FMI ថា កម្ពុជាមានកំណើនសេដ្ឋកិច្ចលឿននិងរឹងមាំ តែត្រូវប្រយ័ត្នផ្នែកកម្ចីឥណទាន!

ពីល្ងាចម្សិលមិញ មូលនិធិរូបិយវត្ថុអន្តរជាតិ FMI បានធ្វើសន្និសីទកាសែតពន្យល់អ្នកសារព័ត៌មានពីវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ FMI បានព្យាករមើលឃើញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា លឿនរហ័ស ហើយនឹងនៅតែរឹងមាំ ប្រហែល៧ភាគរយដដែល សម្រាប់ឆ្នាំ២០១៦ និង២០១៧ខាងមុខ។ ក៏ប៉ុន្តែ មូលនិធិរូបិយវត្ថុអន្តរជាតិ បានដាស់តឿនថា គេក៏ត្រូវតែប្រុងប្រយ័ត្នដែរ ចំពោះកម្រិតកំណើនកម្ចីឥណទាន ដែលមានលឿន តែគ្មាននិរន្តរភាព ព្រមទាំងអាចបង្កការគំរាមកំហែងដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិផងដែរ។

ហេង ឧត្តម រាយការណ៍៖http://km.rfi.fr/cambodia/fmi-financial-issue-in-cambodia-19-07-2016

IMG_9284

នៅទីស្នាក់ការប្រចាំក្រុងភ្នំពេញ ក្នុងបរិវេណធនាគារជាតិ, អ្នកជំនាញផ្នែកហិរញ្ញវត្ថុ ៦-៧នាក់ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ FMI បានអង្គុយពន្យល់អ្នកកាសែត បន្ទាប់ពីចេញរបាយការណ៍សង្ខេបកម្រាស់៣ទំព័រ។ ក្រៅពីគូសបង្ហាញថា ខ្មែរមានកំណើនសេដ្ឋកិច្ច លឿនរហ័ស ហើយ រឹងមាំ ប្រហែល៧ភាគរយដដែល សម្រាប់ឆ្នាំនេះនិងឆ្នាំក្រោយទៀត លោក Markus Rodlauer នាយករងផ្នែកអាស៊ីប៉ាស៊ីហ្វិករបស់FMI ក៏បានពន្យល់ដែរថា បាតុភូតនៃកំណើនសេដ្ឋកិច្ចនេះ ក៏ព្រោះតែមកពីវិស័យនាំចេញសម្លៀកបំពាក់ ការរីកចម្រើនវិស័យអចលនទ្រព្យ និងតម្លៃប្រេងធ្លាក់ចុះ។

អ្នកជំនាញ បង្ហើបឲ្យដឹងទៀតថា កម្រិតកំណើនកម្ចីឥណទាន មានសន្ទុះលឿនល្អ ហើយក៏កំពុងតែកើនឡើងខ្ពស់។ ប៉ុន្តែផ្នែកនេះ ពុំមាននិរន្តរភាពទេ ព្រមទាំងអាចបង្កការគំរាមកំហែងដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត ឥណទាន ត្រូវប្រមូលផ្តុំខ្លាំងទៅលើអចលនទ្រព្យ។ គឺបានសេចក្តីថា ខ្ចីលុយគេ ទៅទិញផ្ទះ ដីធ្លី ឬខ្លីលុយគេ ទៅសាងសង់ផ្ទះ ឬអាគារ ហើយដែលត្រូវកប់នៅក្នុងវិស័យនេះតែម្តង។

បន្ថែមលើការចាត់ទុកចំណុចនេះថាជាហានិភ័យមួយ, អ្នកជំនាញហិរញ្ញវត្ថុ ពញ្ញាក់ស្មារតីឲ្យកម្ពុជាជៀសវៀងគ្រោះថ្នាក់ ឬវិបត្តិមួយចំនួន ក្នុងដំណើរការម៉ាក្រូសេដ្ឋកិច្ច, វដ្តចរន្តនៃឥណទាន, និងផ្នែកគ្រប់គ្រងគោលនយោបាយមីក្រូនិងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងវិបត្តិធំមួយទៀត គឺក្រុមអ្នករកស៊ីខាងហិរញ្ញវត្តុ ដែលគ្មានស្ថាប័នជាក់លាក់ត្រឹមត្រូវ។

ដោយឡែក និយាយតែពីផ្នែកពាណិជ្ជកម្ម, FMI ប្រមើលមើលឃើថាមានឱនភាពពាណិជ្ជកម្ម គឺអាចនឹងធ្លាក់ចុះបន្តិចនៅចុងឆ្នាំ២០១៦នេះ។

យ៉ាងណាក៏ដោយចុះ មូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំស្រុកខ្មែរនិងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឲ្យមតិយោបល់ថា កម្ពុជាត្រូវតែលើកស្ទួយពង្រីងនីតិរដ្ឋ និងតម្លាភាពវិស័យសាធារណៈ។ លើសពីនេះ ត្រូវបន្តបញ្ចុះតម្លៃថាមពលអគ្គិសនីនិងប្រេងឥន្ធនៈ ពង្រីកការតភ្ជាប់សេវាដឹកជញ្ជូន ព្រមទាំងពង្រីងគុណភាពអប់រំ ជំរុញល្បឿនចំណេះដឹងបច្ចេកទេស និងបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវិៈ។

ចំពោះសេចក្តីសន្និដ្ឋាន និងអនុសាសន៍លម្អិតផ្សេងទៀត ត្រូវបាន FMI ចុះផ្សាយនៅគេហទំព័រផ្លូវរបស់ខ្លួន តាំងពីយប់ថ្ងៃចន្ទ ទី១៨កក្កដាមកម្ល៉េះ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s