កំណាព្យ​ របស់លោក ខូ តារាឫទ្ធិ

Tous les articles de la catégorie កំណាព្យ​ របស់លោក ខូ តារាឫទ្ធិ

«នឹកអ្នកមិនស្រឡាញ់»

Publié mai 23, 2011 par HENG Oudom

នឹកអ្នកមិនស្រឡាញ់

by Tararith

and C write

ស្រឡាញ់មនុស្សម្នាក់     ទ្រូងជាប់អន្ទាក់              រកដកមិនបាន

ធ្លាប់សារភាពប្រាប់         ផ្ទាល់ដល់កណ្យាណ      ពាក្យទាំងប៉ុន្មាន

ដែលកប់ក្នុងចិត្ត។

យូរឆ្នាំដែរហើយ            ស្រីនាងមិនឆ្លើយ           បងមិនបានជិត

នឹកស្តាយសម្ដី               ដែលធ្លោយការពិត        គិតនៅតែគិត

មិនដែលភ្លេចម្ដង។

ស្រឡាញ់អូនហើយ       អូននាងនៅងើយ           មិនដែលឆ្លើយបង

ព្រមឬមិនព្រម              សូមស្រីប្រាប់ផង           ឬមួយនួនល្អង

បងប្រៀបមិនបាន។

រៀមចង់បំភ្លេច               អារម្មណ៍រំលេច             រូបស្រស់កណ្យាណ

ស្ថានីយ៍ចតចិត្ត              ចូលចតមិនបាន             ជាតិនេះខកខាន

ឬមានវាសនា។

បេះដូងប្រណីត              ស្រឡាញ់អូនពិត           ណាសាវតា

គិតរាល់រាត្រី                 ស្រម័យភក្រ្តា                ទោះបីដឹងថា

ប្រាថ្នាដួងផ្កាយ។

ដូចឃើញមុខពិត           រាត្រីងងឹត                     គន់មិនជិនណាយ

មើលរូបថតស្រី             ទុក្ខលាយសប្បាយ        ទោះអូននៅឆ្ងាយ

បងទន្ទឹងផ្លូវ។

បងធ្លាប់សន្យា               មុខព្រះជាតិណា            រូបបងនេះនៅ

ប្រាថ្នាជួបអូន                គ្រប់កាលរដូវ               អូនអើយឥឡូវ

បងរឹតស្នេហា៕

ស្រឡាញ់នាងម្នាក់         បេះដូងជំពាក់                ពិបាកនឹងថា

ដួងចិត្តមិនស្ងប់              ខ្លាចបាត់បុប្ផា                 ម្នាក់ឯងឯកា

ថ្ងៃណានឹងស្បើយ។

តុកកែចាប់យំ                មេម៉ាយក្រមុំ                 ខ្ញុំបូលអស់ហើយ

អូននៅមិនព្រម             ស្នេហ៍បងវិញឡើយ       នាងនៅព្រងើយ

ទុកឲ្យបងនឹក៕

Publicités