លោក ព្រាប កុល ៖ ការលុបចោលពន្ធផ្ទេរមរតក គឺគោលនយោបាយលម្អៀងទៅលើអ្នកមានលុយនិងមានអំណាច

លោក ហ៊ុន សែន បានសម្រេចប្រកាសលុបចោល ការជាប់ពន្ធលើបន្ទុកការផ្ទេរមរតក ដែល​ផ្ទេរ ពីជីតាជីដូនទៅឲ្យចៅ, ពីឪពុកម្តាយទៅឲ្យកូន, និងពីប្តីឲ្យទៅប្រពន្ធ ឬពីប្រពន្ធ​ទៅឲ្យប្តី។ គឺជាការថ្លែងនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកមិញនេះ។ លោក​នាយក​រដ្ឋមន្ត្រី យល់ថា ការមិនយកពន្ធលើការផ្ទេរមរតកកម្មសិទ្ធិនេះ គឺដើម្បីផលប្រយោជន៍​ប្រជាជន​។ ផ្ទុយពីនេះ ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល យល់ថា ការ​សម្រេចដូច្នេះ គឺអាចធ្វើឲ្យរដ្ឋខាតចំណូល និង​បម្រើ​ប្រយោជន៍សម្រាប់​តែអ្នក​មាន​ទ្រព្យ​សម្បត្តិច្រើន តែប៉ុណ្ណោះ។ ហេង ឧត្តម រាយការណ៍ ៖

kol

ថ្លែងក្នុងសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៣៩ អាណត្តិទី៥របស់គណបក្ស​ប្រជា​ជន​កម្ពុជា លោកនាយករដ្ឋមន្ត្រី ដែលជាប្រធានបក្សផង បាន​ប្រកាសសម្រេច​លុប​ចោល​មិន​យកពន្ធលើការផ្ទេរកម្មសិទ្ធិដី ពីឪពុកម្តាយទៅកូន ពីជីតាជីដូនទៅឲ្យចៅ និង​ពីរ​វាងប្តីប្រពន្ធ។ លោក ហ៊ុន សែន យល់ថា ការសម្រេចព្យួរច្បាប់នេះ គឺដើម្បីដោះ​ស្រាយ​បញ្ហា​ជូនប្រជាពលរដ្ឋឲ្យចំទិសដៅ កុំឲ្យមានការព្រួយបារម្ភ និង​កង្វល់​ក្នុងការ​ផ្ទេរ​អចលន​ទ្រព្យ ដែលជាកេរ្តិ៍មរតក ពីសមាជិកគ្រួសារម្នាក់ ទៅសមាជិកគ្រួសារម្នាក់ទៀត ដោយពុំ​ចាំ​​បាច់បង់ប្រាក់ថ្លៃសេវា។

ទន្ទឹមនឹងនេះ ប្រធានមន្ទីរសារការី សេដ្ឋាវិទូ និងជាអ្នកច្បាប់ផងនោះ លោក នាក់ សើគីរីន យល់ស្របថា «ការសម្រេចនេះ គឺជាជួយសម្រួល​សម្រាលបន្ទុក​ដល់ប្រជាពលរដ្ឋ​យ៉ាង​ច្រើន ពិសេសគឺសន្តតិជន ដែលជាអ្នកទទួលមករតផ្ទាល់តែម្តង»។ សារការីរូបនេះ បញ្ជាក់​ថា «តាមនីតិវិធីច្បាប់ ការទទួលអំណោយ ឬមរកត ដែលមានតម្លៃថ្លៃ ត្រូវបង់​ពន្ធ​ទៅ​ខាងពន្ធដាររបស់រដ្ឋ។ ក្នុងនោះ បើជាមរកតសាសន៍ ត្រូវដក២០០លានរៀល រួចហើយ​ទៅ​គុណ​នឹង៤ភាគ ដើម្បីសម្រាប់គិតបង់ពន្ធជូនរដ្ឋ។ ដូច្នេះ បើមរតកដែលមានតម្លៃ​កាន់​តែ​ថ្លៃ រាប់លានដុល្លារ នោះការបង់ពន្ធក៏កាន់តែច្រើនដែរ ដែលនេះ ជាបន្ទុក​សម្រាប់អ្នក​ទទួល​មរកត»។ ជារួមទៅ លោក នាក់ សើគីរីន គិតថា «ការប្រកាសរបស់លោក​នាយក​រដ្ឋមន្ត្រី​សម្រេចលុបចោលចំពោះការបង់ពន្ធលើបន្ទុកការផ្ទេរមរតក នាពេលនេះ គឺ ជួយ​ដល់​អ្នកក្រដែលពុំមានលទ្ធភាពបង់ពន្ធ ក្នុងការផ្ទេរកម្មសិទ្ធិពីអ្នកដែលស្លាប់ទៅ មក​ជា​របស់​ខ្លួន»។ ទោះយ៉ាងណា អ្នកច្បាប់រូបនេះ គិតថា «រដ្ឋអាចនឹងបាត់ចំណូលខ្លះដែរ ពីការបង់ពន្ធ ក៏ប៉ុន្តែអាចមិនច្រើនទេមើលទៅ»។

ផ្ទុយពីនេះ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា យល់ថា «ការសម្រេចដូច្នេះ គឺអាចធ្វើឲ្យខាតបង់ចំណូលជាតិយ៉ាងច្រើន ហើយនេះ គឺជាគោលនយោបាយ​បម្រើ​ប្រយោជន៍​លម្អៀង សម្រាប់តែអ្នកមានទ្រព្យសម្បត្តិច្រើន ពោលគឺ​សម្រាប់តែ​អ្នកមាន​លុយ​មានអំណាចតែប៉ុណ្ណោះ។ ជាពិសេស អ្នកដែល​មានទ្រព្យមកពីប្រភព​ដែលមិន​អាច​ពន្យល់បាន»។

ប្រធានអង្គការតម្លាភាពកម្ពុជា រូបនេះ បញ្ជាក់ថា «បើចង់សម្រាលបន្ទុកអ្នកក្រ​មែន​និង​នៅ​តែរក្សាបានចំណូលជាតិ គឺគួរលើកលែកពន្ធនៃការផ្ទេរមរកត ក្នុងកម្រិតណាមួយ ឧទាហរណ៍ តម្លៃក្រោម១០ម៉ឺនដុល្លារ ជាដើម ត្រូវរួចពន្ធ ហើយលើសពីនេះ ត្រូវ​គិត​ពន្ធ​តាម​ភាគរយជាដើម។ ធ្វើដូច្នេះ រដ្ឋបានជួយសម្រាលការលំបាកដល់អ្នកក្រ និងនៅតែ​រក្សា​បានចំណូលជាតិពីការបង់ពន្ធផ្ទេរមរកត ពីខាងអ្នកមានដដែល»។ លោកថា «អ្នកមាន​ទោះ​បង់ពន្ធខ្លះ ក៏មិនធ្លាក់ខ្លួនក្រដែរ«។ លោក ព្រាប កុល សង្កត់ធ្ងន់ថា «រដ្ឋាភិបាល គួរតែ​ពិចារណាឡើងវិញ ត្រង់ចំណុចនេះ»៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s