ថូបែក
វាបែកទៅហើយចូរនាងកុំពាល់៕
សូមចុចទីនេះ ៖ ថូបែក
វាបែកទៅហើយចូរនាងកុំពាល់៕
សូមចុចទីនេះ ៖ ថូបែក
ការ៉ុត ស៊ុត ឬកាហ្វេ
មានក្មេងស្រីម្នាក់បានជួបយាយរបស់នាង ហើយប្រាប់យាយរបស់នាងពីជីវិត និងអ្វីដែលពិបាកសម្រាប់នាង។ នាងមិនដឹងថា ត្រូវធ្វើយ៉ាងម៉េចជាមួយនឹងបញ្ហានេះទេ ហើយចង់ឈប់តស៊ូនឹងបញ្ហានោះទៀតហើយ នាងហត់នឿយក្នុងការតស៊ូព្យាយាម។ វាហាក់ដូចជាពេលបញ្ហាមួយបានដោះស្រាយ ពេលនោះមានបញ្ហាថ្មីមួយទៀតបានលេចឡើង។
យាយរបស់នាងបាននាំនាងទៅចង្រ្កានបាយ។ យាយរបស់នាងបានដាក់ទឹកនៅក្នុងឆ្នាំងបីនៅលើភ្លើង ហើយរំពេចក្រោយមកទឹកបានពុះ។ យាយរបស់នាងបានដាក់ ការ៉ុតក្នុងឆ្នាំងទឹកទី១ ស៊ុតក្នុងឆ្នាំង និងគ្រាប់កាហ្វេក្នុងឆ្នាំងទី៣។ គាត់បានបន្តដាក់ឆ្នាំងទឹកទាំងនោះដាំ ប្រហែល២០នារីក្រោយមកគាត់បានពន្លត់ភ្លើង។ គាត់បានស្រង់ការ៉ុតចេញដាក់ក្នុងចានមួយ ស៊ុតដាក់ក្នុងចានមួយ និងដួសគ្រាប់កាហ្វេដាក់ក្នុងចានមួយ។
យាយបានងាកទៅកាន់ចៅស្រី ហើយសួរ «ប្រាប់យាយមក តើបានឃើញអ្វី?»
ចៅស្រីឆ្លើយ «ការ៉ុត ស៊ុត និងកាហ្វេ»។ យាយរបស់នាងបាននាំនាងមកជិតជាងជិតចានជាង ហើយឲ្យនាងស្ទាបការ៉ុត ហើយបកសំបកចេញ នាងសង្កេតឃើញថា ស៊ុតឆ្អិនរឹងមាំ។ ចុងក្រោយយាយបានប្រាប់ចៅឱ្យភ្លក់កាហ្វេ។ ចៅស្រីបានញញឹមពេលដែលភ្លក់ វាពិតជាមានឱជារសឈ្ងុយឆ្ងាញ់ណាស់ បន្ទាប់មកនាងបានសួរយាយនាងថា៖
«តើវាមានន័យយ៉ាងម៉េចយាយ?»
យាយរបស់នាងបានពន្យល់ថា វត្ថុនីមួយៗប្រឈមមុខនឹងបញ្ហានៅ ពេលដាក់ក្នុងទឹកពុះដូចគ្នា ហើយវាមានប្រតិកម្មខុសៗគ្នា។ ការ៉ុតពីមុនរឹតមាំ និងអត់ទន់ ប៉ុន្តែបន្ទាប់ឆ្អិនដោយទឹកពុះវាទន់ ហើយក្លាយជាទន់ខ្សោយ។ ស៊ុតងាយនឹងបែក វាមានសំបកស្តើងដែលការពារវត្ថុរាវនៅខាងក្នុង ប៉ុន្តែបន្ទាប់ពីចម្អិន ខាងក្នុងរបស់វាប្រែក្លាយជារឹងមាំ។ កាហ្វេដែលខុសពីគេ ពេលដែលដាក់នៅក្នុងទឹកពុះ វាអាចផ្លាស់ប្តូរទឹកបាន៕
បកប្រែដោយ ក្រុមជំនុំដនបូស្កូ
ជំពូកទី២
ការស៊ើបអង្កេត និងការសើចចំអក
ហាក់ដូចជាមានអាថ៍កំបាំងឧបាយកលអ្វីម្យ៉ាង ដែលធ្វើឱ្យបងប្អូនប្រុសស្រីទាំងពីរចង់ស្វែងរកជុំវិញផ្ទះរបស់ពួកគេ រហូតដល់ភ្លេចបាយ ភ្លេចទឹក។ Louis អេះក្បាលដូចមុន ប្រកបដោយការជញ្ជឹងគិត។
«ឯងយល់យ៉ាងម៉េច បើយើងយកវាទៅបង្ហាញម៉ែ ពេលគាត់ត្រឡប់មកវិញនៅចុងសប្ដាហ៍?»
