គំនិត​

Tous les articles de la catégorie គំនិត​

សម្តេច នរោត្តម សីហនុ ខ្មាសអៀន​នឹង​ទទួល​សញ្ញាបត្រ​«បណ្ឌិត​កិត្តិយស»ដោយ​អត់​បាន​រៀន

Publié septembre 10, 2015 par HENG Oudom

អតីត​ព្រះ​មហាវីរក្សត្រ​ សម្តេចព្រះ​បាទ​បរមរតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់​ថ្លែងថា ទ្រង់​ខ្មាសអៀន​ ដែល​ទទួល​បាន​សញ្ញាបត្រ​«មហា​បណ្ឌិត​កិត្តិយស»ដោយ​អត់​បានចូល​សាលា​​រៀន។ សម្តេច នរោត្តម សីហនុ បាន​ប្រៀប​ធៀប​ការ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​បែប​នេះ គឺ​មិន​ខុស​ពី​កូន​ជាង​កម្មករ​សង់ផ្ទះ​ធម្មតា​ ស្រាប់តែ​គេ​បំពាក់​ឈ្មោះ​ជា​ វិស្វករ ឬ​ស្ថាបត្យករ​។ ទ្រង់​មាន​បន្ទូ​លដោយ​ត្រង់ថា ការ​ទទួលសញ្ញាបត្រ​«​បណ្ឌិត​កិត្តិយស​» ពុំ​ធ្វើ​ឱ្យទ្រង់​​សប្បាយ​រីករាយ​ក្នុង​ហឫទ័យ​ប៉ុន្មាន​ទេ ប៉ុន្តែ​គឺ​ធ្វើឱ្យ​មាន​សេចក្តី​អៀន​ខ្មាសទៅវិញ​ទេ។ ការ​ថ្លែងរបស់​អតីត​សម្តេច​ប្រមុខ​រដ្ឋ​​យ៉ាងដូច្នេះ គឺ​នៅ​ក្នុង​ព្រះសុន្ទរកថា​​ឱកាស​សម្ពោធ​មហាវិទ្យាល័យ​ច្បាប់​និង​វិទ្យាសាស្ត្រ កាលពី​ថ្ងៃទី​១៤ មីនា ១៩៦១ នៅ​រាជធានីភ្នំពេញ​។​

 1

នៅពេល​សម្ពោធ​មហាវិទ្យាល័យ​ច្បាប់​និង​វិទ្យាសាស្ត្រ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​នោះ មាន​ការ​ថ្វាយនូវ​ឋាន​ន្តរសក្តិ​ជា Docteur Honoris Causa (មហា​បណ្ឌិត​កិត្តិយស) ជូន​ព្រះ​បាទ​សម្តេច​ព្រះ​ប្រមុខរដ្ឋ​ ហើយ​ទ្រង់​មាន​បន្ទូលថា៖ «ការទទួល​មហា​បណ្ឌិត​កិត្តិយសបែប​នេះ បើ​និយាយ​ដោយ​ត្រង់​ទៅ​ ពុំ​ធ្វើ​ឱ្យ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​សប្បាយ​រីករាយ​ក្នុង​ហឫទ័យ​ប៉ុន្មាន​ទេ គឺធ្វើឱ្យ​មាន​សេចក្តី​អៀន​ខ្មាស​ខ្លះទៅវិញ​ទេ​ ព្រោះ​ខ្លួន​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំនេះ នៅ​ក្នុង​ស្ថានភាព​ដែល​អាច​ប្រដូច​បាន​នឹង​ស្ថានភាព​អស់​កូន​ជាង ឬ​កម្មករសាមញ្ញ​ម្នាក់ ដែល​គេ​បំពាក់​ស័ក្តិ​ជា​ស្ថាបត្យករ​​ថ្នាក់​ធំ​បំផុត ​ដោយ​ក្តី​យោគ​យល់​ពិសេស​ ហើយ​ដោយ​ផ្តល់​ឱ្យ​នូវ​បុព្វ​សិទ្ធ​ ដែល​ឥត​យុត្តិកម្ម»។​

សម្តេចព្រះ​បាទ​បរមរតនកោដ្ឋ នរោត្តម សីហនុ មាន​ព្រះ​រាជបន្ទូល​ទៀតថា៖ «ដូច្នេះ ការ​ដែល​កូន​ចៅ​និស្សិត​នៃ​មហាវិទ្យាល័យ​យើង ជូន​លោក អាំប៊ែរត៍ (ព្រឹទ្ធបុរស) បំពាក់​មួក និង​អាវ​​មហាបណ្ឌិត​ឱ្យ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំនេះ ជា​ការ​នាំឱ្យ​​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ អៀន​ខ្មាស​គេ​បន្តិច​ហើយ»។

​សូម​ជម្រាប​ថា អតីត​ព្រះ​មហាវីរក្សត្រ មិន​ត្រឹម​តែ​ប្រដូច​ខ្លួន​ព្រះអង្គ​ឯង ទៅ​ជា​ជាង​ផ្ទះ​ថ្ម ឥដ្ឋ ដែល​​ស្រាប់តែ​គេ​​តែងតាំង​​ជា​វិស្វករ​ដោយ​ពុំ​សម​ហេតុផល ប៉ុណ្ណោះ​ទេ ព្រះអង្គថែម​ទាំង​បន្ត​ប្រៀប​ធៀបទៀត​ថា ការ​ទទួល​បាន​សញ្ញាបត្រ​«មហា​បណ្ឌិត​កិត្តិយស»ដោយ​អត់​បាន​​ចូល​រៀន គឺ​ដូច​ជា​កូន​ទាហាន​ ដែល​ត្រូវ​គេ​បំពាក់​ស័ក្តិ​ឱ្យ​ធ្វើ​ជា​ឧត្តម​សេនីយ៍​ ដូច្នោះ​ដែរ​។

