ព្រឹត្តិការណ៍​កម្ពុជាប្រចាំថ្ងៃ

Tous les articles de la catégorie ព្រឹត្តិការណ៍​កម្ពុជាប្រចាំថ្ងៃ

តើ​គួរ​បោះបាយ​បិណ្ឌ​ ឬមិនគួរ?

Publié septembre 21, 2016 par HENG Oudom
1187941263340260

រូបថតរបស់ Everyday.com

ការបោះបាយបិណ្ឌ កំពុងបង្កជាសង្គ្រាមប៉ាកការវាងអ្នកជឿនលឿននិយម និងអ្នកអភិរក្សនិយម។ ម្ខាង អះអាងដាច់ខាតថា មិនគួរបោះបាយបិណ្ឌទៀតទេ ព្រោះជាជំនឿឥតប្រយោជន៍ និងខាតបង់សេដ្ឋកិច្ច។ ម្ខាងទៀត យល់ថា គួរតែបន្តប្រកាន់ជំនឿនេះ ព្រោះជាប្រពៃណី និងជាទម្លាប់យូរមកហើយរបស់ដូនតា ហើយចាស់ទុំបានបង្កប់ន័យអប់រំនៅក្នុងពិធីនេះផង។ ទោះជាយ៉ាងណាក្តី ពួកគេក៏យល់ស្របគ្នាដែរថា ការធ្វើបុណ្យ គឺត្រូវប្រកបដោយបញ្ញា។

សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/polemique-fete-des-morts-oudom-21-09-2016

 

Publicités

តើសិស្សធ្លាក់បាក់ឌុប គួរធ្វើអ្វីទៀត?

Publié septembre 18, 2016 par HENG Oudom

Siv channa07

ឆ្នាំ២០១៦នេះ សិស្សប្រឡងធ្លាក់បាក់ឌុប មានចំនួនជាង៣ម៉ឺន៣ពាន់នាក់ ហើយ អ្នកប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួនជាង៥ម៉ឺន៥ពាន់នាក់។ គេមើលឃើញថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធជាច្រើន ខំប្រឹងយកចិត្តទុកដាក់រៀបចំវេទិកាតម្រង់ទិស ឲ្យពួកគេចូលរៀនមហាវិទ្យាល័យ។ ជាមួយគ្នានេះ អ្នកជាប់បាក់ឌុប ពិសេសបេក្ខជននិទ្ទេសA ក៏ត្រូវបានទទួលការកោតសរសើរ និងទទួលការអបអរស្វាគមន៍ រហូតដល់ថ្នាក់ នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យចូលជួបសំណេះសំណាល នៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងសប្តាហ៍ក្រោយនេះទៀតផង។ ក៏ប៉ុន្តែ ចំពោះសិស្សប្រឡងធ្លាក់បាក់ឌុបវិញ គេសង្កេតឃើញថា ហាក់មិនសូវមានអ្នកណាយកចិត្តទុកដាក់ច្រើនប៉ុន្មានឡើយ។ ដូច្នេះ តើពួកគេទាំងនោះ គួររៀនឡើងវិញ ឬគួរធ្វើអ្វីទៀត?
 
សូមស្តាប់ សេចក្តីរាយការណ៍របស់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/what-should-students-who-fail-the-exam-do-18-09-2016

អ្នកសង្កេតការណ៍​និងអ្នកវិភាគ៖ បាក់ឌុប​ជាប់​​​ច្រើន តែ​វិញ្ញាសា​​ក៏ខុស​​និង​​ធូរ​​ច្រើន​​ដែរ!

