សមាគម​ល្ខោន​ស្បែក​ធំ​មួយ​ ​ជិតបិទទ្វារ​ ហើយ​ប្រធាន​សមាគម​​ ត្រៀម​ទៅ​រត់​ម៉ូតូ​ឌុប!

TGF_2272

មាឌធំ កាត់សក់ឡុងសុង លោក ម៉ាន់ កុសល ធ្លាប់រៀនសិល្បៈនៅសាលាមធ្យម ទសវត្សរ៍១៩៨០ ហើយធ្លាប់ធ្វើការនៅនាយកដ្ឋានសិល្បៈរបស់ក្រសួងវប្បធម៌។ នៅក្នុងឆ្នាំ១៩៩៤ លោក ម៉ាន់ កុសល សម្រេចឈប់ធ្វើការរដ្ឋ ហើយមកបង្កើតសមាគមសិល្បៈសុវណ្ណភូមិ ជាមួយជនជាតិបារាំងម្នាក់។

លោក ម៉ាន់ កុសល មានភរិយានិងកូន២នាក់។ ក៏ប៉ុន្តែលោក កុលស មិនសូវមានពេលសម្រាប់គ្រួសារប៉ុន្មាននោះទេ! មួយថ្ងៃៗ លោកសំកុកធ្វើការនៅសមាគម ពីថ្ងៃទល់យប់ លោកប្រាប់ថា ពេលខ្លះ លោកនៅធ្វើការរហូតដល់ម៉ោង៩ ម៉ោង១០យប់ ទើបទៅផ្ទះ។

រង្វង់មុខធំ ធ្មេញច្រពើស និងពាក់វែនតាមីញ៉ូបផង បុរសវ័យអាយុ៥៦ឆ្នាំរូបនេះ បាននាំក្រុមល្ខោនស្បែកធំរបស់ខ្មែរ ទៅដើរសម្តែងនៅបរទេសជាច្រើនប្រទេស ឲ្យពិភពលោកស្គាល់វប្បធម៌ខ្មែរ។

ទោះបីជាយ៉ាងនេះក្តី តែនៅក្នុងប្រទេសកម្ពុជាវិញ! សិល្បករជើងចាស់រូបនេះ សង្កេតឃើញថា ល្ខោនស្រមោលស្បែកធំ ហាក់មិនសូវទទួលការគាំទ្រ និងផ្សព្វផ្សាយបានទូលំទូលាយប៉ុន្មានទេ! ការចេញសម្តែងក៏ថយចុះ ឯលក់សំបុត្រក៏សូវមានមនុស្សខ្មែរទិញចូលមើល! ហើយអង្គការឬក្រសួងដែលធ្លាប់ហៅទៅសម្តែង ក៏មិនឃើញទាក់ទងទៀត។

ពេលនេះ ជីវភាពសមាគមដុនដាបមែនទែន រហូតដល់ប្រធានសមាគមសិល្បៈមួយនេះ សម្រេចចិត្តត្រៀមបិទទ្វារសមាគម ហើយទៅរត់ម៉ូតូឌុបវិញ។ លោក ម៉ាន់ កុសល និយាយទាំងទឹកមុខស្ងួតថា គាត់លះបង់ពេលវេលាផ្ទាល់ខ្លួននិងពេលសម្រាប់គ្រួសារ លុយ ឡាន ហើយអ្វីដែលគួរលះបង់ លោកបានលះបង់អស់ហើយ! នៅឡើយតែសេចក្តីសង្ឃឹមដ៏ស្តួចស្តើងថានឹងនៅតែឃើញ ល្ខោនស្បែកធំរបស់ខ្មែរ នៅរស់រានបម្រើប្រយោជន៍ជាតិនិងពិភពលោកតទៅទៀត។

បើយោងតាមសៀវភៅ«ស្បែកធំ» ផ្សាយនៅខែមីនាឆ្នាំ២០១៤ ដែលស្រាវជ្រាវដោយលោក គង់ វីរៈ និងលោក ព្រាប ចាន់ម៉ារ៉ា បញ្ជាក់ថា នៅស្រុកខ្មែរសព្វថ្ងៃ មានក្រុមល្ខោនស្បែកធំ តែ៥-៦ក្រុមតែប៉ុណ្ណោះ។ គឺក្រុមស្បែកធំរបស់នាយកដ្ឋានសិល្បៈនិងទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រុមស្បែកធំសមាគមសិល្បៈសុវណ្ណភូមិ និងសមាគមគោកធ្លោក ដែលនៅភ្នំពេញ។ ហើយនៅខេត្តសៀមរាម មានក្រុមស្បែកធំលោកតា ទី ជៀន ក្រុមស្បែកធំវត្តរាជបូព៌ និងមួយក្រុមទៀតនៅជិតវត្តចក។ តាមការកត់សម្គាល់របស់ក្រុមអ្នកស្រាវជ្រាវស្បែកធំ ក្នុងចំណោមក្រុមល្ខោនស្បែកធំ ដ៏តិចស្តួចស្តើងទាំងនេះ គឺសមាគមសិល្បៈសុវណ្ណភូមិ មានសកម្មភាពច្រើនជាងគេ។

P1ល្ខោនស្បែក មានបីប្រភេទ គឺ ស្បែកធំ ស្បែកតូច (អ្នកខ្លះហៅថា អាយ៉ង ឬណាំងតាលុង) និងស្បែកពណ៌។ ល្ខោនស្បែក គឺមិនមែនមានតែនៅស្រុកខ្មែរទេ! បណ្តាប្រទេសដទៃក្នុងតំបន់អាស៊ី ក៏មានដែរ ដូចជានៅប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី សៀម និងភូមាជាដើម។ ក៏ប៉ុន្តែអ្វីដែលពិសេសជាងគេ គឺមានតែល្ខោនស្បែកធំរបស់ខ្មែរតែប៉ុណ្ណោះ ដែលត្រូវប្រកាសទទួលស្គាល់ដោយអង្គការយូណេស្កូ ថាជាស្នាដៃឯកផ្នែកវោហាកោសល្យនៃមនុស្សជាតិ កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ហើយបីឆ្នាំក្រោយមក នៅថ្ងៃទី៤វិច្ឆិកា ២០០៨ អង្គការយូណេស្កូ  បានចុះបញ្ជី ល្ខោនស្រមោលស្បែកធំ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយរបស់មនុស្សជាតិ៕ 

TGF_2331

រូងថតដោយ ហែម ចិត្រា

http://km.rfi.fr/cambodia/reportage-mann-kosal-rfi-Oudom-28-05-2016

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s