​ប៉ាគីស្ថាន៖ ផ្ទុះ​គ្រាប់​បែក​អត្តឃាត ស្លាប់​៧០នាក់ និង​រងរបួសជាង​​១០០នាក់

ពីថ្ងៃច័ន្ទម្សិលមិញ យ៉ាងហោចណាស់ មនុស្ស៧០ស្លាប់ និងជាង១១០នាក់ផ្សេងទៀត រងរបួស ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅក្នុងប្រទេសប៉ាគីស្ថាន។ បុរសម្នាក់ដែលជាសមាជិកក្រុមឧទ្ទាមផ្តាច់ទឹកដីតាលីបង់ និងដែលជាដៃជើងរបស់ពួកអង្គការរដ្ឋអ៊ីស្លាមជីហាតផង បានបើកការបំផ្ទុះគ្រាប់បែកអត្តឃាត នៅមុខមន្ទីរពេទ្យមួយ ក្នុងក្រុង Quetta ។ កន្លែងនោះជាទីដែលមានមនុស្សជាច្រើនសិបនាក់ កំពុងឈរគោរពវិញ្ញាណក្ខន្ធលោកប្រធានគណៈមេធាវីប៉ាគីស្ថានម្នាក់ ដែលបានត្រូវពួកដដែលនេះ ធ្វើឃាត។

ហេង ឧត្តម រាយការណ៍៖

135576530_14706956618551n

ម្សិលមិញ វេលាដែលមនុស្សម្នាជាង២០០ ភាគច្រើន គឺសុទ្ធតែជាមន្ត្រីមកពីក្រសួងយុត្តិធម៌ ក្រុមមេធាវី និងកងកម្លាំងប៉ូលីសក្រុង Quetta រួមជាមួយនឹងហ្វូងអ្នកកាសែតផង ពួកគេកំពុងតែឈរជុំគ្នា ក្នុងសម្លៀកបំពាក់អាវខ្មៅកាន់ទុក្ខ ដើម្បីគោរពវិញ្ញាណក្ខន្ធប្រធានគណៈមេធាវីមួយរូបដ៏ល្បី ដែលទើបតែបានត្រូវគេធ្វើឃាត។ នាពេលនោះ ស្រាប់មានបុរសម្នាក់ បានទាញខ្សែក្រវាត់បំផ្ទុះគ្រាប់បែកអត្តឃាតដែលចងជាប់នឹងខ្លួន ហើយបណ្តាលឲ្យមានសំឡេងស្រែងកងរំពឹងឡើងតែម្តង។ ភ្លាមៗនោះ មានមនុស្សដេកដួល រណូករណែល រីឯបំណែករាងការមនុស្ស បានដាច់ដោចបែកខ្ចាត់ខ្ចាយពីគ្នា ឈាមក្រហមក៏បានហូរច្រាលដាបដី។ អ្នកដែលនៅសល់ជីវិត និងអ្នករងរបួសផ្សេងទៀត ក៏ផ្តើមស្រែកទ្រហោយំឆោឆោរឡើង។ មនុស្សដែលនៅជិតៗកន្លែងកើតហេតុ ក៏ភ័យស្លន់ស្លោរត់យកតែប្រាសអាយុ។ ចំណែកអំបែងគ្រាប់ និងផ្សែង បានឆេះហុយយ៉ាងសន្ធោសន្ធៅ ឆ្ងាយជាច្រើនគីឡូម៉ែត្រ។

គួរជ្រាបថា កាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញនេះ លោកប្រធានគណៈមេធាវី Bilal Anwar Kasi ត្រូវខ្មាន់កាំភ្លើងមិនស្គាល់មុខ បាញ់សម្លាប់ ក្នុងពេលដែលលោកចេញដំណើរពីផ្ទះទៅធ្វើការ។ ហើយនៅពេលដែលមនុស្សម្នាទៅគោរពសពរបស់គាត់នៅមន្ទីរពេទ្យ ក៏មានហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ កើតឡើងមួយបន្ថែមទៀត។

ក្រោយហេតុការណ៍នេះ ភ្លាមៗ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif បានចុះទៅកន្លែងកន្លែងបំផ្ទុះគ្រាប់បែក ហើយបានកោះហៅកងកម្លាំងរក្សាសន្តិសុខឲ្យធ្វើយុទ្ធនាការវែកមុខពួកក្រុមភេវជន។ សហគមអឺរ៉ុងបានថ្កោលទោសទង្វើនេះ ហើយប្រធានាធិបតីបារាំង បានចាត់ទុកថា នេះជាអំពើដ៏គំរក់ គួរឲ្យស្អប់ខ្ពើម។ ចំណែកអគ្គលេខាអង្គការសហប្រជាជាតិវិញ ក៏បានអំពាវវនារឲ្យរដ្ឋអំណាចត្រូវប្រើគ្រប់មធ្យោបាយដើម្បីការពារប្រជាជនឲ្យបានប្រសើរផងដែរ។

នៅប៉ុន្មានម៉ោងក្រោយមក ក្រុមឧទ្ទាមផ្តាច់ទឹកដីតាលីបង់ Jamaat-ul-Ahrar និងពួកអង្គការរដ្ឋអ៊ីស្លាមជីហាត បានប្រកាសថាគឺជាស្នាដៃរបស់ពួកគេ ហើយការសម្លាប់លោកប្រធានគណៈមេធាវីម្នាក់នោះ ក៏ជាទង្វើរបស់ពួកគេផងដែរ។ ការអះអាងនេះ គឺជារបស់ទីភ្នាក់ងារ Amaq ដែលជាឧបករណ៍ឃោសនារបស់ពួកអង្គការរដ្ឋអ៊ីស្លាមជីហាត នៅប្រទេសប៉ាគីស្ថាន។

សូមរម្លឹកថា ជាង១ទសវត្ស៍ចុងក្រោយនេះ ពួកក្រុមឧទ្ទាមផ្តាច់ទឹកដីតាលីបង់ បានបង្កព្យុះភ្លៀងនៅប៉ាគីស្ថាន ហើយមន្ត្រីរដ្ឋការ អ្នកធ្វើការឲ្យក្រសួងស្ថាប័នរដ្ឋ គឺមនុស្សគោលដៅរបស់ពួកនេះ ដែលត្រូវកម្ទេចចោល។

ជាការកត់សម្គាល់ នៅឆ្នាំ២០១៦ ពួកនេះ បានវាយប្រហារភេវរកម្មម្តងរួចមកហើយនៅសួនកុមារមួយ ដែលនាំឲ្យស្លាប់មនុស្សប្រមាណ៧៥នាក់។ ហើយការធ្វើភេវរកម្មលើកនេះ គឺជាលើកទី២ហើយ ដែលកើតឡើងនៅមន្ទីរពេទ្យ គឺកាលពីឆ្នាំ២០១០ ពួកគេបានបំផ្ទុះគ្រាប់បែកនៅមុខមន្ទីរពេទ្យមួយ ដែលកាលណោះ ធ្វើឲ្យមនុស្សស្លាប់១៣នាក់៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s