប់អ្វីៗ​ដោយ​មិន​បាន​គិត​ពិចារណានោះ​ដែរ។ លះបង់​ក្នុង​ដំណាក់​កាល​ណាមួយ អា​ច​ជា​ពេលវេលា ក្នុង​ការ​ជួប​សំណេះសំណាល​គ្នា លះបង់​ក្នុងការ​ចែករំលែកនូវ​ចំណេះដឹង ការពិភក្សា ឬជាធនធាន​ក្នុង​អាសន្នណាមួយ… និយាយ​មួយ​លែកទៀត បានជា​គេថា ស្នេហាជាការលះបង់នោះ គឺ​ចង់​សំដៅដល់​ ការហ៊ាន​លះបង់​មនុស្សដែលខ្លួន​ស្រឡាញ់ទៅបុគ្គល​ទីបី (ក្នុង​ករណី​ដែលគេពុំស្រឡាញ់​យើងវិញ) សុខចិត្ត​លះបង់​គេ​ ឲ្យ​មានសេរីភាព ក្នុងការជ្រើសរើស​គូ​ដំណើរ​ជីវិត​របស់​គេ។ សេចក្តី​ស្រឡាញ់​ គឺ​ចង់​ឃើ​ញ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ទទួល​បាន​នូវ សេចក្តីសុខ ​សុភមង្គល ទោះបី​ជា​គេមាន​ក្តីសុខ​នឹង​មនុស្ស​​ទី​បី ក៏​យើង​នៅតែ​ស្រឡាញ់​គេជា​និច្ចដែរ ឥត​មាន​ថម​ថយ​ឡើយ… បើ​យើង​ស្រឡាញ់​គេ​ពិត​ប្រាកដ​មែន យើង​គ្មាន​សិទ្ធិ​បៀត​បៀន​គេ​ថែម​ទៀត… បើ​មិន​​ដូច្នេះ​ទេ មាន​ន័យ​ថា យើង​ពុំ​​ស្រឡា​ញ់​គេ​ពិត​ប្រាកដ​នោះទេ…។ សេចក្តីស្នេហា! ជួន​កាល​យើង​ស្រឡាញ់​គេ តែ​គេ​មិន​ស្រឡាញ់​យើង​វិញ ហើយ​ផ្ទុយ​មក​វិញ មាន​ពេល​ខ្លះ​ទៀត គេ​ស្រឡាញ់​យើង​ ប៉ុន្តែ​យើង​ពុំ​ព្រម​ស្រឡាញ់​គេ​វិញ ​ក៏សឹង​​មាន។ ការលើកឡើងមកដ៏គួរឲ្យអស់សំណើចនេះ ក៏គេហៅថា ស្នេហាដែរ […] ​សូមអាន តំណែងស្នេហ៍រាជិនី ដោយ៖ ហេង-ឧត្ដម

Henry Wadsworth Long Fellow បាននិយាយដែរថា៖ នៅពេលដែលស្រឡាញ់ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត មិនគ្រាន់តែនិយាយទេ គេថែមទាំងបញ្ចេញបង្ហាញឲ្យឃើញច្បាស់ទៀតផង។

សេចក្តីស្រឡាញ់​ ជា​ការ​បូ​ជា​ លះ​បង់​ឱ្យ​មនុស្ស​ ដែល​យើង​ស្រឡាញ់​មាន​ការ​រីក​ចម្រើន​​លូត​លាស់​… ហើយ​បើ​ទី​បំផុត ​គេ​ទៅ​មាន​អ្នក​ថ្មី​ទៀត​ដែល​ល្អ​ជា​ង​យើង​ យើង​មិន​ត្រូវ​ទោមនស្ស​ កើត​ទុក្ខ​ឈឺ​​​ចាប់​នោះ​ទេ។ បើ​យើង​កើត​ទុក្ខ​ឈឺ​ចាប់​ ហើយ​ទៅ​ឈ្នា​នីស​​បៀត​បៀន​​គេ នោះ​មាន​ន័យ​ថា​ យើង​មិន​ស្រ​ឡាញ់​គេ​ដោយ​ស្មោះ​ទេ។ វា​ពុំ​មែន​ជា​ស្នេហា​ពិត​នោះ​ទេ។ យើង​មិន​ចាំ​បាច់​កើត​ទុក្ខ​ខ្វល់​ខ្វាយ​រីង​រៃ​ឡើយ​ ព្រោះ​យើង​បាន​បំពេញ​ធ្វើ​នូវ​អ្វី​ៗ ​ដែល​យើង​ត្រូវ​ធ្វើរួច​រាល់​ហើយ ដើម្បី​មនុស្ស​ដែល​យើងស្រឡាញ់​នោះ…

«កូលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ» ស្ទើរតែមិនមាននរណាម្នាក់មិនចាំពាក្យ​ទំនឹម​ទំនៀម​​នេះឡើយ រហូតដល់មានអ្នកខ្លះក្រឡៃជា «កូលាបតែងមានបន្លា ការសិក្សា​តែង​មាន​ឧប​សគ្គ» ទៀតផង។

យើង​បាន​យល់​យ៉ាង​ច្បាស់ហើយ​​ថា កូលាប​តែ​ង​មាន​បន្លា… ហេតុនេះ ​បើ​យើង​ស្រឡាញ់​ផ្កា​កូលាប​​ យើង​ត្រូវ​តែ​ហ៊ាន​ទទួល​យក​​នូវ​បន្លា​របស់​កូលាប​នោះ​។ យើង​បង្កើត​សេចក្តី​ស្នេហា​មក ក៏​យើង​​ត្រូវ​តែ​​ហ៊ាន​ទទួល​យក​នូវ​សេចក្តី​​សប្បាយ​រីករាយ​ពេល​ជួប​ជុំ និងទទួល​យក​ការ​​ឈឺចាប់​នៅ​ពេល​បែក​បាក់​​ព្រាត់​ប្រាស់​គ្នា​ផង​ដែរ ។​

ការស្រឡាញ់ងប់ងល់របស់​អ្នកមានស្នេហាទាំងឡាយ តែងតែត្រាំខ្លួន​ក្នុង​ក្លិនក្រអូប និងរសផ្អែម​ល្ហែម​​ពោរពេញ​ទៅដោយ​សភាព​អណ្តែតអណ្តូង។ ទោះ​ជា​ស្រឡាញ់​ងប់ងល់​យ៉ាង​ណាក៏ដោយ ក៏​ត្រូវ​ពិចារណាឲ្យបានត្រឹមត្រូវផងដែរ។ មិនត្រូវឲ្យមនោសញ្ចេតនា នៃ​បេះដូង​បោកបញ្ឆោត​ វិចារណញ្ញាណ​នោះ​ឡើយ​។

មនុស្សមានជីវិតរស់នៅរហូតមកដល់ពេលនេះ មិនមាននរណាម្នាក់ដែលមិនមានបាន​សាងនូវ​កំហុស​នោះទេ មិនថាដោយចេតនា ឬអចេតនាក្តី បើមិនច្រើនក៏តិចដែរ ដាច់ខាត់​មានជានិច្ច ក្នុង​ផ្នែក​ណា​មួយ​មិនខាន។ យើងក៏ដឹងផងដែរថា កំហុស​ជាផ្នែកមួយ​នៃ​ជីវិត។ បើ​យើង​មិនខុស​ក៏មិនអាចរក​ត្រូវ​ឃើញ​ផងដែរ។ សូ​ម្បីតែសេចក្តីស្រឡាញ់ពេលខ្លះ ក៏មានកំហុសដែរ! គ្រាន់តែស្រឡាញ់ក៏ខុសដែរ!…

ប្រការនេះ យើងអាច​និយាយជាគតិបានថា គ្រប់​​អ្វី​ទាំង​អស់​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់​ គឺ​ជា​ទី​ស្រឡាញ់​​របស់​យើង។ អំពើ​ល្អ​របស់​គេ​គួរ​ឱ្យ​កោត​សរសើរ​ និង គោរព​ស្រឡាញ់ រី​ឯ​អំពើ​អាក្រក់ កំហុស​របស់គេ​វិញ​នោះ គឺ​គួរ​ឱ្យ​អាណិត​អាសូរ ព្រមទាំង​​​ចង់​ជួយ​កែ​ប្រែ។ ចិត្តវិទូ​បូព៌ាប្រទេសម្នាក់បាន​សន្និដ្ឋាថា ស្រឡាញ់នរណាម្នាក់គួរតែដឹងពីប្រការ​អាក្រក់របស់អ្នកនោះ ហើយស្អប់នរណាម្នាក់​ក៏ត្រូវដឹង​ប្រការល្អ​របស់អ្នកនោះដែរ។

