នៅ​ពេល​យប់ ការ​រក្សា​សុវត្ថិភាពពលរដ្ឋ​ពី​សំណាក់​​អាជ្ញាធរ​ នៅ​មិនទាន់​​បានគ្រប់​​ជ្រុង​ជ្រោយ​!

នៅថ្ងៃអាទិត្យនេះ អ្នកតំណាងអង្គការសង្គមស៊ីវិល សិស្សនិស្សិត និងអ្នករកស៊ីផ្លូវភេទ ប្រមាណជាង៣០០នាក់ បានជួបជុំគ្នា ចែករំលែកបទពិសោធ និងថ្លែងពីក្តីព្រួយបារម្ភរបស់ពួក នៅពេលដែលធ្វើការយប់ ឬក៏ធ្វើដំណើរនៅពេលរាត្រី។ ពិធីនេះ រៀបចំនៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ ក្រៅពីថ្លែងក្តីព្រួយបារម្ភហើយ ពួកគេទាំងនោះ ចង់ឲ្យអាជ្ញធរមានសមត្ថកិច្ចរឹតបណ្តឹងសុវត្ថិភាពឲ្យបានគ្រប់ជ្រុងជ្រោយ និងបំពាក់ភ្លើងបំភ្លឺផ្លូវឲ្យបានគ្រប់គ្រាន់។ ហេង ឧត្តម រាយការណ៍ ៖

IMG_8245

នៅក្នុងវេទិកានេះ «សម្ព័ន្ធទីក្រុងសុវត្ថិភាពសម្រាប់ស្រ្តី» អង្គការAct!onaid និងអង្គការមួយចំនួន ដែលធ្វើការដើម្បីគាំពារសិទ្ធិស្ត្រីនៅស្រុកខ្មែរ បានផ្តល់ឲ្យឱកាសឲ្យស្រ្តីរកស៊ីផ្លូវភេទនិងនារីបម្រើសេវាកម្សាន្ត ឡើងបញ្ចេញបទពិសោធជីវិត។ នារីរកស៊ីវផ្លូវភេទ និងធ្វើការនៅខារ៉ាអូខេម្នាក់ បានឡើងលើវេទិកា ហើយលាតត្រដាងអាជីពផ្ទាល់ខ្លួន។ នាងបានឲ្យដឹងដែរថា ការរកស៊ីធ្វើការពេលយប់ ប្រឈមនឹងឧបសគ្គច្រើន។ នោះគឺប្រឈមពីការលូកលាន់ពីភ្ញៀវ ហើយពេលចេញពីកន្លែងធ្វើការក៏មានព្រួយបារម្ភពីសុវត្ថិភាព ចោរឆក់ភ្លន់។ ឯភ្លើងបំភ្លឺតាមដងផ្លូវ ក៏មិនគ្រាន់គ្រាន់ថែមទៀត។

ចំពោះចំណុចនេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCiM ក៏បានចាក់បញ្ចាំងវីដេអូខ្លីមួយ ដែលបង្ហាញពីនារីបម្រើការនៅ KTV ត្រូវចោរឆក់ ដួលរបួស។ ក្នុងនោះ ក៏មានការបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ដែលនាំឲ្យស្លាប់មនុស្សទៀតផង។

មិនតែប៉ុណ្ណោះ កម្មការិនីរោងចក្រផ្សេងទៀត ដែលចូលរួមក្នុងវេទិកានេះ ក៏ជួបនឹងបញ្ហាមិនតិចដែរ នៅពេលដែលពួកគេធ្វើការថែមម៉ោងដល់យប់នោះ។ ក្រៅពីសម្ពាធពីថៅកែ នៅពេលយប់ ចេញពីធ្វើការ ពួកគេត្រូវបារម្ភពីការធ្វើដំណើរដែលអសុវត្ថិភាពតាមដងផ្លូវ និងកន្លែងការគ្មានភ្លើងអំពូលបំភ្លឺផ្លូវ។

បន្ថែមពីនេះ និស្សិតស្រីៗ បានបញ្ចេញបទពិសោធផ្ទាល់ខ្លួនក្នុងជំនួបនោះដែរថា នៅពេលដែលពួកគេស្លៀកខ្លីទៅសាលា ត្រូវរងការម៉ាក់ងាយ ការពេបជ្រាយជាដើម។ ហើយពេលចេញពីសាលារៀនពេលយប់ គឺប្របកដោយក្តីព្រួយបារម្ភ។

ចំពោះយុវជនប្រុសៗដែលបានចូលរួមក្នុងកម្មវិធីនេះវិញ បានប្រាប់វិទ្យុបារាំងថា នៅពេលយប់ ក្នុងទីក្រុង មិនមែនតែស្រីៗទេ ដែលប្រឈមឧបសគ្គ ពួកប្រុសៗ ក៏ប្រឈមដូចគ្នា ពិសេសគឺសុវត្ថិភាព មិនថាគ្រោះថ្នាក់ចរាចរណ៍ ឬការឆក់ភ្លន់នោះទេ។ ដូច្នេះ ពួកគេយល់ថា អាជ្ញាធរមានសមត្ថិកិច្ចគួរដាក់ពន្រាយកម្លាំងការពារឲ្យបានច្រើនជាងមុន ដើម្បីរឹតបន្តឹងសុវត្ថិភាព ហើយលើសពីនេះត្រូវមានភ្លើងបំភ្លឺផ្លូវបានគ្រប់កន្លែង៕

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s