Publié septembre 11, 2016 par HENG Oudom

Siv channa03

រដ្ឋមន្ត្រីអប់រំភ្ញាក់ផ្អើលនៅពេលឃើញសិស្សប្រឡងជាប់និទ្ទេស A ច្រើនជាង៤០០នាក់ គឺច្រើនដល់ទៅ៤ដងបើធៀបនឹងឆ្នាំមុន។ ចំណែកលទ្ធផលបាក់ឌុប ជារួមមានជាប់ជាង៦២ភាគរយ នៃបេក្ខជនជិត៩ម៉ឺននាក់។ ក៏ប៉ុន្តែចំពោះអ្នកសង្កេតការណ៍និងអ្នកវិភាគពីវិស័យអប់រំ នៅតែមើលឃើញថា ក្រសួងអប់រំបានប្រព្រឹត្តកំហុសដដែលៗ គឺមានចេតនាធ្វើឲ្យវិញ្ញាសាធូរស្រាល និងវិញ្ញាសាប្រលងមានកំហុស ដើម្បីឲ្យសិស្សជាប់ច្រើន។ លើសពីនេះ អ្នកខ្លះទៀតបញ្ជាក់ថា គ្រាន់តែធ្វើកំណែទម្រង់ការប្រឡងបាក់ឌុប គឺនៅមិនទាន់គ្រប់គ្រាន់ធ្វើឲ្យវិស័យអប់រំប្រសើរនោះទេ។

សូមស្តាប់ សេចក្តីរាយការណ៍របស់ ហេង ឧត្តម ៖

http://km.rfi.fr/cambodia/-bacc2-faute-question-faible-RFI-Oudom-11-09-2016

ការ​ចុះ​ទៅ​មូលដ្ឋាន គឺជាទម្លាប់ល្អ​​ ដែល​មេ​ដឹក​នាំ​ន​យោបាយ ​ត្រូវតែធ្វើ​ជា​​ប្រចាំ!

Publié juillet 22, 2016 par HENG Oudom

13709979_1055857534462743_5281910657899300323_n

លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសថា លោកនឹងបើកយុទ្ធនាការចុះជួបមន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅ២៥រាជធានីខេត្តក្រុង ដោយផ្តើមចេញពីខេត្តបាត់ដំបងមុនគេ។ លោក ហ៊ុន សែន ចាត់ទុកថា នេះគឺជាឱកាស ដែលអាចពិនិត្យមើលដោយផ្ទាល់ អំពីសមិទ្ធផលនៅតាមបណ្តាខេត្ត និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ។ ជុំវិញដំណើរទៅមូលដ្ឋាននេះ, ទាំងអ្នកវិភាគនិងអ្នកតំណាងបក្សប្រឆាំងខ្លួនឯងផង បញ្ជាក់ថា មិនមែនជាការលួចចម្លងពីគ្នាទេ តែគឺជាទម្លាប់ល្អដែលមេដឹកនាំបក្សនយោបាយត្រូវតែធ្វើជាប្រចាំ!

សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម ៖

http://km.rfi.fr/cambodia/hunsen-22-06-2016

13729084_1055856931129470_7834040144856769798_n

សង្គមស៊ីវិល៖ ​សិទ្ធិនារី៨មីនា គួររៀប​ចំ​ពិធី​ដើម្បី​ស្តាប់ពីទុក្ខព្រួយនិងក្តីកង្វល់របស់ស្ត្រីរងគ្រោះ ប្រសើរ​ជាង​ពិធីអបអរ​​ជូនពរនិង​សរសើរ​គ្នា​ឯង!​