«ចាំបួនថ្ងៃទៀត? (Mathilde ធ្លោយមាត់) វាយូរពេកហើយ។ បើយើងយកទៅឱ្យលោកសាស្ត្រចារ្យ Savant មិនល្អហ្អេះ? ប្រហែលគាត់អាចណែនាំប្រាប់យើងបាន។»
«គំនិតល្អ! (Louis ឆ្លើយ) តោះអ៊ីចឹងយកផ្កាយទៅបង្ហាញគាត់ទៅ។»
បន្តិចក្រោយមក ពួកគេចុចកណ្ដឹងទ្វារផ្ទះរបស់លោកសាស្ត្រាចារ្យ Savant បុរសចំណាស់ចេញមកទទួលរាក់ទាក់ពួកគេ ដោយស្លៀកពាក់ខោអាវគេងយប់ ហើយពាក់វ៉ែនតាលើខ្ទង់ច្រមុះ ព្រមទាំងមានកាសែតក្នុងដៃផង។
«លោកសាស្ត្រាចារ្យ! មើលនេះ! (Mathilde និយាយព្រមជាមួយគ្នានោះ នាងយកផ្កាយបង្ហាញនៅមុខកាសែតគាត់) របស់នេះបាន ធ្លាក់លើផ្ទះពួកយើងព្រឹកមិញ!»
«លោកជឿទេថាវាជាផ្កាយ?»Louis សួរ។
«តែ… មិនមែនទេ…(លោកសាស្ត្រាចារ្យ Savant ឆ្លើយតបសម្ដីដោយសំឡេងញ័រៗ) មិនមែនជាផ្កាយទេ! វាមិនមានពន្លឺផងហ្នឹង! បើវាជារបស់ធ្លាក់ពីលើមេឃមក ប្រាកដជាសត្វស្លាបហើយ!»
បុរសចំណាស់និយាយដោយមើលទៅវត្ថុនោះ ហើយអើតមើលទៅលើផ្ទៃមេឃផង។ Louis ខ្សឹបដាក់ត្រចៀក Mathilde ថា៖
«ឯងជឿថាលោកសាស្ត្រាចារ្យ Savant ឆ្កួតហើយ!»
«ឬគាត់កំពុងចំអកឱ្យយើងទេដឹង!»
«តោះយើងទៅរកលោកគ្រូគង្វាលវិញ!»
មិនយូរប៉ុន្មាន ក្មេងទាំងពីរបោះបង់សាស្ត្រាចារ្យSavantចោល។ ពួកគេនាំគ្នាតម្រង់ទៅកណ្ដាលភូមិ ត្រង់វិហារកាតូលិក។
លោកគ្រូបង្រៀនគម្ពីរស្រែកទទួលដោយអារម្មណ៍អណ្តែតរំភើយ ហោះហើរទៅឆ្ងាយ ដោយសារគាត់ទើបតែស្រស់ស្រូបអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសាយ៉ាងចំអែតណែនពោះ។
ជាថ្មីម្តងទៀត ក្មេងទាំងពីរបង្ហាញផ្កាយទៅគាត់។
«មិនមែនផ្កាយទេ! (គាត់ឆ្លើយដោយសំឡេងគួរឲ្យសង្កៀរត្រចៀក) មិនមែនផ្កាយទេ វាអត់ភ្លឺផង! ប្រសិនបើរបស់នេះ ធ្លាក់ពីលើកមេឃមែននោះ គឺទេវតាហើយ!»
