វិបត្តិអាចារ្យនៅ​ស្រុក​ខ្មែរ ធ្វើឲ្យ​ក្រសួង​ធម្មការនិង​សាសនា បន្ត​ដុត​ដៃ​ដុត​ជើង​បើ​ក​វគ្គ​បង្រៀន

ក្រសួង​ធម្មការនិង​សាសនា ​នឹង​បើ​ក​វគ្គ​បង្រៀន​អាចារ្យ លើក​ទី​២២ នៅ​​ខែ​ក្រោយ​នេះ។ វគ្គ​បណ្តុះ​បណ្តាល​នេះ​ មាន​ចំនួន​១០ថ្ងៃ​ ដែល​​ផ្តោត​ទៅ​លើពិធី​​​បុណ្យ​​សាសនា​ និងការ​រៀបចំ​​អាពាហ៍​ពិពាហ៍​ ព្រមទាំង​ក្រម​សីលធម៌អាចារ្យ។​ ជា​ការកត់​សម្គាល់ អាចារ្យ​បុណ្យនិង​អាចារ្យ​ការមួយ​ចំនួ​ន​នៅ​ស្រុក​ខ្មែរ នៅតែ​បន្ត​រៀបចំពិធី​ខុស​ៗ​គ្នា​។ ការ​មិន​ឯកភាព​គ្នានេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ​២០១០ ស្តី​បន្ទោស​ថាបង្ក​ឲ្យ​មាន​វិបត្តិ​អាចារ្យនៅស្រុក​ខ្មែរ​។ ហេង ឧត្តម រាយការណ៍ ៖ http://mfi.re/listen/be1edyfrgpbnxdm/13h00-Desk-Oudom-Sunday-17-01-2016.mp3

archbishop_kspg-2

(រូបថត៖កោះសន្តិភាព)

 អាចារ្យ​បុណ្យ​​សាសនា​ និង​អាចារ្យ​​ពិលា​អាពាហ៍​ពិពាហ៍​ ដែល​តាម​​គ្រោង​ប្រហែល​មាន​គ្នា​ចំនួន​​ពី​៣០០ទៅ​៥០០នាក់ នឹង​មក​រៀន​សូត្រ​បន្ថែម​ទៀត នៅ​​ក្រសួង​ធម្មការនិង​សាសនា។ នៅ​ពេល​នេះ ក្រសួង​ កំពុង​ចាត់​ឲ្យ​មន្ទីរធម្មការ​គ្រប់​ខេត្តទាំងអស់​​ ​បញ្ចូន​ឈ្មោះ​អាចារ្យ​ដែល​ពុំ​ធ្លាប់​ទទួល​ការ​បណ្តុះ​បណ្តាល​ពីមុនមក​ ឲ្យ​ចូលទៅ​រៀន​សូត្រ​​បន្ថែម នៅ​រាជធានីភ្នំពេញ។​ វគ្គ​បណ្តុះ​បណ្តាល​លើកទី​២២នេះ មាន​ចំនួន​១០ថ្ងៃ​ ដែល​​នឹង​ចាប់​ផ្តើម​ពីថ្ងៃទី​១៦ ដល់​២៥កុម្ភៈ​ ខែក្រោយ​នេះតែម្តង​។

 អ្នក​នាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា ​លោក សេង សុមុនី បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI ថា មកទល់​ពេល​នេះ នៅ​ស្រុកខ្មែរ មាន​អាចារ្យ​ជិត​១ម៉ឺន​នាក់ហើយ ជា​​​អាចារ្យ​ផ្លូវ​ការ ​ដែលបាន​ទទួល​ស្គាល់​ ​ និង​​ទទួល​ការ​បណ្តុះ​បណ្តាល ចំនួន​២១វគ្គ​ ពី​ក្រសួង​ធម្មការ​និង​សាសនា។​ ចំពោះ​វគ្គ​ថ្មី វគ្គ​ទី​២២ ខែក្រោយ​នេះ ត្រូវ​លោក សេង សុមុនី បង្ហើប​ថា មាន​មុន​វិជ្ជា​ជាង​៣០មុខរួម​ទាំង​ក្រម​សីលធម៌​អាចារ្យផង​​ នឹង​ត្រូវយកទៅ​បង្រៀន​។ មិនប៉ុណ្ណោះ វគ្គ​ថ្មី​នេះ ក៏​នឹង​ត្រូវ​ដក​ពិសោធន៍ថ្មី​ៗ ​ពី​វគ្គ​មុនៗ យក​បំពាក់​បំបន់​ផង​ដែរ។​

