បទសម្ភាស

Tous les articles de la catégorie បទសម្ភាស

លោក ជា មុនីឫទ្ធិ៖ ចូលឆ្នាំចិន មានគោលគំនិត៣ គឺជួបជុំគ្នា ដឹងគុណ និងចែករំលែកគ្នា!

Publié janvier 27, 2017 par HENG Oudom

ថ្ងៃនេះ ជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។ វិទ្យុបារាំង សុំអញ្ជើញបណ្ឌិត ជា មុនីឫទ្ធិ ដែលជានាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ។

បណ្ឌិត ជា មុនីឫទ្ធិ

បណ្ឌិត ជា មុនីឫទ្ធិ

ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំង បណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា នៅពេលបុណ្យចូលឆ្នាំចិន គឺមានគោលគំនិត៣ធំៗ។ ទី១ គឺជាការជួបជុំគ្នា ក្នុងរង្វង់ក្រុមគ្រួសារ ឬទៅជួបជុំគ្នានៅស្រុកកំណើត។ ទី២ គឺដឹងគុណ អ្នកដែលបានស្លាប់ទៅ និងដឹងគុណ ចាស់ទុំ អ្នកដែលនៅរស់ ហើយនិងទី៣ គឺជាការចែករំលែកគ្នា។ នោះគឺចែករំលែកនំចំណីនិងទ្រព្យធនខ្លះ នៅពេលសែនព្រេនហើយ។

ដោយឡែកចំពោះការសែន ដូចជាមាន់ស្ងោរ ជ្រូកខ្វៃ នំចំណីផ្សេងៗ  គឺគ្មានភស្តុតាងណាដែលអះអាងថាបានផលពិតនោះទេ។ ហើយចំណែក ការដុតក្រដាសសែនវិញ លោកបណ្ឌិត បញ្ជាក់ថាគឺជាការខ្ជះខ្ជាយ។

ដូច្នេះសុំស្តាប់បទសម្ភាសរបស់ ហេង ឧត្តម ជាមួយនឹងបណ្ឌិត ជា មុនីឫទ្ធិ ៖ http://km.rfi.fr/cambodia/itw-dr-chea-monirith-rfi-oudom-27-01-2017

Publicités

លោក យ៉ែម បុញ្ញាឫទ្ធិ ៖ ការ​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ អាច​យក​ជាការ​បាន​ច្រើន ព្រោះសុទ្ធតែ​ជា​រឿង​ជាក់​ស្តែង!​

Publié janvier 10, 2017 par HENG Oudom

 

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅថ្ងៃនេះ គឺលោក យ៉ែម បុញ្ញាឫទ្ធិ ដែលជាអ្នកតំណាងរាស្ត្រគណបក្សបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មាធិការទី៧ របស់សភា គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។ នៅថ្ងៃរសៀលនេះ , រដ្ឋមន្ត្រីក្រសួងធម្មការ និងអ្នកជំនាញជាង២០នាក់ បានទៅពន្យល់បំភ្លឺរដ្ឋសភា ពីបញ្ហាទីតាំងរបសវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ,  បញ្ហាពុទ្ធិកសាកលវិទ្យាល័យ ព្រមទាំង រឿងប្រាក់ខែនិងប្រាក់ម៉ោង របស់មន្ត្រីសង្ឃនៅពុទ្ធិកសិក្សា។

លោក យ៉ែម បុញ្ញាឫទ្ធិ ដែលជាអ្នកតំណាងរាស្ត្រគណបក្សបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មាធិការទី៧ របស់សភា

លោក យ៉ែម បុញ្ញាឫទ្ធិ ដែលជាអ្នកតំណាងរាស្ត្រគណបក្សបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មាធិការទី៧ របស់សភា

បន្ទាប់ពីបានស្តាប់ការឆ្លើយបំភ្លឺរបស់លោក ហ៊ឹម ឆែម  រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រួចមក, លោក យ៉ែម បុញ្ញាឫទ្ធិ ថា អាចយកជាការ បានច្រើន ព្រោះសុទ្ធតែជារឿងជាក់ស្តែង។

ដូច្នេះសូមស្តាប់កិច្ចសម្ភាសន៍របស់ ហេង ឧត្តម ជាមួយនឹងលោក យ៉ែម បុញ្ញាឫទ្ធិ ៖ http://km.rfi.fr/cambodia/yem-ponharith-10-01-2017

លោក អ៊ាង សុផល្លែត៖ ​ជាលើក​ដំបូង​ដែល​ចិន​ជួយគិត​គូរ​​ថែរក្សា​ការពារ​ព្រៃឈើ​នៅកម្ពុជា​!​

