លោក សម រង្ស៊ី បានប្រាប់សភាអឺរ៉ុប ឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានប្រាប់សភាអឺរ៉ុប ឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា។ ការថ្លែងរបស់លោក សម រង្ស៊ី ក្នុងសភាអឺរ៉ុប ធ្វើឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ហើយចុះផ្សាយលើទំព័របណ្តាញសង្គមរបស់លោក នៅថ្ងៃទី១៦ ខែកក្កដា ម្សិលមិញ។ លោកសម រង្ស៊ី បានឲ្យដឹងទៀតថា ការបិទទីផ្សារនេះ មិនប៉ះពាល់កម្មករ ឬប្រជាជនតូចតាចទេ គឺប៉ះពាល់ពួកថៅកែធំៗ ដោយសារតែពួកគេបានសូកប្រាក់មួយចំណែកធំឲ្យគណបក្សកាន់អំណាច។

179703_538084726248265_2136969117_n

នេះជាការបកប្រែសាកល្បងរបស់ ហេង ឧត្តម ចំពោះសំឡេងរបស់ លោក សម រង្ស៊ី ៖

[…] ទីផ្សារនាំចេញសម្លៀកបំពាក់ គឺសំខាន់ខ្លាំងណាស់។ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា ដែលប្រហែលជា៨០ភាគរយ ក្នុងនោះគឺមានច្រើនជាងពាក់កណ្តាលដែលត្រូវនាំចូលសហភាពអ៊ឺរ៉ុប។ ដូច្នេះអ្នកវិនិយោជន អ្នកជំនួយធំៗ ចំណេញលុយច្រើនណាស់ ហើយពួកគេយកលុយសូកឲ្យលោកនាយករដ្ឋមន្ត្រី។ ដូច្នេះហើយ បើលោកអ្នក [សហភាពអឺរ៉ុប] លូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់នេះ គឺមិនមែនកម្មករ ឬប្រជាជនតូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់! ពួកនេះហើយដែលសូកលុយមួយចំណែកធំទៅឲ្យគណបក្សកាន់អំណាច។

ហេតុនេះ បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញ[សម្លៀកបំពាក់]ពីកម្ពុជា គឺនៅពេលបើកទីផ្សារមកវិញ មិនចេះតែបើកវិញ[ងាយស្រួល]ទេ គឺត្រូវមានភ្ជាប់ជាមួយលក្ខខណ្ឌផងដែរ។ បើអ្នកធ្វើដូច្នេះ រដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញហើយ។ […]

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s