 បើ​តាម​អ្នក​នាំពាក្យរបស់​​ក្រសួង​ធម្មការ​និង​សាសនាដដែល​ វគ្គ​បង្រៀន​អាចារ្យ​លើកទី​២២នៅ​ខែ​ក្រោយ​នេះ​ គឺ​មាន​ប្រយោជន៍​៣​សំខាន់។​ ទី១ សម្រាប់​បូរាណាចារ្យ​ពី​គ្រប់​ទិស​ទី មក​ជួប​ជុំ​គ្នា​ ស្គាល់​គ្នា និងចែក​រំលែក​បទ​ពិសោធឲ្យ​​គ្នា​ទៅវិញទៅមក។ ទី​២ ឲ្យ​អាចារ្យ​ទាំង​នោះទទួល​ឯកសារ​មេរៀន​ផ្លូវ​ការ​ និង​របៀប​បដិបត្តិ​រួម​តែ​មួយដូចគ្នា ហើយ​អាច​ទៅ​អនុវត្តតាម​ការ​ជាក់​ស្តែង​នៅ​​តំបន់​របស់​ខ្លួន។ ​ទី​៣ នេះ​ជាគោល​ការណ៍​​របស់​រដ្ឋាភិបាល​ ដែលចង់​ឲ្យ​​​អាចារ្យ​ជាអ្នក​​ចាស់ទុំ​ និងជា​អ្នក​មាន​ពិសោធន៍​និង​សីលធម៌ ​អាច​ជួយ​អប់រំ​ទូន្មាន និង​ផ្សព្វ​ផ្សាយ​បន្ត​ទៀត​ ទៅ​​ជនានុជន​នៅក្នុង​ភូមិ​ស្រុក​។​

គួរ​កត់​សម្គាល់ថា ពិធី​រៀប​​ការ​និង​បុណ្យផ្សេងៗ​ មាន​ការអនុវត្ត​​​ខុស​ប្លែក​ពី​គ្នា ហើយ​ខ្លះ​ជ្រុល​ហួស​ប្រមាណ​ទៀត​ផង ក៏​មាន​។​ ចំណុច​នេះ ត្រូវ​​លោក សេង សុមុនី បញ្ជាក់ថា ពិធី​អាពាហ៍ពិពាហ៍ ដែល​មិន​គាប្បី​ឲ្យ​កូន​ក្រមុំ ទៅ​លាង​ជើង​កូន​កំលោះ​សោះ​នោះ ក៏​ត្រូវ​អាចារ្យ​ខ្លះ បង្គាប់​ឲ្យ​​កូន​ក្រមុំ​ធ្វើ​ជា​ហូរហែ​ទៅហើយ។​ ចំណែក​បុណ្យ​សព​ក៏​មាន​ការ​ប្រព្រឹត្ត​​ខុសៗ​គ្នា​ផង​ដែរ។ ដោយហេតុតែមិនមានឯកភាពគ្នាក្នុងការរៀបចំពិធីបុណ្យ និង​អាពាហ៍​ពិពាហ៍​នោះហើយ​ ទើប​ក្រសួង​ធម្មការ​និង​សាសនា​ ​ដុត​ដៃ​ដុត​ជើង​កោះ​ហៅ​អាចារ្យ​ទូទាំង​ប្រទេស​​​ ឲ្យទៅ​ទទួល​​ការ​បណ្តុះ​ប​ណ្តាលជា​បន្តបន្ទាប់​​ ​ក្រោយ​ពី​ប្រតិកម្ម​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រកាសពីវិបត្តិអាចារ្យនៅ​ស្រុក​ខ្មែរ កាលពី​​​​ឆ្នាំ​២០១០។​

 សូម​បញ្ជាក់ថា អាចារ្យ​មិន​តិច​ជាង​៣០០​នាក់​ដែលនឹង​​មក​រៀន​បន្ថែម​នៅ​ភ្នំពេញ​ខែក្រោយ​នេះ ត្រូវ​ក្រសួង​ទទួល​ឲ្យ​​ស្នាក់​នៅ​១០ថ្ងៃ តាម​បណ្តា​វត្ត​ជិត​ក្រសួង​ធម្មការនិង​សាសនា។​ ចំណែក​រឿង​​បាយ​ទឹក ​អាចារ្យទាំង​នោះ​ត្រូវ​ដោះស្រាយ​ខ្លួន​ឯង​៕​

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s