សេចក្តីស្រឡាញ់​ មិន​ទាម​ទារ​នូវ​ការ​តប​ស្នង​អ្វី​មក​វិញ​នោះ​ទេ។ ជា​ការ​ពិត យើង​ស្រឡាញ់​នរណា​ម្នាក់​ មិន​សង្ឃឹម​រំពឹង​ថា ចង់​បាន​អ្វី​ពី​គេ​មក​វិ​ញ ឬ​ចង់​ផ្តល់​អ្វី​ឱ្យ​គេ​ នោះក៏​ទេដែរ គឺ​ចង់​មាន​ន័យ​​សេចក្តីថា បន្ទាប់​ពីយើង​ទាំងពីរ​នាក់​ជួប​ជុំ​គ្នា អ្វី​ៗ​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ។​ ចំណុច​ទន់​ខ្សោយ​កង្វះ​​ខាត​ទាំង​ឡាយ​​​នឹង​ត្រូវ​បាន​កែ​ប្រែ​ និង បំពេញ​បន្ថែម​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង ។

លើ​ស​ពី​នេះ​ មាន​ពេល​ខ្លះ​ សេច​ក្តី​ស្នេហា​ កើត​​ចេញ​ពី​មិត្ត​ភាព​ដ៏​ជ្រាល​ជ្រៅ​ផង​ដែរ ។ មិត្ត​ភាព​បាន​បង្កប់​នូវ​កូនពន្លក​​សេ្នហា​យ៉ាង​សម្គម​​មួយ​ដែល​អាច​នឹង​ឈាន​ដល់ដំណាក់​កាល​​បង្កើត​បាន​ជា​ស្នេហា​យ៉ាង​កក់​ក្តៅ ។ ត្រង់នេះខ្ញុំយល់ស្រប តាម​ការស្រាវជ្រាវរបស់បងប្រុសសម្បត្តិ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ប្លក់​របស់​លោក​ត្រង់ ការស្ទង់់មតិមួយអំពីន័យថាស្នេហា។​ គាត់បានសរសេរថា៖«…មិត្តភាពមិនមែនស្នេហា ហើយ ស្នេហាមិនមែនមិត្តភាព។ មិត្តភាព គឺទាមទារការស្រលាញ់់គ្នាទៅវិញទៅមក។ រីឯស្នេហាមិនអ៊ីចឹងទេ.… សេចក្ដីស្នេហាចំពោះនរណាម្នាក់់ ទោះជាមិនបានទទួលនូវសេចក្ដីស្នេហាតបវិញ ក៏គេនៅតែអាចស្នេហា បានដែរ ។…»

យើងឃើញថា មានមតិ​ច្រើន​ដែល​បាន​ចូលរួម​យ៉ាងសកម្មក្នុង​ការលើកឡើងពីស្នេហានេះ។ ជា​ចុង​ក្រោយ​ យើងសូម​ចូលរួម​បន្តិច​ផងដែរថា ចំពោះស្នេហា​ជារឿងដែលមិនអាច​ខ្លះបានក្នុងជីវិត ជាផ្នែកមួយ​សំខាន់​សម្រាប់​ជីវិត តែក៏គាប្បី​ប្រព្រឹត្ត​ទៅ​ឲ្យ​បានសមស្រប​តាម​កាលៈទេសៈផងដែរ។ លើសពីនេះ មុន​នឹង​ក្រលាស់អណ្តាត​សារភាព​សេចក្តី​ស្នេហា​ចំពោះ​នរណាម្នាក់ ត្រូវ​ពិចារណា​ឲ្យ​បាន​គ្រប់​​ជ្រុង​ជ្រោយ​ជា​មុន។ ដូចសម្តី​របស់ទស្សនវិទូ និងគណិតវិទូ Descartes ថា «ត្រូវ​បង្វិល​អណ្តាត​៧​ជុំ​សិន សឹម​និយាយ» ។ ពាក្យទូន្មានពិតជាត្រឹមត្រូវ មិនថា ក្នុង​ការ​និយាយកិច្ចការទូទៅ ឬសន្ទនា​ក្នុង​កិច្ច​ស្នេហានោះទេ។ មុន​ធ្វើ មុន​និយាយ​អ្វីក៏ដោយ ក៏​ត្រូវ​គិត​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមុន នេះជាប្រ​ការ​ចាំបាច់!

