អាចារ្យអេ ៖ លោក និង វិទ្យុ ABC ប្រកាស​សង្គ្រាម​ជាមួយ​នឹង​ មន្ទីរ និង ​ក្រសួង​សុខាភិបាល

14031058_1051710738253440_1339553311_n

ភ្ញៀវប្រចាំថ្ងៃរបស់យើង នៅយប់នេះ គឺលោក សេង ប៊ុនវ៉េង ឬគេនិយមហៅថា អាចារ្យអេ ដែលជាម្ចាស់ស្ថានីយ វិទ្យុ ABC។ ដូចអ្នកស្តាប់ជ្រាប ស្រាប់ហើយថា ពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី បានអន្តរាគមន៍ប្រកាសដកតំណែងប្រធានមន្ទីរសុខាភិបាលក្រុងភ្នំពេញ បន្ទាប់ពីបានចាប់រថយន្តសង្គ្រោះបន្ទាន់របស់វិទ្យុ ABC ហើយប្រមុខរដ្ឋាភិបាលថែមទាំងសន្យាផ្តល់ឡាន ២ គ្រឿងដល់វិទ្យុនេះថែមទៀត។ ប៉ុន្តែថ្ងៃនេះ ក្នុងហ្វែសបុករបសលោក ហ៊ុន សែន បញ្ជាក់ថា ប្រធានមន្ទីរសុខាភិបាលនោះ នឹងទទួលតំណែងផ្សេង។

ទោះយ៉ាងណាក៏ដោយ ជុំវិញករណីដែលរកឃើញថា រថយន្តសង្គ្រោះបន្ទាន់របស់វិទ្យុ ABC ដែលគ្មានឧបករណ៍សង្គ្រោះបន្ទាន់ មិនបានចុះបញ្ជីជារថយន្តគិលានសង្រ្គោះ និងគ្មានអនុញ្ញាតិច្បាប់ ពីក្រសួងសុខាភិបាលនោះ ត្រូវបាន លោកអាចារ្យអេ បកស្រាយបំភ្លឺថា រថយន្តនោះ គឺទុកសម្រាប់ដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ឬសាកសពពលរដ្ឋ គឺចាត់ទុកដូចជារថយន្តសម្រាប់ដឹកក្រុមគ្រួសារខ្មែរទូទៅ ដូច្នោះដែរ។ បើទោះបីជា មិនដូចរថយន្តសង្គ្រោះបន្ទាន់ពេញលក្ខណៈក៏ដោយ ក៏នេះ គឺជាការជួយសម្រាលបន្ទុកដល់អ្នករងគ្រោះក្រីក្រដែរ។ បន្ថែមពីការបញ្ជាក់យ៉ាងដូច្នេះ លោកថែមទាំងអះអាងថា រថយន្តទាំង២គ្រឿងដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រីនោះ ក៏លោកនឹងមិនចុះបញ្ជីនៅក្រសួង ឬបំពាក់ឧបករណ៍ ឬស៊ីរ៉ែនអ្វីដែរ។ លើសពីនេះ អាចារ្យអេ បានថ្លែងប្រាប់វិទ្យុបារាំង RFI ទៀតថា លោកប្រកាសសង្គ្រាមជាមួយនឹងមន្ទីរនិងក្រសួងសុខាភិបាល រហូតដល់តែស្ថាប័នទាំងនេះ បម្រើសេវាកម្មផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋបានល្អប្រសើរ។

សូមអញ្ជើញស្តាប់៖ http://km.rfi.fr/cambodia/ITW-Ajar-ARFI-Oudom-14-08-2016

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s