Publié septembre 26, 2016 par HENG Oudom

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅយប់នេះ គឺលោក អ៊ាង សុផល្លែត ដែលជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

នៅថ្ងៃនេះ ក្រសួងបរិស្ថាន និងអ្នកជំនាញផ្សេងៗ បានជជែកពិភាក្សាគ្នាពីលទ្ធភាពនៃការដាំកូនឈើប្រភេទ ប៉ូឡូញ៉ា-គូតុង ដែលនាំចូលពីភាគខាងត្បូងស្រុកចិន។

កន្លងមក ប្រទេសចិន ធ្លាប់តែជួយគិតគូរផ្នែកសេដ្ឋកិច្ចដល់កម្ពុជា ក៏ប៉ុន្តែនៅពេលនេះមហាយក្សចិន បែរជាងាកមក ជួយផ្នែកបរិស្ថានដល់កម្ពុជាថែមទៀត។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា នេះគឺជាលើកដំបូងដែលចិន ផ្តើមគិតគូរពីការជួយថែរក្សាការពារព្រៃឈើនៅស្រុកខ្មែរ តាមរយៈការដាំឈើ ប៉ូឡូញ៉ា-គូតុង។ ការដាំឈើនេះ គឺនឹងជួយជំរុញសេដ្ឋកិច្ច និងជួយលើកស្ទួយជីវភាពប្រជាសហគមន៍ ព្រមទាំងជួយរក្សាគម្រប់ព្រៃនៅកម្ពុជាទៀតផង។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ឈើប្រភេទ ប៉ូឡូញ៉ា-គូតុង ដាំចាប់ធំ និងចាប់បានទទួលផល ព្រមទាំងតម្លៃលក់ក៏សមរម្យផងដែរ។ ចំពោះគម្រោងដាំឈើប្រភេទនេះ ក្រសួងបរិស្ថាន បានចុះអនុស្សរណៈយោគយល់គ្នា រួចស្រេចហើយ ជាមួយនឹងក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនសំណង់របស់ប្រទេសចិន។

តទៅនេះ សូមស្តាប់បទសម្ភាសរបស់ ហេង ឧត្តម និងលោក អ៊ាង សុផល្លែត ៖

10339611_304343583062921_6552585309712164964_n

លោក អ៊ាង សុផល្លែត៖ ដើមប៉ូឡូញ៉ា-គូតុង ដាំចាប់ធំ និងចាប់ទទួលផល ហើយលក់ក៏បានថ្លៃខ្ពស់ដែរ!

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅយប់នេះ គឺលោក អ៊ាង សុផល្លែត ដែលជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ នៅថ្ងៃនេះ ក្រសួងបរិស្ថាន និងអ្នកជំនាញផ្សេងៗ បានជជែកពិភាក្សាគ្នាពីលទ្ធភាពនៃការដាំកូនឈើប្រភេទ ប៉ូឡូញ៉ា-គូតុង ហើយដោយសារតែប្រភេទឈើនេះ ក្រសួង ក៏បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនសំណង់របស់ប្រទេសចិន។ លោកបានគូសបញ្ជាក់ថា នេះគឺជាលើកដំបូងដែលមហាយក្សចិន ផ្តើមគិតគូរពីការជួយថែរក្សាការពារព្រៃឈើនៅស្រុកខ្មែរ ដោយជំរុញឲ្យដាំឈើ ប៉ូឡូញ៉ា-គូតុង។ ឈើនេះ នឹងជួយជំរុញសេដ្ឋកិច្ច លើកស្ទួយជីវភាពប្រជាសហគមន៍ និងរក្សាគម្រប់ព្រៃនៅកម្ពុជាទៀតផង។ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ឈើប្រភេទ ប៉ូឡូញ៉ា-គូតុង ដាំចាប់ធំ និងចាប់បានទទួលផល ព្រមទាំងតម្លៃលក់ក៏សមរម្យផងដែរ។ តាមអ្នកនាំពាក្យក្រសួងបរិស្ថាន គេនឹងចាប់ផ្តើមដាំសាកល្បងនៅពេលឆាប់ៗនេះ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌចប់។

តទៅនេះ សូមស្តាប់បទសម្ភាសរបស់ ហេង ឧត្តម និងលោក អ៊ាង សុផល្លែត ៖

លោក ថាច់ សេដ្ឋា ៖​ មហាបាតុកម្ម​ គឺ​មិនមែន​ដើម្បី​កាង​ការពារ​បុគ្គល លោក ​កឹម សុខា ឬ លោក សម រង្ស៊ី ​នោះទេ!​

