នៅ​ខេត្ត​សៀមរាប សភា​និយាយ​ភាសា​បារាំង បន្ត​​ជជែក​ពី​បញ្ហា​សន្តិសុខក្នុង​តំបន់​និងអន្តរជាតិ​

សភា​កម្ពុជានិង​សភានិយាយ​ភាសា​បារាំងAPF បន្ត​​​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​ខ្លួន​បន្តទៀត​ នៅថ្ងៃទី​២៩មករា​នេះ​។ សមាជិក​សភាកម្ពុជា សមាជិក​ព្រឹទ្ធសភា និង​តំណាង​រដ្ឋភិបាល​ខ្មែរ ដែល​​ចេះ​ភាសា​បារាំង​ច្បាស់លាស់ ​បាន​​ចូលរួម​ប្រជុំនៅក្នុង​ពិធីនេះ។​​ ​នៅថ្ងៃទី១ លោក ហេង សំរិន ប្រធាន​រដ្ឋសភាកម្ពុជា ជាអ្នក​ធ្វើ​សុន្ទរកថាបើ​កកម្មវិធី ហើយ​ថ្ងៃទី​២នេះ លោក កឹម សុខា ក្នុង​នាម​ជាប្រធាន​ក្រុម​សភាជាតិ​កម្ពុជា នឹង​ធ្វើ​សុន្ទរកថា​បិទ​អង្គ​ប្រជុំ។ តើ​កិច្ច​ប្រជុំ​សភា​និយាយ​ភាសា​បារាំង​ ចំនួន​២​​ថ្ងៃនេះ និយាយ​ពី​អ្វីខ្លះ? សូម​ស្តាប់ ហេង ឧត្តម ៖ http://mfi.re/listen/ftqv4rzbrfwyndg/13h00-Desk-Oudom-APF-29-01-2016.MP3

12650687_1018163511563821_645480968_n

 តាំងពី​ថ្ងៃប្រជុំ​ទី​១ សភា​និយាយ​ភាសា​បារាំង បាន​បើកការ​ជជែក​ពិភាក្សា​ពីកិច្ច​ការ​ក្នុង​​តំបន់​និង​អន្តរជាតិ ដូច​ជា​បញ្ហា​សន្តិសុខអន្តរជាតិ​, ការ​ប្រឆាំងអំពើ​ភេវរកម្ម​, បញ្ហា​បរិស្ថាន​ពិភពលោក​បន្ទាប់​ពី​កិច្ច​ប្រជុំ​អាកាស​ធាតុ​​នៅ​ប្រទេស​បារាំង​ COP21​​, ព្រម​​​ទាំង​ប្រធាន​បទ​ស្តីពី​វប្បធម៌និងទេសចរណ៍ក្នុង​ចំណោម​ប្រទេស​ជាសមា​ជិក​​​​។ ទាក់​ទង​នឹង​កិច្ច​ការ​សភាវិញ ក៏​មាន​ការ​លើកឡើងពី​សម​ភាព​រវាង​អ្នក​តំណាង​ស្ត្រី​​និង​បុរស​នៅ​ក្នុង​សភា​, ​អ្នក​តំណាង​រាស្ត្រ​វ័យ​​​ក្មេង Jeune Parlementaire ព្រម​ទាំងគម្រោង​អភិវឌ្ឍ​បច្ចេកវិទ្យា​​នៅ​តំបន់​អាហ្វ្រិក​ជា​ដើម។

គួរ​កត់​សម្គាល់ថា តាំង​ពី​ព្រឹក​ថ្ងៃទីមួយ​នៃការ​បើក​កម្មវិធីមក​ម្ល៉េះ​ ដែលលោក Aubin MINIKU ប្រធាន​សភា​និយាយ​ភាសា​បារាំង បាន​សង្កត់​ធ្ងន់​ថា ប្រទេស​ជា​ច្រើន​ដែល​ជា​សមាជិក​របស់​ APF សភា​និយាយ​ភា​សា​​បារាំង កំពុងតែ​រងគ្រោះ​ដោយ​អំពើ​ភេវរកម្ម​នា ពេល​កន្លងទៅ និង​ក៏​កំពុង​តែ​ប្រឈម​មុខ​បន្តទៀត​។ លោកប្រធាន​សភា​និយាយ​ភាសា​បារាំង ក៏​បានធ្លោយ​មាត់​ដែរ​​ថា​នឹង​ជជែក​​ពី​បញ្ហា​ការ​វាយ​ដំ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​២នាក់ ដោយ​ក្រុម​បាតុករមួយ​ក្រុម​ ហើយ​និង​ករណី​លោក សម រង្ស៊ី ជា​តំណាង​រាស្ត្រ​និង​ជា​ប្រមុខ​បក្ស​សង្គ្រោះជាតិ​ ដែល​កំពុង​និរទេស​ខ្លួន។ ក៏​ប៉ុន្តែ​បញ្ហា​ទាំង​ពី​នេះ មិន​ត្រូវបាន​លើក​យក​ទៅ​ពិភាក្សា​​ដេញ​ដោល​យ៉ាង​ផុស​ផុល​នោះទេ ក្នុងការ​ប្រជុំ​២ថ្ងៃ​មក​នេះ​។

 សូម​បញ្ជាក់ថា រឿង​រ៉ាវ​ជា​ច្រើន​ដែល​យក​ទៅ​ជជែក​ភាគ​ច្រើន ក្នុង​ពីរ​ថ្ងៃនេះ គឺ​បញ្ហា​​ទូទៅ​របស់​អាហ្វ្រិក ការ​ព្រួយ​បារម្ភ​ពី​វិបត្តិសង្គ្រាម​​នៅប្រទេស​ស៊ីរី​និងអ៊ីរ៉ាក់​​ ស្ថាន​ភាព​នៅ​ Burkina Faso, Haiti, អាហ្វ្រិក​កណ្តាល និងការ​វិវត្ត​​របស់​​សហគមន៍​និយាយ​ភាសា​បារាំង ការ​អភិវឌ្ឍ​ភាសា​បារាំង ព្រមទាំង​ដំណើរការ​ការងារ​បន្ត​ទៀត​របស់ ​APF ។

 សូម​ជម្រាប​ជូន​ថា ប្រទេស​កម្ពុជា​ បាន​ចូល​រួម​បង្កើតអង្គការ​ប្រទេស​និយាយ​ភាសា​បារាំង​OIF និង​សភា​និយាយ​​ភាសា​បារាំង​ APF​ តាំង​ពី​ទសវត្ស​១៩៦០មក​ម្ល៉េះ។​ ​ហើយ​សភាជាតិ​​កម្ពុជា ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃ​របស់​សភា​និយាយ​ភាសា​បារាំង​ APF នេះ​ ចំនួន​ពីរ​ដង​មក​ហើយ គឺ​លើកទី១នៅឆ្នាំ​២០១២ ហើយ​​លើកទី២ នៅ​ចុង​ខែ​មករា​ ឆ្នាំ​២០១៦នេះ៕

http://km.rfi.fr/cambodia/APF-meeting-29-01-2016

12606979_1018559458190893_729727943_n

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s