វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ផ្តើម​ងើប​ឡើងវិញ បន្ទាប់ពី​លង់លក់អស់​​មួយ​រយៈធំ

 

វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ដែល​ធ្លាប់​រង​ការ​រិះគន់​ពី​មហាជន ជុំវិញរឿង​ក្រុមហ៊ុនល្បែងកាស៊ីណូ​ Naga World វាយ​កម្ទេច​របងនិង​យកទីធ្លា​ដាក់​កន្លែង​ចត​យាន​យន្ត​នោះ ពេល​នេះ​ បាន​ចាប់​ផ្តើម​ងើប​ឡើងវិញហើយ​។ វិទ្យាស្ថាននេះបាន​ប្រកាស​បន្ត​សកម្មភាព​វប្បធម៌ អក្សរសាស្ត្រ​ឡើងវិញដោយ​កំពុង​ជ្រើសរើស​​វាគ្មិនឲ្យ​​ធ្វើ​បាឋកថារៀង​រាល់​ខែ​ ចាប់ពី​ដើម​ឆ្នាំ២០១៦តទៅ​​ ហើយ​ក៏​បន្ត​បោះ​ពុម្ព​សៀវភៅ​កម្ពុជសុរិយា ដែល​ជា​សៀវភៅ​ស្រាវជ្រាវ​ដ៏​សំខាន់​សម្រាប់​ពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរ​ផង​ដែរ។

1451436_342796349194730_1016812034_n

សូម​ស្តាប់ ហេង ឧត្តម ៖ http://mfi.re/listen/gjnonstjok8ssz2/13h00-Oudom-desk-buddhist-institute-20-12-2015.mp3

5879_997855903594582_2385951256144173830_n

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែល​ត្រូវ​គេ​មើល​ឃើញថា​ដេក​​លង់លក់អស់​មួយ​រយៈធំមកនោះ​ ពេល​នេះ ​ភ្ញាក់​ពី​ដំណេក​​ឡើងវិញ ហើយចាប់​ផ្តើម​​ចាត់​ចែង​ឲ្យ​មាន​ការ​សម្អាត​បរិវេណ​ទីធ្លា ជួសជុលអគារ​​ បោសសម្អាតសំបុក​ពីងពាង​ដែល​រុំព័ទ្ធ​​ និង​កែលម្អ​បណ្ណាល័យ​។ មិនតែប៉ុណ្ណោះ នាពេល​ឆាប់ៗនេះ វិទ្យាស្ថាន ក៏​គ្រោង​នឹង​បោះពុម្ពចេញ​ផ្សាយ​​សៀវភៅ​«ប្រជុំរឿង​​ព្រេងខ្មែរ​ភាគទី​១០» ព្រម​ទាំង​បន្ត​បោះ​ផ្សាយ​​សៀវភៅ​«កម្ពុជសុរិយា​»បន្តទៀត​ផង​ដែរ​។​

សម្រាប់​​ដើម​ឆ្នាំ​២០១៦ ខាង​មុខ​នេះ ពុទ្ធសាសនបណ្ឌិត្យ បាន​ប្រកាសជ្រើសរើស​វាគ្មិន និង​​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ស្រាវជ្រាវ​ចាស់​ក្មេង​  ទាំង​សង្ឃ​ ទាំង​គ្រហស្ថ ​រៀប​ចំ​ការ​សិក្សា​ស្រាវ​ជ្រាវ​​របស់​ខ្លួន​ ហើយ​ដាក់​ពាក្យ​​ទៅ​ធ្វើ​បាឋក​ថា រៀង​រាល់​ខែ​ នៅ​វិទ្យាស្ថាន​របស់​ខ្លួន​។

ស្ថាប័ន​នេះ ក៏​នឹង​​បើក​ឲ្យ​មាន​នូវ​សិក្ខាសាលា​ស្តីពី​វប្បធម៌ សាសនា ការ​ជជែក​ពិភាក្សា​អក្សរសាស្ត្រ អក្សរសិល្ប៍ និង​ប្រពៃណីទំនៀម​ទម្លាប់ ​ឡើងវិញទៀត​ផង។​

