ទោះ​ចាប់​ខ្លួន​១០នាក់ ក៏​ស្ត្រី​បឹង​កក់​ថា​នឹង​នៅតែ​ប្រារព្ធ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ និង​ទៅតវ៉ា​ទាមទារ​នៅ​មុខ​ធនាគារ​ពិភពលោក​!​

 

នៅព្រឹកថ្ងៃអាទិត្យនេះ យ៉ាងហោចណាស់ សកម្មជននិងប្រជាសហគមន៍ដែលមានទំនាស់ដីធ្លី ចំនួន៦នាក់ និងអ្នកលក់ប៉ោងៗម្នាក់ ព្រមទាំង កូនក្មេង៣ សរុបទាំងអស់ចំនួន១០នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន។ សមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនពួកគេទាំងនោះ នៅមុខពន្ធនាគារព្រៃស ក្នុងពេលដែលពួកគេជួបជុំគ្នាបង្ហោះប៉ោងៗលើកចិត្តដល់អ្នកជាប់ឃុំ។

មកទល់នឹងម៉ោងផ្សាយនេះ លោកយាយ ង៉ែត ឃុន ឬហៅថា យាយម៉ាមី កំពុងតែគ្រេចចង្កេះ ឈឺងើបមិនរួច ដោយសារតែសមត្ថកិច្ចចាប់បោះទៅលើឡាន។ នេះបើតាមអ្នកស្រី បូវ សោភា សកម្មជនស្រ្តីបឹងកក់។ ថ្លែងពីមុខអធិការខណ្ឌដង្កោ អ្នកស្រី បូវ សោភា បានប្រាប់វិទ្យុបារាំងថា បើទោះចាប់ខ្លួនក្រុមអ្នកតវ៉ាទាំងនេះក៏ដោយ ក៏នៅថ្ងៃស្អែក ស្ត្រីបឹងកក់នឹងនៅតែប្រារព្ធយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ហើយថ្ងៃនៅថ្ងៃអង្គារ ពួកគេនឹងទៅតវ៉ានៅមុខធនាគារពិភពលោកថែមទៀត។

ហេង ឧត្តម រាយការណ៍៖ http://km.rfi.fr/cambodia/-ITW-arrestation-10-personnes-RFI-Oudom-04-09-2016

1666-z-1

រូបថត LICADO

ការចាប់ខ្លួនសកម្មជននិងប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីទាំងនេះ គឺនៅពេលដែលក្រុមព្រះសង្ឃ និងប្រជាពលរដ្ឋ ជាង១០០នាក់ ជួបជុំគ្នាធ្វើពិធីបង្ហោះប៉ោងៗ នៅមុខគុកព្រៃស ដើម្បីសម្តែងមតិ ទាមទារសេរីភាពយុត្តិធម៌ និងជាការលើកទឹកចិត្តដល់សកម្មជនសិទ្ធមនុស្សនិងដីធ្លី ដែលកំពុងជាប់ឃុំ។  

សកម្មជនស្រ្តីបឹងកក់ អ្នកស្រី បូវ សោភា បានប្រាប់វិទ្យុបារាំងRFIថា គោលបំណងធំនៃការបង្ហោះប៉ោងៗនេះ គឺទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី សកម្មជនតវ៉ាស្រ្តីបឹងកក់ដែលតវ៉ាដ៏ស្វិតស្វាញ និងឲ្យដោះលែងមន្ត្រីសង្គមស៊ីវិលផ្សេងទៀត។ អ្នកស្រី បូវ សោភា ពន្យល់ថា ការបង្ហោះប៉ោងៗ គឺជាសារប្រាប់ដល់អ្នកជាប់ឃុំទាំងអស់នោះថា ពួកគេមិនឯកាឡើយ និងកុំបាក់ទឹកចិត្ត!

លើសពីនេះ គោលបំណងនៃការជួបជុំគ្នានៅព្រឹកថ្ងៃអាទិត្យ ក៏ដើម្បីទាមទារឲ្យដោះស្រាយទំនាស់ដីធ្លីក្នុងតំបន់បឹងកក់ ដែលនៅសល់១៩គ្រួសារទៀត ដែលពុំទាន់ដោះស្រាយចប់សព្វគ្រប់។ មិនតែប៉ុណ្ណោះ គឺស្នើសុំឲ្យទម្លាក់ចោលរាល់បទចោទទាំងឡាយណាចំពោះសកម្មជនបឹងកក់។ នេះបើតាមអ្នកស្រី បូវ សោភា។

តាមប្រភពដដែល ពួកគេនឹងតែនៅបន្តឈរចាំនៅមុខអធិការខណ្ឌដង្កោ រហូតដល់មានការដោះលែងសកម្មជនទាំង៦នាក់និងកូនក្មេងលក់ប៉ោងៗនោះវិញ។ ជាមួយគ្នានេះ សហគមន៍បឹងកក់ អះអាងថានឹងនៅតែបន្តប្រារព្ធយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដដែល ដើម្បីទាមទារឲ្យមានការដោះលែងសកម្មជននិងមន្ត្រីសង្គមស៊ីវិលនានា។

ធំដុំជាងនេះទៀត ចំពោះថ្ងៃអង្គារខាងមុខ សហគមន៍បឹងកក់ នឹងនាំគ្នាទៅតវ៉ានៅមុខធនាគារពិភពលោក។ ការលើកគ្នាទៅតវ៉ានេះ ក៏ព្រោះតែស្ថាប័នអន្តរជាតិមួយនេះ យល់ព្រមសម្រេចផ្តល់ជំនួយជាថ្មីដល់រដ្ឋាភិបាល បើទោះបីជាវិបត្តិរ៉ាំរ៉ៃនៅបឹងកក់ មិនទាន់ដោះស្រាយចប់ក្តី។

សូមរម្លឹកថា ពេលកន្លងទៅ ក្រុមអ្នកតវ៉ាទាំងនោះ បានយកពងមាន់ ទៅគប់នៅមុខស្នាក់ការធនាគារពិភពឲ្យប្រឡាក់រួចមកហើយ៕

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s