ក្រសួងវប្បធម៌ អំពាវនាវកុំឲ្យផលិតកម្មក្នុងស្រុកលួចចម្លងស្នាដៃបរទេស

មន្រ្តីជាន់ខ្ពស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្ងៃទី២៧ខែធ្នូនេះ បានប្រាប់​ឲ្យផលិតកម្មចម្រៀងក្នុងស្រុក កុំឲ្យបន្តលួចចម្លង ទំនុកច្រៀង បទភ្លេង និង កាយវិការ ពីបរទេស។ ការ​​ថ្លែង​យ៉ាងដូច្នេះ​ គឺធ្វើឡើង​នៅក្នុង​កម្មវិធីការ​ប្រគំតន្ត្រី The Mic Cambodia Original Song  នៅ​វិទ្យាស្ថានតិចណូ។ មន្រ្តីដដែលបន្តថា ការលួចចម្លងស្នាដៃពីបរទេស គឺជាភាពអាម៉ាសមួយ  សម្រាប់ប្រទេសកម្ពុជា ទាំងមូលនិងបំផ្លាញដល់វប្បធម៌ដ៏ត្រចះត្រចង់ដែលកម្ពុជាធ្លាប់មានកាលពីអតីតកាល។​

139

 ហេង ឧត្តម រាយការណ៍​ ៖ http://mfi.re/listen/6tju7vtixb4icie/19h00-Desk-original_soung-Oudom-07-12-2015.mp3

 ថ្លែងនៅក្នុងកម្មវីធីប្រគំតន្រ្តីបទចម្រៀងដែលនិពន្ធថ្មីសុទ្ធសាធ ជាលើកទីមួយ​និងធំជាងគេប្រចាំឆ្នាំ លោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានប្រាប់​ឲ្យបណ្តាផលិតកម្មចម្រៀងក្នុងស្រុក កាត់បន្ថយ ឬបញ្ឈប់តែម្តង​ ការលួចចម្លងស្នាដៃពីបរទេសបន្តទៀត ចាប់ពីពេល​នេះទៅ​។

ក្នុង​នាម​ជាមន្រ្តីជាន់ខ្ពស់ ក្រសួងវប្បធម៌និង​ លោក អ៊ុក សុជាតិ បានកត់​ឃើញ​សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ផលិតកម្មដែលកំពុងតែធ្វើ អាជីវកម្ម នៅក្នុងស្រុក បានលួចចម្លងស្នាដៃបរទេសជាច្រើន។ ក្នុងនោះ ទាំង បទភ្លេង ទំនុកច្រៀង រួមទាំងកាយវិការសម្តែង​ផង។

មន្រ្តីដដែល បញ្ជាក់បន្ថែមថា ការលួចចម្លងស្នាដៃពីបរទេស គឺជាភាពអាម៉ាសមួយរបស់សង្គមខ្មែរ​ និង ធ្វើឲ្យអាប់អោនវប្បធម៌ដ៏ត្រចះត្រចង់នៃវិស័យបទចម្រៀងខ្មែរ ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ នាសម័យអតីតកាល ជាពិសេស នៅសម័យអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត។

រដ្ឋលេខាធិការក្រសួងវប្បធម៌ រូបនេះ បានដាស់តឿនទៅម្ចាស់ផលិតកម្ម អ្នកនិពន្ធបទចម្រៀង ឲ្យព្យាយាមនិពន្ធបទចម្រៀងដែលជាស្នាដៃខ្លួនឯងបន្ថែមទៀត ក៏ដូចជា អំពាវនាវឲ្យប្រជាពលរដ្ឋ គាំទ្រចំពោះស្នាដៃថ្មីទាំងអស់នោះផងដែរ។

សូមជម្រាបជូនថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀង​ល្បីៗរបស់កម្ពុជា មួយចំនួន បានប្រកាសជាបន្តបន្ទាប់ថា នឹងឈប់ច្រៀងចម្រៀងដែលលួចចម្លងពីបរទេស ដោយងាកមកច្រៀងបទចម្រៀងដែលទំនុកច្រៀង និងបទភ្លេងខ្លូនឯងវិញ។ ទន្ទឹមជាមួយគ្នានេះ គេក៏សង្កេតឃើញផងដែរថា ចំនួន យុវវ័យដែលនិពន្ធបទចម្រៀងដោយខ្លួនឯង ក៏មានការកើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនច្បាស់ថា តើការគាំទ្របទចម្រៀងដែលនិពន្ធដោយខ្លួនឯង មិនចម្លងពីបរទេសនេះ នឹងមាននិរន្តភាពទៅថ្ងៃអនាគតឬយ៉ាងណា។ ខណៈពេលដែលមាន ផលិតកម្មក្នុងស្រុកមួយចំនួន ធ្លាប់បានបរាជ័យដោយសារតែការនិពន្ធបទចម្រៀងមិនចម្លងពីបរទេស នាពេលកន្លងទៅរួចមកហើយ៕

អត្ថបទដោយ៖ សរ ពិសី

http://km.rfi.fr/cambodia/-original-song/27-12-2015

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s