Publié mars 7, 2016 par HENG Oudom
Workers demand human rights in Cambodia

All photos in this article are not my credits

ថ្ងៃស្អែក​នេះ​ គឺ​ជា​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨មីនា។ ក្រសួង​កិច្ច​ការ​នារី​ បាន​ប្រកាសហើយ​​ថា​នឹង​រៀប​ចំ​កម្មវិធី​អបអរ​នៅ​ថ្នាក់​ជាតិ​និង​មូល​ដ្ឋានជា​ច្រើន​។ ក៏ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិលខ្លះ​​នៅតែ​មើល​ឃើញថា ការ​រៀបចំ​កម្មវិធី​៨មីនា គឺ​គ្រាន់តែ​ជា​ឱកាស​ឲ្យ​មន្ត្រីធំៗ​​ជូន​ពរ​គ្នា​ និ​ងសរសើរលើកជើង​​គ្នាឯងតែប៉ុណ្ណោះ​​! ចំណែក​យុទ្ធសាស្ត្រ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ស្រ្តី គ្រាន់តែ​នៅ​លើ​ក្រដាស ប៉ុន្តែ​សាច់​ការ​ជាក់​ស្តែង សូវ​មាន​ទេ​​។ បើតាមក្រុមមន្ត្រីសង្គមស៊ីវិល ជំនួសឲ្យការធ្វើពិធីអបអរធំដុំ គគ្រឹកគគ្រេង គេគួររៀបចំវេទិកាបែបសាច់ការ ដើម្បី​ស្តាប់ពីទុក្ខព្រួយ ក្តីកង្វល់ និងសេចក្តីលំបាកវេទនារបស់ស្ត្រីរងគ្រោះវិញ​៕

RFI: http://km.rfi.fr/cambodia/women-day-8th-march-07-03-2016

2027

សូម​ស្តាប់សេចក្តី​រាយ​ការណ៍របស់ ហេង ឧត្តម ៖ 

http://www.mediafire.com/download/93c6a5pl7y8genr/07h00-Daily-Cambodia-Event-Oudom-22-02-2016.mp3

epa04522470-cambodian-workers-carry-a-banner-reading-stop-violence-ECEYT9

តើ​កម្ពុជា​ត្រូវ​មាន​ច្បាប់​​បរិច្ចាគ​សាកសព និង​សរីរាង្គ ​ដែរ​ឬ​ទេ?

Publié février 29, 2016 par HENG Oudom

​ការ​បរិច្ឆាគ​សាកសព​និង​សរីរាង្គ មាន​សារៈ​ប្រយោជន៍​ណាស់​សម្រាប់​ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ និង​វិស័យ​សុខាភិបាល​ខ្មែរ​ ពិសេស​គឺ​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​តែ​ម្តង។ ក៏​ប៉ុន្តែ​នៅ​កម្ពុជា​ មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​មាន​ការ​បរិច្ឆាគ​​សាក​សព​ ឬ​សរីរាង្គ​កាយ​នៅ​ឡើយ​ទេ។ ចំណែក​ការ​បរិច្ចាគ​សាក​សព​ទៀត​សោត អ្នក​ជឿ​ជំនឿសាសនា​ខ្លះ មិន​ទាន់​សុខ​ចិត្ត​នោះ​ទេ។ យ៉ាងណា​ក៏​ដោយ​ចុះ​ និស្សិត​ពេទ្យ​មួយ​ចំនួន​ និង​លោក​ស្រី​វេជ្ជបណ្ឌិត ​លី ស្រីវីណា យល់ថា ​ការ​​បរិច្ចាគ​សាកសព​និង​សរីរាង្គ​នេះ​​ អាច​នឹង​ជួយ​ការ​បោះ​ពួយ​ទៅ​មុខ​របស់​វិស័យ​សុខាភិបាល​កម្ពុជា ក៏​ប៉ុន្តែ​ចាំបាច់​ត្រូវ​មាន​ការ​ចូលរួម​របស់​ពល​រដ្ឋ ហើយ​ក៏ត្រូវ​មាន​ការ​អនុម័ត​ច្បាប់។ ចំណែក​អ្នក​តំណាង​រា​ស្ត្រ​ លោក​ស្រី ពត ពៅ សមាជិក​គណៈ​កម្មការ​ទី​៨រដ្ឋសភា​ ដែល​ទទួល​​បន្ទុក​សុខាភិបាល​ផង​នោះ ប្រាប់​ថា រដ្ឋសភា​នឹង​​កោះ​ហៅ​រដ្ឋមន្ត្រី​សុខាភិបាល​ទៅ​សួរ​ដេញ​ដោរ​ជុំវិញ​រឿងនេះ នៅ​ពេល​ឆាប់​ៗ​។​

តទៅនៅ​សូម​ស្តាប់​សេចក្តីរាយការណ៍​ដោយ ហេង ឧត្តម ៖ http://www.mediafire.com/download/vff98y5h8yrpd4d/for_website-07h00-Daily-Cambodia-Event-Oudom-29-02-2016.mp3

