បន្ទាប់ពី​ជោគជ័យ​កាលពីឆ្នាំមុន​ សហគមន៍​បារាំង​នៅ​ស្រុក​ខ្មែរ នឹង​រៀប​ចំ​បុណ្យ​ជាតិ​បារាំង ថ្ងៃ​១៤កក្កដា ​ជា​លើកទី២ទៀត​

 

នៅល្ងាចថ្ងៃទី១៣កក្កដាខាងមុខនេះ សហគមន៍បារាំងនៅស្រុកខ្មែរ នឹងរៀបចំពិធី«បុណ្យឯករាជ្យជាតិបារាំង ថ្ងៃ១៤កក្កដា» ជាលើកទី២ នៅមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ ក្រុងភ្នំពេញ។ ក្នុងសន្និសីទកាសែតកាលពីព្រឹកមិញនេះ លោក Jean-Claude Paimbœuf ឯកអគ្គរដ្ឋទូតបារាំង បានគូសបញ្ជាក់ថា ការរៀបចំកាលពីឆ្នាំមុន បានទទួលភាពជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមជាង៦០០នាក់ ហើយនៅឆ្នាំនេះ គេគ្រោងនឹងស្វាគមន៍មនុស្សរហូតទៅដល់ជាង១២០០នាក់។ ហេង ឧត្តម រាយការណ៍៖

Oudom Desk

ដូចឆ្នាំទៅដែរ នៅឆ្នាំ២០១៦នេះ ស្ថានទូតបារាំង និងសហគមន៍បារាំងនៅស្រុកខ្មែរ ព្រមទាំង សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា CCIFC សហការគ្នារៀបចំពិធីបុណ្យឯកជាតិបារាំង ថ្ងៃ១៤កក្កដា 14 juillet ។

គួររម្លឹកដែរថា ថ្ងៃ១៤កក្កដា គឺជានិមិត្តរូបនៃការសាមគ្គីភាព រួបរួមជាតិ ហើយក៏ជានិមិត្តរូបនៃសេរីភាព សមភាព និងភាតរភាពរបស់ប្រទេសបារាំង ដែលជាថ្ងៃរំដោះប្រទេសជាតិ ចេញពីរបបរាជានិយមផ្តាច់ការ។ ពោលគឺជាបដិវត្តន៍ផ្តួលរំលំរបបស្តេចផ្តាច់ការ កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ១៧៨៩ ដោយមានការរំដោះអ្នកទោសនយោបាយពីគុក Bastille។

រហូតមកទល់ពេលនេះ បុណ្យជាតិ១៤កក្កដា 14 juillet បានត្រូវរៀបចំយ៉ាងធំគគ្រឹកគគ្រេង ជារៀងរាល់ឆ្នាំ នៅរដ្ឋធានីប៉ារីស៍ ហើយក៏មានពិធីអបអរផងដែរនៅតាមបណ្តាប្រទេសនិយាយនិងប្រើប្រាស់ភាសាបារាំង ជាច្រើនលើពិភពលោក។

កម្ពុជាដែលជារដ្ឋសមាជិកប្រទេសនិយាយភាសាបារាំងដែរនោះ ពិធីបុណ្យឯករាជ្យជាតិបារាំង ថ្ងៃ១៤កក្កដា តែងតែរៀបចំជារៀងរាល់ឆ្នាំនៅស្ថានទូតបារាំងប្រចាំកម្ពុជា ទើបតែពីរឆ្នាំចុងក្រោយនេះ ទើបមានការស្វាគមន៍សហគមន៍បារាំងនិងខ្មែរចេះបារាំង កាន់តែធំឡើងៗនៅក្រៅស្ថានទូត។

កម្មវិធីនៅឆ្នាំនេះ ត្រូវរៀបចំចាប់ពីល្ងាចថ្ងៃទី១៣កក្កដា ដល់យប់រំលងអធ្រាត្រ ចូលថ្ងៃ១៤កក្កដា នៅមជ្ឈមណ្ឌលកោះពេជ្រ ដល់ទៅ៣អគារឯណោះ។ តាមគម្រោង ក្រៅពីការថ្លែងសន្ទុរកថាស្វាគមន៍របស់អ្នកមុខអ្នកការ កម្មវិធីនៅថ្ងៃនោះ នឹងមានទស្សនីយភាពសប្បាយៗជាច្រើន ការទទួលអាហារនិងស្រាបារាំងដ៏ឈ្ងុយឆ្ងាញ់ពិសា ហើយច្រៀងរាំរែកកម្សាន្ត ព្រមទាំងការចាប់ឆ្នោតផ្សងសំណាងផ្សេងៗទៀត។

តាមក្រុមអ្នករៀបចំកម្មវិធី, ពិធីនេះតម្រូវឲ្យមានការទិញសំបុត្រចូលរួម និងកក់ទុកជាមុន ដែលសម្រាប់មនុស្សធំ ថ្លៃ២០ដុល្លារ ក្មេងក្រោយ១២ឆ្នាំ ១០ដុល្លារ ហើយកូនក្មេងតូចតិចជាង៣ឆ្នាំ អត់យកលុយទេ ហើយថែមទាំងមានរៀបចំកន្លែងសម្រាប់កុមារកម្សាន្តជូនថែមទៀត។ សំបុត្រគេអារកទិញបាននៅ ភោជនីយដ្ឋាន Open Wine, ភោជនីយដ្ឋានខេមា, វិទ្យាស្ថានបារាំង IFC និងសមាគមអាន់វ៉ាយ៉ា Anvaya៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s