ខួប​៤១ឆ្នាំ​​របបខ្មែរក្រហម! CNRP នៅ​តែ​សង្ឃឹម​លើ​វប្បធម៌​សន្ទនា ដើម្បី​បញ្ចប់​ហិង្សា!​

ថ្ងៃអាទិត្យទី១៧មេសានេះ គឺខួប៤១ឆ្នាំ ដែលខ្មែរក្រហមបានលេបត្របាក់យកក្រុងភ្នំពេញ។ គណបក្សសង្គ្រោះជាតិ បានរៀបចំពីធីបង្សុកូលឧទ្ទិសកុសលជូនដល់អ្នកដែលស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ប្រធាននិងមន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំង បានថ្កោលទោសអ្នកនយោបាយដែលប្រកាន់យកវប្បធម៌ហិង្សា និងដែលនាំឲ្យមានការកាប់សម្លាប់ និងកម្ចាត់ប្រជាជនខ្លួនឯង។ បើតាមបក្សប្រឆាំង ដើម្បីបិទបញ្ចប់វប្បធម៌ហិង្សាគ្រប់រូបភាព គឺត្រូវតែប្រកាន់យកវប្បធម៌សន្ទនា និងប្តូរថ្នាក់ដឹកនាំថ្មី។ សូមស្តាប់ ហេង ឧត្តម ៖ 

http://km.rfi.fr/cambodia/memoire-khmer-rouge-cnrp-culture-dialogue-17-04-2016

13043780_1087502171306515_524634604191128176_n

គ្រាន់តែចាប់ផ្តើមកម្មវិធីភ្លាម មន្ត្រីជាន់ខ្ពស់របស់បក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងថា បក្សប្រឆាំងតែងតែធ្វើពិធីរម្លឹកវិញ្ញាណក្ខន្ធនេះជារៀងរាល់ឆ្នាំ។ នៅឆ្នាំនេះ មានគោលបំណងពីរសំខាន់ គឺគោរពរម្លឹកវិញ្ញាណក្ខន្ធពលរដ្ឋខ្មែរដែលបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងទីពីរ ដើម្បីរម្លឹកដាស់តឿនអ្នកនយោបាយឲ្យបញ្ចប់អំពើហិង្សាលើពលរដ្ឋរបស់ខ្លួន។ ពោលគឺរម្លឹកដល់អ្នកនយោបាយមួយចំនួន ដែលបង្កឲ្យមានអំពើហិង្សា ឃោរឃៅ ព្រៃផ្សៃ បណ្តាលឲ្យមានការកាប់សម្លាប់ ការឈឺចាប់ និងមិនឲ្យប្រវត្តិសាស្ត្រនេះ វិលត្រឡប់មកវិញ។

បើតាមលោក យឹម សុវណ្ណ មានតែការបន្តជជែកគ្នាដើម្បីដោះស្រាយបញ្ហាជាតិទេ ទើបអាចបញ្ចប់អំពើហិង្សាបាន។ ក្នុងន័យនេះ លោក យឹម សុវណ្ណ ចង់លើកតម្កើងវប្បធម៌សន្ទនា ដែលបក្សកាន់អំណាចនិងបក្សប្រឆាំងបានផ្តួចផ្តើមឡើង។

ចំណែកលោក សម រង្ស៊ី  បានថ្លែងសារតាមប្រព័ន្ធវីដេអូ Skype ក្នុងឱកាសនេះដែរ លោកយល់ថា អ្នកនយោបាយខ្មែរសព្វថ្ងៃនៅតែប្រកាន់វប្បធម៌ហិង្សាបែប ប៉ុល ពល ដដែល។ ប្រមុខបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនរូបនេះ បន្តថា បើទោះបីរបបខ្មែរក្រហមរលំរលាយទៅ ប្រហែលជា៤០ឆ្នាំហើយក៏ដោយ ក៏វប្បធម៌ខ្មៅងងឹតរបស់ក្រុមរបប ប៉ុល ពល  ដែលលោក សម រង្ស៊ី ហៅថា វប្បធម៌កាប់សម្លាប់ វប្បធម៌សង្ក្រាម វប្បធម៌ចម្ចាត់ វប្បធម៌សងសឹកនោះ នៅតែបន្តកើតមានដដែល។ ហេតុផលរបស់លោក សម រង្ស៊ី គឺដោយសារតែ អ្នកនយោបាយខ្មែរមួយចំនួន ត្រូវបានគេចាប់ចង ដាក់គុកដោយសារតែការបញ្ចេញមតិ ជាបន្តបន្ទាប់ នាពេលកន្លងទៅ។

ទោះយ៉ាងនេះក្តី បើតាមលោក សម រង្ស៊ី ដើម្បីលុបបំបាត់វប្បធម៌ហិង្សាខ្មែរក្រហម គឺមានតែប្រកាន់យកវប្បធម៌សន្ទនាដោយសន្តិភាពយ៉ាងពិតប្រាកដ។ មុនបញ្ចប់សារតាម លោក សម រង្ស៊ី បានឆ្លៀតថ្លែងសារនយោបាយ ដោយគូសបញ្ជាក់ថា ដើម្បីលុបបំបាត់វប្បធម៌ខ្មែរក្រហមឲ្យដល់ទីជម្រៅមែនទែន ទាល់តែផ្លាស់ប្តូរថ្នាក់ដឹកនាំ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ខាងមុខ។

ចំណែកលោក គង់ គាំ ដែលឧត្តមក្រុមប្រឹក្សារបស់បក្សសង្គ្រោះជាតិ ក្រៅតែពីរម្លឹកប្រវត្តិខ្មែរក្រហម តាមការយល់ដឹងរបស់ខ្លួន លោកបានឆ្លៀតថ្កោលទោសប្រទេសបរទេសជិតខាង និងប្រទេសមហាអំណាច ដែលជាកម្លាំងចលករសំខាន់ នាំបណ្តាលឲ្យកើតមានរបបខ្មែរក្រហម។

សូមជម្រាបជូនថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពុំបានចូលរួមក្នុងកម្មវិធីនេះ នោះទេ ដោយហេតុផលថា ជាប់រវល់៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s