លោកគ្រូគង្វាលចំណាស់មើលមេឃដោយភ្នែកនឹងស្នើ។ Mathilde និង Louis ចាកចេញឆ្ងាយពីគាត់។
«លោកគ្រូគង្វាលស្ទើរឆ្គួតលីលាហើយ!» Mathilde ជេរប្រទេចដោយខឹងច្រឡោត។
«ឬគាត់គ្រាន់តែសើចចំអកឲ្យពួកយើងទេ!»
«តោះទៅរកប៉ូលិសវិញ។»
ក្មេងទាំងពីរដើរកាត់ពេញភូមិ ដើម្បីទៅដល់ប៉ុស្តិ៍ប៉ូលិស។
******
«ទេមិនទេ! (លោកប៉ូលិសប្រចាំការម្នាក់និយាយដោយត្រួតពិនិត្យផ្ទៀងមើលរបស់ពណ៌ត្នោត ដែលMathilde កាន់ចុងច្រមុះវា) មិនមែនផ្កាយទេ វាអត់ភ្លឺផង! ប្រសិនបើរបស់នេះធ្លាក់ពីលើមេឃ គឺជាយន្តហោះហើយ!»
«លោកប៉ូលិសនេះចំអកឲ្យយើងទៀតហើយ!» Louis ខ្សឹបដាក់ត្រចៀកMathilde។
ដោយសារតែគាត់មានហេតុផល បុរសនោះក៏សើចយ៉ាងគឹកកងរំពងឡើង។
«ខ្ញុំជឿ! ខ្ញុំច្បាស់ជាយល់ច្រឡំហើយមើលទៅ (Louis សារភាពទទួលយល់ព្រមដោយឱនក្បាលចុះ) អ្នករាល់គ្នាចំអកឲ្យយើងគ្រប់គ្នា វាមិនអាចជាផ្កាយបានទេ។»
«ខ្ញុំបានប្រាប់ឯងច្បាស់ហើយ! (Mathildeបញ្ជាក់) ប៉ុន្តែយើងនៅមិនទាន់ដឹងស្អីឲ្យប្រាកដទេ ចំពោះវត្ថុនោះ!»
ពួកគេត្រឡប់ទៅផ្ទះវិញ ដោយដាក់វត្ថុនោះក្នុងដៃ ទាំងទឹកមុខប្រកបដោយទុក្ខព្រួយ។
********
សូមរង់ចាំអានជំពូកទី៣បន្តទៀតក្នុងពេលដ៏ខ្លីនេះ!
Des étoiles sur notre maison
ផ្កាយលើផ្ទះរបស់យើង
និពន្ធដោយកាមីលល៍ បូសារដ៍
Camille Bouchard
ដោយជាអ្នកមានជំនក់ចិត្តយ៉ាងខ្លាំងក្លានឹងដំណើរកម្សន្ត និងជាអ្នកប្រវត្តិសាស្រ្តផង លោកCamille Bouchard មានជីវិតទីបីជាអ្នកធ្វើដំណើរផ្សងព្រេងជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះ លោកជាអ្នកពត៌មានតាមវិទ្យុ និងជាអ្នកនិពន្ធប្រលោមលោក សម្រាប់យុវជននិងវ័យជំទង់ទៀតផង។ផ្កាយលើផ្ទះរបស់យើងគឺជារឿងខីដំបូងបំផុតបស់លោកសម្រាប់កុមារ ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ។ នេះជាអត្ថបទរឿងដែលមានលម្អដ៏ស្រស់ស្អាត់ប្រៀបបាននឹងដួងតារារះលើមេឃ។
A Sarah ជូនចំពោះ សារ៉ាហ៍
ជំពូកទី១
សំឡេងលើដំបូលផ្ទះ Des bruits sur le toit
