ចិន​ប្រកាស​ផ្តល់​ជំនួយ​២ពាន់​លានដុល្លារ​អាមេរិក​ដល់​ប្រទេស​ក្រីក្រ

ប្រធានាធិបតី​ លោក ស៊ី ជីនពីង ថ្លែង​​ថា ប្រទេស​ចិន​​នឹង​ផ្តល់​ជំនួយ​​វិនិយោគទុន​​ ក្នុង​ទឹកប្រាក់​២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ទៅ​ដល់​ប្រទេស​ក្រីក្រ​។ ជាការ​ថ្លែង​របស់​ប្រមុខ​រដ្ឋ​ចិន​ នៅថ្ងៃអាទិត្យ​​នេះ ក្នុង​​មហា​សន្និបាត​ របស់​អង្គការ​សហប្រជាជាតិ។ ក្រៅពី​ប្រកាសផ្តល់​​ជំនួយដល់​ប្រទេស​ក្រីក្រ​ លោក ស៊ី ជីនពីង ក៏​បាន​ប្រកាស​​គាំទ្រ​«កិច្ច​​សហប្រតិបត្តិការ​ត្បួង-ត្បួង» ដែល​ជា​យុទ្ធសាស្ត្រ​របស់​ចិន​ នៅ​ប្រទេស​ភាគ​ច្រើន​ ក្នុង​ទ្វី​ប​​អាហ្វ្រិកទៀត​ផង​។ សូម​ស្តាប់ ហេង ឧត្តម http://km.rfi.fr/china/donate-million-dollars-for-developing-country-27-09-2015

imagesនៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ក្រៅ​ពី​សន្យា​ផ្តល់​ជំនួយ​២ពាន់​លាន​ដុល្លារដល់​ប្រទេស​ក្រីក្រ​​ ប្រធានាធិបតី​ចិន ស៊ី ជីនពីង ​ក៏​អះអាង​ដែរថា នឹង​កាត់​បន្ថយ​ ឬ​លុប​ចោល​បំណុល​ចំពោះ​ប្រទេស​ក្រីក្រ​ទាំង​នោះ​ថែម​ទៀតផង។​ ក៏​ប៉ុន្តែ​ប្រទេស​ចិន ​មិន​ទាន់​បញ្ជាក់​ឲ្យ​ជាក់​ច្បាស់​ទេ​ថា លុប​ចោល​ចំនួន​ប៉ុន្មាន និង​ ដល់​ប្រទេស​កូន​បំណុល​ណា​ខ្លះ​នៅឡើយ​ទេ។​

សូម​ជម្រាបថា ក្រៅពីប្រកាសផ្តល់ជំនួយដល់ប្រទេសក្រីក្រ លោក ស៊ី ជីនពីង ក៏បានប្រកាសគាំទ្រ«កិច្ចសហប្រតិបត្តិការត្បួង-ត្បួង» ដែលជាយុទ្ធសាស្ត្ររបស់ចិន នៅប្រទេសភាគច្រើន ក្នុងទ្វីបអាហ្វ្រិក។ ជា​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​ទី​២របស់​ពិភពលោក​ ​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ ចិន​បាន​ក្លាយ​ជា​ដៃ​ពាណិជ្ជ​កម្ម​ដ៏​ចម្បង​របស់​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក។​ ម្យ៉ាងទៀត គឺនៅ ​អាមេរិកឡាទី​ន​និង​តំបន់ Caraïbes ជា​ដើម ដែល​ទី​ក្រុ​ង​ប៉េកាំ​ង​ ​​សន្យា​ផ្តល់​វិយោគ​ទុន​២៥០ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​។

ការ​ថ្លែងផ្តល់​ជំនួយ​របស់​លោក ស៊ី ជីនពីង នៅ​ពេល​នេះ​ គឺជា​លើកទី១​ហើយដែល​ចិន​ប្រកាស​ចេញ​មុខ​ជួយ​ប្រទេស​ក្រីក្រ ដែល​កន្លង​មក​មហាយក្ស​ចិន ​​ត្រូវ​រង​ការ​រិះ​គន់​របស់សហរដ្ឋ​​អាមេរិក​និង​ប្រទេស​អភិវឌ្ឍ​ដទៃ​ទៀត ថា​ខ្វះ​ការ​ចូលរួម​ជួយ​ជ្រោម​ជ្រែង​ប្រទេស​ដែល​មិន​សូវ​អភិវឌ្ឍ​​។​

បន្ថែមពីនេះ ប្រទេស​ចិន​ត្រូវ​មតិ​អន្តរជាតិ​មើល​ឃើញថា រាល់​សកម្មភាព​របស់​ចិន​នៅ​ប្រទេស​ភាគខាង​ត្បួង គឺ​បានមើល​​រំលង​ផ្នែក​មនុស្ស​ធម៌ ហើយ​បែរ​ជា​គិត​គូរតែ​ទៅ​​លើ​ផល​ចំណេ​ញ​ផ្នែក​សេដ្ឋកិច្ច​ និង​វិស័យយុទ្ធសាស្ត្រ​របស់​ចិនតែប៉ុណ្ណោះ​។​

យ៉ាងណា​ក៏ដោយ​ អង្គការ​ដើម្បី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍ ដែល​មាន​មូលដ្ឋាននៅ​រដ្ឋធានី​បារីស៍ បាន​ឲ្យដឹងថា ការ​សន្យា​ផ្តល់​ជំនួយ​វិនិយោគ​ទុន​របស់​ចិន ដល់​ប្រទេស​ក្រីក្រ​​នៅពេល​នេះ គឺ​នៅ​តិច​តួច​ជាង​ប្រទេស​មហាអំណាច​ដទៃទៀត។ ពោល​គឺគ្រាន់តែ​ឆ្នាំ២០១៣ សហរដ្ឋអាមេរិក​ផ្តល់​ជំនួយជាង​ ​៣០ពាន់​លានដុល្លារអាមេរិក ប្រទេស​អង់គ្លេស បារាំង អាល្លឺម៉ង់ ឬ​ជប៉ុន ប្រទេសមហាអំណាច​​ទាំង​នេះ សុទ្ធតែ​ផ្តល់​ជំនួយ​ច្រើន​ជាង​១១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s