ថ្ងៃនេះគឺ​ជា​ខួប​១៩ឆ្នាំនៃ​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃ​៥-៦កក្កដា​

ថ្ងៃទី៦កក្កដានេះ គឺជាខួប១៩ឆ្នាំ នៃព្រឹត្តិការណ៍ផ្ទះអាវុធ ឆ្នាំ១៩៩៧ នៅក្រុងភ្នំពេញ។ នៅថ្ងៃពុធនេះ លោក ញឹក ប៊ុនឆៃ ដែលពីមុនជាអតីតមេបញ្ជាការកងទ័ពដែលស្មោះត្រង់នឹងបក្សហ្វ៊ុនស៊ិនប៉ិច និងសព្វថ្ងៃជាប្រធានគណបក្សរួបរួមជាតិ រៀបចំពិធីរម្លឹកវិញ្ញាណក្ខន្ធជូនចំពោះអ្នកដែលស្លាប់បាត់បង់ជីវិត។ ពិធីនេះរៀបចំនៅក្នុងវត្តមួយនៅជាយក្រុងភ្នំពេញ។ ចំណែកគណបក្សសង្គ្រោះជាតិវិញ ក៏រៀបចំពិធីនេះដែរនៅទីស្នាក់ការកណ្តាលរបស់ខ្លួន។ប្រឆាំងតែងតែចោទប្រកាន់ថា ព្រឹត្តិការណ៍នេះគឺជារដ្ឋប្រហារ។ ឆ្លៀតក្នុងឱកាសនេះ ហេង ឧត្តម សូមរម្លឹកឡើងវិញ ពីព្រឹត្តិការណ៍ផ្ទុះអាវុធកាលពី១៩ឆ្នាំមុន ៖

ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺជាការផ្ទុះអាវុធដាក់គ្នារវាងកងកម្លាំងប្រដាប់អាវុធដែលស្មោះត្រង់នឹង2គណបក្ស ហ្វ៊ុនស៊ិនប៉ិច ជាមួយនិងកងទ័ពរបស់គណបក្សប្រជាជនកម្ពុជា។ កាលណោះ បក្សទាំងនេះ គឺស្ថិតក្នុងរដ្ឋាភិបាលចម្រុះជាមួយគ្នា ឬហៅម្យ៉ាងទៀតថា រដ្ឋាភិបាលក្បាលពីរ ដែលមានសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីទី២។

នៅថ្ងៃទី៥កក្កដាឆ្នាំដដែលនោះ កងទ័ពរបស់គណបក្សប្រជាជនកម្ពុជា បានចាប់ផ្ដើមដកអាវុធពីកងទ័ព ហ៊្វុនស៊ិនប៉ិច ដែលឈរជើងនៅក្បែរបន្ទាយ តាំងក្រសាំង ហើយក៏មានការប៉ះទង្គិចអាវុធដាក់គ្នាតែម្តង។ កងទ័ពជាង១០០នាក់របស់គណបក្ស ហ៊្វុនស៊ិនប៉ិច នៅទីនោះ បានចុះចាញ់ហើយត្រូវបានឃាត់ខ្លួន។ ថ្ងៃបន្ទាប់មក មានការផ្ទុះជាច្រើនកន្លែង នៅកណ្តាលក្រុងភ្នំពេញ ព្រមទាំងមានការឡោមព័ទ្ធផ្ទះថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចទៀតផង។

ក្រៅពីការផ្ទុះអាវុធ ក៏មានដែរ ការបាញ់ផ្លោងកាំភ្លើងធំ និងប្រើកងរថក្រោះ ដែល នាំឲ្យពលរដ្ឋខ្មែររាប់ពាន់នាក់ បានជម្លៀសខ្លួនចេញពីភ្នំពេញទៅកាន់ទីជនបទ។ព្រឹត្តិការណ៍នេះ បណ្ដាលឲ្យស្លាប់ជីវិតមនុស្សជិត១០០នាក់ និងរបួសប្រហែល២០០នាក់ផ្សេងទៀត។ លើសពីនេះ មេទ័ពធំៗរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដូចជា ចៅ សម្បត្តិ, ក្រួច យឿម និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហូ សុខ ជាដើម ត្រូវគេបាញ់សម្លាប់ចោល។ ហើយគ្រានោះ បញ្ហាចោរកម្មកើតមានព្រោងព្រាត ដូចជាការគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ ឬគាស់ឃ្លាំងទំនិញ លួចយករបស់របរយ៉ាងឥតញញើត។

សូមរម្លឹកដែរថា មុននឹងកើតព្រឹត្តិការណ៍នេះមួយថ្ងៃ សម្ដេច នរោត្តម រណឫទ្ធិ បានចាកចេញពីក្រុងភ្នំពេញទៅស្រុកបារាំង ក្រោយពីមានការស្ទាក់ក្បួនរថយន្តរបស់ទ្រង់ ពេលចេញដំណើរពីខេត្តកំពង់ចាម មកភ្នំពេញ។1

រហូតមកទល់ពេលនេះ ជិត២០ឆ្នាំទៅហើយ គឺនៅតែមានការប្រទាញប្រទង់គ្នាចំពោះមូលហេតុនៃព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥-៦កក្កដានេះ ការខ្វែងគំនិតគ្នា និងមានការចោទប្រកាន់ ទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។ ប៉ុន្តែយ៉ាងណាដោយក៏ដោយ ចំពោះអ្នកដែលបានស្លាប់បាត់បង់ជីវិត និងអ្នករងរបួសជាង២០០នាក់ផ្សេងទៀត នៅមិនទាន់បានទទួលពន្លឺយុត្តិធម៌នៅឡើយទេ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s