ការលើកឡើង​ខាងលើនេះ ពុំមែនជា​ទ្រឹស្តី​ ឬជាការប្រដៅ​នោះទេ បើ​មាន​ប្រការណា​ខុស​ឆ្គង​សូមប្រិយមិត្តអ្នក​អាន​មេត្តា​អភ័យ​ទោស​និង​សូមជួយ​កែលម្អផង។ ទាំងនេះ គ្រាន់តែ​ជា​ការ រៀប​រៀង​ចងក្រងដ៏តូចមួយ ដើម្បី​ជាការ​ដាស់​ស្មារតីខ្លួន និង​ហ្វឹកហ្វាត់​ការសរសេរតែប៉ុណ្ណោះ។

បំណក​ស្រាយ​នៅមិនទាន់​ជ្រះ​ស្រឡះនៅឡើយ​… ហើយក៏​ទ​ន្ទឹម​នឹង​នេះ មាន​សំណួរ​មួយ​ទៀតដែល​យើង​​មិន​ទាន់​បាន​ឆ្លើយ គឺ «ចុះអ្នកវិញ! តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក?»

លិខិតចំពោះមិត្ត

នេះ​ជា​ការដក​ស្រង​លិខិត​របស់​មិត្ត​ខ្ញុំ!!

[…]

ចង់​ប្រាប់​ថា កុំ​បារម្ភ​ពីខ្ញុំ​អីណា ទោះ​មិន​ឃើញ​ ឬ​ជួបខ្ញុំ​ទៀត​ក៏​ដោយ!!

ចិត្ត​យើង​នៅ​តែ​នឹក​រលឹក​រក​គ្នាជានិច្ច!

ខ្ញុំ​នឹង​ធ្វើ​ចិត្ត​ឲ្យខ្លួន​ខ្ញុំ​សប្បាយ​រីក​រាយ​ជា​និច្ច។

ខ្ញុំ​នឹង​រៀន​រស់​នៅ​ជា​មួយ​អ្វី ដែល​មាន។

ជា​ពិសេស​ខ្ញុំ​មាន​មិត្ត​ដ៏​ល្អ ចេះ​យល់​ចិត្ត យោគយល់​អត់​ឱន​​អធ្យាស្រ័យល្អ លើក​លែង​ទោស​ពេល​ដែល​មិត្ត​ធ្វើ​ខុស ហ៊ាន​សារភាព​កំហុស… ចេះ​ចែក​រំលែក… ខ្ញុំ​ស្រឡាញ់​មិត្ត​ខ្ញុំ​ទាំង​បី​ណាស់ ណា​ ភក្រ្ត រុណ ជា​មិត្ត​ល្អ​របស់​ខ្ញុំ!!! គ្នា​ថ្ងៃ​អាច​បំភ្លេច​បាន!!

ខ្ញុំ​មិន​អាច​នឹង​ខឹង​នឹង​ពួក​គេ​ម្តង​ណា​ឡើយ ទោះ​បី​គេ​ធ្វើ​ឲ្យ​ខ្ញុំ​អន់​ចិត្ត​យ៉ាងណា​ក៏​ដោយ យ៉ាងហោច​ណាស់ ខ្ញុំ​អន់​ចិត្ត​តែ​មួយ​ភ្លែត​ក៏​ញញឹម​ជា​ថ្មី ព្រោះ​សប្បាយចិត្ត​ ​មាន​មិត្តល្អ!!!

ខ្ញុំ​មិន​មើល​ទៅ​មិត្ត​ខ្ញុំ​ក្នុង​ផ្លូវ​អាក្រក់ម្តង​ណា​ឡើយ!! […]

ខ្ញុំ​នឹង​ខិត​ខំ​រៀនណា!!

ខ្ញុំ​នឹង​ឈប់​ខ្វល់​រឿង​គេ​ច្រើន​ទៀតហើយ!! ព្រោះ​ត្រូវ​ការ​ពេល​សម្រាប់​គិត​រឿង​ខ្លួន​ឯង​ដែរ!!
ជីវិត​យើង​ខ្លី​ណាស់ មាន​ពេល​ឯណា​ទៅ​គិត​រឿង​គេច្រើន​​នោះ!! មែន​ទេ!!
ខ្ញុំ​សង្ឃឹម​ថា មិត្ត​នៅ​តែ​ជួយ​គាំ​ទ្រ និង​លើក​ទឹក​ចិត្ត​ខ្ញុំ​ជានិច្ច!!
ខ្ញុំ​តែ​ង​តែ​មាន​មោទន​ភាព​ដែល​បាន​ពួកអ្នក​ជា​មិត្ត​ដ៏ល្អ​របស់​ខ្ញុំ!!

សូម​ឲ្យ​មិត្ត​ភាព​របស់​យើង​ស្ថិត​ស្ថេរ​ក្នុង​ដួងចិត្ត​របស់យើង​ជា​និច្ច​និរន្តរ៍​តរៀ​ង​ទៅ។

ពីមិត្តរបស់អ្នក

[…]