Archives

ស្បែក​ជើង

by UTTAMA

ស្បែក​ជើង​ក​ញ្ចាស់​ម្ចាស់​មិន​ថែ

ពាក់​រាប់​ឆ្នាំ​ខែ​មិន​ដែរ​លាង

សុំ​ទាន​រាល់​ថ្ងៃ​មួយ​ចំហៀង

សឹក​កែង​មើល​មៀង​មិន​ដែល​ដោះ។

ទ្រាំ​ទៅ​ស្បែក​ជើង​ម្ចាស់​​ពិការ

ទ្រ​ជើង​មួយ​ណា​គួរ​ស្រណោះ

ម្ខាង​ចូល​បម្រើ​ជាតិ​ខ្លួន​សោះ

បាត់​ជើង​ទាំង​អស់​សល់​ជើង​ជ័រ៕

ព្រឹក​ថ្ងៃ​ចន្ទ ទី២៩ ខែមីនា ឆ្នាំ​២០១០

Publicités

ជើងពាន

by Uttama

                   មាន​ជើង​តែ​ពីរ        ដើរ​លើ​ធរណី          រក​ស៊ី​អត់​ទុន

ចេះ​តែ​សំពះ           មាត់​ជួយ​បែរ​បន់​      អ្នក​ឱ្យ​បាន​បុណ្យ

គេ​កាន់​​ត្រេក​អរ។

យក​គូទ​ធ្វើ​ជើង       កិល​ផង​រួច​ឡើង​      ជើង​ជ័រ​​ជើង​ត

​          ពាក់​បានតែ​​ម្ខាង      ព្រោះ​ជើង​ជ័រ​ក្រ       ឈើ​ច្រត់​កំដរ

បន្ត​សុំ​ទាន។

កំសាក​ដូច​ទា          ម្ល៉េះមិន​វេទនា                   មាន​ឆី​តាម​ឃ្លាន

​ធ្វើ​«ទា»​ក្លាហាន       បាន​ត្រឹម«​ទាហាន»  ចុះ​ក្រោយ​ទើប​មាន

ជើង​ពាន​ជើង​ជ័រ៕

រាត្រី​ថ្ងៃ​ចន្ទ ទី២៩ ខែមីនា ឆ្នាំ​២០១០

ផ្សាយគំនិត

 By Oudom

ផ្សព្វផ្សាយកាយឡើងវប្បធម៌ខ្មែរ

អភិរក្សថួនថែជាតិខ្មែរគង់

ប្រវត្តិជាតិយើងមានយូរលង់

យើងមិនអែអង់ផ្សាយបន្ត។

ផ្សាយក្បួនគម្ពីរ«គំនិតប្រាជ្ញ»

ប្រយោជន៍អង់អាចសេចក្តីល្អ

ផ្សាយ«ស្មារតីខ្មែរ»ចិត្តស្មោះស

ផ្សាយកេរវប្បធម៌ខ្មែររុងរឿង។

9am, July 15,2011 FB library

ផ្កាមាស

by Uttama

ព្រោះ​តែ​ប្រាក់ត្រូវ​​លក់សាច់ឈាម         រកស៊ីដូចមៀ​មពេលរាត្រី

ព្រោះតែក្រពះឃ្លានចំណី                         នេះហើយរូបស្រីហៅផ្កាមាស។

បណ្តោយឱ្យគេស្ទាបច្របាច់                  ស្ទាបគ្រប់សព្វសាច់សពេញពាស

ឱ្យគេលូកលាន់ទាំងរអៀស                    ធ្វើម្ដេចអាចជៀសដ្បិតរូបក្រ។

សើចតែខាងក្រៅចិត្តរងកម្ម                    កម្ម​រងទុក្ខរយឆ្នាំចាំលម្អ

ទ្វីបលោកវិវត្តដើរគោចរ                          ច្រើនឆ្នាំបន្តកាលកម្មផុត។

រស់នៅគ្មានន័យគ្មានខ្លឹ​មសារ                គួរអនិច្ចាជិតរលត់

ឆ្លងអេដស៏ស្គមស្គាំងសាច់ស្រកស្រុត សូរសៀងធ្លាប់មុតលែងមានន័យ ៕

មួក​ដួន

by Uttama

ពេល​ខ្ញុំ​ឃើញ​មួក​ចេះតែ​ភ័យ                មួក​ដួន​មាន​ន័យ​​ឈ្នះ​គ្រប់​គ្រា

មួកដួន​ឈ្នះ​ចិត្ត​ជន​ប្រជា                       មួកឲ្យ​​វេទនា​ដួង​ចិត្ត​ក្រៃ។

ពេល​ឃើញ​អ្នក​ពាក់ខ្ញុំ​រឹត​ខ្លាច                មុខ​មាត់​កោង​កាច​ទឹក​មាត់​ប្រៃ

ក្បាល​ពាក់​មួក​ដួន​មាន​តម្លៃ                   មួក​មាន​គុណ​​ថ្លៃ​លើ​ជីវិត។

ពេល​ឃើញ​មុខ​ចំ​ខ្ញុំ​ស្គាល់​ជាក់              ​យកមួកមក​ពាក់​គ្រាន់​​​ជាមិត្ត

ការពិត​ខ្មែរ​សោះគួរ​អាណិត​                  ហេតុនេះ​គួរគិត​ដោះ​មួក​ចេញ៕

ឈប់​ដេកហួច

by Uttama

«បាពួន»«​នាគ​ព័ន្ធ»«បាយ័ន្ត»ពិត              «ស្រះ​ស្រង់»ពិសិដ្ឋ«​បន្ទាយ​ស្រី»

