កម្ពុជានឹងមានរោងចក្រកែច្នៃសំណល់ប្លាស្ទីកទៅជាប្រេងខ្មៅ នៅឆ្នាំ២០១៦

12285765_986923478021158_667652325_n

នៅសុក្រទី ២៧ វិច្ឆិកានេះ  រដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ បានប្រារព្ធ​យុទ្ធនាការបញ្ឈប់ការប្រើថង់ប្លាស្ទីកនៅកម្ពុជា។ ពិធីដែលបានរៀបចំនៅក្រុងភ្នំពេញនេះ មានការចូលរួមពីយុវជនជាង៥០០នាក់។ ក្នុងឱកាស​នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសថា កម្ពុជានឹងដាក់ឱ្យដំណើររោងចក្រកែច្នៃសំរាមថង់ប្លាស្ទីកជាប្រេងខ្មៅ នៅឆ្នាំ២០១៦ខាងមុខនេះ។

12305935_986923458021160_866489874_n

ហេង ឧត្តម លម្អិតព័ត៌មាននេះ ៖ http://mfi.re/listen/ejj6730gci3gq41/13h00-Oudom-desk-27-11-2015.mp3

«​យុទ្ធនាការ​បញ្ឈប់​ការ​ប្រើ​ថង់​ប្លាស្ទីក​នៅ​កម្ពុជា» ជា​ឱកាស​ដើម្បី​បង្ហាញ​ប្រជា​​ពលរដ្ឋ​កម្ពុជា នូវ​គំរូ​ ល្អ​មួយ​របស់​អ្នក​មុខ​អ្នក​ការ អ្នក​តំណាង​រាស្ត្រ រដ្ឋមន្ត្រី និង​បញ្ញវន្ត ដែល​នាំគ្នា​ចុះ​ផ្លូវ​ដើរ​រើស​សំរាម​ ​តាម​រមណីយដ្ឋាន​សំខាន់ៗ​ នៅ​ក្រោយ​ពេល​ពិធីបុណ្យ​អុំ​ទូក។ ចំពោះ​មុខ​និស្សិត​រាប់​រយនាក់​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ប្រកាសទាំង​មោទនភាព​ថា កម្ពុជា​នឹងមាន​រោង​ចក្រ​កែច្នៃ​​សំរាមថង់ប្លាស្ទីក​​ជា​ប្រេង​ខ្មៅ​ ជា​លើក​ដំបូង​ នៅ​ពេល​ឆាប់​ៗ​ខាងមុខ​នេះ។

12312319_987323811314458_1723031701_n

ជាមួយ​គ្នា​នេះ លោក នី​ ផល្លី ទីប្រឹក្សា​បច្ចេកទេសរបស់​​គម្រោង​រោង​ចក្រ​កែច្នៃ​សំណល់​ប្លាស្ទីក​ភ្នំពេញ បាន​ផ្តល់​សម្ភាសន៍​​ផ្តាច់មុខ​ដល់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ គម្រោង​វិនិយោគទុនសម្រាប់​​រោង​ចក្រកែច្នៃ​សំរាម​​នេះ តម្លៃ​ជាង​១លាន​​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ផ្តួច​ផ្តើមដោយ​ក្រុម​ហ៊ុន​ខ្មែរ​ក្នុង​ស្រុក​។​ ​ជា​ដំបូង រោង​ចក្រ​នេះ ​នឹង​កែច្នៃ ថង់​ប្លាស្ទីកនិងជ័រ ទៅ​ជា​ប្រេង​ខ្មៅ និងបន្ទាប់​មក ​អាច​ចម្រាញ់​បន្ត​ទៀត ទៅ​ជាប្រេង​ម៉ាស៊ូត សម្រាប់​ប្រើប្រាស់​របស់​​គ្រឿង​ចក្រ​និង​យាន​យន្ត​។​

លោក នី​ ផល្លី គឺ​ជា​អ្នក​បច្ចេកទេសខ្មែរ​​ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ និង​ធ្លាប់​ធ្វើការ​នៅ​ប្រទេស​​បារាំង​មួយ​រយៈ​ផង​ បាន​បង្ហើប​ប្រាប់​ថា រោង​ចក្រកែច្នៃ​សំណល់​ប្លាស្ទីក​នេះ មាន​ទីតាំង​នៅ​សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ និង​បាន​សាងសង់​រួច​រាល់​ជិត​៧០ភាគ​រយហើយ ហើយ​គ្រោង​នឹង​បញ្ចប់​ការដ្ឋាន​នៅ​ដើម​ឆ្នាំ​ក្រោយ​។ បន្ទាប់​មក គេ​ត្រូវ​រង់ចាំពេល​​បំពាក់​គ្រឿង​ចក្រកែច្នៃនិង​បច្ចេកទេស​ផ្សេងទៀត ដែល​អាច​ត្រូវ​ស៊ីពេល​រហូត​ដល់​ពាក់កណ្តាល​ ឆ្នាំ​២០១៦ ទើប​អាច​ដំណើរការបាន​។

តាម​អ្នក​បច្ចេកទេស​ដដែល​នេះ ជំហាន​ដំបូង​ គម្រោង​រោង​ចក្រ​កែច្នៃ​សំណល់​ប្លាស្ទីក​ភ្នំពេញ នឹង​ដាក់​ឲ្យ​ដំណើរ​​ម៉ាស៊ីនមួយសិន។ ម៉ាស៊ីន​មួយនេះ​​អាច​មាន​សមត្ថភាព​ផលិត​ និង​កម្ទេច​ថង់ប្លាស្ទីក​ បាន​១០តោន​ ក្នុង​រយៈពេល​២៨ម៉ោង​។

សូម​បញ្ជាក់ថា កាក់​សំណល់​ជា​បញ្ហា​ចម្បង​មួយ​របស់​អ្នក​រស់​នៅ​ក្រុង​ភ្នំពេញ ព្រោះ​សំរាម​​ទាំង​ដុល​ ត្រូវ​ប៉ាន់​ប្រមាណ​ មាន​ជាមធ្យម​ប្រហែល ​១ ៥០០ តោន ក្នុងមួយថ្ងៃៗ​។ ចំណែក កាក់​សំណល់​​ប្លាស្ទីក​និងជ័រ មាន​ប្រហែល​១៥ភាគរយ ពោល​គឺ​ជាង​២០០តោន​៕​

12319781_986923468021159_501583935_n

http://km.rfi.fr/cambodia/1cambodia-will-process-plastic-waste-recycle-plan-into-black-oil-in-2016-27-11-2015?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=editorial&aef_campaign_ref=partage_user&aef_campaign_date=2015-11-27

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s