Archives

Tous les articles pour la journée du 18 septembre 2016

បណ្ឌិត​ យ៉ង់ សាំងកុមារ៖ ដើម្បីដោះស្រាយបញ្ហា​​កសិកម្ម មន្ត្រីជំនាញ​ត្រូវចុះ​ទៅ​​មូលដ្ឋាន​ ហើយ​ក្រសួង​មួយ​ចំនួន​គួរ​ប្រចាប់​បញ្ចូល​គ្នា​!​

Publié septembre 18, 2016 par HENG Oudom

 

img_1145

ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ គឺបណ្ឌិត យ៉ង់ សាំងកុមារ ដែលជាអ្នកជំនាញកសិកម្ម។ ឆ្លើយនឹងសំណួររបស់វិទ្យុបារាំង លោកបណ្ឌិត បានឆ្កឹះប្រាប់មិត្តអ្នកស្តាប់ពីឫសគល់នៃបញ្ហាក្នុងវិស័យកសិកម្ម ព្រមទាំងផ្តល់ជូនដំណោះស្រាយជាក់លាក់ផងដែរ។ អ្នកជំនាញកសិកម្មរូបនេះ ក៏បានឲ្យយោបល់ថា មន្ត្រីកសិកម្មគួរតែចុះទៅមូលដ្ឋាន ធ្វើការជាមួយប្រជាកសិករឲ្យដិតដល់ កុំនៅថ្នាក់ជាតិច្រើនពេក។ ដោយឡែក ក្រសួងស្ថាប័នព័ន្ធពាក់មួយចំនួន គួរតែច្របាច់បញ្ចូលគ្នា។

តទៅនេះ សូមស្តាប់បទសម្ភាសរវាង ហេង ឧត្តម និងបណ្ឌិត យ៉ង់ សាំងកុមារ៖ http://km.rfi.fr/cambodia/-ITW-Dr-Yang-Saing-Koma-RFI-Oudom-18-09-2016

 

លោក ខឹម វាសនា ច​ង់​ឃើញ​នាយក​មន្ត្រី​ស្រី​ដឹក​នាំប្រទេស​ខ្មែរ​!​

Publié septembre 18, 2016 par HENG Oudom

 

ថ្មីៗនេះ លោក ខឹម វាសនា បញ្ជាក់ថា បើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈ្នះឆ្នោត លោកចង់ឲ្យយុវជនក្មេងៗដែលមានសមត្ថភាពដឹកនាំប្រទេស ហើយប្រសិនបើបានមនុស្សស្រីធ្វើជានាយករដ្ឋមន្ត្រីទៀតនោះ គឺរឹតតែប្រសើរ។ ចំណែករូបលោក នៅធ្វើត្រឹមតែជាទីប្រឹក្សា គឺគ្រប់គ្រាន់ហើយ។ ថ្លែងប្រាប់វិទ្យុបារាំងពីប្រទេសកូរ៉េខាងត្បូង នៅថ្ងៃនេះ លោក ខឹម វាសនា លើកឡើងថា តាំងតែពីយូរណាស់មកហើយ មនុស្សស្រីស្រុកខ្មែរមិនសូវចូលរួមក្នុងវិស័យនយោបាយប៉ុន្មានទេ។

ហេង ឧត្តម រាយការណ៍៖ http://km.rfi.fr/cambodia/khem-veasna-wants-to-see-female-prime-minister-18-09-2016

13516407_1057716300962608_4254313447469668815_n

[សំឡេង] លោក ខឹម វាសនា៖ […] ខ្ញុំសព្វថ្ងៃ ខ្ញុំសម្លឹងណាស់! បានក្មេង ហើយបានស្រីទៀត រឹតតែល្អ។ ស្រុកខ្មែរឲ្យស្គាល់មួយមើល! ខ្ញុំនៅហ្នឹង ធ្វើទីប្រឹក្សាឲ្យ។ មិនអីទេក្មួយ កាន់អំណាចចុះ។ ឲ្យដឹងច្បាស់តែម្តងថា មិនមែនគ្រប់អ្នកនយោបាយ សុទ្ធតែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួននោះទេណា! គឺយើងចង់ជួយពិតប្រាកដមែន […]

លោក ខឹម វាសនា ថ្លែងដូច្នេះ គឺក្រោយពីបានលើកឡើងថា ការងារដឹកនាំបក្សរាល់ថ្ងៃគឺហត់នឿយណាស់! រូបលោក គ្មានប្រពន្ធ គ្មានកូន គ្មានឪពុកម្តាយ លោកក៏គ្មានចង់បានអំណាចអ្វីដែរ! បើមានយុវជនក្មេង មានសមត្ថភាពដឹកនាំជំនួស គឺលោកអរគុណពួកគេណាស់។ ហើយបើនៅពេលដល់បក្សជាប់ឆ្នោត ត្រូវការជ្រើសរើសនាយករដ្ឋមន្ត្រី ក៏លោកចង់ឲ្យក្មេងៗដឹកនាំដែរ។ ការអះអាងដូច្នេះ ទំនងជាចង់បញ្ជាក់ពីគោលជំហររបស់ខ្លួនជាថ្មីថាមិនមែនគ្រប់អ្នកនយោបាយ គឺសុទ្ធតែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ! ធ្វើនយោបាយគឺដើម្បីជួយជាតិមាតុភូមិដោយស្មោះ។

