សង្គម​ស៊ីវិល​និង​រដ្ឋាភិបាល​ រៀប​ចំ​ពិធីពិភាក្សា​និង​​អប់រំ​បរិស្ថាន​ផ្សេងគ្នា តែ​មាន​ចំណុច​វិជ្ជមាន​ច្រើន​ដូចគ្នា​!​

នៅថ្ងៃអាទិត្យទី៥ខែមិថុនានេះ ជាទិវាបរិស្ថានពិភពលោក។ នៅកម្ពុជា ប្រជាសហគមន៍ព្រៃឈើ និងបណ្តាញទន្លេ អង្គការសង្គមស៊ីវិល បានរៀបចំកម្មវិធីជជែកពិភាក្សា ដើម្បីផ្តល់ឲ្យបណ្តាញសហគមន៍ លើកឡើងពីបញ្ហាបរិស្ថានដែលពួកគេជួបប្រទះប្រចាំថ្ងៃ។ ចំណែកក្រសួងអប់រំនិងក្រសួងបរិស្ថានវិញ ក៏រៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក រួមគ្នាតែម្តង នៅវិទ្យាល័យឥន្ទ្រទេវី ក្នុងខណ្ឌទួលគោក។ ជាការកត់សម្គាល់ ក្នុងវេទិកាផ្សេងគ្នាទាំងពីរនេះ មានការបញ្ជ្រាបព័ត៌មាន ចំណេះដឹងបរិស្ថាន និងការសួរដេញដោលគ្នាជាច្រើន ប្រកបដោយបរិយាកាសវិជ្ជមានជាងលើកមុនៗ។ សូមស្តាប់ ហេង ឧត្តម៖ 

http://km.rfi.fr/cambodia/journee-mondiale-environnement-rfi-Oudom-05-06-2016

13342410_1098754916838013_1380786373_n

នៅសាលាឯកជនមួយក្នុងក្រុងភ្នំពេញ វេទិការបស់សង្គមស៊ីវិលដែលមានសមាភាពភាគច្រើនជានិស្សិតនិងពលរដ្ឋមកពីបណ្តាញសហគមន៍ ប្រមាណជាង៣០០រយនាក់ បានលើកឡើងពីស្ថានភាពបរិស្ថាន និងព្រៃឈើក្នុងសហគមន៍របស់ពួកគេ។ អ្នកមកពីបណ្តាញព្រៃឡង់ បានបញ្ចេញយោបល់ថា ពួកអ្នកមានលុយមានអំណាច ឬជាឈ្មួញឈើ បានប្តូរវិធីសាស្ត្របំផ្លាញព្រៃឈើ ពីការលួចកាប់ឈើឆៅៗនៅពេលថ្ងៃ ប្តូរមកកាប់ឈើនៅពេលយប់វិញ។ ម្យ៉ាងទៀត ក្រុមឈ្មួញខ្លះ មិនឲ្យបុគ្គលិក ឬគូកនទៅកាប់ឈើដោយផ្ទាល់ទេ តែពួកគេទិញឈើបន្តពីប្រជាពលរដ្ឋទៅវិញ។

ចំណែកអ្នកមកពីបណ្តាញព្រៃឡង់ដែលចូលរួមក្នុងពិធីនេះវិញ សមាជិកសហគមន៍ខ្លះ បានសាទរចំពោះវិធានការរបស់ក្រសួងបរិស្ថាននិងរដ្ឋាភិបាលដែលទទួលស្គាល់ថាបណ្តាញសហគមន៍ការពារព្រៃថាជាដៃគូសហការ។ តែយ៉ាងណាក៏ដោយ ពួកគេអះអាងថា ក្រុមរបស់ខ្លួននៅមិនទាន់មានសិទ្ធិអំណាចច្រើននៅឡើយទេ ក្នុងការចុះធ្វើសកម្មភាពបង្ក្រាបការកាប់បំផ្លាញព្រៃឈើ។

13348675_1098754903504681_388267942_n

ជាការកត់សម្គាល់ នៅក្នុងវេទិការបស់សង្គមស៊ីវិលលើកនេះ ក៏មានអ្នកតំណាងពីក្រសួងបរិស្ថាន ទៅចូលរួមស្តាប់ និងធ្វើជាវាគ្មិនឆ្លើយឆ្លងក្នុងកម្មវិធីនេះ ដែលជាឱកាសដ៏កម្រ។ ក្នុងការជជែកពិភាក្សា មានសំណួរចម្រូងចម្រាស់ជាច្រើន និងក៏មានការរិះគន់លើចំណុចរស៊ើបមួយចំនួន ដែលជាកង្វះខាតរបស់អាជ្ញាធរ។ ការសួរឆ្លើយ ក៏មានរាលដាលរហូតដល់មានការសួរដល់ការចាយវាយលុយការពានរង្វាន់របស់លោក អ៊ូច ឡេង។ លោក អ៊ូច ឡេង ដែលទើបតែទទួលបានពានរង្វាន់ Goldman  និងបានទឹកប្រាក់១៧៥ ០០០ ដុល្លារអាមេរិក។ ជនឆ្នើមខាងបរិស្ថាននេះ ក៏តបទៅវិញ ថា កុំព្រួយបារម្ភ គាត់នឹងយកលុយនោះ សម្រាប់កិច្ចការបរិស្ថាន និងការពារធនធានធម្មជាតិឲ្យមានតម្លាភាព។

IMG_8404

រីឯក្រសួងបរិស្ថាន នៅឆ្នាំនេះ បានរួមសហការជាលើកដំបូងជាមួយនឹងក្រសួងអប់រំយុវជននិងកីឡា រៀបចំទិវាបរិស្ថាន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត»។ ពិធីរបស់ស្ថាប័នរដ្ឋទាំងពីរ មានគោលបំណង បញ្ជ្រាបការយល់ដឹងអំពីបរិស្ថាន សំដៅលើកកម្ពស់ គុណភាពបរិស្ថាន ក៏ដូចជា ផ្នត់គំនិតការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ ក្នុងឱកាសនេះ ក៏មានការសួរសំណួរពាក់ព័ន្ធនឹងចំណេះពីបរិស្ថានពីសំណាក់សិស្សនិស្សិត ដើម្បីបានរង្វាន់ថែមទៀតផង៕

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s