សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បង្កើត​ឡើង​ដើម្បី​ស្តារ​ទំនុក​ចិត្ត​អ្នក​ទិញ​បុរី​និង​ផ្ទះ​ល្វែង​

3-flat-House-copy

នៅកម្ពុជា បច្ចុប្បន្ននេះ វិស័យសំណង់អគារ បុរី ផ្ទះល្វែង កំពុងតែរីកស្គុះស្គាយ។ ការរីកចម្រើននេះ គឺស្របពេលដែលអថិតិជនមួយចំនួន កំពុងតែព្រួយបារម្ភពីគុណភាពដែលអន់ មិនសមនឹងតម្លៃ។ ប្រឈមនឹងបញ្ហានេះ «សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា» ត្រូវបានបង្កើតឡើង ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកទិញផ្ទះនិងបុរីឡើងវិញ ហើយក៏ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

សព្វថ្ងៃនេះ  រាជធានីនិងខេត្តទាំងឡាយ កំពុងតែលាតសន្ធឹងនិងពង្រីកខ្លួន។ បើគ្រាន់តែនិយាយពីវិសាលភាពក្រុងភ្នំពេញ គឺបានរីកធំជាងមុន៥ដងឯណោះ! បុរី ផ្ទះស្វែង សំណង់អគារក៏កំពុងតែលូតលាស់ផងដែរ! ក្នុងនោះ មានគម្រោងជាង១០០ ហើយអាគារ ខុនដូរ មានជាង៦០០កន្លែង ដែលកំពុងសាងសង់ជាបន្តបន្ទាប់។
 
ស្របគ្នានេះ អ្នកទិញផ្ទះល្វែងនិងបុរី មួយចំនួន ក៏បានកើតក្តីព្រួយបារម្ភណាស់ដែរ បារម្ភទាំងពីតម្លៃ ដែលចេះតែថ្លៃ ហើយ គុណភាពនិងសេវាកម្ម បែរជាអន់ និងទុកចិត្តមិនបានទៅវិញ។ លើសពីនេះ មានក្រុមហ៊ុនខ្លះ គ្រាន់តែលើកស្លាក និងគូរប្លង់ ហើយប្រមូលលុយកក់ទុករត់ចោលបាត់ក៏មាន។ ទាំងនេះ ធ្វើឲ្យអតិថិជនខ្លះ ក៏កាន់តែបាត់បង់ទំនុកចិត្តថែមទៀត។
 
ដោយមើលឃើញទុក្ខលំបាកនេះ ថៅកែបុរីនិងផ្ទះល្វែងជាង៣០ក្រុមហ៊ុន បានសម្រេចចិត្តប្រមូលផ្តុំគ្នា ដើម្បីបង្កើត«សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា» នេះឡើង។
គោលបំណងរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានលោក ហ៊ុយ វណ្ណា អគ្គលេខាធិការ បានឲ្យដឹងថា សមាគមបង្កើតឡើងដើម្បីពង្រីងគុណភាពបុរីនិងផ្ទះល្វែងឡើងវិញ។ ជំរុញឲ្យសមាជិករបស់ខ្លួន សាងសង់ផ្ទះ សំណង់អគារ ដែលមានចរិតលក្ខណៈបែបរចនាបទខ្មែរ ព្រមទាំងផ្តល់ព័ត៌មានចាំបាច់ជុំវិញការរកស៊ីខុសច្បាប់របស់ក្រុមហ៊ុនខ្លះដែលឆ្មក់ឱកាសឆរបោកពលរដ្ឋ។
 
តាមលោកអគ្គលេខាធិការដដែល សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងជួយជំរុញឲ្យមានការប្រកួតប្រជែកគ្នាផ្នែកតម្លៃនិងសេវាកម្ម ដែលប្រយោជន៍ដើម្បីអតិថិជនទទួលព័ត៌មានច្រើនជាងមុន និងមានជម្រើសល្អច្រើនជាងមុន។ ថែមពីនេះ សមាគម ក៏នឹងមានការផ្សព្វផ្សាយជុំវិញវិស័យលំនៅឋានឲ្យទូលំទូលាយ ដោះដូរបទពិសោធរវាងសមាជិក ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្លូវច្បាប់នានាជូនអ្នកទិញរបស់ខ្លួន ឲ្យបានច្រើនជាងមុនទៀតផង។
 
គួរបញ្ជាក់ថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះ ត្រូវបានក្រសួងមហាផ្ទៃបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ កាលពីពេលថ្មីៗនេះ គឺនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។ ហើយ មានសុទ្ធតែឧកញ៉ាលោកជំទាវគ្រាក់ៗ ធ្វើជាថ្នាក់ដឹកនេះ ក្នុងនោះ លោកឧកញ៉ា លី ហួរ ម្ចាស់បុរីវិមានភ្នំពេញ ជាប្រធានសមាគម និងអនុប្រធាន៧រូបទៀត ដែលសុទ្ធតែជាប្រធានបុរីនិងផ្ទះល្វែង ដូចជា បុរីពិភពថ្មី, បុរីប៉េងហ៊ួត, បុរីជីបម៉ុងគ្រុប, បុរីអ័រគីដេរ, បុរីវិមានចរណៃ ជាដើម៕

http://km.rfi.fr/cambodia/-association-27-03-2016

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s