ជាមួយ​គ្នា​នេះ​ប្រធាន​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ លោក ស សុខនី បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ថា  វិទ្យាស្ថាន​របស់​លោក ​​បាន​រៀប​ចំ​ផែនការ​​សកម្មភាព​៥ឆ្នាំរួច​ហើយ​ ដែល​ផ្តោត​លើ​សកម្ម​ភាព​​៣សំខាន់ៗ​។ ទី១ គឺ​ការ​ពង្រឹង​សកម្មភាព​អំណាន​នៅ​បណ្ណាល័យ​របស់​ខ្លួន​ឡើងវិញ ឲ្យ​បាន​ទូលំទូលាយ ព្រមទាំង​បំពាក់​ប្រព័ន្ធគ្រប់​គ្រង​ទិន្នន័យថ្មី​​ ហើយ​អ្នក​អាន​អាច​ស្វែងរក​ចំណង​ជើង​សៀវភៅ​ក្នុង​​បណ្ណាល័យ​ពុទ្ធ​សាសនបណ្ឌិត្យ  ​តាម ​Online ក៏​បានដែរ។

ទី២ គឺ​បន្ត​ការ​បោះ​ពុម្ពផ្សាយ​ទស្សនាវដ្តី​កម្ពុជសុរិយា ដែល​សៀវភៅ​នេះ​ កើត​តាំងពី​ឆ្នាំ​១៩២៦មក ហើយ​ត្រូវ​ផ្អាក​នៅ​សម័យ​ខ្មែរក្រហម រហូត​ដល់​ឆ្នាំ១៩៩៤ ហើយ​ផ្អាក​ម្តងទៀត​ចាប់ពី​២០០៥​ដល់​២០១៣។ ទស្សនាវដ្តី​កម្ពុជសុរិយានេះ​ ទើបតែ​បន្ត​ការ​ផ្សាយ​របស់​ខ្លួន​ជាថ្មី​ម្តងទៀត ពី​ឆ្នាំ​២០១៤មក ដែល​មាន​ចេញ​ផ្សាយ​ ក្នុង​១ឆ្នាំ​ ចំនួន​៤​លេខ​។

សកម្មភាព​ទី​៣ គឺចង​ក្រង​និង​បោះពុម្ព​ «ប្រជុំ​រឿង​ព្រេងខ្មែរ ភាគទី​១០» ដែល​មាន​៩​ភាគ​រួច​មក​ហើយ​កាលពី​មុន​សម័យ​ខ្មែរក្រហម​។ លើសពីនេះ​ ពុទ្ធសាសន​បណ្ឌិត្យ  នឹង​បង្កើន​ការ​អភិរក្ស​សំណៅ​ឯកសារ​ចាស់ៗបន្តទៀត​។ បើ​តាម​លោក ស សុខនី វិទ្យាស្ថាននេះ នឹង​ស្រាវជ្រាវ​អភិរក្ស​​ក្រាំង សាស្ត្រាចារ្យ​ស្លឹក​រឹត​ចាស់ៗ​ ហើយ​ដើរ​ប្រមូល​ឡើងវិញ​នៅ​តាម​វត្ត​អារាម​ជា​ដើម​។​

12391431_997855500261289_8521679841799890903_n

សូម​ជម្រាប​ថា ការ​លេច​ចេញនូវ​​សកម្មភាព​ដែល​ជា​ក្តីសង្ឃឹម​របស់​អ្នក​ស្រឡាញ់​វប្បធម៌​និង​អក្សរសាស្ត្រ នៅ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​ពេល​​នេះ គឺ​ស្ថិត​ក្រោម​ជំនួយ​គាំទ្រ​របស់​អង្គការ​មួយ​របស់​ជប៉ុន ដែល​គ្រោង​នឹង​រៀប​ចំ​ពិធី​ផ្តល់​ជំនួយ​ផ្លូវការ​ នៅ​ដើម​ឆ្នាំ២០១៦ ខាង​មុខ​នេះ៕

http://km.rfi.fr/cambodia/buddhist-institute-rfi-Oudom-20-12-2015?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=editorial&aef_campaign_ref=partage_user&aef_campaign_date=2015-12-20

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s