សាលា​ឧទ្ធរណ៍ ​យ៉ាង​ហោចណាស់ ​ចំនួន​១​ នឹងលេច​រូប​រាងឡើង​ នៅ​មុនឆ្នាំ​២០១៨

យ៉ាងហោចណាស់ សាលាឧទ្ធរណ៍ថ្មី ចំនួន១ទៀត នឹងត្រូវបង្កើតឡើង នៅមុនបំណាច់ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃសៅរ៍ទី១៦មេសា។ លោក ជិន ម៉ាលីន បានបញ្ជាក់ប្រាប់វិទ្យុបារាំងទៀតថា តុលាការឧទ្ធរណ៍ថ្មី១នោះ អាចនឹងត្រូវបង្កើតនៅក្នុងខេត្តត្បូងឃ្មុំ។ សូមស្តាប់ ហេង ឧត្តម ៖

359A6E6C-87D3-4B61-A4D8-FE376D9B41CE_mw1024_s_n

មន្ត្រីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌កម្ពុជា បានបង្ហើបជាញឹកញយមកហើយថា កម្ពុជា នឹងបង្កើតសាលាឧទ្ធរណ៍ចំនួន៧ ដើម្បីជួយសម្រួលដល់វិស័យស្វែងរកយុត្តិធម៌ និងការប្តឹងប្តល់ឡើងឧទ្ធរណ៍របស់ប្រជាពលរដ្ឋដែលមានវិវាទនៅតាមបណ្តាខេត្ត។

គួរបញ្ជាក់ថា ដោយសារតែការខ្វះខាងបច្ចេទេស ហិរញ្ញវត្ថុ និងធនធានមនុស្ស ពោលគឺមន្ត្រីបម្រើការក្នុងវិស័យយុត្តិធម៌ សាលាឧទ្ធរណ៍ទាំង៧នោះ មិនអាចបង្កើតភ្លាមៗនោះទេ! ក៏ប៉ុន្តែបើតាមលោក ជិន ម៉ាលីន ដំណាក់កាលដំបូង ក្រសួងយុត្តិធម៌កម្ពុជា សង្ឃឹមថា នឹងបង្កើតសាលាឧទ្ធរណ៍ ចំនួន៣ជាមុនសិន។

តុលាការឧទ្ធរណ៍ថ្មីចំនួន៣នេះ អាចនឹងត្រូវលេចរូបរាងមុនគេ នៅខេត្តត្បួងឃ្មុំ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ ដូច្នេះ ចំពោះបណ្តឹងឧទ្ធរណ៍បន្ទាប់ពីតុលាការជាន់ទាប នៃបណ្តាខេត្តដែលនៅជាប់ខេត្តទាំង៣នេះ អាចប្តឹងទៅសាលាឧទ្ធរណ៍ណាដែលនៅជិតបំផុត។ 

ប្រភពច្បាស់ការពីក្រសួងយុត្តិធម៌ បញ្ជាក់ថា ប្រាកដណាស់ សាលាឧទ្ធរណ៍ថ្មី១ នៅខេត្តត្បួងឃ្មុំ នឹងត្រូវបង្កើតមុនឲ្យបាននៅមុនដំណាច់ឆ្នាំ២០១៨ គឺមុនដាច់អាណត្តិទី៥នេះ។

សូមជម្រាបជូនថា នៅកម្ពុជាសព្វថ្ងៃ មានសាលាឧទ្ធរណ៍តែមួយប៉ុណ្ណោះ គឺ នៅរាជធានីភ្នំពេញ។

ហេតុនេះហើយ មានការមើលឃើញថា ដំណើរការនៃការកាត់ក្តីពីសាលាជម្រះក្តីមួយ នៅតុលាការមួយទៀត មានភាពយឺតយ៉ាវ! រឿងក្តីខ្លះ ត្រូវចំណាយពេលរាប់ឆ្នាំ ទម្រាំសម្រេចបានចេញសាលក្រម ឬសាលាដីកា។ ហើយការទន្ទឹងរង់ចាំទទួលបានយុត្តិធម៌របស់ភាគីអ្នកប្តឹងប្តល់ ក៏កាន់តែយូរ។

ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសារភាពថា«ប្រព័ន្ធតុលាការនៅកម្ពុជា នៅមានភាពទន់ខ្សោយ មិនល្អឥតខ្វះនោះទេ ដូច្នេះហើយ ក្រសួងយុត្តិធម៌កំពុងខំធ្វើកំណែទម្រង់ និងកសាងផលិតមន្ត្រីដែលបម្រើការក្នុងវិស័យយុត្តិធម៌នេះ បន្ថែមទៀត»។

ទោះយ៉ាងណាក៏ដោយ ចំពោះលោក ជិន ម៉ាលីន ការបង្កើតសាលាឧទ្ធរណ៍ជាបន្តបន្ទាប់នាពេលមុខនេះ អាចនឹងជួយសម្រួល កុំឲ្យមានការកក់ស្ទះសំណុំរឿង នៅថ្នាក់សាលាឧទ្ធរណ៍ បានច្រើនជាងមុន៕

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s