លោក អេង ឆៃអ៊ាង៖ ទោះ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​តុលាការ ក៏​លោក​កឹម សុខា​មិន​រត់​ចោល​ស្រុក​ដែរ

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅយប់នេះ លោក អេង ឆៃអ៊ាង ដែលជា មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ នៅថ្ងៃនេះ តុលាការក្រុងភ្នំពេញ បានសម្រេចដាក់ឲ្យឯកឧត្តម កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ មិនឲ្យចេញទៅក្រៅប្រទេសទេ។ លោក អេង ឆៃអ៊ាង ប្រាប់ថា បើទោះជា តុលាការមិនសម្រេចដាក់លោក កឹម សុខា ឲ្យនៅក្រោមការត្រួតពិនិត្យ ក៏លោកប្រធានស្តីទីមិនរត់ចោលស្រុកដែរ! ទោះយ៉ាងនេះក្តី មន្ត្រីបក្សប្រឆាំងរូបនេះ នៅតែយល់ថា រាល់ចំណាត់ការរបស់តុលាការទៅលើ លោក កឹម សុខា គឺខុសច្បាប់ និងរំលោភរដ្ឋធម្មនុញ្ញ។

IMG_9231

ដោយឡែក ជុំវិញករណីឃាតកម្មសម្លាប់បណ្ឌិត កែម ឡី, បក្សសង្គ្រោះជាតិ នៅតែជំរុញឲ្យមានការស៊ើបសង្កេតដោយមានតម្លាភាព និងដោយមានរួមពីអ្នកជំនាញអន្តរជាតិ។ ក៏ប៉ុន្តែបក្សប្រឆាំង មិនតែទាត់ចោលការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលកំពុងនៅក្រៅស្រុក នោះទេ។
 
ទាក់ទងនឹងញត្តិថ្វាយព្រះមហាក្សត្រ ព្រមទាំងស្នាមមេដៃរបស់ពលរដ្ឋពីមុនមកនោះ លោក អេង ឆៃអ៊ាង មិនប្រាកដថា ស្នាមេដៃទាំងអស់នោះ សុទ្ធតែត្រូវទាំងអស់នោះទេ ប៉ុន្តែលោកអះអាងថា តំណាងរាស្ត្រគ្រាន់តែប្រមូលក្តីព្រួយបារម្ភរបស់ពលរដ្ឋជូនព្រះ មហាក្សត្រ ដូច្នេះអាជ្ញាធរគួរតែពិចារណាលើខ្លឹមសាររបស់ញត្តិជាងស្នាមេដៃ។
 
តទៅនេះ សូមស្តាប់បទសម្ភាសរវាងហេង ឧត្តម និង លោក អេង ឆៃអ៊ាង៖

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s