គួរ​កត់​សម្គាល់ថា នៅ​គ្រាដែល​ទ្រង់​ថ្លែងសន្ទរកថា​នោះ សម្តេច​ព្រះប្រមុខ​រដ្ឋ ​​នរោត្តម សីហនុ បាន​ទទួលឋាន​ន្តរសក្តិ​ជា​មហា​បណ្ឌិត​កិត្តិយស(Docteur Honoris Causa)នេះ នៅ​ឯបរទេស​ ចំនួន​​២​រួច​ទៅហើយ គឺ​លើកទី១ នៅ​មហាវិទ្យាល័យ​បាងកក លើកទី២ នៅ​មហាវិទ្យាល័យ​ ឡឺកែរ នៃ​សាធារណរដ្ឋ​អារ៉ាបរួម៕​

2345

Publicités

ការ​យល់​ឃើញ​ខ្លះៗ​ចំពោះ​អក្សរសិល្ប៍ខ្មែរ​បច្ចុប្បន្ន

Publié août 9, 2015 par HENG Oudom

ខ្ញុំ​បាន​​សាកល្បង​​សាក​​សរសេរ​​ជូន​​បង​​ប្រុស​​ម្នាក់ ដើម្បី​យក​​ទៅ​បកប្រែ​​បោះពុម្ព​ផ្សាយ​​ក្នុង​​សៀវភៅ​​​ប​រទេស​​​ក្រប​ខណ្ឌ​អ្នកនិពន្ធ​អាស៊ាន​​។ ទាំង​​មមា​ញឹក​​ខ្លាំង​​​នៅ​ការិយាល័យ​និពន្ធ​របស់វិទ្យុ​បារាំងអន្តរជាតិ​ RFI ខ្ញុំ​បាន​​បញ្ចេញ​ការ​​យល់​​ឃើញ​​ខ្លះៗ​​ក្នុង​សំណេរ​ខាង​ក្រោម​​នេះ។

11873943_939350736111766_247677313_nគេ​ទំនង​ជា​អាច​នឹង​លំបាក​យល់បន្តិច​ពី​អក្សរសិល្ប៍ខ្មែរបច្ចុប្បន្ន ប្រសិន​បើ​ពុំ​មាន​មូលដ្ឋាន​ខ្លះ​ពី​សង្គម​ខ្មែរ និង​ដំណើរ​វិវត្ត​នៃ​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​​ខ្មែរ ក្នុង​រយៈកាល​​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​។

ជាការពិត កម្ពុជា ធ្លាប់​មាន​ប្រវត្តិ​រុង​រឿង​ជា​មហានគរ​ក្នុង​អតីតកាល ប៉ុន្តែ​ប្រទេស​នេះ​ធ្លាក់​​ដុន​ដាប​វិញចាប់​ពីក្រោម​សម័យ​អង្គររហូត​មក ហើយ​​រវាង​ឆ្នាំ​១៩៧០មក ​ដោយសារ​​ជំនោរ​មនោគមនវិជ្ជា​នយោ​បាយ​ មហិច្ឆតា​ស្រេក​ឃ្លាន​អំណាច​របស់​ក្បាលម៉ាស៊ីន​នយោ​បាយ​​​ខ្លះ និង​ការ​ប្រទាញ​​ប្រ​ទង់​គ្នា​រវាង​ប្លុក​សេរីនិងប្លុក​កុម្មុយនីស្ត។ កម្ពុជាមាតុភូមិ​ខ្ញុំ​ ធ្លាប់បាន​​ឆេះរលេះ​រលួយ​នៅ​ចន្លោះ​ឆ្នាំ​១៩៧០ វារចេញពី​នរកនៅឆ្នាំ១៩៧៩ និង​ដើរ​អូស​ជើងយ៉ាង​លំបាកលំបិន ទម្រាំ​បាន​ភ្លក្ស​រស​ជាតិ​សន្តិភាព​ឡើងវិញ​ ក្រោយ​​​​ការ​បោះ​ឆ្នោត​ជាតិ​១៩៩៣ ដែល​​ជួយ​ជ្រោម​ជ្រែង​ពី​អង្គការ​សហប្រជា​ជាតិ​។

