កម្ពុជា លក់​ឥណ​ទាន​កាបូន​ដំបូង​បង្អស់ទៅ​ឲ្យ​ក្រុម​ហ៊ុន​ Disney

ក្រុមហ៊ុនឧស្សហកម្មភាពយន្តដ៏ល្បីនៅអាមេរិក គឺក្រុមហ៊ុន Disneyបានទិញ Carbon Credits  ឬឥណទានកាបូន ពីតំបន់ដែនជម្រកសត្វព្រៃ កែវ សីមា ក្នុងខេត្តមណ្ឌលគិរី។ នេះគឺជាការទិញឥណទានកាបូនដំបូងបង្អស់ ពីប្រទេសកម្ពុជា។ តាមការប៉ាន់ប្រមាណ ការទិញនេះគឺស្ថិតក្នុងតម្លៃទឹកប្រាក់ ជាង២លាន៦សែនដុល្លារ។

ហេង ឧត្តម រាយការណ៍៖ 

http://km.rfi.fr/cambodia/-disney-carbon-credits-WCS-RFI-Oudom-23-07-2016

orang_station

តើឥណទានកាបូន ឬ Carbon Credits  គឺជាអ្វី? បើនិយាយឲ្យងាយយល់ស្រួលស្តាប់ ទៅ គឺជាការចូលរួមចំណែកទិញឧស្ម័នជាតិពុល ដែលត្រូវព្រៃឈើស្រូបយកបាន។ គេយកលុយដែលបានពីការលក់ឧស្ម័នកាបូននេះ យកទៅការពារ និងអភរិក្សព្រៃឈើវិញ។ ជាទូទៅ ក្រុមហ៊ុនដែលមានការបំពុលបរិស្ថាន ឬបញ្ចេញផ្សេងពុលច្រើន ឬក៏ជាក្រុមហ៊ុនដែលមានគម្រោងទទួលខុសត្រូវសង្គម Social Responsibility តែងតែទិញឥណទានកាបូននេះ ដើម្បីជាការចូលរួមចំណែកការពារបរិស្ថាន និងរក្សាលំនឹងបរិយាកាសក្នុងផែនដី។

នៅពាក់កណ្តាលឆ្នាំ២០១៦នេះ ក្រុមហ៊ុន Disney សម្រេចទិញឥណទានកាបូន ប្រមាណជាង៣៦ម៉ឺន Metric តោន គឺស្មើនឹងផ្ទៃដីដែលមានព្រៃឈើ ជាង៥ម៉ឺន៥ពាន់ហិកតា ក្នុងតំបន់ដែនជម្រកសត្វព្រៃ កែវ សីមា ។
 
គួរជ្រាបថា ក្រុមហ៊ុន Disney និងអង្គការសមាគមអភិរក្សសត្វព្រៃThe Wildlife Conservation Society 12507643_1115717928440786_7450349946383796668_n(WCS) បានសហការជាមួយ អស់ជាង៧០ឆ្នាំមកហើយ។  ដោយតែការជួយសម្របសម្រួលរបស់អង្គការមួយនេះ និងក្រសួងបរិស្ថាន, ក្រុមហ៊ុន Disney បានសម្រេចចូលរួមចំណែកទិញឧស្ម័នកាបូនពីតំបន់ដែនជម្រកសត្វព្រៃ កែវ សីមា ភាគឥសានប្រទេសកម្ពុជា។ តំបន់អភិរក្សនេះ មានផ្ទៃដីសរុបជាង៣០ម៉ឺនហិកតា ហើយបើតាមការវាយតម្លៃ គឺអាចស្រូបយកឧស្ម័នកាបូនដល់ទៅ១៤លាន Metric តោនឯណោះ។  
 
ចំពោះទឹកប្រាក់ដែលមកពីការលក់ឧស្ម័នកាបូនក្នុងតំបន់កែវ សីមា នេះ ត្រូវមន្ត្រីរបស់អង្គការសមាគមអភិរក្សសត្វព្រៃ ពន្យល់ថា កញ្ចប់ថវិកាត្រូវបែកចែកជាច្រើនផ្នែក គឺមួយផ្នែកសម្រាប់រដ្ឋាភិបាល ឬក្រសួងបរិស្ថាន ដើម្បីចំណាយលើកិច្ចការអភិរក្សព្រៃឈើ ហើយកញ្ចប់លុយផ្នែកផ្សេងទៀត ត្រូវផ្តល់ដោយផ្ទាល់ទៅឲ្យអង្គការបរិស្ថាននិងប្រជាសហគមន៍ដែលចុះធ្វើការផ្ទាល់ក្នុងផ្នែកបរិស្ថាន។ លក្ខខណ្ឌចាំបាច់នោះ គឺភាគីទាំងអស់ត្រូវថែរក្សាព្រៃ និងទប់ស្កាត់បទល្មើសព្រៃឈើជាដើម។ បើតាមមន្ត្រីរបស់អង្គការ WCS, គម្រោងនេះ មានរយៈពេល២ឆ្នាំ ហើយក្រសួងបរិស្ថាននឹងសម្ពោធគម្រោងនិងដាក់ឲ្យដំណើរការ នៅខែសីហាខាងមុខនេះតែម្តង។
 
គួរជម្រាបជូនដែរថា ក្រៅពីមានគម្របព្រៃឈើដ៏ច្រើន តំបន់ដែនជម្រកសត្វព្រៃ កែវ សីមា ក៏មានសត្វព្រៃនិងបក្សីកម្រដែលជិតដាច់ពូជ ជាង៦០ប្រភេទផ្សេងទៀត។ ដូចជា ស្វាកន្ទុយស ដែលមានច្រើន សឹងតែច្រើនជាងគេនៅលើពិភពលោក ហើយក៏មានដែរ សត្វទោចកន្ទុយលឿង ឆ្មាព្រៃ ដំរីអាស៊ី និងគោព្រៃ ជាដើម៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s