កំណាព្យ​បរទេស

Tous les articles de la catégorie កំណាព្យ​បរទេស

«ក្រុមុំទំនើប»

Publié avril 4, 2011 par HENG Oudom

ក្រុមុំទំនើប

ខ្ញុំមិនមែនជាស្រីទេ។ ខ្ញុំជាមនុស្សអភេទ។

ខ្ញុំជាកូនក្មេងម្នាក់ ជាអ្នកបម្រើម្នាក់ ហើយនឹងការសម្រេចចិត្តដ៏ក្លាហានមួយ។

ខ្ញុំជាខ្សែពន្លឺដែលសើចចេញពីព្រះអាទិត្យដ៏ក្រហមឆ្អៅ…

ខ្ញុំជាសំណាញ់ សម្រាប់ចាប់ត្រីទាំងឡាយ ដែលល្មោភស៊ី។

ខ្ញុំជាការជូនពរ ដោយកិត្តិយសចំពោះស្រ្តីទាំងឡាយ

ខ្ញុំជាជំហានមួយ នាំឆ្ពោះទៅរកភាពចៃដន្យ ហើយនឹងការហិនហោច។

ខ្ញុំជាការលោតផ្លោះមួយ ក្នុងភាពសេរីដោយខ្លួនឯង…

ខ្ញុំជាការខ្សឹបនៃឈាមក្នុងត្រចៀកបុរស។

ខ្ញុំជាជំងឺគ្រុនញាក់នៃព្រលឹង ចំណង់ខ្លាំង ហើយនឹងការបដិសេធរបស់រូបកាយ។

ខ្ញុំជាសញ្ញាមួយសម្រាប់ឆ្ពោះទៅរកឋានសួគ៌ថ្មីៗជាច្រើន។

ខ្ញុំជាអណ្ដាតភ្លើង ដែលចេះពិនិត្យពិច័យ ហើយរីករាយជានិច្ច។

ខ្ញុំជាទឹកមួយយ៉ាងជ្រៅ ប៉ុន្ដែក្លាហានអាចឡើងបានដល់ក្បាលជង្គង់។

ខ្ញុំជាភ្លើង ហើយក៏ជាទឹកនៅក្នុងស្ថានភាពស្មោះត្រង់ ជាមួយនឹងលក្ខខ័ណ្ឌចំហ…

ដក​ស្រង់ពី​ សៀវភៅ​កំណាព្យ ក្រមុំ​ទំនើប របស់​ អ៊ីឌីត សឺឌេរហ្គ្រន

បក​ប្រែ​មក​ពីភាសាស៊ុយ​អែត ទំព័រទី​២២។

Publicités

«ថូបែក» ដោយលោកនូ ហាច

Publié avril 4, 2011 par HENG Oudom

ថូបែក

ដោយលោកនូ ហាច
ប្រែសម្រួលពីស៊ុល្លីព្រុយដោម
អូនអើយ,​ ថូដាវរឿងស្រពោននុះ,
ផ្លិតបក់មកប៉ះ ប្រេះស្រាំទៅហើយ,
គ្រាន់តែទង្គិច បន្តិចមួយសោះ
សូម្បីសូរអ្វី ក៏គ្មានឭឡើយ។
ប៉ុន្តែរបួសដ៏ស្រាលពេកក្រៃ
ស៊ីសាច់កែវស្រិបៗ ឥតស្រាកស្រាន,
មើលពុំឃើញទេ តែជឿនសព្វថ្ងៃ
ទាល់តែពទ្ធ័គៀប ដល់ជុំវិញបាន។
ទឹកថ្លាធ្លាក់ចេញមួយដំណក់ម្តង
ឯកំលាំងផ្កាក៏ដុនដាបស្បើយ,
គ្មានជនណា សង្ស័យជននេះផង,
ចូរនាងកុំពាល់, វាបែកទៅហើយ។
ដូចគ្នានឹងដៃ ដែលឃើញស្នេហា
មកប៉ះដួងចិត្ត ធ្វើឲ្យហ្មងសៅ,
ហើយដួងចិត្ត ក៏ប្រេះបែកដោយឯកា
ផ្កាប្រតិពទ្ធ័ក៏រុះរោយទៅ,
អ្នកផងឃើញ គង់ទ្រង់ដូចធម្មតា
តែរបួសខាងក្នុងដែលឥតពិភ័ល,
ស៊ីដួងចិត្តរួងជ្រៅឲ្យខ្លោចផ្សា,

វាបែកទៅហើយចូរនាងកុំពាល់៕

សូម​ចុចទីនេះ ៖ ថូបែក