រដ្ឋាភិបាល​បើកចំហ​រឿង​ប្រេងកាត តិចតួច​នៅឡើយ

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា នាយកដ្ឋាន​ប្រេងកាត​និង​អាជ្ញាធរ​ប្រេងកាត​កម្ពុជា បាន​ចូលរួម​ច្រើនជាង​មុន​ក្នុង​កិច្ចប្រជុំ​ជាមួយ​សង្គម​ស៊ីវិល​និង​យុវជន ដើម្បី​ពិភាក្សាគ្នា​រឿង​ធនធាន​រ៉ែ និង​ប្រេងកាត។ ក៏​ប៉ុន្តែ បើ​និយាយ​ដល់​ព័ត៌មាន ស្តីពី ការ​វិនិយោគ​ទុន​រប​ស់​ក្រុមហ៊ុន​បរទេស រឿង​តម្លាភាព​និង​គណនេយ្យ​ភាព អាជ្ញាធរ​បើក​ចំហ​តិច​តួច​នៅ​ឡើយ។ នេះ​ជា​ការ​កត់​សម្គាល់​លោក ជាង សុខា នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP)។ លោក ជាង សុខា យល់​ឃើញថា នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះទេ។ ហេង ឧត្តម រាយការណ៍ ៖ http://mfi.re/listen/wflwk7epp5qa1ww/19h00-Oudom-desk-05-09-2015.mp3

IMG_9590

លោក ជាង សុខា ជា​នាយក​ប្រតិបត្តិ YRDP ដែល​ផ្តល់​បទ​សម្ភាស​ផ្តាច់មុខ​ឲ្យ​វិទ្យុ​បារាំង យល់​ឃើញ​ថា ក្នុង​រឿង​ប្រេង​កាត​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ​ដែល​ខាង​អាជ្ញាធរ​បើកចំហ​តិចតួច ព័ត៌មាន​ជុំវិញ​ការ​វិនិយោគ​ទុន​របស់​ក្រុមហ៊ុន​បរទេស ការ​គ្រប់គ្រង​ចំណូល​ចំណាយ​ឲ្យ​មាន​តម្លាភាព​និង​គណនេយ្យ​ភាព​នោះ។

ក៏ប៉ុន្តែ លោក ជាង សុខា កត់​សម្គាល់​ជា​វិជ្ជមាន​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ពោល​គឺ​បន្ទាប់​ពី​ផ្អាក​គម្រោង​បូម​យក​តំណក់​ប្រេង​ដំបូង​កាល​ពី​ឆ្នាំ​២០១២​មក រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់​ព័ន្ធ មាន​ការ​ប្រែប្រួល​ឥរិយាបថ​ជាង​មុន ហើយ​ចូលរួម​ជជែក​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល និង​យុវជន​បាន​ច្រើនជាង​មុន​ផងដែរ។ ​បើ​ការ​ពន្យារ​ពេល​បូម​យក​ប្រេងកាត​នេះ​កាន់តែ​យូរ គឺអាច​ទុក​លទ្ធភាព​ឲ្យ​ប្រទេស​កម្ពុជា​ពង្រឹង​ខ្លួន និង​សិក្សា​ត្រៀមលក្ខណៈ​កាន់តែ​ល្អ​ទៀតផង។ បើតាម​នាយក​ប្រតិបត្តិ​អង្គការ YRDP ដដែល ក្នុង​វិស័យ​ប្រេងកាត កម្ពុជា​នៅ​មាន​ការ​ខ្វះ​មុខ​ខ្វះ​ក្រោយ យន្តការ​ច្បាប់ បទដ្ឋាន​គតិ​យុត្ត​ផ្សេងៗ រួមទាំង​ធនធាន​មនុស្ស​និង​អ្នកជំនាញ​ជា​ជនជាតិ​ខ្មែរ​។

ចំណែក​លោក ជា សុជាតិ អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ប្រេង​កាត របស់​ក្រសួង​រ៉ែ​និង​ថាមពល ដែល​បាន​ចូល​រួម​ក្នុង​ការ​ជជែក​ពិភាក្សា​របស់ YRDP ថ្ងៃទី​៥​កញ្ញា​ បាន​ទទួល​ស្គាល់​ថា ធនធាន​មនុស្ស​ខ្មែរ​ក្នុង​វិស័យ​ប្រេង​កាត នៅ​មាន​ភាព​យឺត​យ៉ាវ​បន្តិច​មែន​។ លោក​បញ្ជាក់​ថា អ្នក​ជំនាញការ​ខ្មែរ​មាន​តែ​ប្រមាណ​៥០​នាក់​ប៉ុណ្ណោះ នៅ​នាយកដ្ឋាន​របស់​លោក​។ លោក ជា សុជាតិ ជំរុញ​ឲ្យ​យុវជន​សិក្សា​ជ្រើស​រើស​យក​ជំនាញ​ផ្នែក​ប្រេង​កាត​នេះ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ថាមពល​ជាតិ។

យ៉ាងណាក៏ដោយ នៅ​ចំពោះមុខ​អ្នកកាសែត​ជិត១០នាក់ លោក ជា សុជាតិ ពុំ​បាន​ជម្រាប​ថា ថវិកា​ប៉ុន្មាន​រយ​លាន​ដុល្លារ​ទេ​ដែល​គ្រប់​បរទេស​វិនិយោគទុន​ក្នុង​វិស័យ​ប្រេងកាត​របស់​កម្ពុជា ក៏ប៉ុន្តែ​លោក​ជម្រាប​បញ្ជាក់​ថា មិន​ទាន់​មាន​ការ​បូម​ប្រេង​នោះទេ ហើយ​ក៏​មិន​ដឹង​ថា​បូម​នៅ​ពេល​ណា​ដែរ ពោលគឺ​កំពុង​តែ​នៅ​សិក្សា។ តំណាង​អាជ្ញាធរ​រូប​នេះ អះ​អាង​ទៀតថា គេ​បាន​រក​ឃើញ​ថា​អាច​មាន​ប្រេង​ក្នុង​សមុទ្រ​ចំនួន​៦​ប្លក់ ចំណែក​នៅ​ដីគោក​វិញ​មាន​១៩​ប្លក់។

សូម​ជម្រាប​ថា ថ្ងៃទី​៥​កញ្ញា​២០១៥ ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDP រៀប​ចំ​ការ​ជជែក​ពិភាក្សា​រឿង​ប្រេងកាត ជាមួយ​យុវជន​ប្រមាណ​ជិត​៣០​នាក់ នៅ​សណ្ឋាគារ អ៊ឹម​ភឺ​រៀល​ហ្គា​ឌិន ក្នុង​ក្រុងភ្នំពេញ ដោយមាន​ការចូលរួម​ពី​អ្នកជំនាញ​មកពី​កោះ​ទី​ម័​រ​ខាងកើត សង្គម​ស៊ីវិល និង​តំណាង​នាយកដ្ឋាន​ប្រេងកាត​របស់​ក្រសួង​រ៉ែ​និង​ថាម​ពល៕

http://km.rfi.fr/cambodia/yrdp-meeting-rfi-Oudom-05-09-2015

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s