មួយ​ឆ្នាំ​នៅ​ RFI

11897015_942687042444802_1914722191_n

ឆ្នាំមុន១៦សីហា និង​ថ្ងៃនេះឆ្នាំ២០១៥ គម្រប់១ឆ្នាំ​ហើយ ដែល​ភារៈនិងខ្ញុំ​ បំពេញ​ការងារ​នៅ​វិទ្យុ​បារាំងអន្តរជាតិ​។ ទោះ​បី​មិន​ទាន់​ស្ទាត់​ជំនាញ​ក្តី យើង​អាច​ធ្វើ​ការ​បាន​ទៅមុខ​មួយ​ចំនួន​ដែរ។ តួយ៉ាងកម្មវិធី ព័ត៌មា​ន​ខ្លី សង្ខេបព័ត៌មាន​ជាតិ​និងអន្តរជាតិ ទស្សនៈសារព័ត៌មាន​ បទយកការណ៍ ដឹកនាំព័ត៌មាន​ពេញមួយម៉ោងពេល​ព្រឹក ហើយ​ចំណែក​ឯ «ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ» ខ្ញុំ​បាន​សាកល្បង​ធ្វើ​៣ដង​មកហើយដែរ។ ជារួម ទោះ​យើង​ធ្វើ​មិន​ទាន់​ល្អពេក ប៉ុន្មាន​អាច​ទៅ​មក​ជាបណ្តើរ​ៗ​។ យ៉ាងណាក្តី ក៏​នៅមាន​ចំណុច​ដែល​ត្រូវ​កែលម្អ ដូច​ជា​ ការចាប់«មុំ»ឲ្យ​ចំ​និង​ច្បាស់លាស់ ដែល​ខ្ញុំ​មិន​ទាន់​ជា​ចាប់​បាន​ល្អ​នៅឡើយទេ។ ម្យ៉ាងទៀត ការ​ផ្សាយ​ព័ត៌មាន​ផ្ទាល់ ក៏​មិន​ទាន់​ជា​ល្អទេ ភ័យៗ និង​ខុស​ដោយ​អន្លឺ។

នៅ​មាន​កិច្ច​ការ​សំខាន់​ដែល​មិន​ទាន់​ស្ទាត់ គឺ​ បទយកការណ៍​ និង​ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ។ ចំណែក​​កិច្ច​ការ​ដែល​មិនទាន់​​បាន​ធ្វើ ​តួយ៉ាង​គឺ នាទី​ភ្ញៀវ​ប្រចាំថ្ងៃ និង​ ទស្សនៈកម្ពុជា។ កិច្ច​ការ​ពីរ​នេះ ត្រូវ​បន្ត​ធ្វើ​នៅ​ក្នុង​ឆ្នាំ​បន្ទាប់​នេះ។

មាន​ការ​លំបាក​មួយ​ចំនួន​ដែល​បាន​ជួប និង​ជាពិសោធន៍។ ជាអាទិ៍គឺ ទៅ​ថត​សំឡេង មិន​ជាប់​ម្តង! កាលពី​សម្តេច​ក្រមព្រះសម្ពោធ​ចលនាយុវជន ហើយ​នៅព្រឹក​នេះ ថត​សំឡេងលោក សម រង្ស៊ី ពេល​មកពីដល់​ព្រលាន​មិន​បាន​ល្អ ព្រោះ​នៅ​ឆ្ងាយ​បន្តិច ដោយ​មានអ្នក​ហែហម​និងអង្គរក្សផង។ មួយ​ទៀត គឺ​ថត​សំឡេង​ពិធី​សិក្ខាសាលា​​តាម​បាស មក​ធ្វើ​បទ​យកការណ៍​ ដែល​ធ្វើ​ឲ្យ​សំឡេង​មិន​ល្អ និង​ផ្សាយ​មិនកើត​។

យ៉ាងណា​ក៏​ដោយ​ចុះ គឺត្រូវ​ខិត​ខំបន្ថែម​ទៀត​​និង​ធ្វើ​កិច្ច​ការ​ដោយ​ប្រុង​ប្រយ័ត្ន ព្រម​ទាំង​រៀន​សូត្រ​អ្វី​ដែល​ថ្មី​ៗ។ ១ឆ្នាំ​មក​នេះ គឺ បាន​ស្គាល់​សង្គម នយោបាយ និង​មនុស្ស​ច្រើន​ជាង​មុន។ យល់ពី​សង្គម​មនុស្ស​ ដែល​អាច​ជា​ទុន​ពិចារណា​ទៅ​គ្រា​មុខ និង​ដំណើរ​ជីវិត​តទៅ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s