ប្រវត្តិ​រូប អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច របស់​ខ្មែរក្រហម

អ្នក​ស្រី​ អៀង ធីរិទ្ធ ជាអតីតរដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច ក្នុងសម័យ​ខ្មែរក្រហម​។ អៀង ធីរិទ្ធ ​គឺ​ជា​ស្ត្រីខ្មែរ​ ទី១ ដែល​ទទួល​សញ្ញាបត្រ​អក្សរសាស្ត្រ​​អង់គ្លេស​ ពី​ប្រទេស​បារាំង​។ នៅឆ្នាំ១៩៥១ អ្នក​ស្រី អៀង ធីរិទ្ធ បាន​រៀប​ការ​ជាមួយ​លោក​ អៀង សារី​។ អ្នកស្រី អៀង ធីរិទ្ធ ត្រូវ​ចាប់​ខ្លួន​នៅឆ្នាំ​២០០៧ ប៉ុន្តែ​ត្រូវ​ដោះ​លែង​វិញ​នៅឆ្នាំ២០១២ ដោយ​សារ​តែ​មាន​ជំងឺ​វិកល​ចរិក។

តើ​អ្នកស្រី អៀង ធីរិទ្ធ មាន​ប្រវត្តិ​យ៉ាង​ណា​? សូម​ស្តាប់​ ហេង ឧត្តម ៖  http://mfi.re/listen/j3vq418npkkd99b/19h00-Oudom-desk-Ieng-Thirith-22-08-2015.mp3

000_Hkg8403196នៅ​ខែ​តុលា ឆ្នាំ​១៩៧៥ បក្សកុម្មុយ​នីស្ត​កម្ពុជា បាន​តែង​តាំង អៀង ធីរិទ្ធ ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ អៀង ធីរិទ្ធ បានត្រូវបញ្ជូនឱ្យ​ទៅ​ស៊ើប​អង្កេត​និង​រាយការណ៍​ ពីបញ្ហាសុខាភិបាល នៅ​ក្នុង​ភូមិភាគ​ពាយព្យ​ប្រទេស​កម្ពុជា​ ហើយ​ទំនង​ជា​បាន​ដឹង​ថា មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់​កំពុង​អត់ឃ្លាន និង​ត្រូវ​ធ្វើ​ទារុណ​កម្ម ក្រោម​ការដឹក​នាំ​របស់​​ខ្មែរក្រហម​។

បន្ទាប់​ពី​របបកម្ពុជា​ប្រជាធិបតេយ្យ​រំលំ​រលាយ​ទៅ​ អៀង ធីរិទ្ធ ត្រូវ​បានគេ​​ចោទ​ថា​ បាន​ធ្វើ​ការ​ជា​មួយ​មេ​ខ្មែរ​ក្រហម​និងរួម​គំនិត​​សម្លាប់​ប្រជាជន​ខ្មែរ​ រហូត​ដល់​ពេល​ដែល​ស្វាមី​របស់​គាត់ គឺ អៀង សារី បាន​ទទួលការ​លើក​លែង​ទោស ពី​អតីត​ព្រះ​មហា​ក្សត្រ​កម្ពុជា នៅ​ឆ្នាំ​១៩៩៨។ បន្ទាប់​មក​ទៀត​ អៀង ធីរិទ្ធ និង​ស្វាមី រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ រហូត​ដល់​ពេល​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​មន្ទីរ​ឃុំឃាំង​របស់​តុលាការ​ខ្មែរ​ក្រហម​ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៧​។ អៀង ធីរិទ្ធ ត្រូវ​​តុលាការ​ខ្មែរ​ក្រហម ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទី​ក្រុង​ហ្សឺណែវ​ឆ្នាំ១៩៤៩ និង​អំពើ​មនុស្ស​ឃាត។ ក៏​ប៉ុន្តែ​ជន​ជាប់​ចោទ​ អៀង ធីរិទ្ធ បាន​បដិសេធ​រាល់​បទ​ចោទ​ប្រកាន់​ទាំង​អស់​។

ទី​បំផុត​ទៅ ចៅក្រម​ជំនុំ​ជម្រះ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម កាលពី​ខែ​កញ្ញា ឆ្នាំ​២០១២ បាន​សម្រេច​ឲ្យ​ដោះ​លែង អៀង ធីរិទ្ធ រួច​ផុត​ពី​ការ​ឃុំ​ខ្លួន ដោយ​សារ​តែ​ជំងឺ​វិកលចរិក ដែល​ទំនង​ជា​មិនអាច​ជា​សះ​ស្បើយ​។ អ្នក​ស្រី អៀង ធីរិទ្ធ បាន​រស់​នៅ​ជា​មួយ​ជំងឺវិបល្លាស​សតិ​ស្មារតី រហូត​ស្លាប់ ​ថ្ងៃទី​២២ សីហា ២០១៥ ក្នុង​អាយុ​៨៣ឆ្នាំ។

គួរ​ជម្រាប​ថា អ្នកស្រី អៀង ធីរិទ្ធ កើត​នៅ​ឆ្នាំ១៩៣២ នៅ​សង្កាត់ លេខ៥ ក្រុង​ភ្នំពេញ​។ អ្នក​ស្រី​បាន​រៀន​ចប់​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ បន្ទាប់​មក​បាន​ទៅ​បន្តការ​សិក្សា​ផ្នែកអក្សរ​សាស្រ្ត នៅ​សាកល​វិទ្យាល័យ ស័របូន Sorbonne ប្រទេស​បារាំង​។ អៀង ធីរិទ្ធ គឺ​ជា​ស្រ្តីខ្មែរ​ទី១​ដំបូងគេ ដែល​បាន​ទទួល​សញ្ញាប័ត្រ ផ្នែក​អក្សរ​សាស្រ្ត​អង់គ្លេស។ ពេល​ទៅ​បន្ត​វិជ្ជា​នៅ​ស្រុក​បារាំង យុវនារី អៀង ធីរិទ្ធ បាន​ចូលរួម​ចលនា​នយោបាយ​មនោគម​វិជ្ជាក្រហម ជាមួយ​និស្សិត​ខ្មែរ​ផ្សេង​ទៀត ហើយ​ក្រោម​មក អៀង ធីរិទ្ធ បានរៀប​ការ​ជាមួយ អៀង សារី នៅ​ឆ្នាំ​១៩៥១។ ចំណែក​បងស្រី​របស់ អៀង ធីរិទ្ធ គឺ ខៀវ ពណ្ណារី បាន​រៀប​ការ​ជាមួយ ប៉ុល ពត៕

RFI Khmer : http://km.rfi.fr/cambodia/ieng-thirith-biographie-rfi-oudom-heng-22-08-2015

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s