លោក ថេន សេន ប្រកាស​ផ្ទេរ​អំណាច​​ដោយ​សន្តិវិធី​ឲ្យ​លោកស្រី អ៊ុងសាន ស៊ូជី

លោក​ប្រធានាធីបតី​ភូមា ថេន សេន​ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​នឹង​មាន​ការ​ផ្ទេរ​អំណាច​រដ្ឋ​បាល​ ដោយ​សន្តិវិធី​ ទៅ​ឲ្យ​គណបក្ស​​​ឈ្នះ​ឆ្នោត​របស់​លោកស្រី អ៊ុងសាន ស៊ូជី។ ​ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិតតេយ្យ​ របស់លោក​ស្រី អ៊ុងសាន ស៊ូជី បាន​ឈ្នះ​ឆ្នោត​សភា​លើស​លប់​ជាង​៨០​ភាគរយ ក្នុង​ការ​បោះឆ្នោត​ជាតិ​ កាល​ពី​សប្តាហ៍​មុន​។ ប្រធានា​ធីបតី​ភូមា​ជិត​ផុត​អាណត្តិ​ លោក ថេន សេន នៅ​ថ្ងៃ​អាទិត្យ​នេះ ក៏​បញ្ជាក់​ថា លោក​សន្យា​នឹង​មាន​ការ​ផ្ទេរ​អំណាច ហើយ​សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​​។ ​

សូម​ស្តាប់ ហេង ឧត្តម ៖

http://www.mediafire.com/listen/nwu8sfhu3n01noo/19h00-desk-Oudom-myanmar-15-11-2015.mp3

Myanmar's President Thein Sein talks during his first news conference since his re-appointment as head of the ruling party Union Solidarity and Development Party (USDP), at the presidential palace in Naypyitaw October 21, 2012. REUTERS/Soe Zeya Tun

នៅ​ទីក្រុង​ Rangoun លោក ថេន សេន ប្រធានា​ធីបតី​ភូមា​ជិត​ផុត​អាណត្តិ បាន​កោះ​ប្រជុំ​ នៅ​ថ្ងៃអាទិត្យ​នេះ ហើយ​បាន​ប្រកាស​ថា​ នឹង​មាន​ការ​ផ្ទេរ​អំណាច​រដ្ឋ​បាល​ ដោយ​សន្តិវិធី​ ទៅ​ឲ្យ​គណបក្ស​​ឈ្នះ​ឆ្នោត​របស់​លោកស្រី អ៊ុងសាន ស៊ូជី ​។ មិន​តែ​ប៉ុណ្ណោះ លោក ថេន សេន ថែម​ទាំង​បាន​លើក​សរសើរ​ខ្លួន​ឯង​ផង​ថា ​ការ​ឈ្នះ​ឆ្នោត​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ​ គឺ​ជា​លទ្ធផល​ល្អ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋាភិបាល​របស់​លោក​ទៀត​ផង​។

លោក ថេន សេន ដែល​ទើប​តែ​ចេញ​មុខ​ជា​សាធារណៈ​លើក​ទី​១​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​សប្តាហ៍​មុខ​ នៅ​ថ្ងៃនេះ លោក បាន​អបអរ​សារទរ​គណបក្ស​ប្រឆាំង​ និង​បញ្ជាក់​ប្រាប់​ថា​ សូម​កុំ​បារម្ភពីការ​ផ្លាស់​ប្តូរ​អំណាច​នេះ ហើយ​លោក​សូម​សន្យា​។ ទន្ទឹម​នឹង​នេះ អ្នក​នាំពាក្យ​គណបក្ស​សម្ព័ន្ធជាតិ​​ដើម្បី​ប្រជាធិបតេយ្យ​របស់លោកស្រី​ អ៊ុង សាន​ស៊ូជី ​ បាន​គូស​បញ្ជាក់ថា នេះគឺ​ជា​ការ​​ផ្សះផ្សា​ជាតិដ៏​ធំ​សម្បើម​។

ចំណែក​ប្រមុខ​បក្ស​ប្រឆាំង​ លោកស្រី​ អ៊ុង សាន​ស៊ូជី បាន​រក្សា​ភាព​ស្ងាត់​ស្ងៀម​តាំងតែ​ពី​ការ​បោះឆ្នោត​រួច​ ហើយក៏​កំពុងតែ​រង់ចាំ​ការ​ចរចា​បន្ត​ទៀត​នៅ​សប្តាហ៍​ក្រោយ​ គឺ​នៅ​រដ្ឋធានី​ Naypyidaw ដែល​ជា​ទីក្រុង​រដ្ឋបាល​របស់​ប្រទេស​ភូមា​។ ទោះ​យ៉ាង​ណា​ក្តី​ ការ​ច​រចា​នៅ​អាទិត្យ​ក្រោយ​នេះ នៅ​មិន​ទាន់​មាន​ការ​កំណត់​ថ្ងៃខែ​ម៉ោង​ពេល​ឲ្យ​ជាក់​ច្បាស់​នៅ​ឡើយ​ទេ។

យ៉ាងណា​ក៏​ដោយ​ចុះ តំណែង​អនាគត​ប្រធានាធីបតី​អាណត្តិ​ថ្មីរបស់​ប្រទេស​ភូមា​ គេ​មិនទាន់​ដឹង​ថា ត្រូវ​ធ្លាក់​ទៅ​លើ​នរណា​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ​ចំពោះ​លោកស្រី អ៊ុងសាន ​ស៊ូជី ​បើ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ភូមា ច្បាស់​ជា​មិន​អាច​ក្លាយ​ជា​ប្រធានាធីបតី​ភូមា​បាន​ឡើយ​ ដោយសារ​តែ​លោកស្រី មាន​កូន​ប្រុស​២​នាក់​ សញ្ជាតិ​បរទេស​ ដែល​ផ្ទុយ​ពីរដ្ឋធម្មនុញ្ញ។ បើ​លោកស្រី​ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ក៏​រឹត​តែ​លំបាក​ទៅ​ទៀត ប្រសិន​បើ​ពុំមាន​ការ​យល់​ព្រម​ពី​ពួក​យោធា ដែល​មាន​ជាង​២៥​ភាគរយៈ​ក្នុង​រដ្ឋសភានោះ​។

សូម​បញ្ជាក់ថា ​បើ​តាមរដ្ឋធម្មនុញ្ញ ពួក​យោធាទាំង​​២៥​ភាគ​រយៈ​ក្នុង​រដ្ឋសភានោះ ​ត្រូវ​ជាប់​ជា​តំណាង​រាស្ត្រ​ដោយ​ការ​តែងតាំង មិន​បាច់​បោះឆ្នោត​ទេ។​

ជារួម ​បើ​អ្វីៗ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូនមែន ប្រទេសភូមា នឹងមាន​រដ្ឋសភា និង​រដ្ឋាភិបាលថ្មី នៅដើមក្រោមឆ្នាំ​៕

http://km.rfi.fr/birmanie/thein-sein-transition-pouvoir-rfi-oudom-15-11-2015?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=editorial&aef_campaign_ref=partage_user&aef_campaign_date=2015-11-15

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s