លោក ខឹម វាសនា ជាប់​ជា​ប្រធាន​បក្ស​អាណត្តិ​ទី​២ ទាំង​ទឹក​ភ្នែក

IMG_6157

នៅថ្ងៃនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ រៀបចំសមាជលើកទី២របស់ខ្លួន ដែលមានអ្នកចូលរួមជាង៥០០០នាក់ ដែលមកពីគ្រប់ខេត្តក្រុង។ ពិធីនេះធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ ចំនួន៥អគារ។ ដូចតាមការរំពឹងទុក លោក ខឹម វាសនា ប្រមុខគណបក្សរូបសញ្ញាជួង ឬ LDP ត្រូវសមាជិកសមាជ ជាង១០០០នាក់ បោះឆ្នោតជ្រើសតាំង ជាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាលើកទី២។ ថ្លែងចំណាប់អារម្មណ៍ទាំងអួលដើមក លោក ខឹម វាសនា សន្យាបន្តសកម្មភាពកម្ចាត់អំពើ«ថោកទាប»ជាបន្តទៀត។

មិនមែនជាលើកទី១ទេ ដែលលោក ខឹម វាសនា សម្រក់ទឹកភ្នែកនៅលើកវេទិកាសាធារណៈ។ អ្នកនយោបាយដែលធ្លាប់ជាតួកុនរូបនេះ បានថ្លែងទាំងទឹកភ្នែក និងអួលដើមក ចំពោះសកម្មភាពរបស់គណបក្សកន្លងទៅ និងនៅពេលដែលនឹកដល់សមាជិករបស់ខ្លួនដែលបាត់បង់ជីវិត។ ក្នុងវ័យ៥១ឆ្នាំ លោក ខឹម វាសនា បានបញ្ជាក់ច្បាស់ៗថា លទ្ធផលជាប់ជាប្រធាននេះ គឺដូចជារំពឹងទុករួចទៅហើយ។ តាំងខ្លួនជាមេគ្រួសារ ឬពេលខ្លះ លោកបានដាក់ខ្លួនជាឪពុកផង លោក ខឹម វាសនា បានគូសបញ្ជាក់យ៉ាងម៉ឺងមាត់ថា ការដែលសមាជិកគ្រួសារ LDP បោះឆ្នោតគាំទ្របេក្ខភាពរូបលោក គឺជាការប្រគល់អំរែក ដ៏ធ្ងន់លើស្មារបស់ខ្លួនទៅវិញទេ។

គួរបញ្ជាក់ថា ក្នុងបោះឆ្នោតជ្រើសរើសប្រធានបក្សនេះ គឺមានសមាជិកសាមជ ដែលមានសិទ្ធិបោះឆ្នោត ចំនួន១០០៩នាក់។  ក្នុងនោះអ្នកបោះឆ្នោតគាំទ្រ ចំនួន១០០៥សំឡេង ១សំឡេងមិនគាំទ្រ និង ៣សំឡេង មិនបានការ។ ការបោះឆ្នោតនេះ មានបេក្ខភាពតែម្នាក់គត់ដែលបានឈរឈ្មោះ។ លើសពីនេះ សមាជបក្សលើកទី២ ក៏បានបោះឆ្នោតអនុម័តលក្ខន្តិកៈគណបក្ស និងបេក្ខភាពគណៈកម្មាធិការកណ្តាល ហើយបន្ទាប់ពីជ្រើសតាំងជាប្រធានបក្ស លោក ខឹម វាសនា បានសម្រេចតាំងតែអនុប្រធាន អគ្គលេខាធិការ និងក្រុមការងារផ្សេងទៀត ដែលពួកគេ សុទ្ធតែជាយុវជនក្មេងៗ និងប្រុសៗទាំងអស់។

 
យ៉ាងណាក៏ដោយ ក្នុងឱកាសនេះ ប្រធានបក្សសម្រាប់អាណត្តិទី២របស់បក្សសញ្ញាជួង ក៏ បានរម្លឹកដល់ការចាកចេញរបស់លោកពីបក្ស សម រង្ស៊ី។ ដើរចេញដោយគ្មានការសោកស្តាយ គ្មានភ័យខ្លាច គឺតែមានតែទំនុកចិត្ត។ លោកថា ដើម្បីសម្រេចគោលបំណង«មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់» គឺជាដំណើរផ្លូវវែងឆ្ងាយ និងប្រកបដោយគ្រោះថ្នាក់ តែក្រុមរបស់លោកដឹងច្បាស់ក្នុងចិត្តថាជារឿងត្រឹមត្រូវ ដែលត្រូវតែធ្វើ។
 
លោក ខឹម វាសនា ក៏បានឆ្លៀតថ្លែងសារនយោបាយខ្លះដែរ ដែលបានសង្កត់ចំៗថា អ្នកដែលធ្វើនយោបាយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន គឺជាមនុស្សដែលថោកទាបបំផុត។ តាំងខ្លួនជាអ្នកជួយសង្រ្គោះ ប្រមុខបក្សជួងថានឹងបន្តវាយបកយ៉ាងពេញទំហឹងចំពោះជនថោកទាំងនោះ។ បើតាមលោក ខឹម វាសនា នយោបាយគឺមិនមែនជាអាជីពសម្រាប់រកស៊ីទេ ធ្វើនយោបាយគឺដើម្បជួយសង្គ្រោះ ហើយឲ្យរួចផុតពីការគិតប្រយោជន៍ផ្ទាល់ខ្លួន។
 
ចំពោះលោកផ្ទាល់ ការចាប់ដើមកំណើតរបស់គណបក្ស LDP គឺដោយសារតែមើលឃើញពីទុក្ខសោករបស់ពលរដ្ឋ និងការអាណិតស្រឡាញ់ ព្រមទាំងឧត្តមគតិក្នុងនាមជាអ្នកទទួលខុសត្រូវចំពោះមុខជនជំនាន់ក្រោយ។ លោក ខឹម វាសនា សន្យាថានឹងបន្តធ្វើនយោបាយ ក្នុងផ្លូវរបស់លោកទៀត បើទោះត្រូវប្តូរជីវិត ក៏ត្រូវតែធ្វើឲ្យបានសម្រេចដែរ។
 
ជាការកត់សម្គាល់ អ្នកចូលរួមក្នុងសមាជលើកទី២នេះ មានជាង៥០០០នាក់ ហើយម្នាក់ៗត្រូវបង់ប្រាក់វិភាគទានសម្រាប់ការចូលរួម ចាប់ពី៧ទៅ១០ដុល្លារអាមេរិក ហើយអ្នកដែលរស់នៅខេត្តឆ្ងាយៗ ត្រូវចំណាយលុយច្រើនជាងនេះ៕  

http://km.rfi.fr/cambodia/-ldp-03-04-2016

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s