គណៈកម្មាធិការ​ទី​មួយ​របស់​រដ្ឋសភា ​នឹង​លូក​ដៃ​ជ្រៅ​ចំពោះ​ករណី​​រុះរើសអាជីវកម្ម ​​នៅ​តាម​ឆ្នេរ​ របស់​ខេត្ត​ព្រះ​សីហនុ

Publié février 22, 2016 par HENG Oudom

plage_kampong_som_432_1

អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ បាន​ប្រកាសឲ្យ​អាជីវករ​ ​នៅ​តាម​មាត់​ឆ្នេរ​រុះ​រើអាជីវ​កម្ម​​ចេញ​ ឲ្យ​បាន​មុន​ថ្ងៃទី​១៣មីនាខាងមុខ​នេះ ព្រោះ​ការ​សាង​សង់​របស់ពួក​គេ​ទាំងនោះ បាន​រំលោភ​លើ​ដី​រដ្ឋ ហើយ​អាជ្ញាធរ​​​ត្រូវការ​ធ្វើ​សួន​ច្បារ​ថ្មី និងរៀប​ចំ​បរិស្ថាន​ឆ្នេរ​ឲ្យ​ស្អាត​ល្អ​។​ ការ​សម្រេច​ចិត្តនេះ ​ធ្វើ​ឲ្យអាជីវករ​ទាំង​នោះ ភ័យ​ខ្លាចនិង​​ព្រួយ​បារម្ភ​ ហើយ​រត់​ទៅ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា​និង​រដ្ឋាភិបាល។ ជាមួយ​គ្នា​នេះ ពលរដ្ឋ​ខ្លះ ​ចង់​ទាម​ទារ​ឲ្យ​រដ្ឋ​ដាក់​កំណត់​បទដ្ឋាន​​​អនាម័យឲ្យ​ច្បាស់​លាស់​ ហើយ​ពួក​គេ​នឹង​គោរព​តាម ព្រមទាំង​​ស្មគ្រ​ចិត្ត​បង់​ពន្ធ​​ជូន​រដ្ឋ​ផងដែរ ក៏ប៉ុន្តែសុំ​កុំ​បណ្តេញ ឬ​រុះ​រើ​ដោយ​គ្មាន​កន្លែង​ឲ្យ​ពួក​គេ​រកស៊ី។ ​ចំណែក​មន្ត្រី​សង្គម​ស៊ីវិលប្រចាំ​ខេត្ត​នេះ​ លើក​ឡើងថា អាជ្ញាធរ​គួរតែ​ធ្វើ​ឲ្យមាន​​ស្មើ​ភាព​គ្នា! ពោលគឺ​ត្រូវ​រុះរើស​ បើក​ទូលាយ​គ្រប់​ឆ្នេរ​ទាំង​អស់ជា​មុន​​សិន! មុន​នឹង​មកសម្រេច​​បង្ខំ​ឲ្យ​រុះរើសចំពោះ​ឆ្នេរ​ដែល​កំពុង​ធ្វើ​អាជីវ​កម្ម​ស្រាប់។ រីឯ​គណៈកម្មាធិការ​ទី​១ របស់​រដ្ឋសភាដែលមាន​លោក ជា ប៉ូច ​ជាសមាជិក អះអាង​ថា​នឹងលូកដៃ​ជ្រៅ ក្នុង​រឿងនេះ ដោយ​ចុះ​ទៅ​ស៊ើប​អង្កេត​ ហើយ​ជជែក​ជាមួយ​អាជ្ញាធរ​ដែន​ដីផ្ទាល់​តែម្តង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

តទៅនេះ សូម​ស្តាប់សេចក្តីរាយការណ៍​របស់ ហេង ឧត្តម ៖​ 

http://www.mediafire.com/download/93c6a5pl7y8genr/07h00-Daily-Cambodia-Event-Oudom-22-02-2016.mp3