ទោះយ៉ាងណា​ក្តី​ ក្រោយ​ការ​រលំរលាយ​​ទៅ​នៃរបប​ប្រល័យពូជសាសន៍​          អ្នកនិពន្ធ​អក្សរសិល្ប៍​ខ្មែរភាគច្រើន​សរសេរ​ស្ថិត​​នៅ​ក្នុង​សម្ពាធ​និង​បន្ទាត់​នយោបាយ​។ ចំពោះ​ស្មេរ​ណា​ដែល​ងាក​រេ​ពី​គំនូស​ទាំង​នោះ អាច​នឹង​មិន​សូវ​មាន​ល្អ​ផលទេ​​ចំពោះកម្រិត​​ជីវភាព និង​សុវត្ថិភាព​ផ្ទាល់​តែម្តង។ ក៏ប៉ុន្តែទិដ្ឋភាព​ទាំង​នេះ ហាក់​មិន​សូវ​នៅ​លង​បន្លាច​​អារម្មណ៍​អ្នក​និពន្ធ​និង​កវី​ខ្មែរ​ជំនាន់​ថ្មី​ប៉ុន្មាន​ទេ។​ ដោយ​ហេតុ​ថាប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ សេរីភាព​បញ្ចេញ​មតិតាមទីសាធារណៈនិងតាម​​រយៈ​​សំណេរ​ជា​ដើម ហាក់​កំពុងតែ​រីក​ស្គុះស្គាយ​ គួរឱ្យ​កត់​សម្គាល់។ ក្នុង​នាម​ជាអ្នក​ប្រើ​ភ្នែក​ ខួរក្បាល និង​បេះ​ដូង​ សង្កេត​មើល​សង្គម ខ្ញុំ​ពិត​ជា​មាន​សុទិដ្ឋិនិយម​ចំពោះ​វាសនា​អក្សរ​សិល្ប៍​​របស់​មាតុភូមិខ្ញុំ​ ដែល​អាច​នឹង​រក​ឃើញ​ភាពរុង​រឿង​ជា​មិន​ខាន​នៅ​ពេល​ខាង​មុខ​​។

          យ៉ាងណា​ក៏ដោយ​ចុះ បើ​និយាយ​ពី​ទិដ្ឋភាព​អក្សរសិល្ប៍ខ្មែរបច្ចុប្បន្ន យើង​នៅតែមើល​ឃើញថានៅមានបញ្ហា​មួយ​ចំនួន​ដែល​​ហ្វ្រាំង​បង្អាក់​ដំណើរ​ មិន​ឲ្យ​អក្សរសិល្ប៍​ខ្មែរ​ដើរ​រលូន​ទៅ​រក​វឌ្ឍនាភាព និង​ទំនើប​ភាព​បាន​។

ចំណោទ​ជា​ដំបូង​គឺការ​បោះពុម្ពផ្សាយនិង​ការ​ចម្លង​ស្នាដៃ​។ ការបោះពុម្ព​​ផ្សព្វ​ផ្សាយ​​សៀវភៅ​ បើ​ទោះបី​ជា​មាន​ភាព​ងាយ​ស្រួលចេញ​ផ្សាយ​ស្នាដៃ​ក៏ពិត​មែន ដោយ​សារតែ​មាន​រោងពុម្ពនិង​គ្រឹះស្ថានបោះពុម្ព​ព្រោង​ព្រាត ក៏ប៉ុន្មាន​សៀវភៅ​ដែល​ចេញមក នៅ​មាន​កម្រិត​ស្ទើរនៅឡើយ​ទាំង​ខ្លឹមសារ​និង​រូបភាព​ខាង​ក្រៅ​។ មាន​តិចណាស់​ ​សៀវភៅ​ដែលរចនា​ប្រកប​ដោយ​ភាព​ទាក់​ទាញ​ និង​គួរ​ឲ្យ​ចាប់​ចិត្ត​ចង់​អាន​និង​យក​រក្សា​ទុក​។​ សូម្បីតែ​សន្លឹក​សៀវភៅ​ ក៏​ខ្លះ​នៅ​មិនទាន់​មាន​បទដ្ឋាន​ស្តង់ដារ​នៅឡើយ។ នេះ​ក៏​អាច​មក​ពី​កង្វះ​ធន​ធាន​​និងអ្នក​ជំនាញ​ខាងផលិត​​សៀវភៅ​ផង​ក៏​អាច​ថា​បាន។

មិន​តែប៉ុណ្ណោះ ការ​លួច​ចម្លង​ស្នាដៃនិងថត​ចម្លងទៅ​ធ្វើ​អាជីវកម្ម ក៏​នៅតែ​មិន​ទាន់​​បាន​រឹត​បន្តឹង​ឱ្យ​មែនទែន​នោះទេ។ ពោល​គឺ​តិច​ណាស់​ដែលឈ្មួញ ​អ្នក​លួច​​ចម្លង​វណ្ណកម្ម​របស់​អ្នកនិពន្ធ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាត់​វិធានការ​ធម៌​ក្តៅ។ ដូច្នោះ​​ហើយ ការ​ចម្លង​វណ្ណ​កម្មហាក់​ក្លាយ​ជា​រឿង​ធម្មតា ហើយ​ធ្វើ​ឱ្យ​អ្នកនិពន្ធ​ដែល​ចំណាយ​ពេល​និង​ថវិកា​ផ្ទាល់​ខ្លួន​​សម្រាប់​បោះពុម្ព​ផ្សាយ​ បាត់​បង់​ចំណូល និង​ធ្លាក់​ទឹក​ចិត្ត ឥត​សង្ឃឹម​។

រី​ឯ​​ការ​បង្រៀនបណ្តុះ​បណ្តាលអ្នកនិពន្ធឱ្យ​​ជាប់​លាប់ និង​មាន​សាលា​បណ្តុះ​បណ្តាល​​វិជ្ជា​និពន្ធជាក់លាក់​ដែល​មាន​គុណភាព​និង​ប្រសិទ្ធ​​ភាពនោះ ក៏​នៅ​មាន​ការ​​ខ្វះ​ខាតទៅ​ទៀត​​។ មានដែរ​! តាម​សមាគម​​ទ្រ​ទ្រង់​សកម្មភាព​សរសេរ​មួយ​ចំនួនដែល​ខំ​រក​ជំនួយ​ពី​នេះបន្តិច​ពីនោះ​បន្តិច មក​រៀប​ចំ​វគ្គ​សិក្សា​ខ្លីៗ និងធ្វើ​​សិក្ខាសាលា​ចែក​រំលែក​ខ្លះ​។ ក៏ប៉ុន្តែ​វាមិន​គ្រប់​គ្រាន់និង​ស្ថិតស្ថេរ​ប៉ុន្មាន​ទេ។​

