ក្រោយ​ពី​ទទួល​ស្គាល់ថាការ​ប្រមូលពន្ធ​ពុំ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ចាត់​វិធាន​ការថ្មី​បន្ថែមទៀត

លោកនាយករដ្ឋម​ន្ត្រី​ ហ៊ុន សែន ពី​ពេល​ថ្មីៗនេះ បាន​ចេញ​«លិខិត​បញ្ជា»​មួយឲ្យ​ចាត់​«វិធានការ​បង្កើន​​ប្រសិទ្ធភាព​ ក្នុង​ការ​ទប់​ស្កាត់​ និងបង្ក្រាប​អំពើ​រត់​គេពន្ធ»។  លិខិត​បញ្ជា​នេះ​ ធ្វើ​ឡើង​នៅ​មុខ​ពេល​បុណ្យ​ភ្ជុំបិណ្ឌកន្លងទៅ ហើយ​ទើបតែ​ធ្លាក់​ដល់​ដៃ​អ្នក​កាសែត​នៅថ្ងៃ​ចុង​សប្តាហ៍នេះ​​។ លោក​នាយក​រដ្ឋម​ន្ត្រី ​គូស​បញ្ជាក់នៅ​ក្នុងលិខិត​​នោះថា «ប្រសិទ្ធភាព​នៃការ​ទប់​ស្កាត់​ និង​បង្ក្រាប​អំពើ​រត់​គេច​ពន្ធ​​ ពុំ​ទាន់​ត្រូវ​បាន​បង្កើន​ឲ្យ​អស់​លទ្ធភាព​នៅឡើយ​ទេ ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​ថវិការដ្ឋ និង​មាន​អំពើ​អយុត្តិធម៌​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៀត​ផង»​។​  ហេង ឧត្តម ជូន​ព័ត៌មាន​ http://mfi.re/listen/xubg0v9e9259zvq/13h00-Oudom-desk-18-10-2015.mp3

Tax

ជា​បឋម​គួរ​ជ្រាបថា នាពេល​កន្លងទៅ​រដ្ឋាភិបាល​ បាន​ចេញ​ពី​បន្ត​បន្ទាប់​ អនុក្រឹត្យ លិខិតបញ្ជា ឬសារាចរណែនាំ​នានា​មួយ​ចំនួន ក្នុង​គោល​បំណង​ ដើម្បី​ទប់​ស្កាត់​ និង​បង្រ្កាប​អំពើ​រត់​ពន្ធតាម​គ្រប់​រូបភាព​។ ក៏ប៉ុន្តែសូម្បី​​ប្រមុខ​រដ្ឋាភិបាល​ខ្លួន​ឯង​ផ្ទាល់ ក៏​បាន​ទទួល​ស្គាល់ថា ការ​ទប់​ស្កាត់​ និង​បង្ក្រាប​អំពើ​រត់​គេច​ពន្ធ​​ គឺ​នៅ​ពុំ​ទាន់​ត្រូវ​បាន​បង្កើន​ឲ្យ​អស់​លទ្ធភាព​នៅឡើយ​ទេ។​ មិន​មាន​ប្រសិទ្ធភាព​ ព្រោះ​តែ​កញ្ចប់​ពន្ធ ត្រូវ​បាន​​ជ្រុះ​ដាច់​រហេតរហូត នៅ​​តាមបណ្តា​សាខា​គយនិងរដ្ឋាករ តាម​​ច្រក​ត្រួត​ពិនិត្យ​ទ្វារ​អន្តរជាតិ ច្រកទ្វារ​ព្រំដែន និង​ច្រកទ្វារ​កំពង់​ផែ​សមុទ្រ​ ជា​ដើម។​​

លោក​នាយករដ្ឋម​ន្ត្រីកម្ពុជា ក៏​បាន​សង្កត់​ធ្ងន់​ទៀតថា​​ «អំពើរត់ពន្ធ» ក្រៅពីធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ចំណូលថវិការដ្ឋ  គឺ​ធ្វើឲ្យមានអំពើអយុត្តិធម៌ ក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម ថែមទៀត​។​ បើតាមលិខិត​លោក ហ៊ុន សែន ការ​លុប​បំបាត់​ការ​រត់​គេពន្ធ គឺជាកម្មវត្ថុដ៏ក្ដៅគគុក ក្នុងក្រសែភ្នែកមហាជន ធុរ​ជន វិនិយោគិន ក៏ដូចជាសហគមន៍អ្នកផ្ដល់ជំនួយ ព្រមទាំងបណ្ដាអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិនានាផងដែរ។​

ទោះ​ជាយ៉ាង​នេះក្តី នៅ​ក្នុង​លិខិតបញ្ជា​​ដដែល ចុះថ្ងៃទី០៩តុលា​នោះ គឺ​បាន​សម្រេច​បញ្ជា​ឲ្យ​​កង​យោធពល​ខេមរ​ភូមិន្ទ កង​រាជអាវុធ​ហត្ថ​ នគរបាល​ជាតិ អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ត្រូវ​គាំទ្រនិង​សហការ​យ៉ាង​សកម្ម​បំផុត និង​ឲ្យ​ទាន់​ពេល​វេលា ជាមួយ​សមត្ថកិច្ច​គយ​និងរដ្ឋាករ​ ដើម្បី​ស្រាវជ្រាវ​ ទប់​ស្កាត់ និង​បង្ក្រាប់​អំពើ​រត់​គេច​ពន្ធ​។ មិន​តែប៉ុណ្ណោះ លោក​ ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ ដែល​មាន​សមាភាព​មកពី​ស្ថាប័ន​សមត្ថកិច្ច​ជំនាញ​ចំនួន​៨ស្ថាប័ន។ ​គណៈកម្មការ​នេះ​ ត្រូវ​ធ្វើ​ប្រតិបត្តិការ​បង្រ្កាបអំពើ​ល្មើស​រត់​គេច​ពន្ធគ្រប់ប្រភេទ ត្រូវ​ធ្វើ​សិក្ខា​សាលា​ ប្រជុំ​ផ្សព្វផ្សាយ បោះពុម្ព​ឯកសារ​ច្បាប់ លិខិត​បទដ្ឋាន​ផ្សេង​ៗ ផ្សព្វផ្សាយ​ឲ្យ​ដល់​កង​កម្លាំង​សមត្ថកិច្ច​នៅ​មូលដ្ឋាន​។​  

លើសពីនេះ ​គណៈកម្មការ​អន្តរក្រសួងនេះ ត្រូវ​បូក​សរុប​ វាយ​តម្លៃចំណុច​ខ្លាំង និងខ្សោយនានាក្នុង​ការ​អនុវត្ត និង​ផ្ញើលទ្ធផល​ការ​ងារ​ឲ្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី។​​ គួរ​បញ្ជាក់ថា រាល់​ការ​ចំណាយ​សម្រាប់​ប្រតិបត្តិ​ការ និង​រង្វាន់​លើកទឹក​ចិត្ត គឺ​ជា​បន្ទុក​របស់​នាយកដ្ឋាន​គយនិងរដ្ឋាករ​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលត្រូវ​ធនារ៉ាប់​រង​៕​

RFI : http://km.rfi.fr/cambodia/-tax-collection18-10-2015

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s