Mathilde និង Louis រស់នៅក្នុងភូមិមួយ ដែលឆ្ងាយពីទីក្រុងធំ គឺជាទីវាស្រែចំការដ៏ស្ងប់ស្ងាត់ ព្រមទាំងមានវិហារកាតូលិកនៅចំកណ្តាលភូមិនោះផង។ នៅឆ្ងាយពីផ្លូវជាតិ ភូមិតូចច្រលឹង តែមានអនាម័យល្អ។ ជុំវិញផ្ទះអ្នកភូមិ ស្ទើរតែពេញទៅដោយដើមឈើ នៅសួនច្បារពោរពេញទៅដោយបុប្ជា។ មានកូនស្ពានដ៏ស្រស់ស្អាតមួយសម្រាប់ឆ្លងកាត់ទន្លេ ដែលហូរជុំវិញភូមិ។ ភូមិនេះមានអ្វីៗសព្វបែបយ៉ាង ដូចស្រុកភូមិដទៃទៀតដែរ គឺមានអ្នកលក់នំប៉័ង អ្នកលក់សាច់ បុព្វជិតកាតូលិ ប៉ូលីស សាស្ត្រាចារ្យ… និងមានទាំងមនុស្សម្នាក់ដែលមានលក្ខណៈប្លែកជាងគេបន្តិច គេរាល់គ្នាតែងហៅគាត់ថា មនុស្សល្ងង់ប្រចាំភូមិ។ ឪពុកម្តាយរបស់Mathilde និងLouis ធ្វើការនៅក្នុងព្រៃ ក្នុងកំឡុងពេលពេញមួយរដូវក្តៅ។ ពួកគាត់ត្រូវត្រឡប់មកផ្ទះវិញ តែថ្ងៃចុងសប្តាហ៍តែប៉ុណ្ណោះ។ សល់ពេលពីនោះ កូនប្រុសស្រីគាត់ទាំងពីរត្រូវបានមើលថែរក្សាដោយជីដូនរបស់ពួកគេ។ ថ្ងៃមួយដ៏ល្អ ក្នុងខែមិថុនានេះ Mathilde និងLouis ដើរទៅសាលារៀន។
«Ah! ប្រសិនបើសាលាអត់រៀន! មិនដឹងជាល្អយ៉ាងណាទេ!» Mathilde និយាយហើយដកដង្ហើមធំ។
«Oh! ត្រូវហើយ(Louisយល់ស្រប) ខ្ញុំនឹងប្រញាប់ចេញមកក្រៅដើរលេងរាល់ថ្ងៃ។ «យើងមិនចាំបាច់ត្រូវទៅសាលារៀងរហូត» Mathilde ពោល។
«ពុក និងម៉ែក៏មិនចាំបាច់ធ្វើការងារដែរ។ Louis បំផ្លើស។ បងប្អូនទាំងពីរដកដង្ហើមធំព្រមគ្នា តែ ពួកគេដឹងយ៉ាងច្បាស់ថា ពួកគេត្រូវតែគោរពស្តាប់តាមដំបូន្មានរបស់ពុកម៉ែ គឺត្រូវចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រ ព្រមទាំងធ្វើឲ្យរីកចម្រើនធំធាត់ឡើង។ ថ្ងៃនោះ ពេលរៀនរមេរៀនភាសាបារាំង ការរញ្ជួយដីតូចមួយបានលិចដឹងឮដល់ប្រជាជនក្នុងភូមិ។ គ្មានរញ្ជួយដីធ្វើឲ្យទូដាក់សៀវភៅនៅបណ្ណាល័យ និងធ្វើឲ្យជ្រុះដី-សនៅលើក្តារខៀនឈើ។ ការរញ្ជួយខ្លាំងល្មមរាល់លើកសម្រាប់រំសាយសក់របស់លោកស្រី Freluche ជានាយិកាសាលា។ គាត់បង្រៀននៅក្នុងថ្នាក់ ទាំងសក់របស់គាត់ពណ៌ប្រផេះ ធ្លាក់មកបាំងគ្របលើភ្នែក។ លោកស្រីសាកល្បងគ្មានឈប់ឈរក្នុងការលើកគ្រវាសសក់ទៅកន្លែងដើម ព្រមទាំងផ្លុំខ្យល់ឲ្យសក់ឡើងទៅលើចេញពីមុខ។ អ្នកគ្រូនាយិកាធ្វើឲ្យសិស្សទាំងអស់គ្នាសើចមិនស្ទើរ។ តើឲ្យគាត់ធ្វើអ្វីក្រៅពីធ្វើដូច្នេះទៅ? លោកស្រីនាយិកាតែងតែសិតសក់យ៉ាងរៀបរយស្អាតល្អជាប្រចាំ ហើយយ៉ាងតឹងរ៉ឺង។ Mathilde និងLouis សើចមករហូតទល់ពេលល្ងាច លើផ្លូវត្រឡប់ទៅផ្ទះវិញ ក៏នៅមិនទាន់ឈប់សើច។ តែរឿងរញ្ជួយដី បានបម្រុងទុកឲ្យពួកគេនូវសំណើចការរំជួលចិត្តជាងរឿងឯណាផ្សេងទៀត។
