លោក កឹម សុខា ទាមទារ​ឲ្យ​បង្កើត​«​គណៈកម្មាធិការ​ជាតិសិទ្ធិមនុស្ស​​»ឯករាជ្យ​​មួយ​

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី​១០ធ្នូនេះ​ រដ្ឋាភិបាលកម្ពុជា​ សង្គមស៊ីវិល និងគណបក្សប្រឆាំង បានប្រារព្ធ​ពិធី​នេះតែ​រៀងៗខ្លួន នៅ​កន្លែង​ផ្សេងៗគ្នា​។ ចំពោះ​បក្ស​សង្គ្រោះជាតិ នៅ​ទី​ស្នាក់​ការ​កណ្តាលរបស់​ខ្លួន​​ លោក កឹម សុខា ប្រកាស​ទាមទារ​ឲ្យ​បង្កើត​«​គណៈកម្មាធិការ​ជាតិសិទ្ធិមនុស្ស​​»ឯករាជ្យ​​មួយ​។​ លោក​ប្រធាន​ស្តីទី​បក្ស​​ប្រឆាំង យល់ឃើញថា​ ការ​បង្កើត​និង​ប្រមូលផ្តុំ​ជា«​គណៈកម្មាធិការ​ជាតិសិទ្ធិមនុស្ស» តែ​​​មួយដែល​​​ឯករាជ្យ ​ គឺ​ធ្វើ​វិស័យ​សិទ្ធិមនុស្ស​នៅ​ស្រុក​ខ្មែរ​ រឹងមាំ។ហេង ឧត្តម រាយការណ៍​ ៖

http://km.rfi.fr/cambodia/kem-sokha-droits-de-homme-rfi-Oudom-10-12-2015?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=editorial&aef_campaign_ref=partage_user&aef_campaign_date=2015-12-10

11218919_1243072872376676_4568316687167125475_n

លោក កឹម សុខា ថា​នៅ​​កម្ពុជាបច្ចុប្បន្ន​ គណកម្មការ​សិទ្ធិមនុស្ស ដែល​ជា​​ស្ថាប័ន​របស់​​​រដ្ឋ​ មាន​ច្រើន តែ​នៅ​ដាច់​ពីគ្នា​​ ដូចជា​នៅ​​រដ្ឋាភិបាលមួយ នៅរដ្ឋសភាមួយ និង​នៅ​ព្រឹទ្ធសភាមួយ​។​ ដូច្នេះ​ លោក​​​ទាមទារ​ឱ្យ​​បង្កើត​និង​ច្របាច់​បញ្ចូល​គណកម្មការទាំង​អស់​នេះ​ប្រមូលផ្តុំ​គ្នា​ជា«​គណៈកម្មាធិការ​ជាតិសិទ្ធិមនុស្ស» តែ​​​មួយ។ ​ស្ថាប័ន​នេះ ត្រូវ​តែ​ឯករាជ្យ និង​ស្រប​តាម​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អាស៊ាន​។ ចំពោះ​អនុប្រធាន​បក្ស​សង្គ្រោះជាតិ ការ​បង្កើត​គណៈកម្មាធិការ​ជាតិសិទ្ធិមនុស្សនេះ នឹង​ធ្វើ​ឱ្យ​វិស័យ​សិទ្ធិមនុស្ស​នៅស្រុក​ខ្មែរ រឹង​មាំ​។​

សូម​ជម្រាប​ជូនថា ដើម្បី​អបអរ​ខួបទី៦៧ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ រដ្ឋាភិបាលកម្ពុជា​ សង្គមស៊ីវិល និងគណបក្សប្រឆាំង បានប្រារព្ធ​ពិធីនេះតែ​រៀងៗខ្លួន។ រដ្ឋាភិបាល បានធ្វើពិធីផ្លូវការ​នៅមជ្ឈមណ្ឌល​កោះពេជ្រ។​ ចំណែកគណបក្សប្រឆាំង រៀប​ចំការ​​ជួបជុំ​​នៅទីស្នាក់​ការកណ្តាល ក្នុង​​សង្កាត់ចាក់អង្រែលើ ក្រោម​ប្រធាន​បទ«​សិទ្ធិនយោបាយ​»។

ក្នុង​សុន្ទករថា​ ជាង២០នាទី ​ លោក កឹម សុខា អនុប្រធាន​បក្ស​សង្រ្គោះជាតិ​ បាន​ថ្លែងសារ​នយោបាយ​ទៅ​អ្នក​គាំទ្រ​ និង​ថ្លែង​លើកសរសើរ​ក្រុម​សង្គម​ស៊ីវិល និង​អួត​ពី​ខ្លួន​ឯងខ្លះ​ផង​ ដែល​ចូលរួម​លើកស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ធ្លាប់​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា​ផង លោក កឹម សុខា យល់ថា «សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិនយោបាយ​» គឺ​សំខាន់​ជាង​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​។ ពោល​គឺ​​ត្រូវឱ្យ​​សិទ្ធិពលរដ្ឋ​ដើរ​ទៅ​មុនសិទ្ធិ​ដទៃ​ទៀត​ សម្រាប់​សម្រេចជោគ​​វាសនា​ប្រទេស​ជាតិ​ដោយ​ខ្លួន​ឯង​។​ ថ្លែង​ប្រាប់​អ្នក​កាសែត​យ៉ាង​ខ្លី ជាង​១នាទី​ លោក កឹម សុខា ថា​សិទិ្ធ​នយោបាយនៅ​កម្ពុជា​ ​កំពុង​តែ​ត្រូវ​រឹត​ត្បិត​។ ពិសេស​គឺ​ទាក់​ទង​នឹង​​ការ​សម្តែ​ង​មតិ និង​សិទ្ធិ​សម្រេច​​ចិត្ត​នយោបាយ​ ព្រ​មទាំង​សិទ្ធិ​​បាតុកម្ម។​

រីឯអង្គការ​​សង្គមស៊ីវិលជា​ច្រើន​ក្រុម​ រៀប​ចំទិវា១០ធ្នូ​​នេះ​​ក្រោមប្រធាន​បទ​​«​លើកកម្ពស់សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ»។ ក្រុម​សង្គម​ស៊ីវិល​ខ្លះ ជួប​ជុំ​គ្នា​នៅទីលានប្រជាធិបតេយ្យ ហើយខ្លះ​ទៀត​ហែក្បួន​ទៅ​មុខ​ក្រសួង​យុត្តិធម៌​​។​

យ៉ាងណា​ក៏​ដោយ​ចុះ​ សមាគមការពារ​សិទ្ធិមនុស្សអាដហុក បានកត់សម្គាល់ថា ស្ថានភាពសិទ្ធិមនុស្ស​នៅកម្ពុជាក្នុង​ឆ្នាំ២០១៥នេះ មានភាពអាក្រក់ខ្លាំង​ ជាងឆ្នាំមុនៗ។ ភាពអាក្រក់នេះ កើតមានឡើង ព្រោះអ្នកនយាបាយខ្មែរ​មិនចុះសម្រុងគ្នា៕​

http://mfi.re/listen/y6g6kbne5a6huof/07h00-Oudom-desk-cnrp-11-12-2015-updated_for_morning_11.mp3

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s