សហជីព៖​កម្មករ​សំណង់​ធ្វើការ​មួយថ្ងៃៗ យក​ជីវិត​ទៅ​ប្តូរ ដើម្បី​រស់​​!

វិស័យអចលនទ្រព្យនៅទ្រឹង ហើយការសាងសង់ជាទូទៅមានការថយចុះខ្លះ។ ទោះយ៉ាងណាក្តី វិស័យសំណង់បានបង្កើតការងាររាប់ម៉ឺនកន្លែងសម្រាប់ពលរដ្ឋខ្មែរ។ ក៏ប៉ុន្តែវិស័យនេះ គឺកំពុងមានការប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ រហូតដល់មានកម្មករបាត់បង់ជីវិតជាញឹកញយ។ ហេង ឧត្តម រាយការណ៍៖ 

http://km.rfi.fr/cambodia/-risques-main-ouvre-RFI-Oudom-06-09-2016

12729389_471936429666765_5736998532436238000_n

តាមការស្រាវជ្រាវរបស់ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់, នៅក្នុងខែសីហាកន្លងទៅ វិស័យសំណង់បានបង្កើតការងារដល់ពលរដ្ឋខ្មែរ ប្រមាណ១ម៉ឺន២ពាន់នាក់។ បើនិយាយតែពីក្នុងក្រុងភ្នំពេញ គឺមានកម្មករសំណង់ដល់ទៅ៧ពាន់ទៅ៨ពាន់នាក់ ដែលធ្វើការងារក្នុងមួយថ្ងៃៗ។  ក្រសួងដដែលបញ្ជាក់ថា កម្មករគ្មានជំនាញ ធ្វើការមួយថ្ងៃ  បានលុយប្រហែល ៣ម៉ឺន៥ពាន់ទៅ៥ម៉ឺនរៀល ចំណែកកម្មករជំនាញនិងមេជាង បានប្រាក់ប្រចាំថ្ងៃ ប្រហែលពី៥ម៉ឺនទៅ៧ម៉ឺន៥ពាន់រៀល។

ក៏ប៉ុន្តែ បើតាមលោក សុខ គិន អ្នកតំណាងសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា ហៅកាត់ថា BWTUC បានប្រាប់វិទ្យុបារាំងថា សព្វថ្ងៃ កម្មករក្នុងផ្នែកសំណង់អាចមានពី២៨ម៉ឺន ទៅ៣០ម៉ឺននាក់។ ចំណែកប្រាក់ខែសម្រាប់កម្មករគ្មានជំនាញ គឺមានកម្រិតទាបមែនទែន គឺពី៥ទៅ៧ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយបើស្រ្តីកម្មករវិញ បានត្រឹម១ម៉ឺន៨ពាន់ ឬជាង៤ដុល្លារ ទៅ៥ដុល្លារតែប៉ុណ្ណោះ។

ក្រៅពីប្រាក់ប្រចាំថ្ងៃទាប អ្នកតំណាងសហជីព BWTUC ដែលមានសមាជិកជាង៥ពាន់ បានសម្តែងការព្រួយបារម្ភថា មានកម្មករសំណង់ស្លាប់ជាញឹកញយ ដោយសារតែធ្លាក់ពីលើអគារ ឆក់ខ្សែភ្លើង និងរងគ្រោះរបួសក្នុងការងារ ព្រមទាំងការធ្លាក់សម្ភារៈលើកម្មករជាដើម។ ដើម្បីរស់ ពួកគេធ្វើការទាំងប្រថុយប្រថាន ប្រៀបបាននឹងធ្វើការមួយថ្ងៃៗ ដោយយកជីវិតទៅប្តូរ!

បន្ថែមពីហានិភ័យទាំងនេះ កម្មករសំណង់ត្រូវធ្វើការប្រើកម្លាំងធ្ងន់ ប្រឈមនឹងបញ្ហាសុខភាព និងអនាម័យក្នុងកន្លែងការងារ។ តាមលោក សុខ គិន, វិស័យសំណង់មិនសូវមាន ឬស្ទើរតែគ្មានតែម្តង ការយកចិត្តទុកដាក់ពីស្ថាប័នពាក់ពន្ធ គឺវាមិនដូចវិស័យកាត់ដេរឡើយ។

ប្រភពដែល បានស្នើសុំដល់ក្រសួងនិងស្ថាប័នមានសមត្ថកិច្ច ឲ្យឧស្សាហ៍ចុះអធិការកិច្ចត្រួតពិនិត្យការដ្ឋាន និងដាក់វិធានការតឹងរឹងដល់ក្រុមហ៊ុនសំណង់ឲ្យបំពាក់សម្ភារៈសុវត្ថិភាពដល់កម្មករ ដូចជា មួក អាវ ខ្សែក្រវាត់ និងសម្ភារៈផ្សេងៗ។ លើសពីនេះ គឺត្រូវជួយពង្រឹងតម្លៃប្រាក់ឈ្នួល ដោយមិនគិតពីភេទប្រុសឬស្រីនោះឡើយ ព្រោះថា បើតាមច្បាប់ ការងារដូចគ្នា គឺត្រូវបានប្រាក់ស្មើគ្នា៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s