ប្រធានាធិបតីបារាំង ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន បន្ទាប់​ពី​ទីក្រុង​ប៉ារីស​រង​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ដោយ​អំពើ​ភេរវកម្ម

មនុស្ស​យ៉ាង​ហោច​ណាស់​១៥៣​នាក់​ស្លាប់ និង​ជាង​២០០​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ក្នុង​អំពើ​ភេរវកម្ម​បាញ់​ប្រហារ និង​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​កន្លែង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ ប៉ូលីស​នៅ​ទីក្រុង​ប៉ារីស បាន​ចេញ​សារ​អំពាវ​នាវ​ឲ្យ​ប្រជាជន​ប៉ារីស​សំងំ មិន​ចេញ​ក្រៅ​ផ្ទៃ ខណៈ​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ បាន​ប្រកាស​ដាក់​ប្រទេស​ទាំង​មូល​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន ព្រម​ទាំង​បិទ​ព្រំដែន​បារាំង​ជាមួយ​ប្រទេស​ជិត​ខាង​។ សូម​ជម្រាប​ជូន​ថា អំពើ​ភេរវកម្ម​ផ្ទួន​ៗ​ទៅ​លើ​ទីក្រុង​ប៉ារីស ​នៅ​យប់​ថ្ងៃសុក្រ កើត​ឡើង​នៅ​ទី​កន្លែង​ចំនួន​៦​ផ្សេង​ៗ​ពី​គ្នា​។ ក្រុមប្រដាប់​អាវុធ ដែល​មួយ​ចំនួន​គ្មាន​ពាក់​ម៉ាស​បិទ​មុខ បាន​បាញ់​រះ​ មិនរើស​មុខ​សំដៅ​មនុស្ស​ដែល​កំពុង​ស្ថិតនៅ​ភោជនីយដ្ឋាន ដែល​នៅក្នុង​នោះ​មាន​ផងដែរ ភោជនីយដ្ឋាន​របស់​ជនជាតិ​ខ្មែរ​ផងដែរ ឈ្មោះ Le Petit Cambodge។ ​ ក្រៅ​ពី​នោះ ការ​ចាប់​ជំរិត ​បាញ់​ប្រហារ និង​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ​បន្ត​កើត​មាន​នៅ សាល​ប្រគំ​តន្ដ្រី តាម​ដង​ផ្លូវ ​ដល់ស្តាត ដែល​កំពុង​មាន​ការ​ប្រកួត​បាល់ទាត់​ថែម​ទៀត​​។ សហគមន៍​អន្ដរជាតិ​បានចូល​រួម​រំលែក​ទុក្ខ​ប្រទេស​បារាំង ព្រម​ទាំង​​ថ្កោល​ទោស​នូវ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​សាហាវ​ឃោឃៅ​នេះ​ផង​ដែរ​។

យើង​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ ហេង ឧត្តម​៖ http://mfi.re/listen/hhltvu7v4482qzm/13h00-desk-Oudom-14-11-2015.mp3

12243374_10153724131315350_1252769636253588255_n

ការបាញ់ប្រហារ​ទៅលើ​មនុស្ស​នៅ​តាម​ផ្លូវ​ នៅ​ភោជនីយដ្ឋាន ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅ​ក្រៅស្តាត ដែល​កំពុង​មានការប្រកួតបាល់ទាត់ បារាំង និង​អាល្លឺម់ង់ និង​ការ​ចាប់​ជំរិតនិង​បាញ់​ប្រហារ​​មនុស្ស​នៅក្នុង​សាលប្រគំ​តន្រី្ត Bataclan  បាន​កើតឡើងជាបន្តបន្ទាប់គ្នា គឺ​ដូច​ជា​មាន​ការរៀបចំ​ទុកមុន។

បន្ទាប់​ពី​​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ ហូឡង់ បាន​ប្រកាស​ដាក់​ប្រទេសទាំងមូល​​ស្ថិតក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ហើយ​និង​បិទ​ព្រំដែន​បារាំង ជាមួយ​នឹង​ប្រទេស​ជិតខាង ប៉ូលិស​បារាំង​បាន​​បើក​ការវាយសម្រុក​ចូល​ទៅ​រំដោះ​មនុស្ស​នៅក្នុង​សាល​ប្រគំ​តន្រ្តី​ Bataclan។ ជនប្រដាប់​អាវុធ​ម្នាក់ដែល​ចាប់​មនុស្ស​ជំរិត​នៅក្នុង​សាលតន្រ្តី​ត្រូវ​បាន​បាញ់​សម្លាប់។ ចំណែក​ជន​ប្រដាប់​អាវុធ​៣​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​សាល​តន្ដ្រី​នោះ បាន​ធ្វើ​អត្តឃាត​ដោយ​បំផ្ទុះ​គ្រាប់​បែក​។ រហូត​មក​ទល់​ពេល​នេះ ​ក្រុមជួយសង្រ្គោះ​កំពុង​ចូល​ជួយបណ្តើរៗ​អ្នករបួស នៅពេលដែល​​ប៉ូលិស​ចំនួន​១​ពាន់​៥​រយ​នាក់ ​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​រឹត​បន្តឹង​សន្តិសុខ​នៅ​ទីក្រុង​ប៉ារីស​។