ម្យ៉ាង​វិញ​ទៀត អ្នកនិពន្ធ​ខ្មែរ​ ទាំង​អ្នក​សរសេរ​អាជីព​ឬ​មិន​អាជីព​ក្តី ដែល​មាន​មិនច្រើន​ផង​នោះ ត្រូវ​គេ​មើល​ឃើញថា​ហាក់​បាន​​បែង​ចែក​ជា​គ្នាក្រុម​តូចៗ និង​តាម​ទំនោរ​និន្នាការ​ផ្សេងៗគ្នា។ ការ​មិន​មាន​កន្លែង​ជួប​ជុំ​គ្នា​ជាក់​លាក់និង​ទៀត​ទាត់នោះ​​ ក៏​កាន់តែ​ធ្វើ​ឱ្យ​ពួក​គេ​ឃ្លាតឆ្ងាយ​ពី​គ្នា​ទៅទៀត។ ការ​មិន​សូវ​បង្ហាញ​ភាពកៀកជិត​គ្នា​និង​សាមគ្គី​រួម​កម្លាំង​​គ្នា ធ្វើ​ឱ្យ​សំណេរ​ដែល​ពួក​គេ​ម្នាក់​ៗ​បញ្ចេញ​មក​នោះ​ ក៏​មិន​មាន​ភាព​ល្អិតល្អន់និងគ្រប់ជ្រុង​​ជ្រោយ ដោយ​សារ​តែ​មិន​បាន​ផ្លាស់​ប្តូរ​យោបល់និង​ចូលរួម​បញ្ចេញ​គំនិត​គ្នា។ ផ្ទុយ​ពីនេះ ខ្ញុំ​បាន​សង្កេត​ឃើញថា សៀវភៅឬរឿងភាពយន្ត​​ល្បីល្បាញនីមួយៗ​របស់​បស្ចិមលោក​ ទម្រាំ​ចេញ​ផ្សាយមួយៗ​​ មាន​ការ​ចូលរួម​សរសេរ​ ឬ​ឱ្យ​យោបល់​ពី​អ្នកនិពន្ធ​និង​អ្នក​មាន​ពិសោធន៍​ច្រើន​នាក់​ណាស់​។

បើ​យើង​ងាក​ទៅ​និយាយ​ពី​កម្រិត​​សមត្ថភាពរបស់​អ្នកនិពន្ធ​ខ្មែរវិញ។ ទាំង​ខ្ញុំ​ទាំង​គេ ខ្ញុំ​ទទួល​ស្គាល់​និង​មើល​ឃើញថា ហាក់​នៅ​មាន​ទាន់​មាន​ភាពទូលំទូលាយ​និង​ជ្រៅ​ជ្រះ​នៅឡើយ​ទេ បើនិយាយ​ត្រឹមតែ​​ផ្នែក​ភាសា​បរទេស​ ដែល​ជា​យាន​អនុញ្ញាត​ឱ្យ​អ្នកនិពន្ធ​​ខ្មែរ​គ្រប់​រូប​ អាច​បើក​ចំហ​ជើង​មេឃនិង​ក្រេប​យក​ទស្សនៈដើមឬថ្មី​ៗ​របស់​ប្រទេស​អភិវឌ្ឍតាម​ចរន្ត​ភាវូប​នីកម្ម។ អ្នក​និពន្ធ​​អាជីព​ដែល​អាស្រ័យ​រស់នៅ​​នឹង​ដង​ប៉ាកកា ឬហៅថា អ្នក​និពន្ធ​អាជីព​ជើង​ចាស់​​នោះ បាន​ចេះ​ខ្លះ​ដែរ ភាសា​បារាំង ឬវៀតណាម ប៉ុន្តែ​មិន​សូ​វបា​នប្រើ ក៏​​រឹល​ទៅវិញ​ ហើយ​ភាសា​អង់គ្លេស ក៏​មិន​ចំណាប់​ទៅទៀត។ មាន​អ្នក​និពន្ធ​រៀម​ច្បង​តិច​តួច​ប៉ុណ្ណោះដែល​ចេះ​ច្បាស់​លាស់ភាសា​អង់គ្លេស បារាំង វៀតណាម ថៃ ចិន ជប៉ុននោះ ហើយ​​បើ​អ្នក​ចេះ​ច្បាស់លាស់ គេ​កម្រ​នឹង​ប្រលូក​ជីវិត​ជា​អ្នកនិពន្ធ​អាជីព​នោះឡើយ។ លើស​ពីនេះ ខ្ញុំ​សង្កេត​ឃើញថា អ្នកនិពន្ធ​នៅ​ស្រុក​ខ្មែរ សរសេរ​ច្រើនមុខ​​និង​ច្រើ​នជំនាញ​ពេក ដែល​មិន​មែន​កំណត់​ប្រភេទ​ច្បាស់​លាស់​ថា​ខ្លួនស្ថិត​ក្នុង​​ផ្នែក​រឿង​កុមារ ឬ​ប្រលោមយុវវ័យ ឬក៏​ផ្នែក​ស៊ើប​អង្កេតនិង​វិទ្យាសាស្ត្រ ឱ្យ​ប្រាកដ​ច្បាស់​លាស់​នោះទេ។ ការ​សរសេរ​ច្រើន​មុខ​ពេក ធ្វើ​ឱ្យ​ពួកគេ​ភាគ​ច្រើន​អាច​នឹង​មិន​សូវ​មាន​ពេល​គ្រប់​គ្រាន់​ស្រាវជ្រាវ​លើ​មុខ​ជំនាញ​ណាមួយ​ឱ្យ​ស៊ីជម្រៅនិង​លម្អិតជាក់​លាក់។