*-*^-០*-9 6-9 ^-^
ព្រះអរុណភ្ញាក់ពីដំណេកយ៉ាងហត់នឿយអស់កម្លាំង។ Mathilde និងLouis កំពុងតែត្រៀមរៀបចំញ៉ាំបាយថ្ងៃត្រង់។ រំពេចនោះ សំឡេងមួយបានបន្លឺឡើង ប្រៀបបាននឹងមានវត្ថុអ្វីមកធ្លាក់លើដំបូលផ្ទះ។
«ស្អីគេហ្នឹង?» Mathilde សួរដោយកលល្បិច។ Louis ញាក់ស្មាមិនឆ្លើយ។ បន្តិចក្រោយមកសំឡេងធ្លាក់មកទៀតដូចលើកទីមួយ ហើយក៏ធ្លាក់ក៏ច្រើនទៀត។ «ប្រហែលសត្វស្លាប់ហោះហមកទង្គិចនឹងផ្ទះយើងទេដឹង!» Louis ថ្លែងមុននឹងដាក់ប័របន្ថែមទៀតទៅនំប៉័ងលាយសណ្តែក និងប័ររួចស្រាប់។ សំឡេងធ្លាក់លើកទីបី ធ្វើឲ្យ Mathilde ចេញក្រៅផ្ទះដើម្បី មកមើលឲ្យច្បាស់ តើស្អីគេ! Louis ក៏ចេញមកភ្លាមរំពេចនោះដែរ។ បងប្អូនប្រុសស្រីទាំងពីរនៅនឹងថ្កល់ចំពោះមុខទស្សនីយភាពនោះ។ មានផ្កាយជាច្រើនធ្លាក់លើផ្ទះរបស់យើង។ មើលចុះ ពាសពេញដី! លើស្មៅក្នុងរោងដាក់ឡានក៏មានដែរ… នៅលើកទោងទៀត… ផ្កាយទាំងនោះមិនបញ្ចេញបន្លឺទេ។ គេតែងហៅថា ផ្កាយសមុទ្រ ។ វាមានទំហំប៉ុនបាតដៃមនុស្សធំ មានប្រាំបីជ្រុងសាខាពណ៌ត្នោត។ Mathilde ចាប់យកផ្កាយមកដាក់នៅបាតដៃ។ ផ្កាយនោះស្រាលក្តៅឧណ្ហ និងរាងទន់ៗបន្តិច។ «មើលទៅ គ្មានផ្កាយរះលើមេឃទៀតទេ» Louis សង្កេត «ប្រាកដហើយ! (Mathilde និយាយ) គឺព្រឹកហើយតើ! ព្រះអាទិត្យរះហើយ!» «ប៉ុន្តែហេតុអ្វីហ្វូងផ្កាយទាំងនេះជ្រុះមកដីទៅវិញ? ជាធម្មតានៅពេលថ្ងៃរះ ពួកវាតែលាក់ខ្លួនក្នុងមេឃ ហើយរង់ចាំដល់ពេលល្ងាច ទើបចាប់ផ្តើមរះជាថ្មី។» «ដូចឆោតល្ងង់! (Mathilde និយាយដូចជាមនុស្សធំ) ឆោតម្ល៉េះ? (Mathilde ស្រែកឲ្យLouis ហើយដកដង្ហើមធំ ដូចដែលម្តាយនាងធ្វើពេលខ្លះ បន្ទាប់មកនាងចំកោងខ្លួន ទ្រោបដៃទៅជិត អើតមើលផ្កាយ រួចនិយាយ) វាមិនមែនផ្កាយពិតប្រាកដទេ បើមិនអ៊ីចឹងវាមានពន្លឺហើយ!
«អ៊ីចឹងស្អីគេទៅ?» Louis សួរ។
«អត់ដឹងដែរ» Mathilde សារភាព។
^&^***^-^***8-8
សូមរង់ចាំអានជំពូកទី២