Publié septembre 20, 2016 par HENG Oudom

14383416_1176612912385546_2061557863_n

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅរាត្រីនេះ គឺលោក ថាច់ សេដ្ឋា ដែលជាអ្នកនាំពាក្យសម្រាប់ការរៀបចំធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ  និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សប្រឆាំង ព្រមទាំងជាអតីតសមាជិកព្រឹទ្ធសភា។ លោក ថាច់ សេដ្ឋា បានលើកឡើងថា បក្សកាន់អំណាចជាអ្នកបិទផ្លូវចរចាគ្រប់ច្រកទាំងអស់! ចំណែកច្រកចរចានៅសភានោះ គឺទៅមិនរួចទេ ប្រសិនបើគ្មានការដោះស្រាយសម្រួលរឿងក្តីក្តាំរបស់តុលាការទៅលើសមាជិកនិងថ្នាក់ដឹកនាំបក្សប្រឆាំង។ 

ទន្ទឹមនឹងនេះ លោកបញ្ជាក់ថា បើបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មទូទាំងប្រទេស គឺមិនមែនដើម្បីកាងការពារបុគ្គល លោក កឹម សុខា ឬ លោក សម រង្ស៊ី នោះទេ គឺដើម្បីការពារច្បាប់ និង រដ្ឋធម្មនុញ្ញ។ 

បើតាមលោក ថាច់ សេដ្ឋា, បក្សសង្គ្រោះជាតិនៅតែរក្សាគោលជំហនយោបាយ និងរចនាសម្ព័ន្ធដឹកនាំបក្សដដែល ពោលគឺក្បាលម៉ាស៊ីនដឹកនាំរបស់បក្សប្រឆាំង គ្មានការផ្លាស់ប្តូរដាក់នរណាជំនួសនោះទេ។

តទៅនេះ សូមស្តាប់កិច្ចសម្ភាសរវាង ហេង ឧត្តម និង លោក ថាច់ សេដ្ឋា៖ http://km.rfi.fr/cambodia/tach-setha-19-09-2016

បណ្ឌិត​ យ៉ង់ សាំងកុមារ៖ ដើម្បីដោះស្រាយបញ្ហា​​កសិកម្ម មន្ត្រីជំនាញ​ត្រូវចុះ​ទៅ​​មូលដ្ឋាន​ ហើយ​ក្រសួង​មួយ​ចំនួន​គួរ​ប្រចាប់​បញ្ចូល​គ្នា​!​

Publié septembre 18, 2016 par HENG Oudom

 

img_1145

ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ គឺបណ្ឌិត យ៉ង់ សាំងកុមារ ដែលជាអ្នកជំនាញកសិកម្ម។ ឆ្លើយនឹងសំណួររបស់វិទ្យុបារាំង លោកបណ្ឌិត បានឆ្កឹះប្រាប់មិត្តអ្នកស្តាប់ពីឫសគល់នៃបញ្ហាក្នុងវិស័យកសិកម្ម ព្រមទាំងផ្តល់ជូនដំណោះស្រាយជាក់លាក់ផងដែរ។ អ្នកជំនាញកសិកម្មរូបនេះ ក៏បានឲ្យយោបល់ថា មន្ត្រីកសិកម្មគួរតែចុះទៅមូលដ្ឋាន ធ្វើការជាមួយប្រជាកសិករឲ្យដិតដល់ កុំនៅថ្នាក់ជាតិច្រើនពេក។ ដោយឡែក ក្រសួងស្ថាប័នព័ន្ធពាក់មួយចំនួន គួរតែច្របាច់បញ្ចូលគ្នា។

តទៅនេះ សូមស្តាប់បទសម្ភាសរវាង ហេង ឧត្តម និងបណ្ឌិត យ៉ង់ សាំងកុមារ៖ http://km.rfi.fr/cambodia/-ITW-Dr-Yang-Saing-Koma-RFI-Oudom-18-09-2016

 

វេជ្ជបណ្ឌិត ប៊ុន ស្រេង​៖ ជំងឺ​ Zika ឆ្លង​តាម​មូសខ្លាខាំ ការ​បញ្ចូល​ឈាម និងការ​រួមភេទ ហើយ​បង្ក​ផល​លំបាក​ខ្លាំងទៅលើ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ទារក​តូច!