          ជារួម​មក ក្នុង​ក្រសែចក្ខុនៃ​អ្នក​ក្តោប​ដងប៉ាកកា​ម្នាក់ និង​អ្នក​ប្រើ​បេះដូង​មើល​សង្គ​មជាតិ​ ខ្ញុំ​គិត​ឃើញថា អក្សរសិល្ប៍ខ្មែរបច្ចុប្បន្ន កំពុងតែ​វារ​គើមៗ តែ​ក៏​អាច​បោល​ស្ទុះ​វឹង​ភ្លាម​បាន​ដែរ បើ​មាន​កត្តា​ជំរុញ​ជាក់​លាក់​និង​និរន្តរភាព។ ទោះ​យ៉ាងណាក្តី​ ខ្ញុំ​នៅ​តែ​មាន​ជំនឿ និង​សង្ឃឹមឆ្ពោះ​ទៅមុខ ចំពោះ​វឌ្ឍនាភាព​អក្សរសិល្ប៍ខ្មែរ ដោយសារតែ​អ្នកនិពន្ធ​ខ្មែរ​គ្រប់​រូប​ កំពុង​តែ​ពង្រឹង​សមត្ថភាព ពង្រីក​ចំណេះ​ដឹង​និង​ជំនាញ​របស់​ខ្លួន ជា​បណ្តើរ​ៗហើយ​។ មិន​តែប៉ុណ្ណោះ ប្រទេស​កម្ពុជា គឺមិននៅ​​លើកោះ​តែ​ម្នាក់​ឯង​ទេ។ ប្រទេស​នេះ មាន​ទំនាក់​ទំនង​​ស៊ីជម្រៅ​និង​មិត្តភាព​ជាមួយ​ប្រទេស​ជុំវិញ​ពិភព​លោក។ តាម​រយៈសលក​ភាវូបនីកម្មនេះ​ ក៏​នឹង​ជំរុញ​ឱ្យ​ល្បឿន​អក្សរសិល្ប៍ខ្មែររត់​តាម​​គេឯង​ជាក់​ជា​មិន​ខាន​៕​

សរសេរនៅភ្នំពេញ ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ២០១៥​

លោក ព្រាប កុល ត្រៀមចេញ«ថ្នាំព្យាបាលជំងឺពុករលួយ»

Publié juin 23, 2014 par HENG Oudom

Preap Kol

ភ្នំពេញ-ចន្ទ២៣ មិថុនា ២០១៤-

ដោយ ហេង ឧត្តម

 

ថ្លែង​ក្នុង​ពិធី​បើក​វគ្គបណ្តុះ​បណ្តាល អ្នក​ដឹក​នាំ​វ័យក្មេង កាល​ពី​ម្សិលមិញ លោក ព្រាប កុល និយាយថា លោក​នឹង​ចេញ​ផ្សាយ​​ថ្នាំព្យាបាលជំងឺ​ពុក​រលួយនៅ​ពីរខែ​ទៀត។ សេចក្តី​ប្រកាស​នេះ បានធ្វើ​នៅ​ទី​ស្នាក់​ការ​អង្គការតម្លាភាពកម្ពុជា ក្នុង​ក្រុង​ភ្នំពេញ​។

 

ក្នុងពិធី​ដែល​មាន​យុវជន​វ័យ​ក្មេង​ប្រមាណ​៣០នាក់ លោក​នាយកប្រត្តិបត្រ​អង្គការ​តម្លាភាព​កម្ពុជារូបនេះ បាន​ប្រកាស​ថា​ «នៅ​ពី​រខាង​មុនទៀត​នេះ ក្រុម​ការ​ងារ​របស់​អង្គការ​តម្លាភាព​កម្ពុជានិង​ខ្ញុំ​នឹង​ចេញផ្សាយ​​ថ្នាំព្យាបាលជំងឺ​ពុក​រលួយ។ យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រោគ​សញ្ញានៃ​ជំងឺ​ពុក​រលួយ​នៅ​កម្ពុជាចំពោះ​គ្រប់​​ស្ថាប័នធំ​សំខាន់ៗ ហើយ​យើង​នឹង​ផ្តល់​ថ្នាំ​ព្យាបាល​»។

លោក ព្រាប កុល បាន​បន្ថែមថា យើង​បាន​សិក្សាស្រាវជ្រាវ​ជាមួយ​អ្នក​ជំនាញពី​ឬសគល់​នៃ​អំពើ​ពុក​រលួយ​ចំពោះ​ស្ថាប័ន​​សំខាន់ៗ ដូចជា ស្ថាប័ន​អំណាច​នីតិបញ្ញត្តិ រដ្ឋសភាពនិងព្រឹទ្ធ​សភា ស្ថាប័ន​អំណាចតុលាការ ស្ថាប័ន​អំណាចនីតិប្រត្តិបត្តិ គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សវនកម្ម​ជាតិ វិស័យ​អប់រំ សុខាភិបាល ទេសចរណ៍ អង្គការភាព​ប្រឆាំង​អំពើ​ពុក​រលួយ អង្គការ​សង្គម​ស៊ីវិល…។

