លោក សម រង្ស៊ី ថាការ​ធ្វើបាបនិងធ្វើ​អាក្រក់​ទៅលើ​បក្ស​សង្គ្រោះជាតិ គឺ​ជា​រឿង​ល្អ សម្រាប់​ផលប្រយោជន៍​នយោបាយ​វែងឆ្ងាយ​​!​

នៅក្រុងប៉ារីស ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានរៀបចំការជួបជុំសំណេះសំណាលជាមួយអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរ ប្រហែលជាង១០០នាក់ ដែលរស់នៅប្រទេសបារាំង។ វេទិកាពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើនៅក្នុងសណ្ឋាគារមួយ ហើយលោក សម រង្ស៊ី រៀបរាប់ពន្យល់អ្នកគាំទ្ររបស់ខ្លួនពីបុព្វហេតុនយោបាយរបស់បក្សប្រឆាំង។ ជុំវិញស្ថានការនយោបាយបច្ចុប្បន្នវិញ មេប្រឆាំងប្រឆាំងរូបនេះ បានលើកឡើងថា ការធ្វើបាបនិងធ្វើអាក្រក់ទៅលើបក្សសង្គ្រោះជាតិ គឺជារឿងល្អ សម្រាប់ផលប្រយោជន៍នយោបាយវែងឆ្ងាយ។ ហេង ឧត្តម រាយការណ៍ ៖

14079633_1820429364858563_8116281338406600717_n

ថ្លែងនៅប្រទេសបារាំង លោក សម រង្ស៊ី ថាពេលនៅឆ្ងាយពីសមរភូមិ ធ្វើលោកឲ្យដកឃ្លា និងអាចគិតបានច្បាស់។ លោកលើកឡើងថា ស្ថាប័នតុលាការ ប៉ូលីស ទាហាន កំពុងតែធ្វើទុកបុកម្នេញលើថ្នាក់ដឹកនាំនិងសកម្មជននយោបាយ ដើម្បីរករឿងធ្វើបាបបក្សសង្គ្រោះជាតិ។

ក៏ប៉ុន្តែ លោកបានគូសបញ្ជាក់ថា ការធ្វើដូច្នេះ គឺអត់ធ្វើឲ្យបក្សប្រឆាំងបែកទេ តែផ្ទុយទៅវិញ គឺល្អទៅវិញទេ។ ល្អព្រោះថា ការធ្វើបាបនិងធ្វើអាក្រក់ទៅលើបក្សសង្គ្រោះជាតិ គឺនាំមកនូវផលល្អ! ជាផលល្អសម្រាប់ផលប្រយោជន៍នយោបាយវែងឆ្ងាយ។ ដ្បិតថា ប្រជាពលរដ្ឋខ្មែរ បានឃើញការធ្វើបាបនិងការធ្វើអាក្រក់ទាំងអស់នោះ។ នៅពេលពលរដ្ឋមើលនិងដឹងកាន់តែច្បាស់ គឺកាន់តែល្អ! នោះនៅទីបំផុត ពួកគេនឹងសម្រេចផ្តល់យុត្តិធម៌ជូនបក្សសង្គ្រោះជាតិ។ នេះបើតាមការពន្យល់របស់ប្រធានបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី ក៏បានលើកសរសើរបក្សរបស់ខ្លួនថា គឺមានតែបក្សសង្គ្រោះជាតិតែមួយគត់ ដែលអាចនាំមកនូវការផ្លាស់ប្តូរ ដែលពលរដ្ឋចង់បាន។

ចំពោះការថ្លែងរបស់អ្នកនយោបាយចាស់វស្សាយ៉ាងដូច្នេះ លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា សារនេះ គឺជាចិត្តសាស្ត្រនយោបាយ សម្រាប់លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់អ្នកគាំទ្រ ហើយការថ្លែងនេះ គឺដើម្បីទប់ស្ថានការនិងរក្សាជំហររបស់បក្សផងដែរ។ ជាងនេះទៅទៀត លោក សូ ចន្ថា គិតបែបស្របតាមថា នៅពេលដែលពលរដ្ឋមើលឃើញកាន់តែច្បាស់ពីការរងគ្រោះរបស់បក្សសង្គ្រោះជាតិ នោះពួកគេនឹងមានការអាណិតអាសូរ ហើយបោះឆ្នោតគាំទ្របក្សប្រឆាំងកាន់តែច្រើនទៀតផងនៅពេលខាងមុខ។

ផ្ទុយពីនេះ លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត យល់ឃើញថា ការថ្លែងរបស់លោក សម រង្ស៊ី យ៉ាងដូច្នោះ គឺគ្មានផលប្រយោជន៍ល្អសម្រាប់បក្សប្រឆាំងខ្លួនឯងផ្ទាល់ និងរឹតតែគ្មានសោះ សម្រាប់ប្រយោជន៍ប្រទេសជាតិ។  មិនមែនជាប្រយោជន៍ល្អសម្រាប់បក្សប្រឆាំង ព្រោះថា គណបក្សគ្មានឱកាសនឹងគិតគូរពីយុទ្ធសាស្ត្រដឹកនាំ គឺរវល់តែរត់គេចពីរឿងក្តីក្ដាំ។ ចំណែកការគ្មានប្រយោជន៍សម្រាប់ជាតិ ត្រូវលោកអ៊ូ វីរៈពន្យល់ថា ការឈ្លោះគ្នារបស់អ្នកនយោបាយនៃបក្សធំទាំងពីរ គឺគ្មានអ្វីចំណេញដល់ជាតិទេ គឺមានតែខាត។

ជារួម ចំពោះអ្នកតាមដានសង្គមនយោបាយកម្ពុជារូបនេះ ការថ្លែងររបស់មេបក្សប្រឆាំងនោះ គឺល្អសម្រាប់តែលោក សម រង្ស៊ី ម្នាក់ឯងតែប៉ុណ្ណោះ! ព្រោះគាត់រស់នៅស្រួលខាងក្រៅប្រទេស មិនវេទនាដូចសកម្មជនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ លោក អ៊ូ វីរៈ គិតថា ពួកគេប្រហែលជាកំពុងតែឈឺចាប់ នៅពេលដែលបានស្តាប់ឮប្រសាសន៍ថ្នាក់ដឹកនាំរបស់ខ្លួនយ៉ាងដូច្នេះ៕

14055075_1177595288963869_5106801634893779698_n

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s