​ភេរវកម្ម​​​នៅ​ប៉ារីស៍៖ ប៉ូលិស​ចាប់​ខ្លួន​ភេវរជន​ម្នាក់ ឃើញ​អត្តសញ្ញាណ​ម្នាក់ និងកំពុង​​ឃាត់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​ផ្សេងទៀត

នៅ​ប៉ារីស៍ ចំនួនអ្នកស្លាប់បានឡើងដល់១២៩នាក់ របួស៣៥២នាក់ ក្នុងនោះ៩៩នាក់ របួសធ្ងន់​។ ទាក់ទងនឹងការអង្កេតវិញ មានការវិវឌ្ឍច្រើននៅព្រលប់ថ្ងៃសោរ៍។ ហើយ​បើតាមរដ្ឋអាជ្ញាបារាំង ពួកអង្គការរដ្ឋអ៊ីស្លាមជីហាត​ បានប្រកាសទទួលស្គាល់ ការវាយប្រហារភេរវកម្មក្នុងសេចក្តីថ្លែងការណ៍ជាភាសាបារាំង។

សូម​ស្តាប់ ​ហេង ឧត្តម ៖http://mfi.re/listen/svne9cc38tq9jxj/13h00-Oudom-15-11-2015.mp3

905947_914801221891215_9155812867278125784_oការស៊ើប​អង្កេតបានចាប់ផ្តើម​ ហើយ​គេ​ដឹង​ថា​ ភេរវជនទាំងអស់មានគ្នា៧នាក់ មិនមែន៨នាក់ស្លាប់ ដូចដែលជូនព័ត៌មានមុនៗទេ​។

របាយការណ៍​ប៉ូលីស​ចុង​ក្រោយ​នេះ​ គឺមានវត្ថុតាង​ ​ឡានចំនួន​​២នៅ​កន្លែង​កើតហេតុ ដែល​កំពុងតែ​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​។ ឡាន​មួយ​ក្នុង​ចំណោម​ទាំង២​នោះ គឺ​ម៉ាក់ Volkswagen Polo ដែល​ពុំ​​មាន​ចុះបញ្ជី​បង់ពន្ធ​នៅបារាំងនោះ​ទេ គឺចុះ​បញ្ជី​​នៅ​ប៊ែលហ្សិក​ឯណោះ​។ ប៉ូលីស​​បានចាប់ខ្លួន​​ភេរវជនម្នាក់ ដែល​​រត់គេចរួច ទៅក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។ គឺ​ដោយសារតែ​​ស្លាកលេខឡាន ប្រទេស​បែលហ្សិករបស់ភេរវជនរូប​នោះ​ឯង​ ទើប​អាច​​អនុញ្ញាតឱ្យក្រុមអ្នកអង្កេត ទៅតាមចាប់ខ្លួនជន​នោះ ​ដល់ក្រុងព្រុចសែលតែ​ម្តង​ ពី​ថ្ងៃសៅរ៍ម្សិលមិញ​នេះ។ មិនតែប៉ុណ្ណោះ ក៏មាន​​​មនុស្សជាច្រើននាក់ទៀត ក៏​ត្រូវបានឃាត់​​ខ្លួននៅទីនោះផង​ដែរ​។

នៅកន្លែង​បំផ្ទុះ​គ្រាប់បែកកណ្តាល​ក្រុង​ប៉ារីស៍​វិញ អាជ្ញាធរ បានរកឃើញអត្តសញ្ញាណ​​ភេរវជនម្នាក់ ដែល​ជាជនជាតិបារាំង កើត​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នា​១៩៨៥ ក្នុងតំបន់ Essonne ជាយក្រុងប៉ារីស។ ជនម្នាក់​​នេះ ធ្លាប់ត្រូវបានតុលាការបារាំងថ្កោលទោស​៨ដងហើយ​ក្នុង​បទល្មើស​មជ្ឈិម​ នៅរវាងឆ្នាំ២០០៤-២០១០។ គេ​ទើបត្រូវជាប់ក្នុងបញ្ជីឈ្មោះជនអ៊ីស្លាមជ្រុលនិយម ប៉ុន្តែ​មិន​ធ្លាប់​ជាប់​ដាន​ជា​ភេរវ​និយម​​ពីមុន​ទេ​។ ចំណែក​ឪពុក​និង​ប្អូន​ប្រុស​របស់​គេ​ បាន​ត្រូវឲ្យ​ដាក់​ស្ថិត​ក្នុង​ការ​តាម​ដាន​របស់​នគរបាល។​

ចំណែក​នៅស្តាតកីឡដ្ឋាន​បាត់ទាល់ ប៉ូលី​សស៊ើប​អង្កេត បានរកឃើញលិខិតឆ្លងដែនស៊ីរីមួយ នៅជិតអត្តឃាត​ជន​ក្នុង​កន្លែង​បំផ្ទុះ​គ្រាប់​បែក ព្រមទាំងប័ណ្ណស្នាក់នៅអឺរ៉ុប ក្នុងនាមជាជនភៀសខ្លួន​។ គេម្នាក់​នេះចូលមកអឺរ៉ុប តាមច្រកប្រទេស​ក្រិក។​ ច្រក​ប្រទេស​ក្រិច​នេះ ជា​ផ្លូវ​ល្អមួយ​ ដែល​នាំ​ចូល​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត​ចូល​សហគមន៍​អឺរ៉ុប។

នៅ​ពេលនេះ រដ្ឋអាជ្ញាបារាំង បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ថា ភេរវជនមានគ្នា​បីក្រុម សហការគ្នាបញ្ចេញសកម្មភាព ជា​បន្តបន្ទាប់​ព្រម​ៗគ្នា​។​ មួយក្រុមសម្រាប់ទៅបំផ្ទុះនៅស្តាត និងពីរក្រុមទៀត សម្រាប់បាញ់រះ នៅហាង Le Petit Cambodge និងនៅសាល​ប្រគំ​តន្ត្រី Bataclan។

របាយការណ៍​ប៉ូលីសឲ្យដឹងទៀត​ថា ការ​វាយប្រហារ​ពីកន្លែងកើតហេតុមួយទៅទីកន្លែង​កើតហេតុមួយទៀត គឺមាន​ពេលវេលា ខុស​គ្នា​តែ​២,៣នាទី​ ឬពី៥ទៅ៦នាទី​ប៉ុណ្ណោះ។ ពោលគឺគ្រាន់តែចាប់​ពីម៉ោង៩និង២០នាទីយប់ ដល់ម៉ោង៩និង៥៣នាទី មាន​ការបាញ់រះ ការ​ចុច​បំផ្ទុះគ្រាប់បែក និង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត កើតឡើង​ដល់ទៅ​៦ទីតាំង​ផ្សេងៗ​គ្នា។ ហេតុ​នេះ ត្រូវ​នគរបាល​បារាំង បញ្ជាក់ថា ជា​ការ​រៀប​ចំ​គ្រោង​ទុក​ជាមុន​​ដោយ​ល្អិតល្អន់​ ហើយ​ពួក​ក្រុម​ភេរវទាំង​នេះ បាន​ត្រូវ​ទទួល​ការ​បណ្តុះ​បណ្តាលទៀត​​ផង៕​​

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s