បន្ទាប់ពី​ប្រាប់​ពីឬសគល់ ឬ​រោគសញ្ញា​នៃអំពើពុក​រលួយ​ហើយ អង្គការ​តម្លាភាព​កម្ពុជា​នឹង​ផ្តល់​​ដំណោះ​ស្រាយនិង​អនុសាសន៍​ ដែល​លោក ​ព្រាប កុល ពិព័ណ៌នាថា ថ្នាំព្យាបាល។

កន្លង​មកលោក ព្រាប កុល បានធ្លាប់​​ប្រាប់​បណ្តាញ​ព័ត៌មាន​មួយ​ចំនួនថា លោក​នឹង​ប្រកាស​បិទ​អង្គការ​តម្លាភាព​កម្ពុជានៅ​ពេល​ណា​ពលរដ្ឋ​ខ្មែរ ​ចេះ​ប្រឆាំង​អំពើ​ពុក​រលួយ។ និយាយ​ក្នុង​សម្តី​បែប​លែង​សើច​ផង លោកក៏​បាន​ពោល​​សាជាថ្មី​ទៀតកាល​ពីរសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា «ខ្ញុំ​មាន​មោទនភាព​នឹង​ប្រកាស​បិទ​​អង្គការ​តម្លាភាព​កម្ពុជាជា​ផ្លូវ​ការ ពេល​ដែល​ពលរដ្ឋ​ខ្មែរ យុវ​ជន​ខ្មែរទាំង​អស់​គ្នា​​ចេះ​ចូលរួមសាមគ្គី​​ប្រឆាំង​អំពើ​ពុក​រលួយដើម្បី​ផល​ប្រយោជន៍​សង្គម​​ជាតិ​ ហើយ​​ខ្ញុំ​នឹង​ទៅ​ដាំ​ត្រកួន​ ឬ​ប្រលិត​លក់​វិញ រកស៊ី​ខ្លួន​ឯង​បាន​ ព្រោះ​ខ្ញុំ​មិន​ចង់​ទៅ​ធ្វើ​ឧកញា ឬ​ឯកឧត្តម​អ្វី​នោះ​ទេ​»។ ទោះ​យ៉ាងណា​ក្តី លោកក៏​​បាន​ធ្លាប់​និយាយ​ដែរ​ថា អំពើ​ពុក​រលួយនៅ​កម្ពុជា​​​អាច​នឹង​ត្រូវ​កាត់​បន្ថយ​ច្រើន និង​លុបបំបាត់​បាន​ល្អប្រសើរ​ក្នុង​កំឡុង​ពេល​២០ឆ្នាំ​ខាង​មុខ​ទៀត។

​នាយកប្រត្តិបត្រ​អង្គការ​តម្លាភាព​កម្ពុជារូបនេះ បាន​លើក​ឡើង​ថា អំពើ​ពុក​រលួយ​​ជា​​ឬសគល់​នៃ​បញ្ហា​សង្គម​គ្រប់​វិស័យ ទាំង​បញ្ហា​ដីធ្លី ការបំផ្លាញ​ព្រៃ​ឈើ បរិស្ថាន​ ទេសចរណ៍​ កិច្ច​ការ​អប់រំ គ្រឿងញៀន​… បញ្ហា​ផ្សេងៗ​ទៀត សុទ្ធតែ​កើត​ឡើងពី​អំពើ​ពុក​រលួយ​។

មុន​នឹង​បញ្ចប់​ពិធី​បើក​វគ្គបណ្តុះ​បណ្តាល​អ្នក​ដឹក​នាំ​វ័យ​ក្មេង លោក​ ព្រាប​ កុល បាន​រម្លឹកផង​ដែរ​​ថា​ រោគសញ្ញា និង​ថ្នាំ​ព្យាបាល​អំពើ​ពុក​រលួយ​ទាំង​នោះ​នឹង​ត្រូវ​ប្រកាស ហើយ​ចង​ក្រងបោះពុម្ភ​​ជា​សៀវភៅ ព្រម​ទាំង​​ដាក់​ជូន​សាធារណៈ​ និង​រដ្ឋាភិបាល​ផង​ដែរ នៅ​ពីរ​ខែខាង​មុខ​នេះ​​៕

YLP..

ខ្ញុំចេះតែនឹកគិតដល់សម្តីលោកគ្រូតា ឡៅ ម៉ុងហៃ

Publié janvier 30, 2014 par HENG Oudom

ល្ងាច​នេះ ខ្ញុំ​បាន​ទៅ​ចូលរួម​ស្តាប់​បាថកថា របស់​បណ្ឌិត​ប្រវត្តិ​សាស្ត្រ​ ហង់រី ឡូកា (Henri Locard) នៅ​មជ្ឈមណ្ឌលខេមរសិក្សា ស្តីពីទ្រង់​យុគន្ធរ។hqdefault