Publié septembre 6, 2016 par HENG Oudom

ថ្មីៗនេះ ជំងឺនិងវីរូសZika ផ្ទុះឡើងជាច្រើនករណី នៅប្រទេសសីង្ហបុរី ហើយភ្លាមៗក្រសួងសុខាភិបាល បានដាក់ម៉ាស៊ីនស្ទង់កម្តៅនៅតាមព្រលានយន្តហោះ និងនៅព្រំដែន។ ដើម្បីយល់ពីជំងឺ Zika នេះ វិទ្យុបារាំងបានអញ្ជើញលោកវេជ្ជបណ្ឌិត ប៊ុន ស្រេង ដែលជាអនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ធ្វើជាភ្ញៀវប្រចាំថ្ងៃ។ លោកវេជ្ជបណ្ឌិត ប៊ុន ស្រេង បានបញ្ជាក់ថា ជំងឺ Zika នេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរតែទៅលើស្ត្រីមានផ្ទៃពោះ និងទារកតូចៗទេ តែចំពោះមនុស្សធំ គឺមិនសូវធ្វើទុក្ខទោសប៉ុន្មានទេ ហើយអាចជាទៅវិញដោយឯងៗ។ បើតាមលោកវេជ្ជបណ្ឌិត វីរុស Zika នេះ គឺឆ្លងតាមមូសខ្លាខាំ តាមការចាក់បញ្ចូលឈាម និងឆ្លងតាមការរួមភេទដោយមិនប្រើស្រោមអនាម័យ។

ចង់ដឹងកាន់តែច្បាស់ យើងស្តាប់បទសម្ភាសរប់សហេង ឧត្តម ជាមួយនឹងលោកវេជ្ជបណ្ឌិត ប៊ុន ស្រេង ៖

http://km.rfi.fr/cambodia/zika-virus-bun-sreng-06-09-2016

IMG_0856

 

លោក សឺន ជុំសុធន៖ ក្នុងឱកាសចុះឈ្មោះបោះឆ្នោត លោក​​ព្រួយ​បារម្ភពី«ខ្មែរកម្ពុជាក្រោម»គ្មានអត្តសញ្ញាណប័ណ្ណ!

Publié septembre 4, 2016 par HENG Oudom

son-chom-sothon

ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ គឺលោក សឺន ជុំសុធន ដែលជាមន្ត្រីគម្រោងផ្នែកសិទ្ធមនុស្ស របស់អង្គការការពារសិទ្ធិជនជាតិភាគតិច។ កាលពីខែមុន អង្គការរបស់លោក បានស្នើសុំពីក្រសួងក្រសួងមហាផ្ទៃ ជួយបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ឲ្យពលរដ្ឋខ្មែរកម្ពុជាក្រោម មួយចំនួននៅខេត្តកំពង់ឆ្នាំងនិងសៀមរាម។  ក៏ប៉ុន្តែ ក្នុងឱកាសនៃការចុះឈ្មោះបោះឆ្នោតនេះ លោកព្រួយបារម្ភថា ពលរដ្ឋខ្មែរក្រោម ដែលរស់នៅកម្ពុជា ចំនួនរាប់ម៉ឺនសែននាក់ទៀត ដែលនៅមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំង លោក សឺន ជុំសុធន ដែលខ្មែរកម្ពុជាក្រោមម្នាក់ផងនោះ លោកបានពន្យល់ពីរបៀបសម្គាល់និងកត់ចំណាំថា បុគ្គលណាម្នាក់ជា ខ្មែរក្រោម និងជនណាម្នាក់ ជាជនជាតិវៀតណាម។
 
ជាមួយគ្នានេះ លោក សឺន ជុំសុធន ក៏រៀបរាប់រម្លឹកឡើងវិញផងដែរ ពីករណីជនជនខ្មែរកម្ពុជាក្រោម ប្រមាណជាង១៨០គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយនិងអាជ្ញាធរ ក្រុមចម្រុះជលផល របស់ស្រុកបុរីជលសារ។ ពលរដ្ឋទាំងនោះ មានជាប់ក្តីក្តាំរហូតឡើងតុលាការ និងត្រូវជាប់ឃុំទៀតផង។ ពេលនេះការកំណត់ឲ្យនៅក្រៅឃុំ បានជិតផុតទៅហើយ។
 
ដូច្នេះសូមស្តាប់បទសម្ភាសរបស់ ហេង ឧត្តម ជាមួយនឹង លោក សឺន ជុំសុធន ៖ 

http://km.rfi.fr/cambodia/-ITW-Son-Chum-Sothon-RFI-Oudom-04-09-2016

417752_258703414214715_183874043_n