«ជីសូរ»​«តាកែវ»«​អង្គរ​បុរី»                          ទាម​ទារ​សេរី​ស្រែក​អង្វរ។

«រយ៉ង» «គោខណ្ឌ» «ចន្ទបុរី»                     «ពាម» «ព្រែក​ឫស្សី» «ក្រមួន​ស»

«មាត់​ជ្រូក»​ «រោងដំរី​» «ព្រៃ​នគរ»              «អ៊ូប៊ុន»«ត្រាច»ល្អ សុរិន្រ្ទា។

«បារាជ» «ពល​លាវ «ទួល​តាមោក»          «មេស» ​យំសោយ​សោក​​ឃ្លាត​កម្ពុជា

«គោះគង» «លុងហោ» «ព្រះ​សួគ៌ា»          «ផ្សារដែក» កំព្រា​ត្រូវ​បញ្ចប់។

«កំពង់​ស្រកា​ត្រី» «ខេត្តឃ្លាំង»                       «ស្រុក​ព្រះត្រពាំង​»​«​អូរកប់»

«ផ្សំអំបិល» «ឈ្មោះថ្មី» ព្រោះ​យួន​ស្អប់       ឈ្មោះ​ខ្មែរ​ឈប់​រាប់​ ប្តូរ​ឈ្មោះ​ថ្មី។

ដាក់​ឈ្មោះ​យួន​ទើប​​ងាយស្រួល​ហៅ           ទុកឈ្មោះ​ខ្មែរនៅ​មិន​សេរី

អស់​ហើយ ​ស្តាយណាស់​កោះ​ថ្មីៗ                 «កោះត្រល់​»ដូរដី​បាន​ទៅ​គេ។

«បាខែង»​សុរិយា​អស្តង្គត                                ទ្រូង​ខ្មែរតក់​​ស្លុត​មិន​ទំនេរ

«ប្រាង្គ​ព្រះវិហារ»ប្រាសាទ​កេរ                       មិត្ត​​ជិត​ខាង​ក្បែរ​ចង់​បន្លំ។

«ភិមានអាកាស»«អង្គរវត្ត»                            “ជួយ​ដាស់” “​​ជួយ​ឃាត់​”ឲ្យ​ខ្មែរ​ខំ

“ជួយ​ដាស់​”ឲ្យ​ខ្មែរកុំ​ច្រឡំ                               «មិត្តភាព»​បង្ខំដីរួម​តូច។

“​​ជួយ​ឃាត់​”ចិត្តគេ​​កុំ​ឲ្យ​សុំ                                ប្រហែស​ខ្មែរ​«ខ្ញុំ»​សាសន៍​កំហូច

យួន​សៀម​ចង់​ឲ្យតែខ្មែរ​តូច                             មិត្ត​ល្អ​មិន​ខូចលេប​ទឹក​ដី។

ល្មម​ភ្ញាក់​ហើយ​ខ្មែរ​ឈប់​ដេកហួច                 «មិត្តភាព»​កំណួច​ ស្នេហ៍​​ស្រស់​ស្រី

ខ្មែរ​ឈប់​ដេក​ហួច​ឈប់​ធ្វើ​ហី                        ព្រោះ​នេះ​រឿង​ដី​រឿង​ជាតិ​ខ្មែរ៕

មិត្ត​ខ្ញុំ​

by Uttama

ខ្ញុំ​កើត​លើ​ដីកម្ពុជា                                 ​     មាន​មិត្តជា​គ្នា​គ្រាន់​ពឹង​ពាក់

ទោះ​ខុស​ជាតិ​សាសន៍​ឥត​អន់​អាក់        ខ្ញុំចិត្ត​​ស្មោះ​ស្មគ្រឥត​ងាករេ។

មិត្ត​កើត មិត្ត​លិច​ជួយ​ម្តង​ម្នាក់                ចុង​ក្រោយ​ជំពាក់​គុណ​ទាំង​ទ្វេ

សង​គុណ​ជិត​អស់​ទឹក​ដី​ខ្មែរ                    ដី​ហោច​ព្រោះ​តែ​​នឹង​មិត្តភាព។

មិត្ត​ខ្ញុំ​ចេះ​គិត​បាន​វែង​ឆ្ងាយ                     មិត្ត​តែង​ខ្វល់​ខ្វាយ​ខ្លាច​ខ្លួន​ទាប

មិត្ត​ចង់​តែជាន់​ឲ្យ​ខ្ញុំ​រាប                              ធ្លាក់​ក្នុង​គំនាប​បាត់​ដៃ​មិត្ត។