ខ្ញុំ​បាន​ជួប​លោក​សាស្ត្រ​ផ្ទាល់​ពីរ​បី​ដង​ដែរ នៅវិទ្យាស្ថាន​បារាំង និង​​សាលា​ក្តី​ខ្មែរ​ក្រហម​។ ខ្ញុំ​នៅ​ចាំថា នៅ​ឆ្នាំ​២០១២ ពេល​ដំបូង​ដែល​ខ្ញុំ​ជួប​លោក​គឺបន្ទាប់ពី​សវនាការ​យើង​បាន​ទទួល​ទាន​អា​ហារ​ជុំគ្នាជាមួយ​​នឹង​លោកបណ្ឌិត ឡៅ ម៉ុង​ហៃ​។ លោក​បណ្ឌិត​ទាំង​ពីរ​ជាមិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា​ណាស់។ ខ្ញុំ​ចាំផង​ដែរថា កាល​ណោះ លោកទាំងពី​រ​បាន​ចេញ​ថ្លៃ​អាហារ​សម្រាប់​ខ្ញុំ ព្រោះលោកនិយាយថា «ក្មួយ​ជានិស្សិត​ មិន​អី​ មិន​ទាន់​មាន​ការងារ​ធ្វើ​ មិន​មាន​ប្រាក់​ខែ ចាំ​ពួក​ខ្ញុំ​ជាអ្នក​ចេញ​ប្រាក់ចុះ»។​ Dr.Henri ajoute « Nous vous invitons ».

ពេល​ជជែ​ក​គ្នា​គ្រានោះ លោកតា ឡៅ ម៉ុង​ហៃ សួរ​ខ្ញុំ​ថា «Vous lisez beaucoup, vous ? តើ​ក្មួយ​ចូលចិត្ត​​សៀវភៅ​ទេ?» ខ្ញុំ​ឆ្លើយ​ថា «ខ្ញុំ​អាន​ច្រើន​ដែរ ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​សរសេរ​ដែរ»។ គាត់​បន្ត​ជា​បារាំង​ទៀតថា «ខ្ញុំ​សម្គាល់​ឃើញ​ខ្មែរ​មិន​សូវ​ចូល​ចិត្ត​អាន​ទេ ពិសេស​ក្មេងៗ​ជំនាន់​ថ្មី​»។ យើង​ក៏​និយាយ​ដល់​ការ​ឆ្លើយ​ឆ្លង​សំបុត្រ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​បណ្ឌិត ឡៅ​ ម៉ុងហៃ សរសេរ​សរសើរ​ដល់​គំនិត​របស់អ្នក​វិភាគ​សង្គម លោក តុង សុប្រាជ្ញ ដែល​ផ្សាយ​អត្ថបទ​ពី​ការ​អាន​របស់​ជន​ជាតិ​ខ្មែរ និង​ជន​បរទេស​។

ខ្ញុំ​ជម្រាប​លោក​ថា «ចំពោះ​មិត្ត​ខ្ញុំជាច្រើន​ជា​អ្នក​ចូល​ចិត្ត​អាន និង​សរសេរ ព្រោះ​ខ្ញុំ​បាន​ចូលរួម​ប្រលូក​ខ្លះ​ដែរ​ជាមួយ​ក្រុម​យុវអ្នកនិពន្ធ»។ គាត់ក៏​បាន​សរសើរ​ដែរថា «ល្អ​ហើយ គាត់​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ឮ​ដូច្នោះ»។

ក្រោយ​មក​ខ្ញុំ​ពុំ​ដែល​ជួប​លោក​ទាំង​ពីរទេ។ ចំពោះ​លោកបណ្ឌិត ឡូកា ខ្ញុំ​ទាក់​ទង​គ្នា​ម្តងម្តាល​តាម​សារ​អេឡិចត្រូនិក ហើយ​បណ្ឌិត ឡៅ ម៉ុងហៃ ខ្ញុំ​ស្តាប់ឮតែ​​ប្រសាសន៍​លោក​តាម​រលក​ធាតុ​អាកាស ដូចជា​វិទ្យុ RFI, RFA, VOA និង កម្មវិធី​របស់​មណ្ឌលសិទ្ទ​មនុស្ស​ជាដើម។

ល្ងាច​មិញ​នេះទៀត លោក​បណ្ឌិត Locard បាន​ហៅ​ខ្ញុំ​ទៅ​ញ៉ាំ​បាយ​ជុំ​គ្នា ជាមួយ​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត និង​លោក ​បណ្ឌិត ឡៅ ម៉ុងហៃ ដែរ តែខ្ញុំ​មិនបាន​ទៅ ដោយ​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ ពុំ​អាច​នៅ​យប់​ពេក​បាន។

នឹក​ដល់​ជំនួប ក្នុង​ពេល​សន្ទនា​បន្តិច​ជាមួយនឹង​លោក ​បណ្ឌិត ឡៅ ម៉ុងហៃ ខ្ញុំ​បា​ន​រម្លឹក​លោកថា ខ្ញុំ​បាន​ជួប​លោកគ្រូ​នៅ​សាលា​ក្តី​ខ្មែរក្រហម និងបាយ​ពិសាបាយ​ជុំ​គ្នា​ជាមួយ​លោក​គ្រូ Locard ដែរ។ លោក​តា ក៏​នឹក​ឃើញ​ខ្ញុំ។

ក្នុងការ​ជជែក​គ្នា ខ្ញុំ​បាន​សួរ​លោកថា « តើ​លោកគ្រូរស់នៅតែ​ម្នាក់​ឯង​ទេ ឬ​ជាមួយ​គ្រួសារ? ខ្ញុំឃើញ​លោកគ្រូ​សកម្ម និង​ល្បី​ណាស់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ »។

លោកបណ្ឌិតតប​ថា « ខ្ញុំ​រស់​នៅតែ​ម្នាក់​ទេ។ J’habite tout seul et ma famille est en Angleterre ». ឈប់​បន្តិច​លោកបន្តថា « C’est pour la raison de sécurité ».