តាម​សាក្សី​ មុន​នឹង​បាញ់​រះ​ទៅលើ​មនុស្ស​នៅ​មុខ ភោជនីយដ្ឋាន ឬសាល​ប្រគំ​តន្រ្តី ក្រុមប្រដាប់​អាវុធ​បាន​ស្រែក​ថា Allah Akbar មាន​តែ​ព្រះ​ដែល​ធំអស្ចារ្យ និង​ថា បងប្អូន​របស់គេ​ត្រូវ​បាន​សម្លាប់​នៅ​ស៊ីរី​ ប៉ុន្តែ ពួកគេ​នៅ​មាន​ជីវិត​នៅ​ឡើយ នៅ​ស្រុក​បារាំង។ សាក្សី មួយ​ចំនួន​ទៀត​លឺ​ក្រុម​ប្រដាប់​អាវុធ​បន្ទោស​ប្រទេស​បារាំង ដែល​បានធ្វើ​អន្តរាគមន៍​យោធា​នៅ​ប្រទេស​ស៊ីរី ខណៈ​ដែល​ពួក​គេ​បាញ់​រះ​ទៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​តែ​សប្បាយ​នឹង​ការ​ប្រគំ​តន្ដ្រី​នៅ​សាល​ប្រគំ​តន្ដ្រី Bataclan។

​ក្រោយកើតមានអំពើភេរវកម្មនេះ សហគមន៍អន្តរជាតិបានថ្កោលទោស។ លោកប្រធានគណៈកម្មការអឺរ៉ុប Jean-Claude Juncker និង ប្រមុខអង្គការ NATO លោក Jens Stoltenberg បានសម្តែងក្តីតក់ស្លុតយ៉ាងពេនពេកចំពោះអំពើភេរវកម្មនៅក្នុងទីក្រុងបារីស ប្រទេសបារាំង។ លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានចាត់ទុកអំពើភេរវកម្មនេះ ថា មិនមែនកើតលើតែទីក្រុងបារីស និង លើប្រជាជនបារាំងប៉ុណ្ណោះទេ ក៏ប៉ុន្តែវាគឺជាអំពើភេរវកម្មមកលើគ្រប់មនុស្សជាតិទាំងអស់។ ដោយឡែក លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ថា នឹងប្រកៀកស្មាជាមួយបារាំង ដើម្បីកំចាត់ក្រុមភេរវករទាំងនោះ៕

http://km.rfi.fr/paris/-terrorism-in-paris-14-12-2015

ជន​រួម​ជាតិ​ជាទី​ស្នេហា!

សេចក្តី​សម្រេច​របស់​ខ្ញុំ​ពេល​នេះ គឺត្រូវ​ប្រមូល​កង​កម្លាំង​ទាំង​អស់​ ជា​បន្ទាន់ តាម​ដែល​ធ្វើ​បាន ​ឲ្យ​ឆាប់​បំផុត។ ដើម្បី​រារាំង​ពួក​ភេវរជន​កុំ​ឲ្យ​ធ្វើ​សកម្មភាព​បន្តទៀត ហើយ​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់​នៅ​គ្រប់សង្កាត់​ទាំងអស់​នៅ​ក្រុងប៉ារីស៍  ដែល​អាច​នឹង​ងាយ​រក​ការ​វាយ​ប្រហារ។

តទៅនេះ ខ្ញុំ​ប្រកាស​ចេញសេចក្តី​សម្រេច ២ចំណុច។

ទី​១ សូម​ដាក់​ប្រទេស​បារាំង​ ស្ថិត​ក្នុង​ភាព​អាសន្ន ។ មានន័យថា កន្លែង​និង​ស្ថាប័ន​មួយចំនួន​ ត្រូវ​នឹង​បិទ។ បិទ​មិន​ឲ្យ​មាន​ចរាចរណ៍​មនុស្ស។ ការ​ប្រកាស​ភាព​អាសន្ន​នេះ មិន​ត្រឹមតែ​នៅ​ទីក្រុង​ប៉ារីសទេ គឺ​នៅ​ទូទាំង​ដែន​ដី​​បារាំងតែម្តង​។

ទី​២ គឺត្រូវ​បិទ​ច្រក​ព្រំ​ដែន​ទាំង​អស់ គឺ​មិនត្រូវ​ឲ្យ​ជន​ណាក៏ដោយ​ចូល ដែល​អាច​នឹង​បង្ក​សកម្មភាព​ហិង្សា​អ្វី​មួយ​នោះទេ។

បកប្រែ​សំឡេង​ ហ្វ្រង់ស័រ ហូឡង់ ៖ http://mfi.re/listen/7thy2x2m8dp2fgg/13h00-Quote-Hollande-Oudom-14-11-2015.mp3

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s