សម្តេច នរោត្តម សីហនុ ខ្មាសអៀន​នឹង​ទទួល​សញ្ញាបត្រ​«បណ្ឌិត​កិត្តិយស»ដោយ​អត់​បាន​រៀន

អតីត​ព្រះ​មហាវីរក្សត្រ​ សម្តេចព្រះ​បាទ​បរមរតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់​ថ្លែងថា ទ្រង់​ខ្មាសអៀន​ ដែល​ទទួល​បាន​សញ្ញាបត្រ​«មហា​បណ្ឌិត​កិត្តិយស»ដោយ​អត់​បានចូល​សាលា​​រៀន។ សម្តេច នរោត្តម សីហនុ បាន​ប្រៀប​ធៀប​ការ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​បែប​នេះ គឺ​មិន​ខុស​ពី​កូន​ជាង​កម្មករ​សង់ផ្ទះ​ធម្មតា​ ស្រាប់តែ​គេ​បំពាក់​ឈ្មោះ​ជា​ វិស្វករ ឬ​ស្ថាបត្យករ​។ ទ្រង់​មាន​បន្ទូ​លដោយ​ត្រង់ថា ការ​ទទួលសញ្ញាបត្រ​«​បណ្ឌិត​កិត្តិយស​» ពុំ​ធ្វើ​ឱ្យទ្រង់​​សប្បាយ​រីករាយ​ក្នុង​ហឫទ័យ​ប៉ុន្មាន​ទេ ប៉ុន្តែ​គឺ​ធ្វើឱ្យ​មាន​សេចក្តី​អៀន​ខ្មាសទៅវិញ​ទេ។ ការ​ថ្លែងរបស់​អតីត​សម្តេច​ប្រមុខ​រដ្ឋ​​យ៉ាងដូច្នេះ គឺ​នៅ​ក្នុង​ព្រះសុន្ទរកថា​​ឱកាស​សម្ពោធ​មហាវិទ្យាល័យ​ច្បាប់​និង​វិទ្យាសាស្ត្រ កាលពី​ថ្ងៃទី​១៤ មីនា ១៩៦១ នៅ​រាជធានីភ្នំពេញ​។​

 1

នៅពេល​សម្ពោធ​មហាវិទ្យាល័យ​ច្បាប់​និង​វិទ្យាសាស្ត្រ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​នោះ មាន​ការ​ថ្វាយនូវ​ឋាន​ន្តរសក្តិ​ជា Docteur Honoris Causa (មហា​បណ្ឌិត​កិត្តិយស) ជូន​ព្រះ​បាទ​សម្តេច​ព្រះ​ប្រមុខរដ្ឋ​ ហើយ​ទ្រង់​មាន​បន្ទូលថា៖ «ការទទួល​មហា​បណ្ឌិត​កិត្តិយសបែប​នេះ បើ​និយាយ​ដោយ​ត្រង់​ទៅ​ ពុំ​ធ្វើ​ឱ្យ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​សប្បាយ​រីករាយ​ក្នុង​ហឫទ័យ​ប៉ុន្មាន​ទេ គឺធ្វើឱ្យ​មាន​សេចក្តី​អៀន​ខ្មាស​ខ្លះទៅវិញ​ទេ​ ព្រោះ​ខ្លួន​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំនេះ នៅ​ក្នុង​ស្ថានភាព​ដែល​អាច​ប្រដូច​បាន​នឹង​ស្ថានភាព​អស់​កូន​ជាង ឬ​កម្មករសាមញ្ញ​ម្នាក់ ដែល​គេ​បំពាក់​ស័ក្តិ​ជា​ស្ថាបត្យករ​​ថ្នាក់​ធំ​បំផុត ​ដោយ​ក្តី​យោគ​យល់​ពិសេស​ ហើយ​ដោយ​ផ្តល់​ឱ្យ​នូវ​បុព្វ​សិទ្ធ​ ដែល​ឥត​យុត្តិកម្ម»។​

សម្តេចព្រះ​បាទ​បរមរតនកោដ្ឋ នរោត្តម សីហនុ មាន​ព្រះ​រាជបន្ទូល​ទៀតថា៖ «ដូច្នេះ ការ​ដែល​កូន​ចៅ​និស្សិត​នៃ​មហាវិទ្យាល័យ​យើង ជូន​លោក អាំប៊ែរត៍ (ព្រឹទ្ធបុរស) បំពាក់​មួក និង​អាវ​​មហាបណ្ឌិត​ឱ្យ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំនេះ ជា​ការ​នាំឱ្យ​​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ អៀន​ខ្មាស​គេ​បន្តិច​ហើយ»។

​សូម​ជម្រាប​ថា អតីត​ព្រះ​មហាវីរក្សត្រ មិន​ត្រឹម​តែ​ប្រដូច​ខ្លួន​ព្រះអង្គ​ឯង ទៅ​ជា​ជាង​ផ្ទះ​ថ្ម ឥដ្ឋ ដែល​​ស្រាប់តែ​គេ​​តែងតាំង​​ជា​វិស្វករ​ដោយ​ពុំ​សម​ហេតុផល ប៉ុណ្ណោះ​ទេ ព្រះអង្គថែម​ទាំង​បន្ត​ប្រៀប​ធៀបទៀត​ថា ការ​ទទួល​បាន​សញ្ញាបត្រ​«មហា​បណ្ឌិត​កិត្តិយស»ដោយ​អត់​បាន​​ចូល​រៀន គឺ​ដូច​ជា​កូន​ទាហាន​ ដែល​ត្រូវ​គេ​បំពាក់​ស័ក្តិ​ឱ្យ​ធ្វើ​ជា​ឧត្តម​សេនីយ៍​ ដូច្នោះ​ដែរ​។

គួរ​កត់​សម្គាល់ថា នៅ​គ្រាដែល​ទ្រង់​ថ្លែងសន្ទរកថា​នោះ សម្តេច​ព្រះប្រមុខ​រដ្ឋ ​​នរោត្តម សីហនុ បាន​ទទួលឋាន​ន្តរសក្តិ​ជា​មហា​បណ្ឌិត​កិត្តិយស(Docteur Honoris Causa)នេះ នៅ​ឯបរទេស​ ចំនួន​​២​រួច​ទៅហើយ គឺ​លើកទី១ នៅ​មហាវិទ្យាល័យ​បាងកក លើកទី២ នៅ​មហាវិទ្យាល័យ​ ឡឺកែរ នៃ​សាធារណរដ្ឋ​អារ៉ាបរួម៕​

2345

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s