លោក គួច ម៉េងលី៖ បោះ​ពុម្ពសៀវភៅ ខាត​ក៏ដោយឲ្យ​តែ​ចំណេញ​ដល់​យុវជន​និង​ជាតិ​ខ្មែរ​

IMG_0628

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងយើងនៅយប់នេះ គឺលោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.  គួច អេឌ្យូខេសិន (Mengly J.Quach Education)។ នៅថ្ងៃនេះ លោក គួច ម៉េងលី បានសម្ពោធសៀវភៅចំនួនពីរចំណងជើង គឺទីមួយ «ទស្សនៈអាជីវកម្ម» និងមួយទៀត គឺ«ជំនួបតុកាហ្វេរវាងដុកទ័រ ម៉េង លី និងខ្ញុំ» ដែលគ្រោងនឹងបោះពុម្ពចំនួន១ម៉ឺនក្បាល។ ប្រាក់ដែលបានពីការលក់សៀវភៅទាំងនេះ នឹងបញ្ចូលក្នុងកម្មវិធីមូលនិធិសប្បុរស។ វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហើបដែរថា ចំពោះគម្រោងបោះពុម្ពសៀវភៅនេះ គឺលោកបានចំណាយលុយសិបម៉ឺនដុល្លារ តែមិនបានសង្ឃឹមថា នឹងលក់បានថ្លៃដើមមកវិញទេ ក៏ប៉ុន្តែខាតក៏ដោយឲ្យតែចំណេញដល់យុវជននិងជាតិខ្មែរ។ ព្រោះថា ថវិកាដែលបានចំណាយនេះគឺនៅតិចតួចណាស់ បើធៀបនឹងផលអាស្រ័យបានពីចំណេះវិជ្ជារបស់យុវជនខ្មែរ។

នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង អ្នកជំនួញរូបនេះ ក៏បានពន្យល់ពីវិធីសាស្ត្រ និងគន្លឹះសមស្របសម្រាប់ធ្វើអាជីវកម្មនៅស្រុកខ្មែរ ពិសេសសម្រាប់សហគ្រិនវ័យក្មេង។ ដូច្នេះសូមលោកអ្នកនាងស្តាប់បទសម្ភាស របស់ ហេង ឧត្តម និងលោក គួច ម៉េងលី ៖ http://km.rfi.fr/cambodia/-ITW-Quach-Mengly-RFI-Oudom-21-08-2016

14063937_1260505580661565_6052671410593120533_n

 

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s