ស្ងៀម​មួយ​ដង្ហើម ខ្ញុំ​ជម្រាប​លោកថា «លោកគ្រូ​ខ្ញុំ គឺ Gilles Bouchet ធ្លាប់​ធ្វើ​ការ​ជាមួយ​លោកតា​យូរហើយ​កាលពី​ប្រហែល​ឆ្នាំ​២០០០។ គាត់​សរសេរ​លោកគ្រូ​ណាស់ គឺថា ជាមនុស្ស​ម្នាក់​ដែល​ចូលចិត្ត​និយាយ​ត្រង់ គឺ​ថា គិត​ឃើញអ្វី សរសេរ​ហ្នឹង! និង​ហ៊ាន​និយាយ​អ្វី​ដែល​ខ្លួន​បានគិត »។

KHM_Mr Lao Mong hay_Sovannara_20130801

លោកបណ្ឌិត​អស់​សំណើច និង​ច្បូត​ពុក​ចង្កា​លោក​ដែល​ទុក​តាំងពី​ព្រះករុណា​ នរោត្តម សីហនុ ចូល​ទិវង្គតទៅ ហើយ​លោក​ក៏​ឆ្លើយ​ជា​បារាំង​មួយ​ៗ​ក្នុង​សំនៀង​អ្នកនិយាយ​បារាំង​ដើម​កំណើត​ខ្មែរថា « ក្នុង​នាម​ជា​បញ្ញជនគឺត្រូវ​មាន​លក្ខណៈ​បែប​នេះ​ហើយ។ និយាយ​អ្វី​ដែល​ជា​សម្រាប់​បម្រើ​ប្រយោជន៍​សារធារណៈ​ ដែល​ពុំ​គិតថា ប្រយោជន៍​សួន​តួ​នោះ​ទេ។ បញ្ញវ័ន្ត​ត្រូវតែ​ហ៊ាន​និយាយ​អ្វី​ដែល​ខ្លួន​បាន​គិត និង​គិតថា ត្រឹម​ត្រូវ​សម្រាប់​បាន​ជាប្រយោជន៍​ចំពោះ​មនុស្ស​ទូទៅ »។

មួយ​សន្ទុះ​ក្រោយ​មក មិត្ត​របស់បណ្ឌិត​ទាំង​ពីរ​ច្រើន​នាំ​គ្នា​ចេញទៅ។

ខ្ញុំ​ចេះតែ​នឹក​គិត​ដល់​សម្តី​លោកតា។

Vive le changement, Vive la démocratie

Publié octobre 1, 2013 par HENG Oudom

1377117_595902393800414_2010404874_n

L’idée de changement dans mon cher pays a commencé et il existe toujours. Elle a commencé car lors de la compagne des élections législatives du 28 juillet, les partis de l’opposition ont prononcé souvent les mots : « changement, changement ». Après instauré le nouvel mandat, élu par l’Assemblé et promulgué par le Roi, le gouvernent royal cambodgien a lancé immédiatement le projet de la réforme, également le changement dans la première réunion au Conseil des Ministres au Palais de la Paix. Le chef du gouvernement, l’homme fort du Cambodge, a prononcé que : «ត្រូវ​ឆ្លុះកញ្ចក់ ងូតទឹកសម្អាតខ្លួន ដុសក្អែល និងព្យាបាលជំងឺ», regardez le miroir, lavez-vous, frottez la saleté et traitez la maladie.  

1385207_686548414706456_2034016420_n

Dans ma classe ce soir, on a élu un nouvel délégué de budgétaire parmi les 4 candidats, et on votera pour la nouvelle mandature le dirigeant de la classe après la rentrée de Pchum Ben, la fête des morts.

Vive le changement, vive la démocratie aux PMA, Pays les moins avancés, et aux pays en voie de développement. 

                                                                                    Photos : @ Sovanna KEM

c

ក្នុងដំណាក់​កាល​ដ៏​លំបាក​របស់​លោកស្រីជ័យលាភីរង្វាន់ណូបែល អ៊ុង សានស៊ូជី

Publié août 12, 2013 par HENG Oudom

ក្នុងដំណាក់កាលដ៏លំបាក ទោះបីស្វាមីទទួលមរណៈ និងត្រូវទទួលរងបន្ទុកជាម្តាយដែលត្រូវចិញ្ចឹមបីបាច់មើលថែរក្សាកូនក្តី ក៏លោកស្រី អ៊ុង សានស៊ូជី សម្រេចចិត្តមិនចាកចេញពីមាតុភូមិភូមាឡើង។ ស្របពេលដែលប្រទេសជាតិកំពុងរងចលាចល និងកាលៈទេសៈដ៏លំបាក ប្រមុខបក្សប្រឆាំងជាស្រីរូបនេះ មិនចាកចេញពីប្រជាពលរដ្ឋភូមានោះទេ។
លោកស្រីជ័យលាភីរង្វាន់ណូបែលរូបនេះថ្លែងនៅក្នុងរឿង The Choice (2012) ថា «ខ្ញុំជ្រើសរើសនៅជាមួយប្រជាជនរបស់ខ្ញុំ»

Aung San Suu Kyi

-Aung San Suu Kyi – The Choice (2012)