ជុំវិញការជ្រើសរសើបេក្ខភាពនាយករដ្ឋមន្ត្រីនេះ ចំពោះបក្ស LDP គឺចង់បានយុវជនក្មេង មានសមត្ថភាព មិនប្រកាន់ថាប្រុសឬស្រីទេ ប៉ុន្តែបើបានមនុស្សស្រីធ្វើជានាយករដ្ឋមន្ត្រីខ្មែរ គឺរឹតតែប្រសើរ។ ចំពោះមុខតំណែងនេះ លោក ខឹម វាសនា កំពុងតែសម្លឹងរកអ្នកសក្តិសម ព្រោះថា នៅក្នុងបក្ស ទាំងគណៈកម្មាធិការអចិន្ត្រៃយ៍ និងទាំងគណៈកម្មាធិការកណ្តាល គឺមិនសូវមានបេក្ខភាពនារីប៉ុន្មានឡើយ។

ប្រធានបក្ស LDP បានប្រាប់វិទ្យុ RFI ពីសាធារណរដ្ឋកូរ៉េខាងត្បួង ទៀតថា ជារឿងពិតជាក់ស្តែង ចំនួនភាគរយមនុស្សស្រីដែលចូលរួមក្នុងកិច្ចការសង្គម និងនយោបាយមានចំនួនតិច ហើយមនុស្សស្រីដែលមានសមត្ថភាពពិតប្រាកដក៏លំបាករកដែរ។

ទោះយ៉ាងណាក្តី ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ ពន្យល់ថា អ្នកដឹកនាំប្រទេសបាន គឺសំខាន់ទៅលើសមត្ថភាពដែលគុណសម្បត្តិសំខាន់មួយ ហើយធនធានមនុស្សដែលអាចដឹកនាំប្រទេសបាននោះ គឺផ្អែកលើបច្ចេកទេសដឹកនាំ មានបេះដូងស្មោះត្រង់ចំពោះជាតិពិតប្រាកដ និងមានទស្សនវិស័យវែងឆ្ងាយ ព្រមទាំងជាមនុស្សមានទស្សនវិជ្ជាក្នុងខ្លួន។

សូមជម្រាបថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មកទល់ពេលនេះ បង្កើតបានចំនួនជាង១០ឆ្នាំ និងមានសាខាបក្ស២៥រាជធានីខេត្ត ព្រមទាំងមានសាខាតំណាងនៅបរទេសដូចជា នៅសហភាពអឺរ៉ុប បារាំង-អាល្លឺម៉ង់ អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង និងថៃ។ នៅកូរ៉េខាងត្បួង ក្រុមកម្មករអ្នកគាំទ្រ LDP មានចំនួនច្រើន ហើយនេះគឺជាប្រភពថវិកាទ្រទ្រង់បក្សយ៉ាងខ្លាំងផងដែរ៕  

តើសិស្សធ្លាក់បាក់ឌុប គួរធ្វើអ្វីទៀត?

Publié septembre 18, 2016 par HENG Oudom

Siv channa07

ឆ្នាំ២០១៦នេះ សិស្សប្រឡងធ្លាក់បាក់ឌុប មានចំនួនជាង៣ម៉ឺន៣ពាន់នាក់ ហើយ អ្នកប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួនជាង៥ម៉ឺន៥ពាន់នាក់។ គេមើលឃើញថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធជាច្រើន ខំប្រឹងយកចិត្តទុកដាក់រៀបចំវេទិកាតម្រង់ទិស ឲ្យពួកគេចូលរៀនមហាវិទ្យាល័យ។ ជាមួយគ្នានេះ អ្នកជាប់បាក់ឌុប ពិសេសបេក្ខជននិទ្ទេសA ក៏ត្រូវបានទទួលការកោតសរសើរ និងទទួលការអបអរស្វាគមន៍ រហូតដល់ថ្នាក់ នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យចូលជួបសំណេះសំណាល នៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងសប្តាហ៍ក្រោយនេះទៀតផង។ ក៏ប៉ុន្តែ ចំពោះសិស្សប្រឡងធ្លាក់បាក់ឌុបវិញ គេសង្កេតឃើញថា ហាក់មិនសូវមានអ្នកណាយកចិត្តទុកដាក់ច្រើនប៉ុន្មានឡើយ។ ដូច្នេះ តើពួកគេទាំងនោះ គួររៀនឡើងវិញ ឬគួរធ្វើអ្វីទៀត?
 
សូមស្តាប់ សេចក្តីរាយការណ៍របស់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/what-should-students-who-fail-the-exam-do-18-09-2016