ពេល​ដែ​លត្រូវ​ឃ្លាត (ត​ចប់)

រឿងនេះ ត្រូវ​បាន​លុប​ចេញ!

***-***

រំលោភ​បាន​សម្រេចសម្លាប់បំបិទ​មាត់ នៅព្រៃអង្គរ!

យុវនារីវ័យ​ក្មេង​ម្នាក់ ត្រូវ​ក្រុមទុច្ចរិត​​មិន​ស្គាល់​មុខមួយ​ក្រុម បាន​ព្រួត​គ្នា​រំលោភបាន​សម្រេច រួច​​សម្លាប់​បំបិត​មាត់​។

កាល​ពីព្រឹកថ្ងៃអាទិត្យ​ម្សិល​មិញ ក្រុម​ប៉ូលិស​ប្រចាំ​ការ​នៅ​តំបន់​អង្គរ​បាន​ប្រទះ​ឃើញ​សាក​សព​ស្រី​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​រណ្តៅថ្លុក​ឈាម ​​កៀន​មាត់​ផ្លូវ ​ដែ​ល​មាន​មែក​ឈើ​​បាំង​គ្រប​ពី​លើ។

តាម​រយៈ​ភស្តុ​តាង​នៅ​នឹងកន្លែង​កើត​ហេតុ មានសម្លៀកបំពាក់អាវ​យឺតពណ៌លឿង​ និងខោ​ខៅ​បយ​ត្រូវ​​ហែក​ចេញ​ពី​ដង​ខ្លួន ជាពិសេស​លើរាងកាយសព​ស្រ្តី​រង​គ្រោះ ភាគ​ខាង​អវ​យវៈភេទត្រូវដាច់​រលាត់​ជា​ខ្លាំង​។ ​ ក្រុម​អ្នក​ជំនាញ​បាន​ធ្វើ​កោសល្យ​វិច្ច័យ​ឃើញថា ស្រី​រូប​នោះត្រូវ​យុវ​ជន​មួយ​ក្រុម​ប្រមាណ​ជា​មាន​​​គ្នា​​៥នាក់ ព្រួ​ត​រំលោភ​ ហើយចាក់​សម្លាប់នឹង​កូន​កាំបិតស្នៀត​ខ្លី។

សាក្សី​នៅ​កន្លែង​កើតហេតុ លោក​​អ៊ំ​ឌុតបាន​និយាយថា៖«ពេល​ខ្ញុំ​ដឹកឧស​មក​ដល់​ត្រង់​នេះ ក៏​ចុះ​ជុះ​នោម​ស្រាប់​តែ​ ឃើញ​មាន​ឈាម​ប្រឡាក់​ពេញ​ដី ហើយ​ខ្ញុំ​ក៏​រក​មើលទៅ​ ក៏​ឃើញ​ខ្មោច​​ស្រី​នោះ ដេក​ស្លាប់​​បាត់​ទៅ​ហើយ​» ។

សមត្ថកិច្ចបាន​រក​ឃើញ​អត្ត​សញ្ញាណ​បណ្ណមួយសន្លឹក​​ក្នុង​កាបូបលុយ ​ដែលខ្ទាត​ឆ្ងាយ​បន្តិចពី​សាក​សព​។ គេ​បាន​ដឹង​ថា​នារីរងគ្រោះ​នោះ​​ឈ្មោះ ជា-ការីណា… ។

ក្នុង​ខណៈ​ពេល​ដែល​អ្នក​ស្រុក​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​តំបន់​អង្គរផ្អើល​ឆោ​ឡោ​ពី​ឃាតកម្ម​ដ៏​សាហាវ​ព្រៃ​ផ្សៃ​មួយ​នេះ ពុំ​ទាន់​មាននរ​ណា​ម្នាក់​មក​ធានា​​អះ​អាងពី​ការ​បាត់​​សមាជិក​គ្រួសារ ហើយ​យក​សព​ទៅ​ធ្វើ​បុណ្យបូជា​​តាម​ប្រពៃ​ណី​នៅ​ឡើយ​ទេ។

ចំពោះ​ករណី​ខាង​លើ រហូត​មក​ដល់​ពេល​នេះ ខាង​សមត្ថកិច្ចប្រចាំ​តំបន់​​ពុំ​ទាន់​មាន​ការ​អះ​អាង​យ៉ាង​ណា​នោះ​ទេ តែ​បាន​បង្ហាញ​ជំហរ​យ៉ាងរឹងមាំថា ខាងលោក​នឹង​បន្ត បើក​​ការ​​ស៊ើប​អង្កេត​ត​ទៅ​ទៀត ក្នុង​ការ​វែក​មុខ​ក្រុម​ឧក្រិដ្ឋ​ជន៕

ដោយ៖ជំនោរសមុទ្រ

******

Publicités